left
Safe Home
Safe Home
Safe Home

Thursday, Dec 18th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

GL-Finance សហការជាមួយ Wing ផ្ដល់ភាពងាយស្រួល ជូនអតិថិជន

E-mail Print PDF

ភ្នំពេញ៖ ក្រុមហ៊ុនបង់រំលោះ GL Finance នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០១៤ បានពង្រីកកិច្ចសហប្រតិបត្តិការ ថ្មីមួយទៀតហើយ តាមរយៈការចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនសេវាផ្ទេរប្រាក់ Wing ដើម្បីពង្រីកទីផ្សាររកស៊ីរបស់ខ្លួន នៅកម្ពុជា និងផ្ដល់ភាពងាយស្រួល ជូនដល់អតិថិជនរបស់ខ្លួន ។

ពិធីចុះហត្ថលេខាខាងលើនេះ គឺមានការចូលរួមពីលោក Mitsuji Konoshita អគ្គនាយកក្រុមហ៊ុន GL Finance និងនាយកប្រតិបត្តិក្រុមហ៊ុន Wing គឺលោក Anthony Perkins រួមទាំងបុគ្គលិកក្រុមហ៊ុងទាំង ២ផងដែរ ។

លោក Mitsuji Konoshita បានមានប្រសាសន៍ថា នេះគឺសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីក្រុមហ៊ុនទទួលបាន ជោគជ័យក្នុងការផ្ដល់សេវា បង់រំលោះជូនប្រជាពលរដ្ឋកម្ពុជា ក្នុងនោះមានដូចជាកិច្ចសហការ ជាមួយក្រុមហ៊ុនម៉ូតូម៉ាក Honda និងក្រុមហ៊ុនគ្រឿងចាក់ គូប៉ូតាជាដើមនោះ ។

អគ្គនាយកក្រុមហ៊ុន GL Finance រូបនេះបានបន្ដថា «ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាព ជាដៃគូជាមួយក្រុមហ៊ុន Wing គឺដោយសារយើងចង់ ផ្ដល់ភាពងាយស្រួលជូនដល់ អតិថិជនក្រុមហ៊ុន GL Financeទាំងអស់ ដែលមាននៅទូទាំង ប្រទេសកម្ពុជាប្រមាណជាង ១ម៉ឺននាក់នោះ ។ ដូច្នេះចាប់ពីពេលនេះតទៅ អតិថិជនក្រុមហ៊ុន GL Finance នឹងមានភាពងាយស្រួល មួយកម្រិតទៀតហើយ ដោយប្រើប្រាស់សេវាផ្ទេរប្រាក់ Wing ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការជាមួយក្រុមហ៊ុន GL Finance» ។

ជាមួយគ្នានោះលោក Anthony Perkins បានលើកឡើងថា កិច្ចសហការលើកដំបូងនេះ លោកសង្ឃឹមយ៉ាងមុតមាំថា នឹងដំណើរការទៅដោយ ជោគជ័យ ហើយក៏ចង់ឲ្យកិច្ចព្រមព្រៀងភាព ជាដៃគូជាមួយក្រុមហ៊ុន GL Financeនេះ មានរយៈពេលវែងផងដែរ ដើម្បីផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ផ្នែក បម្រើសេវាអតិថិជន របស់ក្រុមហ៊ុន Wing តាមរយៈទូរស័ព្ទលេខ 023 999 989 ឬ ទាក់ទងទៅកាន់ផ្នែកបម្រើ សេវាអតិថិជនរបស់ក្រុមហ៊ុន GL Finance តាមរយៈទូរស័ព្ទលេខ 023 990 325៕

ពន្ធដារពន្យារពេលបង់ ពន្ធអចលនទ្រព្យ ជាលើកទី២ រហូតដល់ដំណាច់ ខែវិច្ឆិកា

E-mail Print PDF

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ បញ្ជាក់ពីការពន្យារពេលបង់ ពន្ធអចលនទ្រព្យ ជាលើកទី២ ដោយផ្តល់ឱកាស ឲ្យអ្នកជាប់ពន្ធនេះ អាចទៅបង់ពន្ធរហូត ដល់ដំណាច់ខែវិច្ឆិកានេះ។

សេចក្តីជូនដំណឹងដែលដើមអម្ពិលទទួលបាននៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ នៅពិនិតឃើញថា ក្នុងអំឡុងពេលពន្យារ ការប្រមូលពន្ធអចលនទ្រព្យ កន្លងមកនេះ មានម្ចាស់អចលនទ្រព្យ ជាច្រើនបានមកប្រកាសបង់ពន្ធ និងមានម្ចាស់ អចលនទ្រព្យមួយចំនួន តូចទៀតមិនទាន់ មកប្រកាសបង់ពន្ធលើ អចលនទ្រព្យសម្រាប់ ឆ្នាំ២០១៤ នៅឡើយ ដូច្នេះដោយមានការ ឯកភាពពីក្រសួងសេដ្ឋកិច្ច ផងនោះ អគ្គនាយកដ្ឋានពន្ធសម្រេច ពន្យារពេលប្រកាស បង់ពន្ធអចលនទ្រព្យ ជាលើកទី២។
ប្រភពដដែលបន្តថា « ដោយអគ្គនាយកដ្ឋានពន្ធដារបានទទួល ឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យពន្យារពេលប្រកាស បង់ពន្ធលើអចលនទ្រព្យ លើកទី២ម្តងទៀត រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ អចលទ្រព្យដែល មិនទាន់បានបង់ពន្ធ មានពេលវេលាគ្រប់គ្រាន់ មកប្រកាសបង់ពន្ធនេះ»។

លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសព្រមាន ដល់ម្ចាស់អចលនទ្រព្យ ទាំងឡាយ ដែលមិនទាន់បានមកប្រកាស បង់ពន្ធលើ អចលនទ្រព្យ ឫប្រកាសបង់ពន្ធក្រោយ ការពន្យារពេលនេះ ថានឹងត្រូវរងទោសទណ្ឌ ក្នុងការបង់ប្រាក់ពន្ធផង និង បង់ប្រាក់ផាកពិន័យផង ស្របតាមច្បាប់។

គួរបញ្ជាក់ថា ការបង់ពន្ធអចលនទ្រព្យកាន់តែងាយស្រួលជាងមុន ក្រៅតែពីបង់ពន្ធនៅសាខាពន្ធដារហើយនោះ អ្នកជាប់ពន្ធអាចទៅបង់ពន្ធនេះ នៅតាមធនាគារមួយចំនួន ដូចជា ធនាគារអេស៊ីលីដា និង ធនាគារ កាណាឌីយ៉ា ដែលនៅជិតបំផុត៕

ក្នុងត្រីមាសទី៣ ប្រាក់ចំណេញ របស់ Samsung ធ្លាក់ចុះ ៦០ភាគរយ

E-mail Print PDF

សេអ៊ូល៖ ប្រាក់ចំណេញដែល ក្រុមហ៊ុន Samsung រកបាននៅក្នុង ត្រីមាសទី៣ឃើញថា ធ្លាក់ចុះប្រមាណ ៦០ភាគរយ ។

ក្រុមហ៊ុនផលិតនិងចែកចាយ គ្រឿងអេឡិចត្រូនិច លំដាប់លេខ១ លើពិភពលោករបស់ ប្រទេសកូរ៉េខាងត្បូង Samsung បានប្រកាសឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណេញដែល ក្រុមហ៊ុនទទួលបាន ក្នុងត្រីមាសទី៣ ដែល បានមកពីប្រតិបត្តិការនោះ វាបានធ្លាក់ចុះ៦០ភាគរយ ។ នេះដោយសារតែមានការ ប្រកួតប្រជែងគ្នា ច្រើននៅលើ ទីផ្សារ ។

នៅក្នុងសេចកក្តីសេចក្តីប្រកាសព័ត៌មាន មួយដែលចេញដោយក្រុមហ៊ុន ខាងលើបានឲ្យ ដឹងថា ប្រាក់ចំណេញ ដែលបាន ពីប្រតិបត្តិការមានចំនួន ៤,០៦រយពាន់លានវ៉ុន ស្មើនឹង ៣,៨៥ពាន់លានដុល្លារ គិតនៅក្នុងត្រីមាសទី៣ ។ តួលេខនេះបានធ្លាក់ចុះ ប្រមាណ៦០.០៥ភាគរយ ។ ក្នុងនោះដែរ ក្នុងត្រីមាសទី២ ក៏បានថយចុះនូវប្រាក់ ចំណេញ ប្រមាណ៤៣.៥ភាគរយដែរ ។

គួរបញ្ជាក់ថា ប្រាក់ចំណូលរបស់ Samsung បានធ្លាក់ចុះប្រមាណ ១៩.៦៩ភាគរយ ស្មើនឹង ទឹកប្រាក់ប្រមាណ ៤៧.៤៥ រយពាន់លានវ៉ុន ៕

Photo by DAP-News

Shell ប្រកាសថា ប្រាក់ចំណេញ បានកើនឡើង ទោះបីជាតម្លៃ ប្រេងធ្លាក់ថ្លៃ បន្តិចក៏ដោយ

E-mail Print PDF

ឌឺហាហ្គូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ថា ប្រាក់ចំណេញ ដែលក្រុមហ៊ុន Shell ទទួលបានក្នុងត្រីមាសទី៣ ឆ្នាំ២០១៤ បានកើនឡើង បើទោះបីជាតម្លៃប្រេងបាន ធ្លាក់ចុះ បន្តិចក្តី ។

ក្រុមហ៊ុន Shell បានបង្ហាញនូវព័ត៌មាននៅលើ គេហទំព័ររបស់ខ្លួនកាលពី ថ្ងៃព្រហស្បតិ៍ឲ្យដឹងថា ក្នុងត្រីមាសទី៣ ប្រាក់ចំណូលទទួលបាន ដែលសំខាន់បានមកពី ការផ្គត់ផ្គង់ មានទឹកប្រាក់ប្រមាណ៥,២៦៦ពាន់លានដុល្លារ ធៀប នឹងអំឡុងពេលដូចគ្នាក្នុង ឆ្នាំ២០១៣មានទឹកប្រាក់ត្រឹមតែ៤,២៤៨ពាន់លានដុល្លារប៉ុណ្ណោះ ។

លោក Ben van Beurden នាយកប្រតិបត្តិក្រុមហ៊ុនShell បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា "ថ្មីៗនេះ តម្លៃប្រេងបានធ្លាក់ចុះ ដែលនេះជាបញ្ហាមួយញុាំងឲ្យឧស្សាហកម្មរបស់យើង ត្រូវប្រឈម មុខនឹងបញ្ហាមួយផ្នែកខ្លះដែរ " ។

លោកបានលើកឡើងថា "តែទោះបីជាយ៉ាងនេះក្តី ក៏បញ្ហាទាំងនោះវាស្ថិតនៅក្នុងដំណាក់កាល ចន្លោះប្រហោង ដែលយើងអាចគ្រប់គ្រងស្ថានការណ៍បាន ដោយអាចរក្សានូវការចំណាយផ្សេងៗ និងការបង្កើន ឲ្យមានតុល្យភាព រវាងការកើនឡើង និងការថយចុះ" ។

លោកនាយកប្រតិបត្តិបានបន្ថែមថា "សម្រាប់លទ្ធផលរបស់យើងនៅថ្ងៃនេះ បង្ហាញថា យើងបានឆ្ពោះទៅមុខលើ អាទិភាពចំនួន៣ ដោយខ្ញុំបានរៀបចំវាតាំងពីដើមឆ្នាំ២០១៤ ដើម្បីឲ្យស្ថានភាពហិរញ្ញវត្ថុ ដែលត្រូវស្តែងឡើងបាន ល្អប្រសើរ ទុនកាន់តែច្រើនឡើង បន្តកើនឡើងជាបន្តបន្ទាប់ទៀត" ៕

Photo by DAP-News

ប្រាក់ចំណេញ របស់ BP ធ្លាក់ចុះ២១ភាគរយ ជុំវិញបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន

E-mail Print PDF

ប៊ីប៊ីស៊ី៖ ក្រុមហ៊ុនផលិត និងចែកចាយប្រេងយក្ស របស់អង់គ្លេសឈ្មោះ BP បានប្រកាសថា ប្រាក់ចំណេញដែល ក្រុមហ៊ុនទទួលបាន វាធ្លាក់ចុះទ្វេរដង ហើយការធ្លាក់ចុះនេះបណ្តាល មកពីបញ្ហានានាដែលបាន កើតមានឡើង រវាងរុស្ស៊ី និងលោកខាងលិច ដែលមិនបានផ្តល់ សច្ចាប័នដល់រុស្ស៊ី នាំប្រេងចូល អ៊ុយក្រែននោះ ។

ទូរទស្សន៍ប៊ីប៊ីស៊ី ឱ្យដឹងថា គិតក្នុងអំឡុងខែកក្កដា មកដល់ខែកញ្ញា ឆ្នាំ២០១៤ ពោលគឺស្ថិតក្នុងត្រីមាសទី៣ឆ្នាំនេះ ឃើញថា ក្រុមហ៊ុនរកបានប្រាក់ ៣ពាន់លានដុល្លារ តែតួលេខនេះបានធ្លាក់ចុះ បើធៀបនឹងអំឡុងពេល ដូចគ្នាកាល ពីឆ្នាំរកបាន៣,៧ពាន់លានដុល្លារ ។

BP បានឲ្យដឹងថា អ្នកវិនិយោគទុនដ៏ធំមួយនៅក្នុង ប្រទេសរុស្ស៊ី បានខាតបង់ទុនរបស់ខ្លួន ២០ភាគរយនៅក្នុង ក្រុមហ៊ុន Rosneft ។

ចំណូលដុល (ចំណូលសុទ្ធ) ដែលបានមកពីRosneft បានធ្លាក់ចុះ ដែលមានទឹកប្រាក់១១០លានដុល្លារ ។ ធៀបនឹង អំឡុងពេលដូចគ្នាមានពី៨០៨លានដុល្លារ ។

BP បានលើកឡើងថា ដោយសារតែតម្លៃប្រេងចុះថ្លៃ ក៏ជាបញ្ហាមួយធ្វើឲ្យខាតបង់នូវប្រាក់ចំណេញដែរ ។

ជាក់ស្តែង ក្រុមហ៊ុន Rosneft មិនបានរំពឹងច្បាស់អំពីការពន្យាពេលនៃការប្រកាសជាសាធារណ អំពីតួលេខ របស់ ខ្លួន ដែលបង្ហាញអំពីប្រាក់ចំណេញ នៅក្នុងត្រីមាសទី៣ នោះទេ តែ ក្រុមហ៊ុនបានគិតថា ដោយសារផលប៉ះពាល់ ពីការមិនផ្តល់សច្ចាប័នពីលោកខាងលិច មកលើអ៊ុយក្រែន ដែលញុាំងឲ្យប្រាក់ចំណេញរបស់ខ្លួនត្រូវធ្លាក់ចុះ ៕

Photo by DAP-News

កុំព្យួទ័រ​យួរដៃ​តំលៃពិសេស សម្រាប់​ឱកាស​ពិធី​បុណ្យអ៊ុំទូក

E-mail Print PDF

ក្នុងឪកាសពិធីបុណ្យអ៊ុំទូក ប្រពៃណ៏ជាតិខ្មែរខាងមុខនេះ រីករាយជាមួយនិង កាផ្តល់ជូនតំលៃដ៏ពិសេសពី ក្រុមហ៊ុន Safe Home Technology ទៅលើផលិត Computer នេះជាការ សំរិតសំរាំងថ្មីមួយទៀត សំរាប់ផ្តល់ជូន អតិថិជនដែលកំពុងទន្ទឹងរងចាំឪកាសដ៏កំរមួយនេះ ។មានជំរើសជាច្រើនទាំងម៉ាក់ ទាំងពណ៌ដែលអាច ឲ្យអតិថិជនងាយស្រួល ក្នុងការជ្រើសរើស ទំនុកចិត្តលើផលិតផល ដែលមានគុណភាព ព្រមទាំងសេវាកម្មល្អ គឺមាននៅតែ Safe Home Technology

