Dap News...Admin

Thursday, May 17th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

អ្នកស្លាប់ដោយ ឧប្បត្តិហេតុយន្តហោះ បុកគ្នានៅប៉ាគីស្ថាន កើនឡើងដល់ ៤នាក់ហើយ

E-mail Print PDF

អ៊ីស្លាមម៉ាបាដ៖ ប្រភពពីប៉ូលីស និងយោធាប៉ាគីស្ថាន បាននិយាយថា យ៉ាងហោចណាស់មាន អ្នកបើកបរយន្តហោះ ០៤នាក់ បានស្លាប់ និង០៥នាក់ទៀតរងរបួស ក្រោយពេលដែល យន្តហោះសាកល្បងពីរ បានបុកគ្នានៅ តំបន់ភាគខាងជើង ប្រទេស នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១៧ ថ្ងៃនេះ។

យោងតាមគេហទំព័រចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃ ព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ ២០១២ នេះថា បើតាមប្រភព ពីប៉ូលីស នៅក្នុងតំបន់ បាននិយាយថា ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅ ម៉ោងប្រហែលជា ១០និង ២០នាទីព្រឹក ម៉ោងនៅក្នុងតំបន់ នៅពេលដែលយន្តហោះសាកល្បងទំាងពីរនេះ បានប៉ះទង្គិចគ្នាទៅវិញទៅមក នៅពេលដែលកំពុង ហោះឡើង ទៅលើអាកាស ដែលការធ្លាក់នេះ បានកើតមានឡើងនៅតំបន់ ណោសឺរ៉ា ដែលមានចម្ងាយប្រហែលជា ១០០ គីឡូម៉ែត្រ ពីរដ្ឋធានីបាដាដនោះ។

នៅក្នុងហេតុការណ៍នេះផងដែរ យន្តហោះមួយបានធ្លាក់នៅទីវាល ខណៈដែលយន្តហោះ មួយទៀត បានធ្លាក់នៅលើផ្ទះអ្នក ស្រុកមួយ នៃតំបន់ រ៉ាស្សាកាយ ហើយប្រភពដដែល បានបន្ថែមថា មានអ្នកបើកបរម្នាក់ បានស្លាប់ និងមួយចំនួន ទៀតបានរងរបួសធ្ងន់ផងដែរ ។

គួរបញ្ជាក់ផងដែរថា យន្តហោះទំាងពីរនេះ ជាកម្មសិទ្ធិរបស់មូលដ្ឋាន អាកាស PAF ហើយក៏មិនមាន មន្រ្តីណាម្នាក់របស់ PAF ចេញមកបញ្ជាក់អំ ពីការខូចខាតនៅឡើយទេ ។

Photo by DAP-News

Photo by DAP-News

ស្លាប់ PILOT ម្នាក់ និងមួយ ចំនួនទៀតរងរបួស យន្តហោះបុកគ្នានៅ ប៉ាគីស្ថានខាងជើង

E-mail Print PDF

អ៊ីស្លាមម៉ាបាដ៖ ប៉ូលីសប៉ាគីស្ថាន បាននិយាយថា យ៉ាងហោចណាស់មាន អ្នកបើកបរ យន្តហោះម្នាក់ បានស្លាប់ និងមួយចំនួនទៀត រងរបួស ក្រោយពេលដែលយន្តហោះ សាកល្បងពីរ បានបុកគ្នានៅតំបន់ ភាគខាងជើងប្រទេស នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ថ្ងៃនេះ ។

យោងតាមគេហទំព័រចិន ស៊ិនហួ បានឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១២ នេះថា បើតាមប្រភពពី ប៉ូលីសនៅក្នុងតំបន់ បាននិយាយថា ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅ ម៉ោងប្រហែលជា១០ និង ២០នាទីព្រឹក ម៉ោងនៅក្នុងតំបន់ នៅពេលដែលយន្តហោះសាកល្បង ទំាងពីរនេះ បានប៉ះទង្គិចគ្នា ទៅវិញទៅមក នៅពេលដែលកំពុង ហោះឡើង ទៅលើអាកាស ដែលការធ្លាក់នេះ បានកើតមានឡើងនៅតំបន់ ណោសឺរ៉ា ដែលមានចម្ងាយ ប្រហែលជា ១០០គីឡូម៉ែត្រ ពីរដ្ឋធានីបាដាដនោះ ។

