Dap News...Admin

Wednesday, Feb 22nd

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

អូបាម៉ា ចង់បញ្ជាក់ ប្រាប់ដល់ ពិភពលោក ថា សេដ្ឋកិច្ច សហរដ្ឋអាមេរិក នឹងប្រសើរ ឡើងវិញ

E-mail Print PDF

វ៉ាស៊ីនតោនៈ យោងតាម ទីភ្នាក់ងារព័ត៌មាន អាអេហ្វប៉េ ចុះផ្សាយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១១ ថា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា លោកចង់បញ្ជាក់ប្រាប់ដល់ពិភពលោកថា សេដ្ឋកិច្ច របស់សហរដ្ឋអាមេរិកនឹងងើបឡើងវិញប្រាកដមែន ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃសុក្រ ទី ៥​ ខែ សីហា ម្សិលមិញនេះថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកងើប ឡើងវិញ និងមានលក្ខណៈប្រសើរ បន្ទាប់ពីមានការរីកចម្រើនអស់ពេលមួយឆ្នាំមកនេះ ហើយនឹងបន្ដកើនឡើងវិញ ជាបន្ដបន្ទាប់ទៀតមិនខានឡើយ ។

លោក អូបាម៉ា បានថ្លែងបញ្ជាក់ថា “អ្វីដែលពលរដ្ឋអាមេរិកាំងគ្រប់រូប និងដៃគូពិភពលោក ទន្ទឹងរង់ចាំ និងចង់បាន នោះពិភពលោកពិតជាដឹងយ៉ាងច្បាស់ថា នេះគឺៈ យើងកំពុងតែទទួលបានលទ្ធផលល្អហើយ ដែលនេះជាលទ្ធផល ដែលយើងនឹងទទួលបានប្រសើរណាស់ ” ។ តាមរយៈការរីកចម្រើននៅលើទីផ្សារពិភពលោក ដែលនេះជាការ សន្យាមួយធ្វើឡើងដោយផ្អែកលើសន្ទុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ។

ក្នុងនាមលោក អូបាម៉ា ជាប្រធានាធិបតិសហរដ្ឋអាមេរិក លោកមិនបានរំពឹងទុកថា បញ្ហាដែលកើនឡើង ទាំងឡាយវាទទួលផលប៉ះពាល់ដោយសារ ស្ថានភាពនយោបាយនោះទេ ។

លោកប្រធានាធិបតីបានលើកឡើង ដោយផ្អែកលើតួលេខមួយចំនួន បង្ហាញឱ្យដឹងថា អត្រាអ្នកគ្មានការងារធ្វើបាន ថយចុះ រីឯអ្នកដែលទទួលបានការងារ ធ្វើកើនឡើងបន្ថែមចំនួន១១៧ពាន់នាក់កាលពីខែមុន ។

លោក អូបាម៉ា បានកត់សម្គាល់ថា ថ្វីត្បិតតែ “ឆ្នាំនេះស្ថានភាពមិនទាន់ហ្នឹងនក៏ពិតមែន”ប៉ុន្ដែវិស័យឯកជនបាន បន្ថែមបុគ្គលិករបស់ពួកគេជា បន្ដបន្ទាប់ដែរគិតក្នុង អំឡុងពេល១៧ខែរហូតមកដល់បច្ចុប្បន្ននេះ ។ តែទោះជាបែប នេះក្ដី យើងក៏បានប្រកាសឱ្យបង្កើនសន្ទុះនេះថែមទៀតដែរ ដើម្បីជួយរុញច្រាសសេដ្ឋកិច្ចងើប ឡើងឆាប់រហ័ស ។ ដោយគោលបំណងសំខាន់នោះ ចង់បង្កើនបុគ្គលិកធ្វើការងារឱ្យបានកើនដល់៨លាននាក់ឯណោះ ។

លោក អូបាម៉ា បានថ្លែងបញ្ជាក់ថា យើងត្រូវការបង្កើតឱ្យមានវដ្ដស្ថេរភាពដោយខ្លួនឯង ដែលចង់ឱ្យពលរដ្ឋទាំង ឡាយមានការងារធ្វើ និងឱ្យក្រុមហ៊ុនទាំងឡាយ បង្កើនការងារដល់បុគ្គលិករបស់ពួកគេ និងបង្កើនសេដ្ឋកិច្ចរបស់ យើងកាន់តែប្រសើរឡើង ៕

Photo by DAP-NEWS