Sunday, Apr 30th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ចិន បញ្ជូនយន្តហោះចម្បាំង ទៅធ្វើសមយុទ្ធ នៅក្បែរព្រំដែន ជាប់កូរ៉េខាងជើង 

ចិន៖ យោងតាមសេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឲ្យដឹងថា រដ្ឋាភិបាលប៉េកាំង កំពុងរៀបចំធ្វើសមយុទ្ធយោធាមួយ នៅជិតព្រំដែនរបស់ប្រទេសកូរ៉េខាងជើង ហើយនឹងប្រើយន្តហោះចម្បាំង វាយប្រហារពីអាកាសទៅដី ផលិតដោយចិនផ្ទាល់ ឈ្មោះ Nanchang Q-5 ធ្វើការសមវាយប្រហារគោលដៅ។

តាមប្រភពព័ត៌មានពី UPI ចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា យន្តហោះចម្បំាំង Q-5 ចំនួនពីរគ្រឿង នឹងចូលរួមក្នុងសមយុទ្ធនេះ ដែលប្រារព្ធធ្វើឡើង បន្ទាប់ពីការបញ្ជូននាវាពិឃាត Xining របស់ប៉េកាំងមួយគ្រឿង ដែលមានសមត្ថភាពបំបាំងកាយដ៏ទំនើប និងភាពត្រូវគ្នានៃអេឡិត្រូម៉ាញ៉េទិក ទៅកាន់សមុទ្រលឿង។

ប្រភពមិនបញ្ជាក់ អត្តសញ្ញាណមួយនៅប៉េកាំង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ថា សមយុទ្ធយោធានេះ ទំនងជាត្រូវបានផ្សព្វផ្សាយ ជាការព្រមាន ចំពោះទីក្រុងព្យុងយ៉ាង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ស្របពេលដែលមានភាពតានតឹង កាន់តែកើនឡើង នៅឧបទ្វីបកូរ៉េ ហើយយន្តហោះ ផ្ទុកយន្តហោះអាមេរិក USS Carl Vinson គ្រោងនឹងមកដល់ក្នុងតំបន់ នៅសប្ដាហ៍ក្រោយនេះ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top