Sunday, Apr 30th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

យោធាអាមេរិក ដាក់ពង្រាយរ៉ាដាដ៏ទំនើប ជាលើកដំបូង ដើម្បីជាការឆ្លើយតប នឹងការគម្រាមកំហែង មីស៊ីលកូរ៉េខាងជើង 

វ៉ាស៊ីនតោន៖មន្ត្រីការពារជាតិ សហរដ្ឋអាមេរិកមួយរូប បានឲ្យដឹងថា មន្ទីរបញ្ចកោណ បាបដាក់ពង្រាយរ៉ាដា បច្ចេកវិទ្យាដ៏ទំនើប ដើម្បីឃ្លាំមើល ការបាញ់មីស៊ីលឆ្លងទ្វីប ដ៏មានសក្កានុពល របស់កូរ៉េខាងជើង នៅប៉ុន្មានខែខាងមុខ។  ការដាក់ពង្រាយរ៉ាដានេះ តាមសេចក្តីរាយការណ៍ គឺជាការឆ្លើយតបដំបូង របស់យោធាសហរដ្ឋអាមេរិក ចំពោះការអះអាងរបស់កូរ៉េខាងជើង ដែលថា ខ្លួនអាចនឹងបាញ់មីស៊ីលផ្លោងឆ្លងទ្វីប នៅពេលណាមួយ។ 

តាមសេចក្តីរាយការណ៍មួយ ពីស៊ីអិនអិន ចុះផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា រ៉ាដាមានមូលដ្ឋាននៅក្នុងទឹក SB-X ដែលយោធាសហរដ្ឋអាមេរិក បានដាក់ពង្រាយនោះ មានសមត្ថភាពអាចតាមដាន ការបាញ់ក្នុងចម្ងាយឆ្ងាយ និងជួយផ្តល់នូវទិន្នន័យសំខាន់ៗ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top