Dap News...Admin

Thursday, May 17th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

ណាសា បង្កើតហ្គេម Online ជាលើកដំបូង នៅក្នុង Facebook

E-mail Print PDF

តើជនជាតិអាមរិកមួយណា ដែលបានដើរនៅលើលំហអាកាស មុនគេបង្អស់? តើអ្នកណា ដែលជាអ្នកបង្កើតកាំជ្រួច មុនគេបង្អស់? តើលោក O.J. Simpson ដើរតួធ្វើ ជាអ្នកយាន្តអវកាស នៅក្នុងរឿងឈ្មោះអ្វី?

ប្រសិនបើអ្នកដឹងនូវចំលើយរបស់សំនួរទាំងនេះ ឬអ្នកចង់ដឹងអំពីចំលើយអស់ទាំងនេះ អ្នកអាចត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមលេងហ្គេម Space Race Blastoff ដែលជាហ្គេម Online ដំបូងបង្អស់របស់អង្គការ NASA សំរាប់យុគសម័យបច្ចេកវិទ្យាពត៌មាន។

ហ្គេម Online មួយនេះបានបង្កើតឡើងដើម្បីចង់សាកល្បងចំនេះដឺងរបស់អ្នកលេង ទៅលើប្រវត្តិសាស្រ្តរបស់អង្គការណាសា បច្ចេកវិទ្យា វិទ្យាសាស្រ្ត និង វប្បធម៌កំពូលៗ ដែលវាបង្ហាញខ្លួននៅលើគេហទំព័ររបស់ Facebook។ អ្នកលេងហ្គេមដែលឆ្លើយសំនួរបានត្រឹមត្រូវ នឹងទទួល បានសញ្ញាសំគាល់ រូបអ្នកយាន្តអវកាសរបស់ណាសា យន្តហោះអវកាស និងវត្ថុនៃយាន្តអវកាសជាក់ស្តែង។ អ្នកលេងថែមទាំងទទួលបានពិន្ទុ ដែលពួកគេអាចយកទៅប្រើប្រាស់ ដើម្បីទទួលបានគ្រឿងសំគាល់ដើម្បីបញ្ចប់វគ្គ។

លោក David Weaver របស់អង្គការណាសាបាននិយាយថាៈ "ពួកយើងសង្ឃឹមថាហ្គេម Space Race Blastoff នេះអាចធ្វើឲ្យទស្សនិកជន យល់ដឹងកាន់តែច្បាស់ អំពីប្រវត្តិរបស់ ណាសា ព្រមទាំងបច្ចេកវិទ្យាពត៌មានដទៃទៀត។ ហើយពួកយើងមានអារម្មណ៏រំភើបខ្លាំង ណាស់ចំពោះអ្វីដែលនឹងធ្វើឲ្យអ្នកទាំងអស់គ្នាចាប់ អារម្មណ៏។"

ណាសាជ្រើសរើសបង្កើតហ្គេម Online តាមគេហទំព័រ Facebook ដើម្បីផ្តល់អត្ថប្រយោជន៏ សំរាប់អ្នកលេងហ្គេមទាំងអស់។ ជាមួយគ្នានេះដែរ ហ្គេមនេះមិនត្រឹមតែ អាចលេងជាក្រុមនោះទេ តែអ្នកលេងក៏អាចលេងម្នាក់ឯងបានដែរ។ នៅក្នុងការលេង អ្នកលេងអាចជ្រើសរើស យកសំនួរ ដែល មានចំលើយខ្លីៗ ចំនួន១០ សំនួរ។ ហើយការឆ្លើយត្រូវបាន ១សំនួរ នឹងទទួលបាន ១០០ពិន្ទុ។ ចំនែកអ្នកឈ្នះវិញ នឹងត្រូវបានសំនួរបន្ថែមមួយទៀត ដើម្បីទទួលបានពិន្ទុបន្ថែម។

ហ្គេមមួយនេះ ត្រូវបានបង្កើតឡើងដោយលោក ស្កត ហេហ្គឺ ថត ផូវ៉ែល និង លោក ជេមី ណហ្គូឈីនៃ ក្រុមសេវាកម្មអ៊ីនធើណេត នៅក្នុងការិយាល័យខាងផ្នែក ទំនាក់ទំនងរបស់អង្គការ ណាសា។ នេះគឺជាវ៉េបសាយ ដែលអ្នកអាចចូលរួមលេងហ្គេម Space Race នៅក្នុង គេហទំព័រ Facebook: http://apps.facebook.com/spacerace.

Photo by DAP-News

Photo by DAP-News

______________________________ផ្សព្វផ្សាយពាណិជ្ជកម្ម__________________________________

SAFE HOME TECHNOLOGY