left
Safe Home

Dap News...Admin

Tuesday, Jun 18th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

មនុស្ស២០នាក់ស្លាប់ និង៥០នាក់រងរបួស ក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែក នៅប៉ាគីស្ថាន

E-mail Print PDF

អ៊ីស្លាម៉ាបាដៈ មនុស្សយ៉ាងហោចណាស់ មុនស្ស២០នាក់បានស្លាប់ ក្នុងនោះរួមទាំងសមាជិកសភា ដំណាង រាស្រ្តប្រចាំខេត្ត ត្រូវស្លាប់ និង៥០នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងពេល មនុស្សប្រមូលផ្តុំគ្នា ចូលរួមក្នុងពិធីបុណ្យសព ក្នុងស្រុក Mardan ភាគខាងឥសានប្រទេស ប៉ាគីស្ថាន កាលពី ថ្ងៃអង្គារ៍ កន្លងទៅនេះ។ នេះបើយោងតាមការលើកឡើងរបស់សារព័ត៌មាន និងមន្ត្រីក្នុងតំបន់។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣នេះបានឲ្យដឹងដោយយោងតាម សេចក្តីរាយការណ៍ថា ហេតុការណ៍បំផ្ទុះគ្រាប់បែក នេះបានកើតមានឡើងក្នុងពេលដែល អ្នកធ្វើអត្តឃាត ដែលបង្កប់ក្នុងអាវធំ បានបំផ្ទុះគ្រាប់បែករបស់ខ្លួន ក្នុងចំណោមហ្វូងមនុស្សដែលប្រមូលផ្តុំគ្នាចូលរួម ក្នុងពិធីបុណ្យសព ក្នុងស្រុក Mardan ខេត្ត Khyber Pakhtunkhwa ភាគឥសាននៃប្រទេស ប៉ាគីស្ថាន។

មន្ត្រីប្រចាំក្រសួងសារព័ត៌មានបានប្រាប់ភ្នាក់ងារសារព័ត៌មានថា មនុស្សយ៉ាងហោចណាស់២០នាក់ស្លាប់ និងមនុស្សជាង៥០ នាក់ផ្សេងទៀតត្រូវរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនេះ។ មន្ត្រីប៉ូលីស កម្លាំងសន្តិសុខ និងក្រុមជួយសង្រ្គោះបន្ទាន់ត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់កន្លែងកើតហេតុ  ព្រមទាំង បានបញ្ជូនសាកសព និងជនរងគ្រោះទៅកាន់មណ្ឌលសុខភាព ក្នុងនោះដែរមានជនរងគ្រោះមួយចំនួនកំពុង ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

យោងតាមសាក្សីម្នាក់បានឲ្យដឹងថា មានមនុស្សប្រមាណ៥០០នាក់ ដែលបានចូលរួមក្នុងពិធីបុណ្យដើម្បី ធ្វើការឧទ្ទិសដល់អ្នកចាស់ទុំម្នាក់ដែលត្រូវបានបាញ់សម្លាប់ដោយជនមិនស្គាល់មុខកាលពីរាត្រីថ្ងៃចន្ទ កន្លងទៅនេះ។

លោក Nawaz Sharif នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន និងលោក Asif Ali Zardari បានថ្កោលទោសយ៉ាងខ្លាំងទៅលើ បទល្មើសនេះ ព្រមទាំងបានស្នើរឲ្យមានការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតចំពោះជនរងគ្រោះ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ពុំទាន់មានក្រុម ឬសកម្មជនណាម្នាក់ ប្រកាសទទួលខុសត្រូវលើការ វាយប្រហារ នេះនៅឡើយ៕

លោកស្រី ប៉ាក់ ប្តេជ្ញាជួយការពារ ប្រជាជនកូរ៉េ នៅបរទេស

E-mail Print PDF

សេអ៊ូលៈ ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី Park Geun-hye បាននិយាយកាលពីថ្ងៃអង្គារ កន្លងទៅនេះថា លោកស្រី នឹងជួយឧបត្ថម្ភការពារ ចំពោះប្រជាជនកូរ៉េ ដែលប្រកបដោយជំនាញ រស់នៅបរទេស ដើម្បីឲ្យប្រជាជន កូរ៉េខាងត្បូងធ្វើការប្រកួតប្រជែង ជាមួយបរទេសទូទាំងពិភពលោក។

ទីភ្នាក់ងារសារព័ត៌មាន Yonhap ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា លោកស្រី Park បានធ្វើការ កត់សម្គាល់បែបនេះ ក្នុងពេលចូលរួមក្នុងកិច្ចប្រជុំ ជាមួយមន្ត្រីដំណាង របស់សហគមន៍កូរ៉េ ដែលរស់នៅទូទាំង ពិភពលោក ដោយបានសង្កត់ធ្ងន់ថា ទស្សនៈវិស័យរបស់លោកស្រី គឺផ្តល់សុភមង្គលសម្រាប់មនុស្សគ្រប់គ្នា រួមទាំងប្រជាជនកូរ៉េ ដែលរស់នៅបរទេសផងដែរ ៕

ប្រធានាធិបតី អ៊ីស្រាអែល ចង់បង្កើន កិច្ចប្រតិបត្តិការ ទ្វេភាគីជាមួយ ចិន

E-mail Print PDF

យេរ៉ូសាឡឹមៈ ប្រទេស អ៊ីស្រាអែល និងចិន គួរតែបង្កើនការរឹត ចំណងទ្វេភាគី ដោយបង្កើន នូវកិច្ច សហប្រតិបត្តិការ លើវិស័យជាច្រើន ដូចជាផ្នែកកសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាដើម។ នេះបើយោង តាមការលើកឡើង របស់លោក Shimon Peres ប្រាប់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ក្នុងបទសម្ភាសន៍ ក្នុងពេលថ្មីៗនេះ ។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣នេះបាន ឲ្យដឹងថា ក្នុងពេលលើកឡើង ពីទស្សនៈប្រកបដោយសុទិដ្ឋិនិយម ទាក់ទងទៅនឹងការអភិវឌ្ឍន៍ នូវទំនាក់ទំនងរវាងអ៊ីស្រាអែល និងចិន លោក Peres បានលើកឡើងថា ទំនាក់ទំនងទ្វេភាគីនេះ ចាំបាច់ត្រូវការ ការបង្កើនការផ្លាស់ប្តូររវាងផ្នែក ឯកជននៃ ប្រទេសទាំងពីរ ។

លោកបានបន្តថា គួរតែបង្កើនទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ផ្នែកបច្ចេកវិទ្យា ជាមួយនឹងផ្នែក បច្ចេកវិទ្យា រវាងក្រុមហ៊ុន និងក្រុមហ៊ុន ក្នុងគោលដៅជម្រុញទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែប្រសើរ ឡើងថែមទៀត ។

ប្រធានាធិបតីរូបនេះបានបន្តថា ប្រទេសចិន បច្ចុប្បន្នមានក្រុមហ៊ុនធំៗ  និងផ្នែកក្រៅរដ្ឋាភិបាលជាច្រើន ដោយលោកបានបន្ថែមថា លោកមានការសប្បាយរីករាយបន្ទាប់ពី មេដឹកនាំក្រុមហ៊ុន នានារបស់ប្រទេសចិន បានផ្តល់ដំណឹងថា នឹងធ្វើដំណើរមកកាន់ទីក្រុង យេរ៉ូសាឡឹម ដើម្បីចូលរួមក្នុងសន្និសីទសារព័ត៌មាន វេទិកា អន្តរជាតិប្រចាំឆ្នាំ ទាក់ទិនផ្នែកសេដ្ឋកិច្ច នយោបាយ បញ្ហាសន្តិសុខជាដើម។

លោកបានសន្និដ្ឋានថា បច្ចុប្បន្ននេះ ប្រទេស ចិនកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ និងការស្រាវជ្រាវ សកលលោក ហើយក្នុងថ្ងៃអនាគត ចិន អាចនឹងក្លាយជាគំរូនៃឧត្តមគតិ ការបង្រួបបង្រួម និងការបើកចំហរ ៕

