យោងទៅតាមប្រភពពត៌មាន NASA News បានឲ្យដឹងថា នៅក្នុងខែកុម្ភៈនេះ ផ្កាយព្រះអង្គារ កាន់តែខិតមកជិតផែនដី ថែមទាំងមានផ្កាយដុះកន្ទុយពីរ ដែលអាចធ្វើឲ្យអ្នកទស្សនាគយគន់ យ៉ាងសប្បាយរីករាយ។
ផ្កាយព្រះអង្គាររះលឿនជាងធម្មតា ថែមទាំងបញ្ចេញពន្លឺយ៉ាងធំសំបើម ដោយមើលទៅហាក់បីដូចជាវានៅជិតផែនដី។ វារះឡើងនៅវេលាម៉ោង ៩យប់នៅដើមខែ។ តាមរយៈកែវយិត អ្នកវិទ្យាសាស្រ្តបានមើលអំពីការប្រែប្រួលនៅប៉ូលខាងជើង ដែលនៅទីនោះព្រះអាទិត្យបាន បញ្ចេញរស្មីលើផ្ទាំងទឹកកក ហើយធ្វើឲ្យផ្ទាំងទឹកកក មានលក្ខណៈរួមតូចជាងមុន។
ចំនែកឯខែមិនា ដែលជាខែដែលត្រូវបានគេដាក់ឈ្មោះ ដោយយោងទៅតាមផ្កាយព្រះអង្គារ នោះក៏នឹងត្រូវបង្ហាញនូវទស្សនីយ៏ភាពដ៏អស្ចារ្យ នៃផ្កាយព្រះអង្គារដែរ។
ផ្កាយដុះកន្ទុយពីរ ដែលមួយអាចមើលឃើញច្បាស់នៅពេលព្រះអាទិត្យលិច និងមួយទៀតអាចមើលឃើញនៅពេលពាក់កណ្តាលយប់ អាចមើលឃើញ កាន់តែច្បាស់ តាមរយៈកែវយិត។ ផ្កាយដុះកន្ទុយឈ្មោះ Levy ត្រឡប់មកកាន់មេឃរបស់យើងវិញ នៅក្នុងរយៈពេល៤ខែ ៥ឆ្នាំ គោចរ របស់វាដែលស្ថិតនៅចន្លោះផែនដី និង ផ្កាយព្រះហស្បតិ៍។
អ្នកនឹងមានឱកាសដ៏ល្អប្រសើរមួយក្នុងការមើលវាតាមរយៈកែវយិតដែលស្ថិតនៅឆ្ងាយពីទីក្រុង។ ប៉ុន្តែអ្នកគួរតែព្យាយាមជៀសឆ្ងាយពីពន្លឺរបស់វា និងពន្លឺរបស់ព្រះច័ន្ទ។ ជាមួយគ្នានេះដែរ ផ្កាយដុះកន្ទុយឈ្មោះថា Garradd បង្ហាញខ្លួនម្តងទៀតនៅលើមេឃភាគខាងជើងនៅក្នុងខែនេះ។ ចំណែកឯនៅយប់ថ្ងៃទី១៤ និង១៥ខែកុម្ភៈ កន្ទុយរបស់ផ្កាយដុះកន្ទុយ នឹងលេចឡើងជារាងមាត់ ហើយអ្នកប្រហែលជាអាចឃើញចំពូយរបស់វាឆ្ពោះទៅកាន់ព្រះអាទិត្យ។
ផ្កាយព្រះសុក្រ និងផ្កាយព្រះហស្បតិ៍ដែលមានពន្លឺចិញ្ចាចចិញ្ចែងពាសពេញផ្ទៃមេឃ និងលិចទៅវិញលឿន ក្នុងម៉ោង ៩យប់ និង១១យប់។ ក៏ប៉ុន្តែជាភ័ព្វសំណាង ផ្កាយនៃភពសេទូន នឹងរះឡើងលឿនជាងធម្មតា។ ហើយក្នុងពេលនោះផងដែរ ព្រះច័ន្ទនឹងបញ្ចេញពន្លឺយ៉ាងភ្លឺ ដែលអាចធ្វើឲ្យអ្នកទស្សនាមើលនូវទស្សនីយ៏ភាព នេះតាមរយៈកែវយិតយ៉ាងជក់ចិត្ត។





.jpg)




.gif)
