Wednesday, Mar 1st | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ឆ្នាំ២០១៦ ឥណទាន របស់ធនាគារអេស៊ីលី មានកំណើន ៣១៩លានដុល្លារអាមេរិក

ភ្នំពេញ៖លោក អ៊ិន ចាន់នី ប្រធានអគ្គនាយកធនាគារអេស៊ីលីដា ភីអិលស៊ីបានឲ្យដឹងថា ក្នុងរយៈពេល ១ឆ្នាំ២០១៦  ឥណទានរបស់ធនាគារអេស៊ីលីដា ដែលបានផ្តល់ជូនដល់ដៃអតិថិជនចំនួន ២៧៧០ លានដុល្លារអាមេរិក ធៀបកាលពីឆ្នាំ២០១៥មានចំនួន ២៤៥១ លានដុល្លារ មានកំណើន ៣១៩ លានដុល្លារកើន ១៣%។

លោកទៀតថា  តាមការរំពឹងទុកសម្រាប់ឆ្នាំ២០១៧ នេះ ស្ថានភាពនៃការផ្តល់ឥណទាន របស់អេស៊ីលីដាទៅអតិថិជន នៅតែមានភាពល្អប្រសើរដូចឆ្នាំ២០១៦ ពោលតាមគម្រោងឆ្នាំថ្មីនេះ គ្រោងឲ្យបាន១៦% បន្ថែមទៀត។

លោកបានអះអាងទៀតថា សម្រាប់ធនាគារអេស៊ីលីដា បានដាក់ប្រព័ន្ធទូទាត់រហ័សដល់អតិថិជន ដែលត្រូវការផ្ទេរប្រាក់ តាមប្រព័ន្ធទូទាត់រហ័សនេះ  ព្រោះផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការផ្ទេរឬវេលុយ សម្រាប់ដោះដូរទំនិញ ឬការផ្ទេរសាច់ប្រាក់ជាដើម។
លោកបានបន្ថែមថា សម្រាប់អតិថិជន ដែលសងត្រឡប់មកធនាគារវិញ មានអត្រាក្រោម១% ដោយសារតែស្ថានភាព នៃផ្តល់ឥណទានទានពេញមួយឆ្នាំនេះ មានភាពល្អប្រសើរ ដោយសារតែសេដ្ឋកិច្ចជាតិ កំពុងតែដំណើរការល្អរយៈពេល១ ទស្សវត៍ចុងក្រោយ។

ធនាគារអេស៊ីលីដា ភីអិលស៊ី ក្រៅពីផ្តល់ឥណទាន លើប្រាក់កម្ចី និងប្រាក់បញ្ញើទៅអតិថិជននោះគឺ មានសេវាកម្មជាច្រើនក្នុងនោះ ឥណទានសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមមានចំនួន ៨០% នៃឥណទានសរុប៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top