Dap News...Admin

Wednesday, Feb 22nd

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

The Cineplex បើកសម្ពោធ ជាផ្លូវការ ដោយមាន ការចូលរួម ពីឪពុក លោក Michael Jeckson

E-mail Print PDF

ភ្នំពេញៈ ក្រុមហ៊ុន សប្បាយ នាត្រីថ្ងៃទី៤ ខែសីហា បានបើកសម្ពោធ ជាផ្លូវការ នូវរោងភាពយន្ដថ្មីមួយ លំដាប់ថ្នាក់អន្ដរជាតិ ឈ្មោះ The Cineplex នៅជាន់ទី៥ នៃផ្សារទំនើបសូរិយា ដែលការសម្ពោធនេះ បានធ្វើឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ មានការចូលរួម ពីសំណាក់  តារា ល្បីៗជាច្រើន ហើយពិសេសជាងនេះ ទៅទៀតនោះ គឺការអញ្ជើញ មកចូលរួមពី ឪពុករបស់កំពូល តារាចំរៀង  Michael Jeckson ។

លោក ជី សិលា នាយកប្រតិបត្ដិ  ទហេ ជិនផេលខេ បានប្រសាសន៍ថា “ នេះជាមោទនភាព របស់ជាតិយើង ក្នុងការចូលរួម ចំណែកកសាង  Box Office ដំបូងបង្អស់ នៅរាជធានីភ្នំពេញ តាមរយៈមហាខ្សែភាពយន្ដ កម្រិតពិភពលោក ដែលក្រុមហ៊ុន Sabay បានទទួលសិទ្ធិ នាំចូលពីបរទេស និងជាចលនាករណ៍ ឈានទៅជំរុញ ឱ្យមានការផលិតភាពយន្ដ ក្នុងស្រុកក្រោមបទដ្ឋានពិត មួយ ” ។

នាឱកាសនោះ លោក សុស ម៉ាច ប្រធានសមាគម សិល្បករខ្មែរ បានសម្ដែងចំណាប់អារម្មណ៍ថា “ The Cineplex អាចជួយ លើកកម្ពស់ សេវាកម្សាន្ដកម្ពុជា ហើយយ៉ាងហោចណាស់ រោងភាពយន្ដនេះ ជារោងភាពយន្ដដំបូង លំដាប់ស្ដង់ដា ពិភពលោក ។ ” លោកបន្ដថា ថ្ងៃណាមួយ Sabay នឹងនាំភាពយន្ដខ្មែរ ដែលមានកម្រិត ស្ដង់ដារអន្ដរជាតិ មកបញ្ចាំង ក្នុងរោងភាពយន្ដមួយនេះ ។

លោកស្រី ឌី សាវ៉េត បានមានប្រសាសន៍ថា “ នេះជាការរួមចំណែកមួយ យ៉ាងសំខាន់ ក្នុងការជំរុញសិល្បៈ ក្នុងប្រទេសកម្ពុជា ឱ្យមានភាពប្រសើរឡើង ឈានទៅរកភាពរីកចំរើន ដូចបណ្ដាឧស្សាហកម្ម សិល្បៈជាសកល។ ” ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS