Dap News...Admin

Wednesday, Feb 22nd

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

ចម ប្រសិទ្ធ៖ សេដ្ឋកិច្ចកម្ពុជា អាចកើន៨ភាគរយ នៅឆ្នាំ២០១១

E-mail Print PDF

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជ​កម្មកម្ពុជា បានព្រលយឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ​២០១១នេះ នឹងកើនជាង៨ភាគរយ កើនជាងការព្យាករណ៍របស់​រដ្ឋាភិបាល​ និងស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិនានា ដែលដាក់ឱ្យកម្ពុជាត្រឹមតែ៦,៥ភាគរយ តែប៉ុណ្ណោះ។

ថ្លែងនៅក្នុងសន្និសីទ​​កាសែតមួយ នៅឯវិមានសន្តិភាព កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែ សីហា ឆ្នាំ ២០១១ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ បញ្ជាក់ថា ប្រទេសកម្ពុជា បានកាត់បន្ថយភាពក្រីក្រ ១ ភាគរយជារៀងរាល់ឆ្នាំ ទោះបីជាសាកលលោក មានវិបត្តិសេដ្ឋកិច្ច​ក៏ដោយ ក៏កំណើនសេដ្ឋកិច្ច​របស់កម្ពុជា ចេះតែបន្តកើនឡើងជាបន្តបន្ទាប់ ដោយនៅឆ្នាំ ២០០៩ មានតែ ០,១ ភាគរយ កើនឡើងដល់ ៥,៨ ភាគរយ នៅឆ្នាំ ២០១០ នេះក៏ដោយសារតែប្រទេស​កម្ពុជា ធ្វើសមាហរណកម្ម នៅក្នុងតំបន់ និង អន្តរជាតិ និងការគិតត្រូវនិងធ្វើត្រូវ។

លោក ចម ប្រសិទ្ធ បានលើកឡើងថា “ ខ្ញុំជឿជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងជាង ៨ ភាគរយ នៅឆ្នាំ ២០១១ អ្នកខ្លះគេនៅទស្សន៍ទាយថា​ នៅក្រោមនោះទេ ប៉ុន្តែចំពោះខ្ញុំ ខ្ញុំមើលឃើញឆ្ងាយជាង ខ្ញុំឃើញដង្ហើមសេដ្ឋកិច្ចរបស់យើងមានតែលទ្ធផលល្អ”។

លោក បានគូសបញ្ជាក់ឱ្យដឹងថែមទៀតថា វិស័យជាច្រើន កើនឡើងជាបន្តបន្ទាប់ នៅពេលកម្ពុជា ធ្វើសមាហរណកម្ម នៅក្នុងតំបន់ និងអន្តរជាតិ ដូចជា វិស័យទេសចរណ៍ បានកើនឡើងជាង ២០ % វិស័យកាត់ដេរ ៤០% វិស័យស្បែកជើង ៨០% និង វិស័យសំណង់ និង កសិកម្ម ក៏បន្តកើនឡើងដែរ។

ការព្យាករណ៍របស់ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏ប្រហាក់ប្រហែលនឹងវិទ្យាស្ថានសេដ្ឋកិច្ចផងដែរ ដោយវិទ្យាស្ថានសេដ្ឋកិច្ច( EIC) បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប ( GDP) របស់កម្ពុជា នៅឆ្នាំ២០១១ នេះ អាចនឹងកើនឡើងដល់ ៨,៧ ភាគរយ ដែលអនុវិស័យវាយនភណ្ឌ និង សម្លៀកបំពាក់ ជាអ្នករុញកំណើនសេដ្ឋកិច្ច។ ប៉ុន្តែ រដ្ឋាភិបាលបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចមាន ត្រឹមតែ៦ភាគរយ មូលនិធិហិរញ្ញវត្ថុអន្តរជាតិ ( IMF) ធនាគារពិភពលោក និង ធនាគាអភិឌ្ឍន៍អាស៊ី បានព្យាករណ៍មានត្រឹមតែ ៦,៥ ភាគរយតែប៉ុណ្ណោះ។

ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានដាក់ការព្យាករណ៍ របស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០១១នេះ ថាមាន ៦,៥ភាគរយដូចគ្នាផងដែរ៕