left
Safe Home

Dap News...Admin

Wednesday, Jun 19th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

ពេលកំពុង ជិះម៉ូតូឌុបគ្នា សមត្ថកិច្ច ចាប់ឆែក រកឃើញថ្នាំញៀន ១កញ្ចប់តូច

E-mail Print PDF

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌសែន សុខ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ កាល ពីវេលាម៉ោង ១១យប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៣ ស្ថតិនៅតាមផ្លូវបេតុង ក្រុមទី ១០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណៈ ដែលជនសង្ស័យទាំង ២នាក់នេះ កំពុងជិះ ម៉ូតូឌុបគ្នា ហើយត្រូវបានសមត្ថកិច្ចឃាត់ និងឆែកឃើញថ្នាំញៀន មួយកញ្ចប់តូច ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជន សង្ស័យទី១ ឈ្មោះ អ៊ុច សារិន អាយុ ២៣ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង ជនសង្ស័យទី២ ឈ្មោះ យ៉ាំ តារា អាយុ ១៨ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ- សង្កាត់ដូចគ្នា ។

បើតាមសមត្ថកិច្ចមុនពេល កើតហេតុ ជនសង្ស័យទាំង ២នាក់ បានជិះ ម៉ូតូ ១គ្រឿង ម៉ាកវីវ៉ា ស៊េរី ២០០៦ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១សេ ៥៣៩២  ហើយពេលធ្វើដំណើរ ដល់ចំណុចកើតហេតុ ខាងលើ ដោយមានការសង្ស័យសមត្ថកិច្ច ដែលកំពុងចុះល្បាតនោះ បានឃាត់ហើយ សួរនាំ ស្រាប់តែប្រទះឃើញថ្នាំញៀនប្រភេទ ក្រាមពណ៌សថ្លា មួយកញ្ចប់នៅក្នុងដៃរបស់ ជនសង្ស័យ អ៊ុច ណារិន ដែលជិះពីក្រោយ។ បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំ រឿង បញ្ជូនទៅតុលាការ ។

JICA ចុះហត្ថលេខា លើកិច្ចព្រមព្រៀង ហិរញ្ញប្បទាន ឥតសំណង ដើម្បីជំរុញ ការអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា

E-mail Print PDF

ភ្នំពេញ៖ តំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ហៅកាត់ថា JICA ប្រចាំកម្ពុជា ជាមួយនឹងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៣ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង សម្រាប់ការពង្រីក សមត្ថភាពប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាត និងអាហារូបករណ៍ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស។

ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនេះ មានការចូលរួមពីលោក គាត ឈន់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ លោក IZAKI HIROSHI ប្រធាន តំណាងការិយាល័យ JICA ប្រចាំកម្ពុជា ក្នុងគោលបំណង ធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅតំបន់ទី ប្រជុំជននៅក្នុងក្រុង និងការវិនិយោគលើការ អភិវឌ្ឍធនធានមនុស្ស ជាចលការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ការចុះហត្ថលេខានេះ សម្រាប់គម្រោងពង្រីក សមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តកំពង់ចាម និងខេត្ត បាត់ដំបង និងជំនួយហិរញ្ញប្បទាន ឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់អាហារូបករណ៍ អភិវឌ្ឍធនធានមនុស្ស។

ជំនួយនេះទៀត គឺសម្រាប់ការពង្រីក បណ្តាញទឹកស្អាត និងអាហារូបករណ៍ថ្មី នឹងជំរុញ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា៕

ចាប់ខ្លួន មុខសញ្ញាចែកចាយ ថ្នាំញៀន ២នាក់ នៅភូមិត្រញំងឈូក

E-mail Print PDF

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ដែលធ្វើ សកម្មភាព ចែកចាយ និងប្រើប្រាស់គ្រឿង ញៀន ត្រូវបានកម្លាំងនគរ បាល ខណ្ឌសែន សុខ ពេលកំពុងចុះល្បាតបានឃាត់ខ្លួនកាល ពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៣ ស្ថិតនៅភូមិ  ត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយរឹបអូសថ្នាំញៀន ប្រភេទក្រាម ពណ៌ សថ្លា មួយកញ្ចប់តូច ទូរស័ព្ទដៃ ១គ្រឿង និងម៉ូតូម៉ាកសេ ១២៥ ស៊េរី ២០០៧ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ ១សេ ៨៥៨១  មួយគ្រឿងផងដែរ ។

មន្ដ្រីនគរបាលខណ្ឌសែនសុខ បានឱ្យដឹង ថា ជនសង្ស័យទី១ ឈ្មោះ វង វុទ្ធ អាយុ ២៥ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុក កំណើត នៅភូមិក្រហែង ឃុំក្រហែង ស្រុក សំរោងទង ខេត្ដកំពង់ស្ពឺ និងជនសង្ស័យទី២ ឈ្មោះ សុខ ថុង អាយុ ២៤ឆ្នាំ មុខរបរ កសិ ករ រស់នៅភូមិក្រហែង ឃុំក្រហែង ស្រុក សំរោងទង ខេត្ដកំពង់ស្ពឺ ។ បច្ចុប្បន្នជន សង្ស័យទាំង ២នាក់ ត្រូវបានឃុំខ្លួននៅអធិ ការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

ហត្ថាកសិក លីមីតធីត ផ្តល់សម្ភារៈសិក្សាជូន សិស្សពូកែ ខេត្តពោធិ៍សាត់

E-mail Print PDF

ពោធិ៍សាត់៖ កាលព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣ នៅកោះសំពៅមាស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហត្ថា កសិករ លីមីតធីត បានចូលរួមផ្តល់ អំណោយជាសម្ភារៈសិក្សា និងថវិកាមួយ ចំនួនជូនសិស្សពូកែថ្នាក់ជាតិ និងអន្តរ ជាតិ ដែលក្នុងនោះមានអ្នកវិទ្យាសាស្រ្តវ័យក្មេង ថ្នាក់អន្តរជាតិ ១នាក់ និងសិស្សពូកែ ថ្នាក់ជាតិ ២នាក់ ផ្នែកអក្សរ សាស្រ្តខែ្មរ និងគណិតវិទ្យា ព្រមទាំងសិស្សពូកែថ្នាក់ខេត្ត ៣២នាក់ និងសិស្សពូកែប្រចាំសាលាចំនួន២១៧នាក់ សរុប២៥២នាក់។

សម្ភារៈដែលសិស្សពូកែទទួលបានក្នុង ពេលនោះម្នាក់ៗទទួល បានកាបូបសំរាប់ដាក់សម្ភារៈសិក្សា១ សៀវភៅ វេចនានុក្រមភាសាអង់គ្លេស ខ្មែរ ១ក្បាល ប៊ិច ៥ដើម ថង់យូរ១ សៀវភៅសរសេរ ១០ក្បាល អាវយឺត និងថវិកាមួយ ចំនួន បន្ថែមទៀតពីហត្ថាកសិករទៅតាមចំណាត់ដែលទទួលបាន ។ ក្នុង នោះដែរ លោក ស៊ុយ សែម បានផ្តល់ សម្ភារៈដ៏ច្រើនបន្ថែមទៀដូចជា ចង្កៀងអគ្គីសនីប្រើដោយពន្លឺព្រះអាទិត្យម្នាក់ៗទទួល បាន១គ្រឿង ព្រមទាំងថវិកា មួយចំនួនបន្ថែមទៀត។

ពិធីនេះមានការចូលរួមពីសំណាក់ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល អមដំណើរដោយ លោក ខូយ សុខា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា លោក រ៉ែម ចាន់ដារ៉ា ប្រធានសមាគម អតីតសិស្សខេត្តពោធិ៍សាត់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក ថ្នាក់ដឹកនាំព្រមទាំងបុគ្គលិក ហត្ថាកសិករ លីមីត និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

លោក ហួត អៀងតុង ប្រធានអគ្គនាយក ហត្ថាកសិករ លីមីតធីត បានសម្ដែង នូវការកោតសរសើរ ដោយស្មោះ ចំពោះ ក្មួយៗ យុវសិស្សពូកែទាំងអស់ ដែលក្មួយៗ បានខិតខំរៀនសូត្រ រហូតទទួលបាន ចំណាត់ថ្នាក់ជាសិស្ស ពូកែប្រចាំថ្នាក់ សិស្សពូកែប្រចាំខេត្ត សិស្សពូកែតម្រិតថ្នាក់ជាតិ និងថ្នាក់អន្តរ ជាតិ។ ចំណាត់ថ្នាក់ជាសិស្សពូកែ គឺជាក្តីសុបិន្តរបស់មាតាបិតា និងលោកគ្រូ អ្នកគ្រូ គ្រប់រូប ដូច្នេះ ក្មួយៗ ដែលទទួលបានចំណាត់ថ្នាក់នេះ កំពុងតែ ធ្វើឲ្យក្តីស្រមៃរបស់ពួកគាត់ ក្លាយជាការពិតហើយ។

លោកបន្ថា «ខ្ញុំទទួលស្គាល់ថា ភាពជោគជ័យនៃការសិក្សាដែលក្មួយៗ ទទួលបាននេះមិនមែនកើតឡើងដោយ ចៃដន្យទេ គឺពិតណាស់វាកើតឡើងដោយការខិតខំប្រឹងប្រែងការតាំងចិត្តច្បាស់ លាស់របស់ក្មួយៗ»។

