Sunday, Apr 30th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ក្រុមហ៊ុន Vietjet Aviation Joint Stock Company ប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ២០១៦-២០១៧

ភ្នំពេញ៖ក្រុមហ៊ុន Vietjet Aviation Joint Stock Company បានរៀបចំប្រជុំម្ចាស់ភាគហ៊ុន ប្រចាំឆ្នាំសម្រាប់ឆ្នាំ ២០១៧ ហើយបានលើកឡើង ពីប្រតិបត្តិការ នៃក្រុមហ៊ុន អាកាសចរណ៍ឆ្នាំ២០១៦ និងបានព្រមព្រៀងអំពីគម្រោងការពាណិជ្ជកម្ម សម្រាប់ឆ្នាំ២០១៧ផងដែរ។

លទ្ធផលពាណិជ្ជកម្មក្នុងឆ្នាំក្រុមហ៊ុន ទទួលបានជាទីគាប់ប្រសើរបំផុត ដោយបានប្រតិបត្តិការជើងហោះហើរដ៏ជោគជ័យចំនួន ៨៤,៤៥៥ ដែលត្រូវបានគេកត់ត្រាថា ជាភាគរយដ៏ខ្ពស់នៃOTP ដែលមានរហូតដល់ ៨៣,៥ ភាគរយ និងមានបច្ចេកវិជ្ជាដ៏អាច ជឿទុកចិត្តបានរហូតដល់ ៩៩,៥៧ភាគរយ និងត្រូវបានគេចាត់ទុក ជាក្រុមហ៊ុន ប្រតិបត្តិការជើងហោះហើរ A320/A312 ក្នុងតំបន់។

ក្រុមហ៊ុនរកចំណូលបាន២៧៤ ,៩៩ពាន់លានដុង បន្ទាប់ពីធ្វើការដកតម្លៃពន្ធចំនួន២៤៩៦ ប៊ីលានដុងមានការកើនឡើងចំនួន ៣៨.៦ភាគរយ និង១១៣.២ ភាគរយបើធៀបឆ្នាំ២០១៥ ក្រុមហ៊ុនរំពឹងទុករហូតដល់ទៅ ៣ភាគរយ និង៩ភាគរយចំណូល ក្នុងមួយហ៊ុនកើនឡើងរហូតដល់ ៩,៥៨៦ ដុង។

ឆ្នាំ២០១៦ក្រុមហ៊ុន ទទួលបានយន្តហោះថ្មីចំនួន ១២គ្រឿង បានបង្កើនក្រុមហោះហើររបស់ខ្លួនរហូតដល់ ៤១គ្រឿង រួមមានម៉ូដែល A320 ចំនួន ៣០ គ្រឿង និងម៉ូដែល A321 ចំនួន ១១ គ្រឿង ដែលបានដឹកជញ្ជូនអ្នកដំណើរចំនួន ១៤.០៥ លាននាក់ពោលគឺកើនឡើងចំនួន ៥០.៩% បើធៀបទៅនឹងឆ្នាំ ២០១៥ និងបានក្លាយជាក្រុមហ៊ុនអាកាសចរណ៍នាំមុខគេ។

លោកស្រី Nguyen Thanh Ha ប្រធានក្រុមហ៊ុនអាកាសចរណ៍ VietJet បានឲ្យដឹងថា “ខ្ញុំជឿជាក់ថាក្រុមហ៊ុនមួយនេះ នឹងកាន់តែរីកចម្រើនខ្លាំងថែមឡើង ហើយក្រុមហ៊ុនអាកាសចរណ៍ VietJet នឹងខិតខំប្រឹងប្រែងពាំនាំអ្វី ដែលប្រពៃបំផុតសម្រាប់អ្នកដំណើររបស់ខ្លួន”។

លោកស្រីបន្ដទៀតថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍មួយនេះ មានក្រុមហោះហើរចំនួន ៤៥ គ្រឿង រួមបញ្ចូលទាំងយន្តហោះម៉ូដែល A320 និង A321 និងប្រតិបត្តិការជាង ៣០០ ជើងក្នុងមួយថ្ងៃ។ក្រុមហ៊ុន មានប្រតិបត្តិការចំនួន ៦៣ ខ្សែនៅវៀតណាម និងទៅកាន់គោលដៅអន្តរជាតិផ្សេងទៀតដែលមានដូចជា ហុងកុង ,ថៃ ,សិង្ហបុរី ,កូរ៉េខាងត្បូង ,តៃវ៉ាន់ ,ម៉ាឡេស៊ី ,កម្ពុជា ,ចិន និងមីយ៉ាន់ម៉ាជាដើម។

សូមបញ្ជាក់ថា ក្រុមហ៊ុន Vietjet Aviation Joint Stock Company បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹង ក្រុមហ៊ុនផលិតយន្តហោះឈានមុខគេលើពិភពលោក ដើម្បីទិញយន្តហោះម៉ាកថ្មីនិងទំនើបបន្ថែមទៀត។ ក្រុមហ៊ុនបានដាក់ការបញ្ជាទិញយន្តហោះ A320 / 321 ចំនួន ១១៩ គ្រឿង និងយន្តហោះ Boeing 737 MAX ចំនួន ១០០ គ្រឿងផងដែរ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top