សិង្ហបុរីៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ថា ក្រុមហ៊ុនវិនិយោគទុន បរទេសដោយផ្ទាល់ នៅក្នុងប្រទេសសិង្ហបុរី កើនឡើង ៩,៧ភាគរយ នៅក្នុងឆ្នាំ២០១១ ។
ទីភ្នាក់ងារ សហគ្រាសអន្ដរជាតិ ប្រចាំនៅសិង្ហបុរី បានលើកឡើង កាលពីម្សិលមិញថា ក្រុមហ៊ុនវិនិយោគទុនបរទេស ផ្ទាល់ នៅក្នុងប្រទេសសិង្ហបុរី បានកើនឡើង ៩,៧ភាគរយ គិតជាទឹកប្រាក់ស្មើនឹង ៣១,៧ពាន់លានដុល្លារ សាំងហ្គាពួរ ស្មើនឹង ២៥,៤ពាន់លានដុល្លារ ។ ការវិនិយោគទុន មានសន្ទុះកើនឡើង ជាបន្ដបន្ទាប់ និងខ្លាំងក្លា ។
ទីភ្នាក់ងារខាងលើបានបន្ដថា នៅក្នុងឆ្នាំ២០១១ មានក្រុមហ៊ុន វិនិយោគទុនបរទេសចំនួន ៣៣៦ ក្នុងនោះមកពីប្រទេស ឥណ្ឌូនេស៊ី វៀតណាម និងសហភាពអារ៉ាប់ ។
ដោយឡែក ក្រុមហ៊ុនចិន មានចំនួន១០៤ ក្នុងចំណោមក្រុមហ៊ុនទាំង ៣៣៦ ហើយការវិនិយោគទុន បានកើនឡើង គិតចាប់ តាំងពីឆ្នាំ២០០៩ ។
ទីភ្នាក់ងារដដែលនេះ បានបញ្ជាក់ថា មានក្រុមហ៊ុនដែល កំពុងដំណើរការជាង ៣៤,៤០០ក្រុមហ៊ុន ស្វះស្វែងរកទីផ្សារ សម្រាប់ប្រតិបត្ដិការ នៅក្នុងឆ្នាំចាស់៕




.jpg)




.gif)
