Dap News...Admin

Thursday, May 17th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

វៀតណាម ទទួលបាន ពានរង្វាន់បី ខណៈចូលរួម តាំងពិព័រណ៍ តុក្ដាអន្ដរជាតិ នៅសហរដ្ឋអាមេរិក

E-mail Print PDF

វៀតណាមៈ យោងតាម គេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ថា វៀតណាម បានទទួលពានរង្វាន់ចំនួន៣ តាម រយៈការចូលរួមតាំងពិព័រណ៍តុក្ដា ជាលក្ខណៈអន្ដរជាតិ នៅសហរដ្ឋអាមេរិក ។

គួររំលឹកថា ពិធីតាំងពិព័រណ៍តុក្ដា ជាលក្ខណៈអន្ដរជាតិ ដែលប្រារព្វធ្វើឡើង នៅទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក ចាប់ ពីថ្ងៃទី១២-១៥ ខែកុម្ភៈ ឆ្នាំ២០១២ លទ្ធផលនៃការប្រកួត វៀតណាម បានទទួលពានរង្វាន់ចំនួន៣ ដែលបានផលិត តុក្ដាលំដាប់អន្ដរជាតិ ។

តុក្ដាដែលបាន ទទួលពានរង្វាន់ទាំងនោះ រួមមាន មានតុក្ដាមនុស្សយន្ដពីរ ទី១ឈ្មោះ ឌីស្កូ រ៉ូបូត “Disco Robot” និង ស្កែត រ៉ូបូត “SketRobot ” ដោយតុក្ដាទាំងពីរនេះ ទទួលបានពានរង្វាន់ចំនួន៣ នៅក្នុងកម្មវិធី “American International Toys Fair 2012” ។

តុក្ដាដែលផលិតឡើង ដោយប្រទេសវៀតណាម ត្រូវបានគេចាត់ទុកថា ជាការរចនាឡើង ដើម្បីបង្កើនវិស័យពាណិជ្ជកម្ម និងជាការបង្កើនទីផ្សារ ប្រើប្រាស់គ្រឿងអេឡិចត្រូនិច ទូទាំងពិភពលោក ។

គួរបញ្ជាក់ថា តុក្ដា ឌីស្កូ រ៉ូបូត ជាប្រភេទតុក្ដា ដែលអាចមានសមត្ថភាពរាំ និងច្រៀង ហើយតុក្ដានេះ ប្រើថាមពលថ្មី ដើម្បីដំណើរការ ។ គេរំពឹងថា តុក្ដាប្រភេទនេះ នឹងមានលក់លើទីផ្សារនៅចុងឆ្នាំនេះ ។

ចំណែកតុក្ដាមួយទៀត ឈ្មោះថា ស្កែត រ៉ូបូត ជាតុក្ដា ដែលអាចមានសមត្ថភាព គូររូបភាពបានល្អ និងត្រូវបានរចនាម៉ូដ និងផលិតឡើង ដោយរៀប ចំប្រព័ន្ធដំណើរការពីរប្រភេទ ។ ទី១ អ្នកអាចឱ្យតុក្ដានេះ គូររូបតាមតម្រូវការ និងមួយទៀត ឱ្យវាគូរបានរាប់រយ រូបភាពឯណោះ ។ លក្ខណៈ ពិសេសទៀតនោះ វាអាចថតរូប និងអាចគូររូបមនុស្ស បានទៀតផង ៕

Photo by DAP-NEWS

______________________________ផ្សព្វផ្សាយពាណិជ្ជកម្ម__________________________________

SAFE HOME TECHNOLOGY