នៅក្នុងហេតុការណ៍នេះផងដែរ យន្តហោះមួយបានធ្លាក់នៅ ទីវាល ខណៈដែលយន្តហោះ មួយទៀត បានធ្លាក់នៅលើផ្ទះ អ្នកស្រុកមួយ នៃតំបន់ រ៉ាស្សាកាយ ហើយប្រភពដដែល បានបន្ថែមថា មានអ្នកបើកបរម្នាក់ បានស្លាប់ និងមួយចំនួន ទៀតបានរងរបួសធ្ងន់ផងដែរ។

គួរបញ្ជាក់ផងដែរថា យន្តហោះទំាងពីរនេះ ជាកម្មសិទ្ធិរបស់មូលដ្ឋាន អាកាស PAF ហើយក៏មិនមាន មន្រ្តីណាម្នាក់របស់ PAF ចេញមកបញ្ជាក់អំ ពីការខូចខាត នៅឡើយទេ ៕

Photo by DAP-News

ធនាគារជប៉ុន បានបង្កកអន្ដរកាល លើរដ្ឋាភិបាលអ៊‌ីរ៉ង់ បន្ទាប់ពីតុលាការ អាមេរិកចេញ សាលដីកាឱ្យសងប្រាក់ ជាង២ពាន់លានដុល្លារ

E-mail Print PDF

តូក្យូៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១២ ថា ធនាគារជប៉ុន បានបង្កកអន្ដរកាល លើរដ្ឋាភិបាលអ៊‌ីរ៉ង់ បន្ទាប់ពីតុលាការសហរដ្ឋអាមេរិក ចេញសាលដីកាបង្គាប់ឱ្យ សងប្រាក់ជាង ២ពាន់លានដុល្លារ ។

អ្នកនាំពាក្យធនាគារជប៉ុនមួយរូបបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ធនាគារជប៉ុន បានបង្កកអន្ដរកាល លើរដ្ឋាភិ បាលអ៊‌ីរ៉ង់ បន្ទាប់ពីតុលាការសហរដ្ឋអាមេរិក ចេញសាលដីកាបង្គាប់ ឱ្យសងប្រាក់ប្រមាណ ២,៦ពាន់លានដុល្លារ ក្នុង អំឡុងពេលបង្កការ បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ ពលរដ្ឋក្នុងករណីបំផ្ទុះគ្រាប់បែក នៅឆ្នាំ១៩៨៣ មកម្ល៉េះ ។

អ្នកនាំពាក្យមួយរូបមកពីធនាគារ “Bank of Tokyo-Mitsubishi UFJ” បានប្រាប់ដល់អ្នកសារព័ត៌មាន អា អេហ្វ ប៉េ ថា “នេះជាការពិត ណាស់ដែលយើង បានទទួលសាលដីកាបង្គាប់ មួយពីតុលាការសហរដ្ឋអាមេរិក” ។ ដោយបង្កកប្រាក់២,៦ពាន់ លានដុល្លារ នៃទំហំការខូចខាតទ្រព្យសម្បត្ដិ ។

អ្នកនាំពាក្យរូបនេះបានបន្ដថា តុលាការបានបង្គាប់បញ្ជា “តាមរយៈការកាត់ក្ដី តម្រូវឱ្យសងទៅដល់ ក្រុមគ្រួសារជន រងគ្រោះ ទាំងឡាយ ដែលរងការវាយប្រហារ នៅក្នុងឆ្នាំ១៩៨៣ ដោយកងកម្លាំងអាមេរិក នៅ បៃរ៉ុត” “Beirut ” ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា “មូលហេតុមួយដែលតុលាការសហរដ្ឋអាមេរិក វិនិច្ឆ័យ និងបង្គាប់បញ្ជាឱ្យ បង្កក នូវទ្រព្យសម្បត្ដិ ដែលមាននៅក្នុងគណនី មិនត្រឹមតែសហរដ្ឋអាមេរិក ប៉ុណ្ណោះទេ សូម្បីតែជប៉ុន ក៏បានកំណត់លើ ច្បាប់របស់ប្រទេសជប៉ុនដែរ” ។

