Dap News...Admin

Wednesday, Feb 22nd

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

កំណើនសេដ្ឋកិច្ច ៨% មិនជួយអ្នកមាន មុខរបរ តូចតាចទេ ខណៈអតិផរណា កើន ៦%

E-mail Print PDF

ភ្នំពេញៈ ខណៈអតិផរណាកើន រហួតដល់៦% នោះ កំណើនសេដ្ឋកិច្ចកម្ពុជា ក៏បានងើបយ៉ាងខ្លាំង ដល់៨ភាគរយផងដែរ នៅឆ្នាំ២០១១  ប៉ុន្តែបែរជាវាមិនអាច ទប់រួចទៅនឹងអតិផរណាមួយនេះ សម្រាប់ប្រជាពលរដ្ឋមានមុខរបបតូចតាច ជាពិសេសប្រជាកសិករទេ។

អ្នកស្រាវជ្រាវមួយរូប នៃវិទ្យាស្ថានសេដ្ឋកិច្ច លោក នៅ សីហា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី០៥ខែសីហា នេះបានដឹងឱ្យថា ជាក់ស្តែងផលកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១១ គឺមិនអាចបែងចែកស្មើគ្នាទេ អ្វីដែលឃើញនោះ វិស័យកសិកម្មកើនឡើងតែ ៤ទៅ ៥ភាគរយ ដូច្នេះចំណូល របស់ប្រជាកសិករ បានប៉ុណ្ណឹង គឺមិនអាចទប់ទៅនឹងអតិផរណា ក្នុងឆ្នាំនេះបានទេ។

លោកបញ្ជាក់បន្ថែមថា “កំណើនសេដ្ឋកិច្ច គឺតំណាងភាពមានបាន របស់ប្រជាជន ប៉ុន្តែគ្រាន់ថា ផលកំណើនសេដ្ឋកិច្ចនេះ វាមិនបានផលទៅប្រជាជនស្មើៗគ្នាទេ។ កំណើនសេដ្ឋកិច្ចកម្ពុជា ចំនួន ៨ភាគរយនោះ ចំណូលរបស់ប្រជាកសិករកើន ៨ភាគរយដែរនោះ គឺមិនមែនទេ។

លោក នៅ សីហា បកស្រាយថា “បើមើលតាមផ្នែកនីមួយៗ ផ្នែកដែលខ្លាំងជាងគេនោះ គឺខាងផ្នែកឧស្សាហកម្មនិងសេវាកម្ម ចំណែកខាងកសិកម្ម ក្នុងឆ្នាំនេះ គឺមានប្រមាណចំនួន ៤ទៅ ៥ភាគរយតែប៉ុណ្ណឹង ដូច្នេះអតិផរណាដល់ចំនួន ៦ភាគរយហ្នឹង គាត់រាងខាតតិចវិញផង”។

តាមស្ថានជាក់ក្នុងឆ្នាំនេះ អតិផរណាបានកើនខ្លាំង ដោយសារតែកត្តាជាច្រើន ប៉ុន្តែក្នុងនោះ មកពីតម្លៃប្រេងសាំងក្នុងស្រុក បានស្ទុះឡើងយ៉ាងខ្លាំង រហូតដល់ ៥៦០០រៀល ក្នុងមូយលីត្រ ខណៈតម្លៃប្រេងឥន្ធនៈត្រឹមជាង១១០ដុល្លារ ក្នុងមួយបារ៉ែល។ កាលពីឆ្នាំ២០០៨ ដែលប្រេងឥន្ធនៈថ្លៃខ្ពស់បំផុត រហូតដល់ទៅ ១៤៧ដុល្លារក្នុងមួយបារ៉ែលនោះ តម្លៃសាំងនៅកម្ពុជា មានតម្លៃត្រឹមតែ៥៩០០តែប៉ុណ្ណោះ។ ប៉ុន្តែពេលវាខុសគ្នាឆ្ងាយពេកឆ្ងាយរហូតដល់ ស្ទើរហួសសមត្ថភាព រកចំណូលប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទៅហើយ ដែលមានជិត៣០ភាគរយបន្តរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែសីហា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធបានថ្លែង ក្នុងសន្និសទីកាសែតនៅវិមានសន្តិភាព ថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ជាង៨ភាគរយ ក្នុងឆ្នាំ២០១១នេះ  ខណៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដាក់ឱ្យកម្ពុជាត្រឹមតែ៦,៥ភាគរយតែប៉ុណ្ណោះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS