Dap News...Admin

Wednesday, Feb 22nd

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

Honda នឹងផលិត Super Cub នៅក្នុងប្រទេសចិន

E-mail Print PDF

ជប៉ុនៈ យោងតាម គេហទំព័រជប៉ុន “ឌឹ ជឺផែនថែមស៍” ចុះផ្សាយនៅ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ ថា ក្រុមហ៊ុន ហុងដា នឹងផលិតម៉ូតូប្រភេទ “Super Cub” ដើម្បីចែកចាយលើទីផ្សារក្នុងប្រទេសចិន ។

ក្រុមហ៊ុន ហុងដា នឹងផលិតម៉ូតូប្រភេទថ្មីមួយ ដែលគេឱ្យឈ្មោះថា “Super Cub 110” ដោយប្រើកម្លាំង១១០សេ សេ ហើយការផលិតនេះ ក្រុមហ៊ុនបានផលិតឡើង នៅក្នុងតំបន់ធៀនជីង ។ ក្រុមហ៊ុននឹងផលិតម៉ូតូប្រភេទនេះ សម្រាប់លក់ចេញលើទីផ្សារប្រមាណ ៩ពាន់គ្រឿង ក្នុងមួយឆ្នាំ ។

គួរបញ្ជាក់ថា នេះជាមិនមែនជាប្រភេទម៉ូតូសម្រាប់ជំនាន់ថ្មីឡើយ ដោយក្រុមហ៊ុនហុងដា បានរចនាម៉ូដ និងយក គំរូ តាមម៉ូឌែលចាស់ស៊េរីចាស់ កាលពីឆ្នាំ ១៩៥៨ ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ហុងដា បានផលិតទោចក្រយានយន្ដ ប្រមាណ៥០ពាន់គ្រឿង ក្នុងនោះសុទ្ធ សឹងតែ ស៊េរី “Super Cub” ៕

www.dap-news.com

G-20 ស្វែងរក មធ្យោបាយ ថ្មីដើម្បីរក្សា កំណើនសេដ្ឋកិច្ច ពិភពលោក

E-mail Print PDF

ឡួស កាប៊ូសៈ យោងតាមទីភ្នាក់ងារព័រមានចិន “ស៊ិនហួ” ចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ថា ក្រុមជី២០ “G-20 ”នឹងបើកកិច្ចប្រជុំគ្នាស្វែងរកមធ្យោបាយថ្មីដើម្បីរក្សា កំណើនសេដ្ឋកិច្ចពិភពលោក ។

ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមរដ្ឋមន្ដ្រី-អនុរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុមកពីប្រទេសអភិវឌ្ឍន៍ចំនួន២០ នឹងបើក កិច្ចប្រជុំគ្នា ដោយរបៀបវារៈនៃកិច្ចប្រជុំគឺសំដៅស្វែងរកមធ្យោបាយថ្មី ដើម្បីរក្សាកំណើនសេដ្ឋកិច្ចពិភពលោក ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលរបស់ក្រុមជី២០នឹងប្រព្រឹត្ដទៅនៅក្នុងខែមិថុនា ឆ្នាំ២០១២ខាងមុខ ។

លោកស្រី ហ៊ុលឡារី គ្លីនតុន “Hillary Clinton” រដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសន្និសីទ សារព័រមានមួយថា “យើងយល់ឃើញថា ទំនាក់ទំនងរវាងក្រុមជី២០នឹងរឹងមាំ ហើយនឹងដោះស្រាយសេដ្ឋកិច្ចឱ្យ ឈានឡើង និងចាត់ចែងបានប្រសើរផងដែរ” ។

កិច្ចប្រជុំក្រុមជី២០ ដែលនឹងប្រព្រឹត្ដនៅក្នុងខែមិថុនា ខាងមុខ គឺមានរយៈពេល២ថ្ងៃ នៅ ឡូស កាប៊ូស ប្រទេស ម៉ិកស៊ិក និងមានដំណើរការរលូន ។

វៀតណាម គ្រោងនឹង នាំចេញបន្ថែម នូវផលិតផល ចេញពីសិប្បកម្ម ទៅកាន់ជប៉ុន

E-mail Print PDF

ហូជីមិញៈ យោងតាម គេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ថា វៀតណាម គ្រោងនឹងនាំ ចេញបន្ថែម នូវផលិតផលចេញពីសិប្បកម្ម ទៅកាន់ប្រទេសជប៉ុន ។

នៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើង នៅក្រុងហូជីមិញ កាលពីថ្ងៃម្សិលមិញ អង្គសិក្ខាសាលាបានផ្ដោតសំខាន់ លើការ ផ្សព្វផ្សាយផលិតផល ចេញពីសិប្បកម្ម ក្នុងនោះមានផលិតផលចម្លាក់ និងស្មូន ដែលរចនាដោយដៃនៅក្នុង ប្រទេសវៀតណាម គឺគ្រោងនាំចេញ ទៅកាន់ប្រទេសជប៉ុន ។

នៅក្នុងប្រទេសវៀតណាម មានសិប្បកម្មចម្លាក់ និងស្មូនជាង៦០កន្លែង ក្នុងនោះមានសិប្បកម្ម ដែលរចនាដោយ ជប៉ុនផងដែរ ហើយផលិតផល ដែលបានធ្វើរួចរាល់ ត្រូវបានតាំងបង្ហាញ លើទីផ្សារនៅក្នុងស្រុក ។

នៅក្នុងអង្គសិក្ខាសាលានេះដែរ អ្នកជំនាញការជាច្រើន មកពីជប៉ុន បានផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការផលិត និងការ រិះរកទី ផ្សារសម្រាប់នាំចេញ ពោលពួកគេចង់នាំចេញផលិតផល ចេញពីសិប្បកម្មទាំងនេះ ទៅកាន់ប្រទេសជប៉ុន ។

គួររំលឹកថា នៅក្នុងឆ្នាំ២០១១ ទទួលបានចំណូលជាង ២០០លានដុល្លារ តាមរយៈផលិតផលសិប្បកម្ម ដែលបាននាំ ចេញទៅ កាន់ប្រទេសជប៉ុន ៕

World Bank ប្រកាសគាំទ្រភូមា លើការកំណែ ទម្រង់ ផ្នែកសេដ្ឋកិច្ច

E-mail Print PDF

វ៉ាស៊ីនតោន៖ អនុប្រធានធនាគារ ពិភពលោក ទទូលបន្ទុកកិច្ចការ នៅតំបន់អាស៊ី ប៉ាស៊ីហ្វីក បានថ្លែងថា ធនាគារពិភពលោក នឹងគាំទ្រភូមា ក្នុងការកំណែទម្រង់ ផ្នែកសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ី។

យោងតាមសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ នេះបានឲ្យដឹងថា លោក ផាម៉េឡា ខកស៍ អនុប្រធាន ធនាគារពិភពលោក ទទូលបន្ទុកកិច្ចការ នៅតំបន់អាស៊ីប៉ាស៊ីហ្វីក បានប្រកាស ក្នុងនាមធនាគារពិភពលោក ដែលជាស្ថាប័នហិរញ្ញវត្ថុ នឹងមានទីស្នាក់នៅទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានសង្ឃឹមយ៉ាងមុតមាំថា នឹងរួមការងារជាមួយភូមា ក្នុងការធ្វើកំណែទម្រង់ផ្នែកសេវាកម្មសាធារណៈ លើកកម្ពស់ស្ថាប័នហិរញ្ញវត្ថុ និង ធនាគារដែលមានលក្ខណៈរូសសម័យ ថែមទាំងបើកឱកាសឲ្យក្រុមហ៊ុន ឯកជនធ្វើវិនិយោគទុន នៅក្នុងតំបន់ផងដែរ។

លោក ខកស៍ មានប្រសាសន៍ទៀតថា ធនាគារពិភពលោកគាំទ្រការអភិវឌ្ឍផ្សេងៗ នៅក្នុងប្រទេសភូមា ដោយ ចាប់ផ្តើមចេញពីការសហការជាមួយរដ្ឋាភិបាលភូមា ក្នុងការធ្វើកំណែទម្រង់នូវអ្វី ដែលជាប្រយោជន៍ សម្រាប់ ប្រជាជនភូមា។ក្រៅពី ធនាគារពិភពលោក ចូលរួមចំណែកធ្វើការអភិវឌ្ឍសង្គម និង ប្រព័ន្ធសន្តិភាពរបស់ភូមា ដែលទើបតែនឹងដុះពន្លក។