លោកបានបញ្ជាក់ថា “យើងមិនអាចធ្វើការអធិប្បាយថាតើ ទ្រព្យសម្បត្ដិដែលមានជាប់ ពាក់ព័ន្ធនឹង គណនីរបស់ អ៊‌ីរ៉ង់ នៅក្នុងគណនី ធនាគារ” ។ លោកបានបន្ថែមថា ស្របពេលដែលធនាគារ បានដាក់ចូល ហើយ “ប្រើប្រាស់នៅ ក្នុងអន្ដរកាល នៃការធ្វើពាណិជ្ជកម្ម ជាមួយអ៊‌ីរ៉ង់” ៕

Photo by DAP-News

ប៉ាគីស្ថាន បញ្ជូនមន្ដ្រី ចូលរួមដោះស្រាយ វិវាទជាមួយអាមេរិក នៅក្នុងកិច្ចប្រជុំ កំពូលអង្គការ ណាតូ

E-mail Print PDF

ឥស្លាម៉ាបាដៈយោងតាមគេហទំព័រសិង្ហបុរី ” Channel News Asia” ចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ ថា រដ្ឋាភិបាលប៉ាគីស្ថាន បានបញ្ជូនមន្ដ្រីជាន់ខ្ពស់ របស់ខ្លួនចំនួនពីររូបទៅ ចូលរួមក្នុងកិច្ចប្រជុំ កំពូលរបស់ អង្គការណាតូ ដើមី្បដោះស្រាយវិវាទ ជាមួយសហរដ្ឋអាមេរិក ។

នៅថ្ងៃពុធម្សិលមិញនេះ រដ្ឋាភិបាលប៉ាគីស្ថាន បានបញ្ជាឱ្យមន្ដ្រីជាន់ខ្ពស់ចំនួនពីររូបធ្វើ ដំណើរទៅកាន់រដ្ឋ ជីកាហ្គោ សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ។ ការបញ្ជូននេះ ដើម្បីចូលរួមដោះ ស្រាយ វិវាទ ផងដែររវាងសហរដ្ឋអាមេរិក និងប៉ាគីស្ថានដែលកើតឡើងជាង៦ខែកន្លងមកនេះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញនេះដែរ មេដឹកនាំអង្គការណាតូ បានទូរស័ព្ទផ្ទាល់មកកាន់ប្រធានាធិបតី ប៉ាគីស្ថាន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលនឹងរៀបចំឡើងនៅថ្ងៃទី២០-២១
ខែឧសភា ខាងមុខនេះ ។ កិច្ចប្រជុំនេះទៀតសោតត្រូវបានគេរំពឹងថា វិវាទដែលកើតឡើងរវាងសហរដ្ឋអាមេរិក និងប៉ាគីស្ថាន នឹងធូរស្បើយឡើងវិញ ក្រោយពីមានការសម្របសម្រួលរបស់អង្គការណាតូ នៅក្នុងកិច្ចប្រជុំ នោះ។

ប៉ុន្ដែគេបានដឹងថា នៅថ្ងៃចុងបញ្ចប់នៃកិច្ចប្រជុំរបស់អង្គការណាតូ នឹងមានវត្ដមានលោកប្រធានាធិបតីប៉ាគីស្ថាន នៅរដ្ឋជីកាហ្គោដែរ ដោយលោកនឹងចូលរួមដោះស្រាយវិវាទរវាងប្រទេសទាំងពីរឱ្យត្រូវរ៉ូវគ្នាវិញ ។

គេបានដឹងថា ក្រោយពីករណីសម្លាប់កងទ័ពនៅតំបន់ព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន ដោយកងកម្លាំងទ័ព អាកាសសហរដ្ឋអាមេរិក រដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសបិទច្រកចេញចូលពីប៉ាគីស្ថាន ទៅកាន់អាហ្វហ្គា នីស្ថាន ដែរ ។ ប៉ុន្ដែកាលពីដើមសបា្ដហ៍នេះ រដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសថាបញ្ហារវាងសហរដ្ឋអាមេរិក និងប៉ាគីស្ថាន នឹងឈានរកការផ្សារភ្ជាប់ចំណងមេត្រីភាពគ្នាវិញមិនខាន ដោយរដ្ឋាភិបាលនេះពឹងពាក់ដល់អង្គការណាតូ ឱ្យជួយ សម្របសម្រួលដល់រឿងនេះ ៕

www.dap-news.com

សុភាចារបុរស ឥណ្ឌូនេស៊ី បើក សវនាការលើ ករណីបុរសជនជាតិ អូស្ដ្រាលី ម្នាក់ពីបទលាក់គ្រឿង ញៀននៅក្នុងក្រពះ

E-mail Print PDF

ឌិនប៉ាសារៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅរាត្រី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ថា សុភាចារបុរសឥណ្ឌូនេស៊ី បានបើកសវនាការ លើករណី បុរសជនជាតិអូស្ដ្រាលី មា្នក់ពីបទលាក់គ្រឿងញៀន នៅក្នុង ក្រពះរបស់គេ នៅកោះបាលី ។

នៅថ្ងៃពុធមិ្សលមិញនេះ សុភាចារបុរសឥណ្ឌូនេស៊ី បានបើកសវនាការលើករណី បុរសជនជាតិអូស្ដ្រាលី ម្នាក់ដែលបាន យកថ្នាំញៀនទៅលាក់ក្នុង របស់ក្រពះរបស់ខ្លួន នៅរមនីយដ្ឋានកោះបាលី ប្រទេសឥណ្ឌូនេស៊ី ។

លោក អេដវឺដ ណ័រមិន ម៉ីយ៉ាត់ “Edward Norman Myatt” អាយុ៥៤ឆ្នាំ ជាជនជាតិអូស្ដ្រាលី ត្រូវបានចាប់ខ្លួន កាលពីចុងខែកុម្ភៈ កន្លងមកនេះ នៅព្រលានយន្ដហោះ ញ៉ូវរ៉ា រ៉ៃ “Ngurah Rai” នៅលើកោះបាលី ប្រទេស ឥណ្ឌូនេស៊ី ដោយរងការចោទ ប្រកាន់ពីបទ “លួចផលិត និងជួញដូរគ្រឿងញៀន” ។

គេបានដឹងថា ជនជាប់ចោទ ម៉ីយ៉ាត់ បានចេញដំណើរពីទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ទៅកាន់ទីក្រុង ញ៉ូវដេលី ដោយមាននាំមកជាមួយនូវសារធាតុញៀនម្យ៉ាង ដែលធ្វើឱ្យអ្នកប្រើប្រាស់ មានអាការៈដូចអ្នកស្រវឹង និងសារធាតុ ញៀនមួយប្រភេទ ទៀតឈ្មោះថា មេតាមហ្វេតាម៉ីន មុនពេលប្ដូរជើង យន្ដហោះនៅក្រុងបាងកក និងបានមកកាន់ កោះបាលី ប្រទេសឥណ្ឌូនេស៊ី ។

សុភារបុរសបានលើកឡើងថា “ជនជាប់ចោទបានលាក់ សារធាតុញៀនធ្វើឱ្យមានអាការៈស្រវឹង ចំនួន៧០គ្រាប់រាង ទ្រវែង សរុបមាន ទម្ងន់១,១០៣ក្រាម និងសារធាតុមេតាមហ្វេតាម៉ីន ទម្ងន់៧ក្រាមផងដែរ” ។

នៅក្នុងអំឡុងពេលសវនាការ លោក ម៉ីយ៉ាត់ មិនបានផ្ដល់ហេតុផល ឬព័ត៌មានអ្វីដល់អ្នក សារព័ត៌មានឡើយ ។

សុភាចារបុរសបានសម្រេចកាត់ទោសជនជាប់ចោទឱ្យទទួលទោសមួយជីវិត និងជំរុញឱ្យបង់ប្រាក់ ពិន័យតាមក្រម និតិវិធី ព្រហ្មទណ្ឌ កម្រិតធ្ងន់ទៀតផង ។