យូអិន បារម្ភ ចំពោះការបាត់បង់ ផ្ទះសម្បែងរបស់ ប្រជាជន ១៤០.០០០នាក់ នៅរដ្ឋរ៉ាក់ឃីន

E-mail Print PDF

យូអិន៖ អង្គការសហប្រជាជាតិ បានបង្ហាញក្តីកង្វល់ របស់ខ្លួន ជុំវិញការបាត់បង់ ផ្ទះសម្បែងរបស់ ប្រជាជនជាង ១៤០.០០០នាក់ នៅរដ្ឋ រ៉ាក់ឃីន ប្រទេស មីយ៉ាន់ម៉ា។ នេះបើតាមការលើកឡើង របស់អ្នកនាំពាក្យរង របស់អង្គការ សហប្រជាជាតិ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៣ ដោយផ្អែកតាមការលើកឡើង របស់អ្នកនាំពាក្យរងយូអិន លោក អ៊ីឌូអាឌូ ឌែលប៊យ ប្រាប់អ្នក សារព័ត៌មានថា «អង្គការសហប្រជាជាតិ ដែល មានមូលដ្ឋាន នៅមីយ៉ាន់ម៉ា បានព្រមានថា ស្ថានការណ៍ជំនួយមនុស្ស ធម៌សម្រាប់ប្រជាជនប្រមាណ ១៤០.០០០នាក់ ដែលបានបាត់បង់ផ្ទះសម្បែងនៅរដ្ឋ រ៉ាកឃីន បានបន្សល់ទុកនូវភាពអាប់អួរ រយៈពេលមួយឆ្នំា ចាប់តំាងពីអំពើហិង្សា បានផ្ទុះឡើង»។

នៅពេលនេះ ជំនួយជាចំណីអាហារ ត្រូវបានគេបង្កើតឡើងជារៀងរាល់ខែ ជាមួយនឹងជំនួយជិត ២.២០០តោន ដែលផ្តល់តែក្នុងខែមីនា តែមួយគត់ ហើយមនុស្សជាង ៧១.០០០នាក់ កំពុងស្នាក់នៅជំរុំបណ្តោះអាសន្ន។

លោកបន្តថា «អង្គការជំនួយមនុស្សធម៌ បានគាំទ្រប្រជាជនដែលបាត់បង់ផ្ទះសម្បែងជាមួយនឹងម្ហូបអាហារ ការថែ រក្សាសុខភាព ទឹក និងផ្នែកអនាម័យ បញ្ហាជម្រក រួមទំាងការផ្តល់ផ្នែកសង្គ្រោះជីវិតជាច្រើនទៀត»។ លោកបន្ថែម ថា « ទោះជាយ៉ាងណា នៅតែមានគម្លាតគួរឱ្យកត់សម្គាល់រួមទាំងការផ្ដល់មូលនិធិមានកំណត់ សម្រាប់ការគ្រប់ គ្រងជំរុំនិងសកម្មភាពសម្របសម្រួល» ។

លើសពីនេះទៀតនេះ លោក អាស៊ុក នីហ្គាម៉ា អ្នកសម្របសម្រួលផ្នែកជំនួយមនុស្សធម៌ របស់អង្គការសហ ប្រជាជាតិធម៌ នៅប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវឲ្យបង្កើត ដំណោះស្រាយប្រកប ដោយនិរន្តរភាព ក្នុងគោល បំណងដើម្បីស្ដារសន្តិភាពមួយយូរអង្វែង និងភាពចុះសម្រុងគ្នារវាងប្រជាជននៃរដ្ឋរ៉ាក់ឃីន។

នៅចុងសប្តាហ៍នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានស្វាគមន៍ចំពោះការ ខិតខំប្រឹង ប្រែង របស់តំណាងរាស្រ្តរបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រើប្រាស់ការពិភាក្សា និងការចូលរួមដោយភាគី ទាំងអស់នៅ ក្នុងដំណើរការកំណែទម្រង់ ដើម្បីជួយប្រទេសដែល កើតមានអំពើហិង្សានេះ។

គួរបញ្ជាក់ផងដែរថា បើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ រលកហិង្សានៃការប៉ះទង្គិចគ្នារវាង ជនជាតិ ភាគចិត កាន់សាសនាព្រះពុទ្ធ រស់នៅរដ្ឋ រ៉ាក់ឃីន និងប្រជាជនរ៉ូហ៊ីងយ៉ា កាន់សាសនាមូស្លីម បានកើតឡើង ជាលើកដំបូងកាលពីចុងខែមិថុនា ឆ្នាំ២០១២ បណ្តាលឲ្យប្រជាជនរាប់ម៉ឺននាក់បាត់បង់ផ្ទះសម្បែង ៕

Photo by DAP-News

Mitsubishi នឹង​ប្រមូល​យាន​យន្ត ជាង​៩​ពាន់​គ្រឿង មក​ជួស​ជុល​ឡើង​វិញ

E-mail Print PDF

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ថា ក្រុមហ៊ុនផលិតយានយន្ត និងចែកចាយរបស់ជប៉ុន ឈ្មោះ Mitsubishi Motors នឹងធ្វើការប្រមូល យានយន្តចំនួន ៩.៤៧៨គ្រឿង មកជួសជុលឡើងវិញ បន្ទាប់ពីរកឃើញ កំហូចផ្នែកដំបូល និងរក្សាបានសុវត្ថិភាព នៅក្នុងប្រទេសចិន ។

ស្ថាប័នត្រួតពិនិត្យយានយន្ត នៅក្នុងប្រទេសចិន បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃចន្ទថា យានយន្ត ដែលនឹងត្រូវប្រមូល យកមកជួសជុល រួមមានៈ រថយន្តម៉ាក GA2WXTHHL1C និង GA2WXTHHZL1C នាំចូលដោយក្រុមហ៊ុន Mitsubishi ASX ផលិតក្នុងចន្លោះខែកក្កដា ឆ្នាំ ២០០៧ និងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១ ។

កញ្ចក់ដែលបំពាក់ឡើង គឹមិនត្រឹមត្រូវបានស្តង់ដា រួមទាំងពិដាន ដែលអាចធ្វើឲ្យមានបញ្ហាកើតឡើង ពោលគឺអាចបណ្តាលឲ្យធ្លាក់ នឹងបង្កគ្រោះថ្នាក់នៅពេលបើកបរ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ស្ថាប័នត្រួតពិនិត្យយានយន្ត នៅក្នុងប្រទេសចិន បានបញ្ជាក់ទៀតថា ក្រុមហ៊ុនដែលជាបណ្តាលក់ ចែកចាយយានយន្តរបស់ Mitsubishi Motors នៅក្នុងប្រទេសចិន បានសន្យាអនុវត្តន៍ តាមបទដ្ឋានបច្ចេកទេស ដោយទទួលយកការជួសជុល លើបញ្ហាដែលរៀបរាប់ ខាងលើដល់អតិថិជនរបស់ខ្លួន ដោយមិនគិតអំពីថ្លៃ សេវាជួសជុលឡើយ ៕

អាល្លឺ​ម៉ង់ វិនិ​យោគ​ទុន ១០០​លាន​អឺរ៉ូ លើ​ការ​ត្រួត​ពិនិត្យ​សកម្ម​ភាព អ៊ីន​ធើ​ណេត

E-mail Print PDF

ប៊ែរឡាំង៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅរាត្រី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ថា អាល្លឺម៉ង់ គ្រោងវិនិយោគទុនទឹកប្រាក់ ចំនួន ១០០ លាន អឺរ៉ូ ដើម្បីតាមដាន ឬឃ្លាំមើលលើវិស័យអ៊ីនធើណេត ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា សហព័ន្ធសេវាកម្មត្រួតពិនិត្យអាល្លឺម៉ង់ ហៅកាត់ជាភាសាអង់គ្លេសថា BND មានផែនការវិនិយោគ ទឹកប្រាក់ចំនួន ១០០លានអឺរ៉ូ ស្មើនឹង ១៣៣លានដុល្លារសហរដ្ឋអាមេរិក ដើម្បីត្រួតពិនិត្យលើ សកម្មភាពតាមអ៊ីនធើណេត ។
រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសទឹកប្រាក់ ៥លានអឺរ៉ូ នៃទឹកប្រាក់សរុប ១០០លានអឺរ៉ូ សម្រាប់ជួយដល់កម្មវិធីខាងលើ ហើយផែនការនេះ នឹងត្រូវប្រើពេល ៥ឆ្នាំ ។

នៅក្នុងរបាយការណ៍ចេញដោយ BND បានឲ្យដឹងថា ការពង្រីកវិស័យត្រួតពិនិត្យ លើទូរគមនាគមន៍នេះ គឺធ្វើឡើងរវាងរដ្ឋាភិបាលអាល្លឺម៉ង់ និងប្រទេសជិតខាងពាក់ព័ន្ធ ដោយគិតចាប់ពី ៥ដល់២០ភាគរយ ដែលមានចែងក្នុងច្បាប់អាល្លឺម៉ង់ ដោយអាចផ្តល់ការត្រួតពិនិត្យ រាល់ទិន្នន័យដែលធ្វើចរាចរណ៍ ទៅវិញទៅមកតាមអ៊នឡាញ ក្នុងនោះស្ថានប័ន BND នឹងធ្វើការត្រួតពិនិត្យទៅ លើការបង្កភារវកម្ម តាមវិស័យនេះផងដែរ ។

លោក Hans-Peter Friedrich រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឹម៉ង់ បានគូសបញ្ជាក់ថា "តុល្យភាពនៃ ការត្រួតពិនិត្យរបស់យើង នៅខ្វះខាតច្រើន ពិសេសលើវិស័យទូរគមនាគមន៍ ដែលពាក់ព័ន្ធនឹងបទឧក្រិដ្ឋនានា ដោយប្រើប្រាស់សកម្មភាព តាមវិស័យបច្ចេកវិទ្យា" ៕

NASA ប្រកាស​ជ្រើស​រើស អ្នក​អវកាស​យានិក ៨រូប ដើម្បី​បំពេញ​បេសក​កម្ម នៅ​ទី​លំហ

E-mail Print PDF

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនារាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ថា ទីភ្នាក់ងារអវកាស សហរដ្ឋអាមេរិក (អង្គការ NASA )បានជ្រើសរើសអ្នក អវកាសយានិកចំនួន៨នាក់ ដើម្បីចូលរួមបំពេញបេសកកម្ម រុករកនៅទីលំហ និងស្រាវជ្រាវ នៅភពព្រះអង្គារ និងការវិវត្តន៍នៃ ដុំអាចម៍ផ្កាយផងដែរ ។

អង្គការខាងលើបានបញ្ជាក់ថា ការជ្រើសរើសនេះ គឺមានអ្នកចូលរួមប្រកួតប្រជែងគ្នា ជាង៦ពាន់នាក់ ហើយការជ្រើសរើស គឺយកស្ត្រីចូលរួម ឲ្យបានពាក់កណ្តាល នៃអ្នកទាំង៨រូបនោះ ដែលពួកគេសុទ្ធសឹង មានជំនាញស្ទាត់ខាងផ្នែកអវកាស ដោយអាចនិយាយថា មានសមត្ថភាពខ្ពស់ ដែលធ្វើទទួលកិច្ចការនេះបាន ។

NASA បានបញ្ជាក់ថា បេក្ខជនទាំងឡាយ អាចចូលរួមដោយពួកគេ បានចូលរួមក្នុងការបង្ហោះ យានអវកាសលើកដំបូង ពីទឹកដីសហរដ្ឋអាមេរិក ត្រឹមឆ្នាំ២០១១មក ។

លោក Charles Bolden លេខាធិការនៃ NASA បានលើកឡើងក្នុង សេចក្តីប្រកាសព័ត៌មានថា "ពួកគេនឹងមានភ្ញាក់ផ្អើល នៅពេលដែលយើង បានធ្វើកិច្ចការនៅស្ថានីយ អវកាសយ៉ាងដូច្នេះ ហើយគម្រោងការរបស់យើង គឺចង់បង្ហោះយានអវកាស ចេញពីទឹកដីអាមេរិក ដោយមានក្រុមហ៊ុន ទទួលការបាញ់បង្ហោះ នៅអាមេរិកតែម្តង " ។

លោកបានបញ្ជាក់បន្ថែមថា "ពួកគេ ត្រៀមខ្លួនជាស្រេច ក្នុងការជួយនិងអាចនាំមនុស្សជាលើកដំបូង ទៅកាន់ភពព្រះអង្គារ និងពិភពផ្កាយមួយចំនួន" ៕

ទឹកជំនន់ បណ្តាល​ឲ្យ​មនុស្ស​ច្រើន​ជាង ៩៨.០០០​នាក់ បាត់​បង់​ផ្ទះ​សម្បែង នៅ​ភាគ​ខាង​ត្បូង​ហ្វីលី​ពីន

E-mail Print PDF

កូតាបាតូ៖ ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ របស់ហ្វីលីពីន (NDRRMC) បាននិយាយថា ទឹកជំនន់ដោយសារ វិសម្ពាធត្រូពិច បានបណ្តាលឲ្យប្រជាជន ហ្វីលីពីនជាង ៩៨.០០០នាក់ បាត់បង់ផ្ទះសម្បែងនៅកោះ មីនដាណាវ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៣ ដោយផ្អែកតាមការលើកឡើង របស់លោក អ៊ីដូហ្គេន ឌែល រ៉ូសារីយ៉ូ អគ្គនាយករបស់ ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយថា «ទីក្រុងមួយចំនួនដែលស្ថិតនៅតំបន់ទំនាប នៅក្នុងខេត្តមួយចំនួន ដូចជាខេត្ត ស៊ុលតាន់ គូដារ៉ាត់ ខេត្ត សារំាងហ្គានី ខេត្ត ណត កូតាបាតូ ម៉េកឃ្វីនដាណាវ និងខេត្ត ដាវ៉ៅ ឌែល ណតតេ បានរងការវាយប្រហារ ដោយទឹកជំនន់ ដោយសារតែភ្លៀងធ្លាក់ខ្លំាងចេះតែបន្ត មកពីវិសម្ពាធទាប។

NDRRMC បានបង្ហាញតួលេខប្រជាជន ដែលរងផលប៉ះពាល់ចំនួន ៣៣៥នាក់ នៅខេត្ត ដាវ៉ៅ, ៣៦.៣៧០នាក់ នៅខេត្ត ស៊ុលតាន់ គូដារ៉ាត់ ខេត្ត សារំាងហ្គានី, គូដារ៉ាត់ ណត កូតាបាតូ និង ៦១.៩៤៧នាក់ នៅខេត្ត ម៉េកឃ្វីនដាណាវ។

លោកបន្តថា រហូតមកដល់ពេលនេះ មិនទាន់សេចក្តីរាយការណ៍ ស្តីពីចំនួនអ្នកស្លាប់នៅឡើយទេ។

លោកបន្ថែមថា នៅទីប្រជុំជន ប្រៅលីអូ ឌូចាលី ខេត្ត ដាវ៉ៅ ឌែល ណតតេ កម្រិតទឹកបានឡើងខ្ពស់ និងថែមទំាងបានបំផ្លាញ ទំនប់មួយទៀតផង។ ពាក់ព័ន្ធនឹងទឹកជំនន់នេះដែរ មជ្ឈមណ្ឌលប្រតិបត្តិការ ក៏បានប្រកាសអាសន្ន ពណ៌ក្រហមផងដែរ ហើយថា នឹងបន្តការព្យាករណ៍ អាកាសធាតុបន្តទៀត។

ចំណែកខាងជំនាញព្យាករណ៍ អាកាសធាតុរបស់សហរដ្ឋអាមេរិក បានផ្សាយថា វិសម្ពាធ អ៊ីម៉ុងនេះ អាចនឹងក្លាយជា ព្យុះសង្ឃរាខ្លំាងមួយ ក្នុងរយៈពេល ២៤ម៉ោង ដោយសំអាងទៅលើ អាកាសធាតុហាក់ដូចជា កំពុងប្រមូលកម្លំាងបន្ថែមទៀត ខណៈដំណើរខ្យល់ កំពុងឆ្ពោះទៅភាគខាងជើង នៃឈូងសមុទ្រខាងកើត ប្រទេស ហ្វីលីពីន៕

នាយករដ្ឋមន្រ្តីថៃ ចាត់តាំងឲ្យរដ្ឋមន្រ្តី ៤ រូប បំភ្លឺរឿង គម្រោងទទួល បញ្ចាំស្រូវ ពីប្រជាពលរដ្ឋ

E-mail Print PDF

បាងកក៖ នាយករដ្ឋមន្រ្តីថៃ យីងឡាក់ ចាត់តាំងឲ្យរដ្ឋមន្រ្តី ៤ រូប បំភ្លឺពីតួលេខខាតបង់ថវិកាជាតិ លើគម្រោងទទួលបញ្ចាំស្រូវ ពីប្រជាពលរដ្ឋ។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ អង្គារ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា លោក ធីរ៉ាត់ រតនាសេវី អ្នកនាំពាក្យនាយករដ្ឋមន្រ្តី ថៃ បានថ្លែងថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់នាយករដ្ឋមន្ត្រី បានចាត់តាំង រដ្ឋមន្រ្តី ៤ រូប ពាក់ព័ន្ធនឹងគម្រោងទទួលបញ្ចាំស្រូវ ពីប្រជាពលរដ្ឋ រួម មានលោក កិទិរ៉ាត់ ណៃរ៉ាក់ណង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក ធ្នូសក្តិ លេកអ៊ុថៃ អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក បុណ្យស៊ុង តេរិយ៉ាភិរម្យ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក វរ៉ាថេប រតនាកន រដ្ឋមន្ត្រីអមនាយករដ្ឋមន្រ្តី នឹងធ្វើសេចក្តីថ្លែងការណ៍រួមគ្នា បន្ទាប់ពី កិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃ អង្គារ នេះរូចរាល់ ដើម្បីប្រមូលទន្និន័យ និង តួលេខលើគម្រោងទទួលបញ្ចាំស្រូវ ពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលមាន ការខាតបង់ថវិកាជាតិ ដែលគណៈរដ្ឋមន្រ្តី សម្រេចអនុម័ត កញ្ចប់ថវិកា ៣០៤ ពាន់ លានបាត លើគម្រោងខាងលើ ដើម្បីជួយប្រជាកសិករ។

លោក ធិរ៉ាត់ បានបន្តទៀតថា រដ្ឋាភិបាលទទួលស្គាល់ថា គម្រោងទទួលបញ្ចាំស្រូវនេះ ពិតជាមានការខាតបង់ ថវិកាជាតិពិតប្រាកដមែន ប៉ុន្តែមិន ទាន់មានតួលេខ ច្បាស់លាស់នៅឡើយនោះទេ ដូច្នេះ នាយករដ្ឋន្រ្តី យីងឡាក់ បានចាត់តាំង ឲ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ធ្វើការបំភ្លឺអំពីតួលេខ ដែលខាតបង់ ឲ្យបានច្បាស់លាស់ ព្រោះគម្រោងទទួលបញ្ចាំស្រូវ ពីប្រជាលរដ្ឋនេះ ការយុទ្ធសាស្រ្តរ បស់រដ្ឋាភិបាល ដែលដឹកនាំដោយបក្សភឿថៃ ប្រើប្រាស់ថវិកាជាតិ ដើម្បីជួយដល់ប្រជាកសិករថៃ ឲ្យមានជីវិតកាន់តែប្រសើរ និង មានឲ្យមានតុល្យភាព GDP និង សេដ្ឋកិច្ច ក្នុងប្រទេស ដូច្នេះ ហើយ គម្រោងការនេះ មិនអាចទទួលប្រាក់ចំណេញបានឡើយ តែជាប្រជាកសិករដោយផ្ទាល់៕

Page 1 of 76

Cebu Pacific Air