ទន្ទឹមគ្នានេះដែរ World Bank មិនទាន់ពិចារណាផ្តល់ជំនូយផ្នែកហិរញ្ញវត្ថុដល់ភូមានៅឡើយនោះទេ ដោយ World Bank បានបញ្ជាក់ថា ភូមាត្រូវធ្វើការសងបំណុលចាស់ដល់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាមុនសិន ព្រោះ World Bank មានលក្ខខណ្ឌយ៉ាងច្បាស់លាស់ ហើយថា មិនអាចផ្តល់ប្រាក់កម្ចីដល់ប្រទេសណាដែលមិនទាន់ ទូទាត់បំណុលចាស់ ដូចជាករណី កាលពីឆ្នាំ ២០០៨ លោក ហូន ដាប៊ូប គណៈកម្មការ World Bank បាន សម្រេច មិនផ្តល់ប្រាក់កម្ចីដល់ភូមា ក្នុងហេតុការណ៍ភូមា ទទូលរងការវាយប្រហារដោយព្យុះ ណាគីស ដោយសារតែខណៈនោះ ភូមា មិនបានសងបំណុលដែលជំពាក់ក្នុងឆ្នាំ ១៩៩៨៕

តម្លៃប្រេង នឹងកើនឡើង ខ្ពស់៩ខែបន្ដទៀត បន្ទាប់ពីអ៊‌ីរ៉ង់ បញ្ឈប់ការនាំចេញ

E-mail Print PDF

ទីក្រុងឡុងដ៏ៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ ថា តម្លៃប្រេងនឹង កើនឡើងខ្ពស់ ៩ខែបន្ដទៀត បន្ទាប់ពីអ៊‌ីរ៉ង់ បញ្ឈប់ការនាំប្រេងចេញ ។

ក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថា តម្លៃប្រេងនឹងបន្ដកើនឡើងខ្ពស់ចំនួន៩ខែ បន្ទាប់ពីប្រទេសអ៊‌ីរ៉ង់ បញ្ឈប់ ការនាំចេញប្រេងលក់ឱ្យប្រទេសបារាំង និងអង់គ្លេស ខណៈដែលចិនបង្កើនគោលការណ៍ ឥណទាន របស់ខ្លួន ក្នុងអំឡុងពេលដែលជួយដល់ប្រទេសក្រិចនោះ ។

គួររំលឹកថា គិតចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១១ តម្លៃប្រេងបានបន្ដកើនឡើងខ្ពស់ជាបន្ដបន្ទាប់មកដល់បច្ចុប្បន្ន នេះ ។ ប្រេងនៅញ៉ូវយ៉ក បានកើនឡើងក្នុងមួយបារ៉ែល១២១,១៥ដុល្លារ និងនៅថ្ងៃចន្ទមិ្សលមិញនេះ តម្លៃពាណិ លើទីផ្សារពាណិជ្ជកម្មក្នុងមួយបារ៉ែល១០៥,៤៤ដុល្លារ ។

នៅក្រុងឡុងដ៏ ប្រេងនៅសមុទ្រខាងជើង ដែលដឹកនាំមានតម្លៃថេរនៅឡើយ គឺក្នុងខែមេសា តម្លៃ១២០,១៤ ក្នុង មួយបារ៉ែល តួលេខនេះធៀបនឹងចុងសបា្ដហ៍មុន គឺថ្ងៃសុក្រ នៃការបញ្ចប់កម្រិតតម្លៃបានកើនឡើង៥៦សេនផង ដែរ ។

ដោយឡែក នៅញ៉ូវយ៉ក នៅបន្ដកើនឡើងនៅឡើយ ខណៈដែលភាគខាងលិចរដ្ឋតិចសាស់ សម្រាប់ខែមីនា ខាងមុខតម្លៃប្រេងនឹងកើនឡើង១,៨៤ដុល្លារ ដោយតម្លៃប្រេងក្នុងមួយបារ៉ែល១០៥,០៨ដុល្លារ ។

ផ្អែកតាមការវិភាគកន្លងមកបានគូសបញ្ជាក់ថា នៅពេលដែលតម្លៃប្រេងកើន ឡើងក្នុងមួយបារ៉ែល២០០ដុល្លារ នោះ នឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកជាក់ជាមិនខាន ។

លោក ខាសស្ដិន ហ្វ្រិច “Carsten Fritsch” អ្នកវិភាគមួយរូបមកពីធនាគារ “Commerzbank”បានឱ្យដឹងថា “អ៊‌ីរ៉ង់ បានសម្រេចចិត្ដបញ្ឈប់ការនាំប្រេងចេញទៅកាន់ប្រទេសបារាំង និងអង់គ្លេស នៅថ្ងៃនេះហើយ នេះជាមូល ហេតុមួយដែលញ៉ាំងឱ្យតម្លៃប្រេងនឹងកើនឡើងថ្លៃ” ។

www.dap-news.com

ក្រុមហ៊ុន វិនិយោគទុន បរទេស នៅក្នុងប្រទេស សិង្ហបុរី កើនឡើង៩,៧ភាគរយ

E-mail Print PDF

សិង្ហបុរីៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ថា ក្រុមហ៊ុនវិនិយោគទុន បរទេសដោយផ្ទាល់ នៅក្នុងប្រទេសសិង្ហបុរី កើនឡើង ៩,៧ភាគរយ នៅក្នុងឆ្នាំ២០១១ ។

ទីភ្នាក់ងារ សហគ្រាសអន្ដរជាតិ ប្រចាំនៅសិង្ហបុរី បានលើកឡើង កាលពីម្សិលមិញថា ក្រុមហ៊ុនវិនិយោគទុនបរទេស ផ្ទាល់ នៅក្នុងប្រទេសសិង្ហបុរី បានកើនឡើង ៩,៧ភាគរយ គិតជាទឹកប្រាក់ស្មើនឹង ៣១,៧ពាន់លានដុល្លារ សាំងហ្គាពួរ ស្មើនឹង ២៥,៤ពាន់លានដុល្លារ ។ ការវិនិយោគទុន មានសន្ទុះកើនឡើង ជាបន្ដបន្ទាប់ និងខ្លាំងក្លា ។

ទីភ្នាក់ងារខាងលើបានបន្ដថា នៅក្នុងឆ្នាំ២០១១ មានក្រុមហ៊ុន វិនិយោគទុនបរទេសចំនួន ៣៣៦ ក្នុងនោះមកពីប្រទេស ឥណ្ឌូនេស៊ី វៀតណាម និងសហភាពអារ៉ាប់ ។

ដោយឡែក ក្រុមហ៊ុនចិន មានចំនួន១០៤ ក្នុងចំណោមក្រុមហ៊ុនទាំង ៣៣៦ ហើយការវិនិយោគទុន បានកើនឡើង គិតចាប់ តាំងពីឆ្នាំ២០០៩ ។

ទីភ្នាក់ងារដដែលនេះ បានបញ្ជាក់ថា មានក្រុមហ៊ុនដែល កំពុងដំណើរការជាង ៣៤,៤០០ក្រុមហ៊ុន ស្វះស្វែងរកទីផ្សារ សម្រាប់ប្រតិបត្ដិការ នៅក្នុងឆ្នាំចាស់៕

វៀតណាម នឹងក្លាយជា មជ្ឈមណ្ឌល អេឡិត្រូនិច នៅក្នុង តំបន់អាស៊ី

E-mail Print PDF

វៀតណាមៈ យោងតាម គេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ថា វៀតណាម នឹងក្លាយជា មជ្ឈមណ្ឌលអេឡិចត្រូនិច នៅក្នុងតំបន់អាស៊ី ។

ធនាគារសាជីវកម្ម ហុងកុង-សៀងហៃ ហៅកាត់ “HSBC” បានឱ្យដឹងថា វៀតណាម នឹងក្លាយជាប្រទេស ស្ថិតក្នុង លំដាប់ ថ្នាក់ទី៧ ក្នុងចំណោមប្រទេស ចំនួន១០ ដែលរំពឹងថា ផ្នែកអេឡិចត្រូនិចឈានឡើង ។

ផ្អែកតាមការព្យាករណ៍មួយ បានបញ្ជាក់ថា វៀតណាម នឹងក្លាយជាមជ្ឈមណ្ឌល អេឡិចត្រូនិច នៅក្នុងតំបន់អាស៊ី ។ ការ ព្យាករណ៍នេះ ដោយផ្អែកលើភាពប្រែប្រួល នៅក្នុងអំឡុងពេល ៤០ឆ្នាំខាងមុខ ។

ធនាគារខាងលើ ក៏បានព្យាករណ៍ដែរថា វៀណាមនឹងមានកំណើនសេដ្ឋកិច្ច កើនឡើង ៥,២ភាគរយ ប្រចាំឆ្នាំ និងកើន នូវទឹកប្រាក់ ៤៥១ពាន់លានដុល្លារ នៅឆ្នាំ២០៥០ ។

គួរបញ្ជាក់ដែរថា នៅក្នុងតំបន់អាស៊ី វៀតណាម ជាប្រទេសលំដាប់ថ្នាក់លេខ២ ជាប្រទេសនាំអង្ករ និងផលិតកម្ម កសិកម្ម ចេញទៅបរទេស៕

វិបត្ដិហិរញ្ញវត្ថុ នៅក្រិច មិនប៉ះពាល់ ដល់សេដ្ឋកិច្ច ពិភពលោក ឡើយ

E-mail Print PDF

ប៊ែកឡាំងៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅរាត្រីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ថា វិបត្ដិហិរញ្ញវត្ថុនៅក្នុងប្រទេសក្រិច មិនបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកឡើយ ។

លោក ហ្ស៊ក អាសម៉ូសេន “Joerg Asmussen”នាយកក្រុមប្រឹក្សាធនាគារកណ្ដាលអឺរ៉ុប បានលើកឡើងថា នៅក្នុង ប្រទេសក្រិចគ្រាន់តែជួបនឹងបញ្ហាផ្នែកហិរញ្ញវត្ថុផ្ទៃក្នុងតែប៉ុណ្ណោះ “គឺមិនបានគំរាមកំហែង ឬក៏ជះឥទ្ធិពល ដល់ សេដ្ឋកិច្ចពិភពលោកឡើយ” ។

លោក អាសម៉ូសេន បានសង្កត់ធ្ងន់ថា “នេះជាសំណាងណាស់ ទោះបីជាវិបត្ដិនៅក្រិច មែនតែមិនបង្កផល ប៉ះពាល់ ដល់សេដ្ឋកិច្ចពិភពលោកឡើយ” ។

លោកបានបន្ដថា “មានបណ្ដាប្រទេសជាច្រើន ពួកគេរំពឹងលើយើងថានឹងដោះស្រាយបញ្ហាទាំងនេះបាន ។ ប៉ុន្ដែ ក្រុមជី២០ និងជួបប្រជុំគ្នានៅចុងសបា្ដហ៍នេះ ហើយនៅក្នុងកិច្ចប្រជុំយើងនឹងពិភាក្សា គ្នាលើបញ្ហាទាំងអស់ នេះបន្ដ ទៀតថាតើគួរដោះស្រាយដោយរបៀបណា” ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០១២ ខាងមុខ រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ និងនាយកគ្រប់គ្រងធនា គារកណ្ដាលទាំងឡាយមកពីក្រុមជី២០ នឹងចូលរួមប្រជុំគ្នានៅឯទីក្រុងម៉ិកស៊ីកូ ដើម្បីពិភាក្សាលើបញ្ហាក្រិច ៕

នៅទសវត្សរ៍នេះ បញ្ហាស្បៀង,ទឹក និងថាមពល នឹងដាក់សម្ពាធ លើបណ្ដាប្រទេស មហានុតំបន់ ទន្លេមេគង្គ

