Dap News...Admin

Thursday, May 17th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

Ford Explorer តាំងបង្ហាញ​ ក្នុងកម្មវិធី “អាណាចក្រតារា”

E-mail Print PDF

ភ្នំពេញៈ Ford Explorer ដែលជារថយន្តដ៏ប្រណិត ស៊េរីឆ្នាំ២០១២ កាលពីរាត្រីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅ ត្រូវបានគេឃើញ ដាក់តាំងបង្ហាញជាថ្មីម្តងទៀត នៅក្នុងកម្មវិធី ប្រកាសពានរង្វាន់ អាណាចក្រតារា នៅសាលមហោស្របកោះពេជ្រ បន្ទាប់ពីក្រុមហ៊ុន RMA Cambodia ក្លាយជាអ្នក ឧបត្ថម្ភដ៏ធំមួយ នៅក្នុងកម្មវិធី ដ៏កក្រើកពិភពសិល្បៈនេះ ។

លោក Rami Saraf អគ្គនាយកក្រុមហ៊ុនRMA Cambodia ដែលជាក្រុមហ៊ុន នាំចូល និង ចែកចាយរថយន្តFord នៅកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន RMA និង Ford មានការចាប់អារម្មណ៍ យ៉ាងខ្លាំង និងបានចូលរួមឧបត្ថម្ភ ចំពោះកម្មវិធី “អាណាចក្រតារា” ក៏ព្រោះតែកម្មវិធីនេះ បានជួយ លើកស្ទួយ ដល់វិស័យសិល្បៈ ក៏ដូចជាវិស័យវប្បធម៌ នៅក្នុងប្រទេសកម្ពុជា ។

លោកបន្តថា ក្រុមហ៊ុន RMA និង Ford តែងតែចូលរួម ឧបត្ថម្ភ នៅក្នុងកម្មវិធីជាច្រើន នៅក្នុង ប្រទេសកម្ពុជា ដូចជាកម្មវិធី ប្រកួតបាល់ឱប , កម្មវិធីប្រកួតសេះលោតផ្លោះរបង ពានរង្វាន់ សម្តេចឳ ,ក្បួនដង្ហែម៉ូតូធំរបស់ MRCC និងកម្មវិធីផ្សេងៗ ជាច្រើនទៀត ដោយមិនគិតពីប្រាក់ចំណេញ ប៉ុន្តែធ្វើយ៉ាង ណា ជួយលើកស្ទួយដល់វិស័យកីឡា និងវិស័យសិល្បៈវប្បធម៌ ក៏ដូចជាវិស័យផ្សេងៗ នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ។

លោកបន្ថែមទៀតថា ការបង្ហាញរថយន្ត Ford Explorer ស៊េរីឆ្នាំ២០១២ នាពេលនេះ គឺដើម្បី ឱ្យអតិថិជន ក៏ដូចជាសិល្បករ-សិល្បការិនី ដែលបានចូលរួមក្នុង កម្មវិធី អាណាចក្រតារា បានឃើញ ពីរថយន្តដ៏ទំនើប និងមានគុណភាព មួយនេះ ដែលវាស័ក្តិសមបំផុតសម្រាប់ពួកគេ ជាពិសេស តារាៗ តែម្តង ។

គួរបញ្ជាក់ថា Ford Explorer បានបង្ហាញវត្តមាន នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១២ ។រថយន្តនេះ បំពាក់ដោយប្រព័ន្ធ Ford SYNC និង My Ford Touch ដែលអាចបញ្ជា ដោយសំលេង និងចុចបញ្ជា លើកញ្ចក់ LCD ,មានប្រព័ន្ធ Wifi សម្រាប់ប្រើ InternetFord Explorer មានប្រព័ន្ធ បញ្ជាបញ្ឆេះ រថយន្ដពី ចំងាយ ប្រព័ន្ធផ្ដល់សញ្ញា ពីស្ថានភាពជុំវិញរថយន្ដ ក្នុងពេលបើកបរ ប្រព័ន្ធថយចត ឬចូល ដោយមិនបាច់កាន់ចង្កូត  ចំណែកកៅអីជួរទី៣ អាចបត់ជាផ្ទៃរាបស្មើ សម្រាប់ ផ្ទុកឥវ៉ាន់ បំពាក់ដោយម៉ាស៊ីនបញ្ចាំង DVD ដែលអាចស្ដាប់ ដោយកាស Bleutooth និង បំពាក់ដោយ ធុងបាស់សូនីចំនួន១២ ភ្លើងបំភ្លឺខាងក្នុងដ៏ស្រទន់ ដែលអាចផ្លាស់ប្ដូរបាន ៧ ពណ៌ ទ្វារក្រោយ នៃរថយន្ដ បិទបើកដោយប៊ូតុងបញ្ជា ប្រព័ន្ធកាម៉េរា ស្វ័យប្រវត្ដិ ជួយសម្រួលក្នុងការបញ្ជា រថយន្ដថយក្រោយ ប្រព័ន្ធ គ្រប់គ្រងការបើក ចុះចំណោតដោយស្វ័យប្រវត្ដិ ប្រព័ន្ធលេខសំងាត់ សម្រាប់បញ្ជា បើកទ្វារថយន្ដ ប្រព័ន្ធ ផ្ដល់សញ្ញាអំពីសំពាធខ្យល់រថយន្ដ  ផ្លិតទឹកបក់ ដោយ ស្វ័យប្រវត្ដិ ប្រភេទរថយន្ដប្រណិត ៧ កៅអី ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

______________________________ផ្សព្វផ្សាយពាណិជ្ជកម្ម__________________________________

SAFE HOME TECHNOLOGY