Dap News...Admin

Thursday, May 17th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

ញូវហ្សេឡេនៈ មនុស្សស្លាប់ កើនឡើងដល់ ១៨៤នាក់ ដោយសារ រញ្ជួយដីឆ្នាំមុន

E-mail Print PDF

វែឡលីងតុន៖ មនុស្សស្លាប់ដោយសារ គ្រោះធម្មជាតិរញ្ជួយដីដ៏កក្រើក នៅទីក្រុងក្រៃស៍ឈឺជ ប្រទេសញូវហ្សេឡេន បានកើនឡើងដល់ ១៨៤នាក់ហើយ។ នេះបើតាមសេចក្តីរាយការណ៍ពី សារព័ត៌មានក្នុងតំបន់ នៅថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ នេះ។ ការកើនឡើងនៃចំនួនមនុស្សស្លាប់ គឺដោយសារតែស្ត្រីវ័យចំណាស់ម្នាក់ ដែលបានទទួលរងរបួសជាទម្ងន់ ដោយសារការរញ្ជួយដី និងបានទទួលការវះកាត់ ប៉ុន្តែស្ត្រីម្នាក់នោះក៏បានស្លាប់ នៅរយៈពេល ១ឆ្នាំក្រោយមក ។

គេហទំព័រ Channel News Asia បានចេញផ្សាយ ព័ត៌មានទៀតថា ក្រុមប៉ូលិសជួយសង្គ្រោះ បានរកឃើញសាកសពចំនួន ១៨១នាក់ ដែលបានស្លាប់ភ្លាមនៅពេល ដែលរញ្ជួយដី កម្រិត ៦.៣ នៃរង្វាស់រិចទ័រ បានវាយប្រហារទីក្រុងដ៏អភ័ព្វនេះ កាលពីខែកុម្ភៈ ឆ្នាំ ២០១១ នោះ ហើយចំពោះអ្នកស្លាប់ផ្សេងទៀត គឺដោយសាររង របួសធ្ងន់នឹង បានស្លាប់នៅពេលក្រោយមកទៀត ។

ចំពោះទីក្រុងក្រៃស៍ឈឺជ នេះដែរ បានទទួលរងការវាយប្រហារ ដោយគ្រោះរញ្ជួយដីចំនួនជាង ៤០០លើកហើយ តាំងពីឆ្នាំ ២០១០មក ដែលវាមានកម្រិត ៤.០រិចទ័រឡើងទៅ។ ចំពោះចំនួន នៃការខូចខាតគិតជាទឹកប្រាក់ ដោយសាររញ្ជួដីនៅប្រទេសញូវហ្សេឡេន នេះដែរ បានកើនឡើងដល់ជិត ៣០ពាន់លានដុល្លារ អាមេរិក ហើយនៅពេលនេះ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

______________________________ផ្សព្វផ្សាយពាណិជ្ជកម្ម__________________________________

SAFE HOME TECHNOLOGY