Sunday, Apr 30th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កប៉ាល់ដ៏ធំរបស់អ៊ីតាលី ដឹកភ្ញៀវជិត២ពាន់នាក់ ចូលទស្សនាខេត្តព្រះសីហនុ

ភ្នំពេញ៖ កប៉ាល់មួយគ្រឿង មានឈ្មោះ COSTA WICTORIA របស់ប្រទេសអ៊ីតាលី បានចូលចតនៅកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ដោយបានដឹកភ្ញៀវទេសចរណ៍ ចំនួន១៩២៨នាក់ ស្រី១១១៣ នាក់ មាន១៩សញ្ជាតិ  មកទស្សនកិច្ចកំសាន្ត ក្នុងខេត្តព្រះសីហនុ។
 
ករណីនេះស្នងការដ្ឋាននគរបាលខេត្ត បានចាត់កម្លាំងការិយាល័យជំនាញ និងអធិការដ្ឋាននគរបាល​ ក្រុង-ស្រុក ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរណ៍ រហូតដល់ម៉ោង២១យប់ ទើបកប៉ាល់ដឹកភ្ញៀវចាកចេញ ទៅប្រទេសវៀតណាម៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top