សូមបញ្ជាក់ដែរថា ជនជាតិអូស្ដ្រាលីចំនួន២រូប ដែលត្រូវបានតុលាការវិនិច្ឆ័យទោសរួច និងបញ្ជូនទៅកាន់ ពន្ធនាគារ នៅ ឃេរ៉ូប៊ូខាន់ “Kerobokan” កោះបាលី បានស្លាប់បន្ទាប់ពីសារធាតុញៀន ម្យ៉ាងហៅថា ហេរ៉ូអ៊ីន បានជ្រាបចូល ពេញរាងកាយ ពួកគេ ។ ចំណែកក្រុមបក្សពួក២-៣នាក់ ផ្សេងទៀតជួញគ្រឿងញៀន ដ៏ធំនេះនៅជាប់ ទោសដដែល ៕

Photo by DAP-News

កូរ៉េខាងត្បូង, អាមេរិក និងជប៉ុន ពិភាក្សាគ្នាលើបញ្ហា កូរ៉េខាងជើង

E-mail Print PDF

សេអ៊ូល៖ ប្រទេស កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក និងប្រទេសជប៉ុន នឹងបើកការពិភាក្សា កម្រិតកំពូលមួយ ដែលកិច្ចពិភាក្សា នេះ នឹងធ្វើឡើងនៅទីក្រុង សេអ៊ូល នៅសប្តាហ៍ក្រោយ ស្តីអំពីជំហានទៅមុខ នៅក្នុងប្រទេស កូរ៉េខាងជើង ក្រោយពី ប្រទេសនេះ បានទទួលបរាជ័យនៃការបាញ់គ្រាប់ មីស៊ីល រយៈចម្ងាយឆ្ងាយ របស់ខ្លួននោះ ។ នេះ ដោយយោងតាម សេចក្តីរាយការណ៍ បានរាយការនោះ ។

លោក លីម ស៊ុង ណាម ដែលជាប្រធានប្រេសិតខាង អាវុធនុយក្លេអ៊ែររបស់ កូរ៉េខាងត្បូង និងដៃគូជាតិជប៉ុន របស់លោក ស៊ិនស៊ូគី ស៊ូគីយ៉ាម៉ា និងប្រេសិតពិសេស របស់អាមេរិក នៅ គ្លីន ដាវីស នឹងជួបពិភាក្សាគ្នា នៅថ្ងៃចន្ទ ខាងមុខនេះផងដែរ ។ នេះបើតាមទីភា្នក់ងារ យុន ហាប់ បានដកស្រង់សម្តី របស់មន្រ្តីក្រសួងកាបរទេស កូរ៉េខាងត្បូង បាននិយាយ មកនោះ ។

គួរបញ្ជាក់ផងដែរថា ហេតុដែលបណ្តាលឲ្យមានការពិភាក្សាគ្នានេះឡើង គឺក្រោយពេល ដែលរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បានទទួលបរាជ័យ ក្នុងការបង្ហោះផ្កាយរណប របស់ខ្លួនទៅកាន់គន្លង តារាវិថីនោះមក ហើយដែល អាមេរិកជឿជាក់ថា នេះគ្រាន់តែជាលេសមួយ ក្នុងការបាញ់សាកល្បង បច្ចេកវិទ្យាគ្រាប់មីស៊ីល នុយក្លេអ៊ែរ របស់ខ្លួនតែប៉ុណ្ណោះ ។

យោងតាមគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃ ព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ ២០១២ នេះថា បណ្តាប្រេសិត ទំាងអស់នោះ នឹងពិភាក្សាគ្នាលើ លទ្ធភាព ដែលអាចទៅរួច នៃការបន្ថែម ទណ្ឌកម្មលើ កូរ៉េខាងជើងនេះ ។ នេះបើតាមការ និយាយរបស់មន្រ្តីម្នាក់ ដែលមិនស្គាល់អត្តសញ្ញាណ បាននិយាយនោះ ៕

Photo by DAP-News

បំផ្ទុះ គ្រាប់បែក លួចធ្វើឃាត អតីតរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ កូឡំប៊ី​ ស្លាប់អង្គរក្ស ពីរនាក់

E-mail Print PDF

កូឡំប៊ី៖ បំផ្ទុះគ្រាប់បែក ទៅលើក្បួនរថយន្ត របស់អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កូឡំប៊ី ស្លាប់ អង្គរក្ស ២ នាក់ និង ប្រជាពលរដ្ឋ ៣៩ នាក់រងរបួស។

យោងតាម សេចក្តីរាយការណ៍ទីក្រុង បូកូតា ប្រទេសកូឡំប៊ី បានឲ្យដឹងថា មានហេតុការណ៍បំផ្ទុះគ្រាប់បែក ទៅលើក្បូនរថយន្ត របស់លោក ហ្វឺណាន់ដូ ឡនដូណូ អតីតក្រសួងមហាផ្ទៃកូឡំប៊ី នៅបរិវេណតំបន់សេដ្ឋកិច្ច ក្នុងទីក្រុង បូកូតា ដែលបណ្តាលឲ្យអង្គរក្ស របស់លោក ស្លាប់ពីរនាក់ និង ប្រជាពលរដ្ឋ ៣៩ នាក់ រងរបួស ចំណែកឯលោក ហ្វឺណាន់ដូ រងរបួសបន្តិបន្តួច មកពីបំណែកកញ្ចក់ ខ្ទាតត្រូវចំបរិវេណដើមទ្រូង។

លោក កាសតាវ៉ូ ប៉េត្រូ អភិបាលក្រុង បូកូតា បានថ្លែងថា គ្រាប់បែកត្រូវបានជនល្មើស ជីកកប់ទុក នៅក្នុងថ្នល់ ក្បែរបរិវេណ រថយន្តរបស់ លោក ហ្វឺណាន់ដូ ហើយគ្រាប់បែកនេះដែរ ត្រូវបានបញ្ជាដោយរីម៉ូត ដើម្បីបំផ្ទុះគ្រាប់ ដែលលោក ហ្វឺណាន់ដូ ចុះពីរថយន្ត៕

www.dap-news.com

សឹង្ហបុរី រៀបចំ ឯកសណ្ឋានថ្មី សម្រាប់កងកម្លាំង ជើងទឹក និងអាកាស

E-mail Print PDF

សឹង្ហបុរី៖ ក្រុមកងកម្លាំងជើងទឹក ដែលហៅកាត់ថា RSN និងអាកាស ដែលហៅកាត់ RSAF របស់ប្រទេស សឹង្ហបុរី នឹងទទួលបាននូវ ឯកសណ្ឋានថ្មីរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ ដែលជាទូទៅឯកសណ្ឋាននេះ ត្រូវបានគេស្គាល់ថា ជាឯកសណ្ឋាន ដែលមានលេខ ៤នោះ។

យោងតាមគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ ២០១២ នេះថា មន្រ្តីក្រសួងការពារជាតិ សឹង្ហបុរី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ឯកសណ្ឋាននោះ នឹងត្រូវបានគេ ផ្លាស់ប្តូរជាផ្លូវការនៅ រយៈពេលជាង ៣ឆ្នាំក្រោយ ។

ឯកសណ្ឋានសម្រាប់ក្រុមកងកម្លាំងជើងអាកាស លេខ៤ នេះនឹងផ្លាស់ប្តូរ ឯកសណ្ឋានចាស់ របស់ក្រុម កងកម្លាំងវិស្វករ អាកាសទៀតផង។ មន្រ្តីរបស់កងកម្លាំងអាកាស បាននិយាយថា ក្រុមអ្នកធ្វើសហប្រតិបត្តិការ ទំាងអស់គ្នា នៅទ័ពអាកាស នឹងត្រូវស្លៀកពាក់ ឯកសណ្ឋាននេះ នៅក្នុងអំឡុងពេល ដែលពួកគេ កំពុងធ្វើប្រតិបត្តិការ របស់ខ្លួននោះ ។ ចំណែកឯកងកម្លាំងជើងទឹកវិញ ក៏ធ្វើដូចគ្នាស្រដៀងគ្នា នេះផងដែរ ។

គួរបញ្ជាក់ផងដែរថា ឯកសណ្ឋានលេខ៤ នេះនឹងត្រូវដាក់បង្ហាញលើកដំបូង នៅក្នុងព្យុហយាត្រា កងទ័ព និងថ្ងៃបុណ្យជាតិ របស់ប្រទេស សឹង្ហបុរីទៀតផង ៕

Photo by DAP-News

កូរ៉េខាងជើង បង្កើនថាមពលលើ ម៉ាស៊ីនរ៉េអាក់ទ័រថ្មី

E-mail Print PDF

វ៉ាស៊ីនតោនៈ យោងតាមគេហទំព័រ សិង្ហបុរី “Channel News Asia” ចុះផ្សាយនៅ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ ថា កូរ៉េខាងជើង បានចាប់ផ្ដើមបង្កើនថាមពលលើ ម៉ាស៊ីនរ៉េអាក់ទ័រថ្មី ។

យោងតាមការចាប់យករូបភាពរបស់ផ្កាយរណបបានបង្ហាញឱ្យដឹងនៅថ្ងៃពុធ ម្សិលមិញនេះថា ប្រទេស កូរ៉េខាងជើង បានបង្កើន ថាមពលលើ ម៉ាស៊ីនរ៉េអាក់ទ័រ ដោយប្រើប្រាស់ ថាមពលនុយក្លេអ៊ែរ ។

ការបង្កើនថាមពលនេះជាសញ្ញាមួយដែលបង្ហាញឱ្យដឹងអំពីជំហររបស់រដ្ឋាភិបាល កុម្មុយនីស្ដិ៍មួយនេះ កំពុងចាប់ផ្ដើម គម្រោងការ ថ្មីមួយទៀត ក្នុងការសាកល្បង ថាមពលនុយក្លេអ៊ែរ របស់ខ្លួន ។ បើទោះបីជាក្រុមអ្នកជំនាញការមួយ ចំនួនបាននិយាយថា ម៉ាស៊ីនរ៉េអាក់ទ័រ ថ្មីនេះ ត្រូវបានគេនៅបន្ដប្រើប្រាស់ នៅតាមប្រព័ន្ធប្រតិបត្ដិការ ។

ផ្កាយរណបពាណិជ្ជកម្មមួយបានបង្ហាញរូបភាពទាក់ទិន នឹងម៉ាស៊ីនរ៉េអាក់ទ័រ ត្រូវបានលោក ចន ហ៊ូបឃីន “Johns Hopkins” អ្នកវិភាគមួយរូបមកពី មហាវិទ្យាល័យ នៃវិទ្យាស្ថានអាមេរិកាំង-កូរ៉េ បង្ហាញឱ្យដឹងថា ទីតាំងម៉ាស៊ីន រ៉េអាក់ទ័រ ធ្វើនឹងតម្លើងនៅ ក្រុងយ៉ុងប្យ៉ុង “Yongbyon” ។

ផ្អែកតាមគេហទំព័រដែលបង្ហោះឡើងដោយ វិទ្យាស្ថានខាងលើនេះ បានឱ្យដឹងថា “ម៉ាស៊ីនរ៉េអាក់ទ័រនេះ បានបង្ហាញ ឡើង ដោយបញ្ជាក់អំពីជំហរ របស់កូរ៉េខាងជើង ដែលពេលនេះអាចនឹងបញ្ចប់ នូវការផ្ទុកថាមពលកំដៅ រួចរាល់ ហើយដែរ” ។

គេហទំព័រដដែលនេះបានឱ្យដឹងទៀតថា ការផលិតឡើងនូវម៉ាស៊ីនរ៉េអាក់ទ័រថ្មីនេះ ដោយប្រើនូវ សារធាតុ អ៊ុយរ៉ានីញ៉ូម ដែលអាចជួយបង្កើនថាមពល ហើយជាធាតុមួយដ៏សំខាន់ ក្នុងការផលិតអាវុធនុក្លេអ៊ែរ បាននាពេលអនាគតខាងមុខ” ៕

Photo by DAP-News

Page 1 of 121

______________________________ផ្សព្វផ្សាយពាណិជ្ជកម្ម__________________________________

SAFE HOME TECHNOLOGY