Dap News...Admin

Thursday, May 17th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

លោកស្រី ម៉ាគែល មកដល់ប្រទេស ចិន ដើម្បីពិភាក្សា អំពីបញ្ហាតំបន់អឺរ៉ុប

E-mail Print PDF

ប៉េកាំង៖ អធិការបតីប្រទេស អាឡឺម៉ង់ លោកស្រី អេនជែលឡា ម៉ាគែល បានមកដល់ ប្រទេសចិន នៅថ្ងៃ ព្រហស្បតិ៍ ទី០២ ខែកុម្ភៈ នេះ ដែលដំណើរ ទស្សនកិច្ចនេះ មានរយៈពេលបីថ្ងៃ គឺដើម្បីធ្វើការ ពិភាក្សាអំពី វិបត្តិនៅតំបន់ អឺរ៉ុប, អ៊ីរ៉ង់ និង ប្រទេស ស៊ីរី។

យោងតាមគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ ២០១២ នេះថា ដំណើរទស្សនកិច្ចរបស់លោកស្រី គឺក្រោយពេលដែលប្រទេស ចិន មានការ វាយប្រហារដែលបណ្តាល ឲ្យមានអ្នកស្លាប់ នៅតំបន់ទីបេនោះមក ហើយមេដឹកនាំសេដ្ឋកិច្ច ធំៗ នៅតំបន់អឺរ៉ុបក៏មានប្រតិកម្មចំពោះ បញ្ហាសិទ្ធិមនុស្ស និង ភាពជាដៃគូចិនរបស់អាឡឺម៉ង់ ផងដែរ។

គួរបញ្ជាក់ផងដែរថា ចិន និង អាឡឺម៉ង់ ជាប្រទេសនាំចេញកំពូលក្នុងពិភពលោក ហើយដើម្បី រីករាយនឹងការ ចំណងទាក់ទងខាងផ្នែកជំនួញនេះ លោកស្រី ម័រគែល នឹងជួបជាមួយអ្នក វិនិយោគទុនជាច្រើន និង ស្វែងរក ជួយជ្រោមជ្រែងផ្នែក ជំនឿទុកចិត្ត នៅតំបន់អឺរ៉ុប ក្នុង ដំណើរទស្សនកិច្ចលើកទី៥ នៅប្រទេសដែលមាន សេដ្ឋកិច្ចធំជាងគេទីពីរ លើពិភពលោកនេះ។

ដំណើរទស្សនកិច្ចរបស់លោកស្រី គឺដើម្បីស្វែងរកដំណោះស្រាយវិបត្តិនៅ អឺរ៉ុប ដែលនឹង ប្រព្រឹត្តទៅនៅព្រឹកថ្ងៃ ព្រហស្បតិ៍នេះ មុននឹងធ្វើការជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តី វិន ជាបាវ នៅរសៀលថ្ងៃនេះ។ ដំណើរ ទស្សនកិច្ចនេះក៏មានការអមដំណើរ ដោយគណៈប្រតិភូ ខាងផ្នែកពាណិជ្ជកម្មផងដែរ។

លោកស្រី ម៉ាគែល នឹងជួបជាមួយលោកប្រធានាធិបតី ហ៊ូ ចិនតាវ ហើយគ្រោងនឹងធ្វើដំណើរ ទៅភាគខាង ត្បូងខេត្ត កាងដុង ដែលជាខេត្តដែលមានសេដ្ឋកិច្ចរីកចំរើន នៅថ្ងៃសុក្រ ស្អែកនេះ។

ថ្នាក់ដឹកនាំអាឡឺម៉ង់ ក៏នឹងធ្វើការពិភាក្សាគ្នាអំពី តំបន់អឺរ៉ុប ជាមួយដៃគូរចិនផងដែរ ក្នុងការធ្វើ ឲ្យសេដ្ឋកិច្ច នៅតំបន់អឺរ៉ុបមានការកើនឡើង និង មានស្ថិរភាពឡើងវិញផងដែរ៕

Photo by DAP-NEWS

______________________________ផ្សព្វផ្សាយពាណិជ្ជកម្ម__________________________________

SAFE HOME TECHNOLOGY