ហូជីមិញៈ យោងតាម គេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ថា វៀតណាម គ្រោងនឹងនាំ ចេញបន្ថែម នូវផលិតផលចេញពីសិប្បកម្ម ទៅកាន់ប្រទេសជប៉ុន ។
នៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើង នៅក្រុងហូជីមិញ កាលពីថ្ងៃម្សិលមិញ អង្គសិក្ខាសាលាបានផ្ដោតសំខាន់ លើការ ផ្សព្វផ្សាយផលិតផល ចេញពីសិប្បកម្ម ក្នុងនោះមានផលិតផលចម្លាក់ និងស្មូន ដែលរចនាដោយដៃនៅក្នុង ប្រទេសវៀតណាម គឺគ្រោងនាំចេញ ទៅកាន់ប្រទេសជប៉ុន ។
នៅក្នុងប្រទេសវៀតណាម មានសិប្បកម្មចម្លាក់ និងស្មូនជាង៦០កន្លែង ក្នុងនោះមានសិប្បកម្ម ដែលរចនាដោយ ជប៉ុនផងដែរ ហើយផលិតផល ដែលបានធ្វើរួចរាល់ ត្រូវបានតាំងបង្ហាញ លើទីផ្សារនៅក្នុងស្រុក ។
នៅក្នុងអង្គសិក្ខាសាលានេះដែរ អ្នកជំនាញការជាច្រើន មកពីជប៉ុន បានផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការផលិត និងការ រិះរកទី ផ្សារសម្រាប់នាំចេញ ពោលពួកគេចង់នាំចេញផលិតផល ចេញពីសិប្បកម្មទាំងនេះ ទៅកាន់ប្រទេសជប៉ុន ។
គួររំលឹកថា នៅក្នុងឆ្នាំ២០១១ ទទួលបានចំណូលជាង ២០០លានដុល្លារ តាមរយៈផលិតផលសិប្បកម្ម ដែលបាននាំ ចេញទៅ កាន់ប្រទេសជប៉ុន ៕




.jpg)




.gif)