សូមក្រលេកមើល Spec  Acer Aspire V5-123

-New CPU Intel Dual-Core Processor E1-2100 (1.0GHz)

- Memory : 2GB DDR3

- HDD : 320GB SATA

- Optical Drive : NO

-Operating Syatem : DOS

- Display Size :11.6 “HD EWV(1366x768)

- VGA1 : Intel HD Graphics 400

- Webcam HD / Wireless/LAN/ USB3.0

- Bluetooth4.0/Card Reander/HDMI

- Weight : 2.3Kg

- 4 Cell Li-ion Battery

-Free Mouse Pad ,Mouse ,Bag

សូមកុំឲ្យឪកាសមួយនេះកន្លងផុត ព្រោះពេលវេលាមានកំណត់ ត្រឹមថ្ងៃ 04 ខែ វិច្ចិកា ឆ្នាំ  2014  បើមានចំណាប់អារម្មណ៏ សូមមក ក្រុមហ៊ុន Safe Home Technology  ដែលមានទីតាំងផ្ទះ លេខ 279 ផ្លូវ ព្រះសីហនុ ទន់មុខវត្តមហាមន្ត្រី រឺ ទូសព្ទ័ 023217287 / 077 505400

Desktop Computer តំលៃ​ពិសេស​តែ 299$ Free USB Flash 16GB

E-mail Print PDF

ក្នុងឪកាសពិធីបុណ្យអ៊ុំទូក ប្រពៃណីជាតិខ្មែរខាងមុខនេះ ក៏ដូចជាអបអរសាទរ ប្អូនៗដែលប្រឡងបញ្ចប់ សញ្ញាបត្រ័ទុតិយភូមិ រីករាយជាមួយនិងការផ្តល់ជូននៅតំលៃដ៏ពិសេស លើ Desktop Computer តំលៃ តែ 299$ តែប៉ុណ្ណោះ។

នេះជាតំលៃដែលពិសេស មិនធ្លាប់មានពីមុនមក សំរាប់ផ្ដល់ជូនអតិថិជន ដូច្នេះបើសិនជា មានតំរូវការក្នុងការប្រើប្រាស់ មិនថានៅក្នុងក្រុមហ៊ុន អង្គការ សកលវិទ្យាល័យ ធនាគា … សូមមកកាន់ Show room Safe Home Technology  ដើម្បីទទួលបានពត៌មានបន្ថែម ។ខាងក្រោមជាពត៌មានលំអិត
Desktop Computer
-CPU Inte Celeron 1.8Ghz
-Ram ADATA 2 GB DDR3
-HDD Segat 500 GB
-Key Board USB
-Mouse USB
-Monitor DELL 18.5
-Free USB Flash 16GB

សូមកុំឲ្យឪកាសមួយនេះកន្លងផុត ព្រោះពេលវេលាមានកំណត់ ត្រឹមថ្ងៃ 30 ខែ វិច្ចិកា ឆ្នាំ  2014  បើមានចំណាប់អារម្មណ៏ សូមមក ក្រុមហ៊ុន Safe Home Technology  ដែលមានទីតាំងផ្ទះ លេខ 279 ផ្លូវ ព្រះសីហនុ ទន់មុខវត្តមហាមន្ត្រី រឺ ទូសព្ទ័ 023 217287 / 077 505 400

Hennessy បាននាំ DJ Juicy មកពីជប៉ុន ផ្តល់ភាព សប្បាយរីករាយ នៅZeus Club

E-mail Print PDF

ភ្នំពេញ៖ កម្មវិធី Club Series របស់ Hennessy Artistry២០១៤ បានប្រព្រឹត្តទៅ ចំនួន៥ក្លឹបរួចមកហើយ ដែលមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ អតិថិជន ដែលនិយមគាំទ្រ Hennessy និងការចូលរួមសម្តែងពីតារា ដែលមានឈ្មោះល្បី ប្រចាំព្រះរាជាណាចក្រកម្ពុជា និង DJ មកពីក្រៅប្រទេស។

តួយ៉ាង DJ Juicy មកពីប្រទេសជប៉ុនបានឲ្យធ្វើកម្ម Club Series របស់ Hennessy Artistry 2014 រឹតតែអស្ចារ្យ កាលពីថ្ងៃទី ២៤ ខែ តុលាកន្លងទៅនេះនៅZeus Club។

កម្មវិធី Hennessy Artistry Club Series 2014 បន្ទាប់នឹងធ្វើឡើងនៅក្លឹប Vito នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៤នេះ។ សូមកុំភ្លេចសួររកសំបុត្រ ចូលរួមកម្មវិធី Hennessy Artistry 2014 នៅពេលលោកអ្នកជាវស្រា Hennessy នៅតាមក្លឹបកំសាន្តដែលជាដៃគូដូចជា Vito Retro Club, Jet’s Studio, Voyage, Zeus, Friday Lounge, and EPIC។

កម្មវិធី Hennessy Artistry 2014ធំ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ នៅសាលសន្និសីទកោះពេជ្រ។ សូមតាមដានមានព័ត៌លម្អិត ពីកម្មវិធី Hennessy Club Series និងHennessy Artistry 2014 ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈទំព័រ Facebook របស់Hennessy www.facebook.com/HennessyCambodia ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ក្រុមហ៊ុន Samsung ឡើងមកចំណាត់ ថ្នាក់លេខ៧នៃ "ម៉ាកសកលល្អបំផុត ឆ្នាំ ២០១៤"

E-mail Print PDF

ក្រុមហ៊ុន Samsung Electronics ក្លាយជាម៉ាកល្បី លើពិភពលោក លំដាប់លេខរៀងទី៧ ប្រចាំឆ្នាំរបស់Interbrand ដែលត្រូវបានចេញផ្សាយ ក្នុងពេលថ្មីៗនេះ។ ការវាយតម្លៃអំពីកំណើន តម្លៃម៉ាក Samsung ត្រូវបានធ្វើឡើងតាមរយៈ ការផ្តួចផ្តើមនៃគំនិតច្នៃប្រឌិត ផ្នែកទីផ្សារនិងភាពជាអ្នកនាំ លើទីផ្សាររាល់គ្រប់ប្រភេទ ផលិតផល ដោយរួមមាន ស្មាតហ្វូនទូរទស្សន៍ឧបករណ៍ ឌីជីថលនិងឧបករណ៍ អង្គចងចាំ។

Interbrand (www.Interbrand.com) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៤ ដោយផ្តល់ប្រឹក្សាយោបល់ចំពោះ គ្រប់ម៉ាកផលិតផល នាំមុខគេលើពិភពលោក តាមរយៈការរួមបញ្ចូល យ៉ាងលម្អិតដោយផ្អែក លើយុទ្ធសាស្រ្តទីផ្សារ ការវិភាគ និងការរចនាបទដ្ឋានអន្តរជាតិ ដើម្បីអាចជួយសម្រួល ដល់ម្ចាស់ម៉ាកក្នុងការ កំណត់លើការបង្កើត និងគ្រប់គ្រងតម្លៃនៃ ម៉ាកផលិតផលឱ្យមាន ប្រសិទ្ធិភាពនៅក្នុងទីផ្សារ។ ក្នុងពេលបច្ចុប្បន្ន Interbrandមានទីតាំងការិយាល័យជិត ៤០នៅតាមបណ្តាប្រទេស ២៧។

សូមរំលឹកថាSamsung បានចុះឈ្មោះទៅក្នុងបញ្ជី ម៉ាកពិភពលោករបស់ Interbrandនៅឆ្នាំ ២០០៩ក្នុងលំដាប់ថ្នាក់ទី ២0 និងក្រោយមកបានវិឌ្ឍ យ៉ាងរហ័សឡើងមក លំដាប់ថ្នាក់ទី១០ ក្នុងឆ្នាំ២០១២ ត្រឹមរយៈពេល ៣ឆ្នាំប៉ុណ្ណោះ។ មកដល់ឆ្នាំ២០១៤នេះ ម៉ាកSamsung មានតម្លៃ៤៥,៥ពាន់លានដុល្លារ  កើនបាន១៥% ប្រៀបធៀបទៅនឹង៣៩,៦ពាន់លានដុល្លារ កាលពីឆ្នាំ២០១៣កន្លងទៅ។ Samsungបានបន្តការរីកលូតលាស់ លឿននៃគុណតម្លៃម៉ាក របស់ខ្លួនច្រើនជាងទ្វេដង ប្រៀបធៀបទៅកំពូលម៉ាក ផលិតផលទំាង ១00 របស់ពិភពលោក ដែលមានកំណើនត្រឹម ៧,៥% តែប៉ុណ្ណោះ។

ក្រុមហ៊ុន Samsung បានរក្សាតំណែងចំណាត់ថ្នាក់លេខ ១ របស់ខ្លួននៅក្នុងទីផ្សារ ស្មាតហ្វូនសម្រាប់ រយៈពេល២ឆ្នាំជាប់ៗគ្នា តាមរយៈការផលិតស្មាតហ្វូន ទំនើបរួមទាំងទូរស័ព្ទស៊េរី Galaxy SនិងNoteខណៈដែល ឧបករណ៍ពាក់ដៃ (Wearable Device)ដូចជានាឡិកាS amsungGearនិង Samsung Gear VRក៏ជាចលករថ្មី ក្នុងការជំរុញកំណើន លូតលាស់ផងដែរ។

ចំពោះទីផ្សារទូរទស្សន៍ក្រុមហ៊ុន Samsung បានគ្រប់គ្រងក្នុងការ ពង្រីកភាពជាអ្នកដឹកនាំ ជាសកលរបស់ខ្លួន អស់រយៈពេល 8ឆ្នាំគិតមកដល់ឆ្នាំ នេះដែលត្រូវបានជួយជំរុញ តាមរយៈការណែនាំស៊េរី ទូរទស្សន៍កោង Curved TVsទៅក្នុងទីផ្សារ ហើយក្រុមហ៊ុន Samsungក៏ឈានមុខគេលើ ឧបករណ៍ប្រើប្រាស់ឌីជីថល ក្នុងគេហដ្ឋានក្នុងទីផ្សារធំៗ ជាមួយស៊េរីផលិតផលថ្មី សម្រាប់ផ្ទះបាយ។
    
ចំពោះប្រវត្តិអាជីវកម្មក្រុមហ៊ុន Samsung ទទួលបានភាពជោគជ័យ និងរក្សាតំណែងបានលេខ ១អស់រយៈពេល២១ឆ្នាំ មកហើយដែលត្រូវបាន ទទួលការគាំទ្រ យ៉ាងពេញទំហឹង ដោយភាពនាំមុខផ្នែក បច្ចេកវិទ្យារបស់ខ្លួន និងគំនិតផ្តួចផ្តើមលើ តម្រូវការនៃទីផ្សារអតិថិជន។

យោងតាមសម្តីរបស់លោក SP Kim នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Samsung Electronics បានមានប្រសាសន៍ថា៖ “យើងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីក្លាយជា ម៉ាកផលិតផល នៅក្នុងបេះដូងរបស់អតិថិជន តាមរយៈគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ ដែលផ្តល់សិទ្ធិ និងសមត្ថភាពដើម្បី រុករកបទពិសោធន៍ថ្មី និងលើកកម្ពស់ជីវិត ឲ្យកាន់តែប្រសើរ"។

Page 4 of 4