ឡាវៈ យោងតាម គេហទំព័រឡាវ “ខេភីអិល” ចុះផ្សាយ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ថា ធនាគារ អេស៊ីលីដា បានបើកសាខាបន្ថែមនៅក្នុងប្រទេសឡាវ ។
ធនាគារ អេស៊ីលីដា “ACLEDA Bank”បានបើកសម្ពោធការិយាល័យសាខារបស់ខ្លួននៅវៀនធៀន ប្រទេសឡាវ ក្នុងនោះមាននៅក្នុងស្រុក ណុងបូក ក្នុងខេត្ដខាម៉ោន ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុដល់អតិថិជន ។
គួរបញ្ជាក់ថា ធនាគារអេស៊ីលីដា បានបើកដំណើរការ និងមានស្នាក់ការកណ្ដាលនៅក្នុងប្រទេសកម្ពុជា ដោយមាន ក្រុមវិនិយោគិនជាច្រើន ។
គេបានដឹងថា ធនាគារមួយនេះបានបើកសាខាលើកដំបូងនៅក្នុងប្រទេសឡាវ កាលពីឆ្នាំ២០០៨ ។ ការបង្កើន បើក សាខាទាំងនេះ ដោយសារធនាគារមានប្រជាប្រិយភាព និងមានហិរញ្ញាវត្ថុរឹងមាំគួរទុកចិត្ដប្រកបដោយ តម្លាភាព ទាំងគុណភាព និងបរិមាណ ។ នៅក្នុងប្រទេសឡាវ ធនាគារ អេស៊ីលីដា បានមានសាខាបម្រើ សេវាកម្មចំនួន៦កន្លែង នៅរដ្ឋធានី វៀនធៀន និង មានសាខាតាមបណ្ដាខេត្ដ ដូចជានៅសាវ៉ាន់ណាខេត ខាម៉ោន ចំប៉ាសាក់ វៀនធៀន បូរីខាមសាយ និងសារ៉ាវ៉ាន់៕





.jpg)




.gif)
