ផត ម៉ូរីសស្ប៊ី៖ ក្រុមអ្នកជួយសង្គ្រោះ បានធ្វើការស្រាវជា្រវ រកមនុស្សដែលបន្តបាត់ខ្លួនជាង ១០០នាក់ទៀត នៅក្នុងសមុទ្រប៉ាស៊ីហ្វិច ដែលភាគច្រើន នៃពួកគេ ទាំងនោះ គេជឿថាជាសិស្សសាកលវិទ្យាល័យ ដែលកំពុងបាត់ខ្លួនក្រោយ ពីការលិចសាឡាងក្នុងមហាសមុទ្រប៉ាស៊ីហ្វិច នៅប្រទេស ប៉ាពូ ញូហ្គិននៀ (PNG) នោះមក។
យោងតាមគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ ២០១២ នេះថា មានអ្នកដែលនៅរស់ជាង ២៣០នាក់ ត្រូវបានគេជួយសង្គ្រោះ ដោយមានការចូលរួម ពីក្រុមសង្គ្រោះរបស់ប្រទេស PNG និងប្រទេសដែលមានភូមិផងរបងជាមួយគឺ ប្រទេស អូស្រ្តាលី ក្រោយពីមានការលិចសាឡាងកាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ម្សិលមិញ នោះមក។
អ្នកជំនាញការខាងសុវត្ថិភាពផ្លូវសមុទ្ររបស់អូស្រ្តាលី ដែលហៅកាត់ថា AMSA បាននិយាយថា សាឡាងនោះបានធ្វើដំណើរដែលមានចម្ងាយប្រមាណជា ១៦ គីឡូម៉ែត្រ ពីឈូងសមុទ្រ ហើយក្រុមអ្នកដែលនៅរស់រានមានជីវិត ក៏បានទៅដល់ភាគខាងកើតទីក្រុង Lae កាលពីប៉ុន្មានម៉ោងមុននៅព្រឹកថ្ងៃសុក្រ ទី០៣ នេះផងដែរ។
AMSA បានបន្តទៀតថា កប៉ាល់ជួយសង្គ្រោះចំនួន ៥គ្រឿងបានជួយសង្គ្រោះអ្នកដែលនៅរស់ចំនូន ២៣៨នាក់ កាលពីយប់មិញ ជាមួយនឹងការមកដល់នៃ កប៉ាល់ដំបូងគេដែលបានមកដល់ក្រោយម៉ោង ១ ព្រឹកផងដែរ។
កប៉ាល់នេសាទចំនួន បី បានបន្តធ្វើការរុករកនៅពេលថ្ងៃ ដោយមានការចូលរួមពីយន្តហោះ របស់អូស្រ្តាលីចំនួនពីរ និងឧទ្ធម្ភាគចក្រក្នុងតំបន់ផងដែរ។





.jpg)




.gif)