E-mail Print PDF

ថៃឡង់ង៏ៈ យោងតាមគេហទំព័រថៃឡង់ដ៏ “ឌឹ ណេស៊ិន ម៉ាល់ធីមេធៀ” ចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ ថា បញ្ហាស្បៀង, ទឹក និងថាមពល នឹងដាក់សម្ពាធធ្ងន់ទៅលើបណ្ដាប្រទេសមហានុតំបន់ទន្លេមេគង្គ ។

នៅក្នុងសន្និបាតកាលពីថ្ងៃម្សិលមិញ ស្ដីអំពី “បណ្ដាប្រទេសមហានុតំបន់ទន្លេគង្គឆ្នាំ២០២០ តុល្យភាពនៃ កំណើន សេដ្ឋកិច្ច និងស្ថិរភាពបរិស្ថាន” លោក ស្ដេហ្វិន គ្រូហ្វ “Stephen Groff” អនុប្រធានធនាគារអភិវឌ្ឍន៍ អាស៊ី “ADB ”បានលើកឡើងថា “តម្រូវការស្បៀងនៅក្នុងបណ្ដាប្រទេសមហានុតំបន់ទន្លេមេគង្គ នឹងកើនឡើងពី២០-៣០ភាគ រយ នៅឆ្នាំ២០៣០” ។

លោក អាជុន ថាប៉ាន “Arjun Thapan” នាយកទទួលបន្ទុកកិច្ចការផ្គត់ផ្គង់ទឹក នៅ អេឌីប៊ី បានលើកឡើងថា តម្រូវការកើនឡើងនៅក្នុងបណ្ដាប្រទេសមហាអនុតំបន់ទន្លេមេគង្គ មិនត្រឹមតែផ្អែកលើកំណើនពលរដ្ឋ ប៉ុណ្ណោះទេ គឺថែមទាំងមានការផ្លាស់ប្ដូរនូវការផ្គត់ផ្គង់ទឹកផងដែរ ក្នុងនោះរួមទាំងកំណើននៃអ្នកទេសចរ ។ បញ្ហានេះវាកើត ឡើងនៅក្នុងតំបន់ ។

លោកបានបន្ដថា “ជារៀងរាល់ឆ្នាំ តម្រូវការថាមពលប្រើប្រាស់ក៏នឹងកើនឡើងពី៩-១៦ភាគរយដែរ សម្រាប់ បណ្ដាប្រទេសមហាអនុតំបន់ទន្លេមេគង្គ” ។

សូមបញ្ជាក់ថា បណ្ដាប្រទេសមហាអនុតំបន់ទន្លេមេគង្គរួមមាន កម្ពុជា ចិន (ខេត្ដ យួនណាន និងតំបន់ស្វ័យ យ័ត ក្វាងស៊ី ហ្សួង), ឡាវ សហភាពមីយ៉ាន់ម៉ា ថៃឡង់ដ៏ និងវៀតណាម ផងដែរ ។

www.dap-news.com

ពាណិជ្ជករ​ នៅមីយ៉ាន់ម៉ា ចង់បង្កើន ការនាំចូល យានយន្ដ ពីប្រទេសថៃឡង់ដ៍ ពី៦០-៨០ ពាន់គ្រឿង

E-mail Print PDF

មីយ៉ាន់ម៉ាៈ យោងតាម គេហទំព័រមីយ៉ាន់ម៉ា “ម៉ីហ្ស៊ីម៉ា” ចុះផ្សាយកាលពីពេលថ្មីៗនេះថា ពាណិជ្ជករនៅក្នុង ប្រទេស មីយ៉ាន់ម៉ា ចង់បង្កើនការនាំចូលយានយន្ដពីប្រទេសថៃឡង់ដ៏ឱ្យកាន់តែច្រើនឡើងថែមទៀត ។

គួរបញ្ជាក់ថា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រុមហ៊ុនផលិតយានយន្ដរបស់ថៃ បាននឹងកំពុងបង្កើន ការផលិតយានយន្ដ ជាច្រើន ដើម្បីលក់ចេញ នៅលើទីផ្សារក្នុងប្រទេសនេះ ។ ផ្អែកតាមការស្ទង់ទិន្នន័យ បានបញ្ជាក់ថា មានក្រុមហ៊ុន វិនិយោគិនផ្នែក យានយន្ដ នៅក្នុងប្រទេសនេះ ចំនួន ៤០ក្រុមហ៊ុន ។

លោក ចកឌី កៃសាង “Chokdee Kaewsang” អនុលេខាធិការ នៃក្រុមប្រឹក្សាវិនិយោគទុនថៃ បានប្រាប់ ឌឺណេស៊ិន ថា ពាណិជ្ជករ មីយ៉ាន់ម៉ា បានបង្កើនក្រុមហ៊ុន ផលិតយានយន្ដចំនួន ២៤កន្លែង ។

ដោយឡែក លោក ម៉ូ ខ្យា “Moe Kyaw” អគ្គលេខាធិការសភាពាណិជ្ជកម្ម នៃប្រទេសមីយ៉ាន់ម៉ា បានលើកឡើង ដែរថា មីយ៉ាន់ម៉ា ចង់ធ្វើការទំនាក់ទំនង ពាណិជ្ជកម្ម ជាមួយប្រទេសថៃឡង់ដ៍ ព្រោះថា នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានតម្រូវការ យានយន្ដកាន់តែច្រើនឡើងៗ ។

អ្នកពាណិជ្ជករមួយ ក្នុងប្រទេសនេះ បានបញ្ជាក់ថា ពលរដ្ឋមីយ៉ាន់ម៉ា ពេញនិយមរថយន្ដប្រភេទ ភិកអាប់ ដែល ផលិតនៅថៃ ឡង់ដ៍ ហើយបរិមាណ ដែលចង់បាននោះ គឺពី ៦០-៨០ពាន់គ្រឿង ឯណោះក្នុងមួយឆ្នាំ ៕

Photo by DAP-NEWS

សេដ្ឋកិច្ចប្រទេសថៃ ធ្លាក់ចុះដោយសារ ការរងឥទ្ធិពល ពីទឹកជំនន់

E-mail Print PDF

បាងកក៖ សេដ្ឋកិច្ចប្រទេសថៃ ត្រូវធា្លក់ចុះទ្វេដង នៅចុងឆ្នាំ២០១១នេះ ដោយសារការរងឥទ្ធិពលពី ទឹកជំនន់ ដែលនេះជាគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយ ពុំធ្លាប់កើតមានអស់រយៈពេលជាច្រើនទសវត្សរ៍មក ហើយ។ នេះបើយោងតាមតួលេខ ដែលចេញផ្សាយដោយរដ្ឋាភិបាលថៃ កាលពីថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២នេះ បានឲ្យ ដឹងថា ផលិតផលជាតិសរុបក្នុងស្រុក បានធ្លាក់ចុះ ១០,៧ភាគរយ កាលខែតុលាដល់ខែធ្នូ ឆ្នាំ២០១១ កន្លងទៅនេះ នេះបើយោងតាមតួលេខចេញពីស្ថាប័នសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម។

ផលិតផលជាតិសរុប បានធ្លាក់ចុះ ៩,០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ ២០១០។ គ្រោះទឹកជំនន់ ដែលកើតមានអស់រយៈពេលជាច្រើនខែ កាលពីឆ្នាំ២០១១ កន្លងទៅនេះ បានបង្កការខូចខាតដល់វិស័យឧស្សាហកម្ម ដែលស្ថិតនៅភាគខាងជើងទីក្រុងបាងកក ប្រទេសថៃ។ ជាមួយគ្នានេះដែរ រោងចក្រជាច្រើន ត្រូវបង្ខំចិត្តបិទទ្វារបណ្តោះអាសន្ន ដោយសារតែបញ្ហាគ្រោះទឹក ជំនន់នេះ។

គួរបញ្ជាក់ថា សេដ្ឋកិច្ចក្នុងប្រទេសថៃ នាឆ្នាំ២០១១ ត្រូវបានពង្រីកត្រឹម ០,១ភាគរយប៉ុណ្ណោះ នេះបើ តាមតួលេខចេញផ្សាយដោយរដ្ឋាភិបាល ដែលតួលេខនេះ មានភាពខុសគ្នាពីការរំពឹងទុករបស់អ្នកវិភាគ ផ្នែកសេដ្ឋកិច្ចប្រទេសថៃ៕

Photo by DAP-NEWS

Page 1 of 38