ជីកាហ្គោៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ថា ក្រុមហ៊ុនផលិត និងចែកចាយយានលំដាប់កំពូល នៅសហរដ្ឋអាមេរិកឈ្មោះថា ជីអឹម “ General Motors Co. ”បានរក ប្រាក់ចំណូលចំនួន ២,៥ពាន់លានដុល្លារ នៅក្នុងត្រីមាសទី២ ឆ្នាំនេះ ។
ក្រុមហ៊ុន General Motors Co. បានចេញរបាយការមួយ កាលពីថ្ងៃព្រហស្បត្ដិ៍ មិ្សលមិញនេះថា នៅក្នុងត្រីមាសទី២ ឆ្នាំ២០១១ ក្រុមហ៊ុនបានរកប្រាក់ចំណូលបាន ២,៥ពាន់លានដុល្លារ ដែលចំនួននេះបានកើនឡើងដល់ទៅ ៨៩ភាគរយធៀបនឹងអំឡុង ពេលដូចគ្នាកាលពីឆ្នាំមុន ។
ក្រុមហ៊ុនខាងលើបានប្រកាសអំពី លទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន នៅក្នុងត្រីមាសទី២ឆ្នាំនេះឱ្យដឹងថា រៀងរាល់ត្រីមាស នីមួយៗ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលកើនឡើង ៦,២ភាគរយ ដែលចំនួននេះគិតចាប់ពីដើមឆ្នាំ ស្មើនឹង១៨,៧ភាគរយ គិតជាទឹកប្រាក់មានចំនួន ៣៩,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ។
ក្រៅពីនេះ ប្រាក់ចំណូលផ្សេងទៀតដែលមាននៅក្នុងភាគហ៊ុន របស់ក្រុមហ៊ុនក៏បានកើនឡើង ដែលមានទឹកប្រាក់ ចំនួន១,៥៤ដុល្លារដែរ ។
លោក ដន អាឃែស៊ុន “ Dan Akerson ”នាយក និងជាអ្នកចាត់ការទូទៅក្រុមហ៊ុនជីអឹម បានលើកឡើងថា តាម រយៈការចែកចាយនៅលើទីផ្សារកើនឡើង លទ្ធផលទាំងឡាយជាការបង្កើនទុនវិនិយោគដើម្បីជួយដល់ផ្នែកសេដ្ឋ កិច្ចបានមួយកម្រិតនៅលើសកលលោក ។
លោកនាយករូបនេះក៏បានសន្យដែរថា សម្រាប់ឆ្នាំនេះ ក្រុមហ៊ុននឹងផលិតយានយន្ដស៊េរីទំនើបៗ “ដើម្បីរក្សានូវ ប្រាក់ចំណូលកើនឡើងជាបន្ដបន្ទាប់ទៀត” ។









.gif)