ជាមួយគ្នានេះដែរ លោកសូមផ្តាំផ្ញើក្មួយៗ ឲ្យបន្តខិតខំរៀនសូត្រ បន្តស្តាប់ ដំបូន្មាន លោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងប្រជាពលរដ្ឋល្អ ប្រកប ដោយចំណេះដឹង ចំណេះធ្វើ មាន សីលធម៌រស់នៅល្អ ក្នុងសង្គម និងជៀស ឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងពាលាផ្សេងៗ ។

លោក ស៊ុយ សែម បានសម្តែងនូវការកោតសរសើរ ចំពោះសិស្សជ័យលាភីទាំងថ្នាក់ជាតិនិង អន្តរជាតិ ដែលបានប្រឹង ប្រែងទាំងកំលាំង កាយចិត្តនិងស្មារតី តស៊ូរៀនសូត្រពូកែដែលជាគំរូ ដ៏ល្អសំរាប់ប្អូនៗជំនាន់ក្រោយ ព្រោះថា មានតែ ប្អូនៗនេះហើយដែលជាសសរទ្រូងសំរាប់ប្រទេសជាតិ។ ក្នុងឳកាសនោះដែល លោកមានការកោដសរសើរ ប្រកប ដោយមោទនភាពក្រៃលែង ចំពោះប្អូនដែលជាអ្នកវិទ្យាសាស្ត្រ វ័យក្មេង ដែលបាននាំកិត្តិយសជូន ជាតិប្រកបដោយក្តី មោទនភាព និងល្បីទូទាំងអន្តរជាតិ។

បន្ថែមពីនេះទៀត លោក ស៊ុយ សែម បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំរបស់ ហត្ថាកសិករ លីមីតធីត ដែល ជួយគាំទ្រឧបត្ថម ជាសម្ភារៈសិក្សាជូនដល់ប្អូនដែលជាសិស្សពូកែ ទាំងនេះជា ការបង្ហាញពីការយកចិត្តទុកដាក់ក្នុង វិស័យអប់រំនៅកម្ពុជា ក៏ដូចជាការងារមនុស្សធម៌ ដែលមិនអាច កាត់ថ្លៃបាន ហើយ ឯកឧត្ដមបានជូនពរឲ្យ ហត្ថាកសិករ កាន់តែមានការគាំទ្រយ៉ាងច្រើនបន្ថែមទៀត។

សូមបញ្ចាក់ថាហត្ថាកសិករ លីមីតធីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេដែលមាន បណ្តាញប្រតិបត្តិការ ១៣១ ការិយាល័យ នៅទូទាំង ២៤ ខេត្ត-រាជធានី មានសមតុល្យ ឥណទាន រហូត ដល់ ១១៨.៥លាន ដុល្លារ សហរដ្ឋអាមេរិក នៅក្នុងដៃ អតិថិជនចំនួន ៧៨,៣០២នាក់ និងមាន អតិថិជនចំនួន១២២,៨៨៥ នាក់បាននិងកំពុងដាក់ ប្រាក់បញ្ញើ សន្សំជា មួយហត្ថាកសិករដែលមាន ទឹកប្រាក់បញ្ញើសរុប ចំនួន ៥៧.៥លានដុល្លារ សហរដ្ឋអាមេរិក ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ចាប់ខ្លួនជនជាតិកូរ៉េ ក្រោយយកកាំបិត ប៉័ងតោកាប់ បុរសម្នាក់រងរបួស

E-mail Print PDF

ភ្នំពេញ ៖ បុរសជនជាតិ កូរ៉េម្នាក់ ត្រូវបានកម្លាំង នគរបាលខណ្ឌ សែនសុខ ឃាត់ខ្លួន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ នេះ ក្រោយពីទទួលពាក្យ បណ្ដឹងរបស់ជនរង គ្រោះ ដោយចោទប្រកាន់ ជនបង្ករូបនេះ បានយកកាំបិតប៉័ងតោ កាប់មកលើខ្លួន នៅ ចំណុចរោងចក្រអអ៊ិចភី ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះណូ ម៉ាវមុក ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិកូរ៉េ ស្នាក់នៅក្នុងរោង ចក្រកាត់ដេរ សេហាន់ តាមបណ្ដោយផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរជាបគ្គលិក របស់ក្រុមហ៊ុនខាងលើនេះ ។ ដោយឡែកជនរងគ្រោះ ឈ្មោះហៀ វ៉កបឹម ភេទប្រុស អាយុ៥៣ឆ្នាំស្នាក់នៅផ្ទះលេខ៥ ផ្លូវលេខ៥៩៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មុខរបរជាអនុប្រធានរោងចក្រកាត់ដេរ អអ៊ិចភី ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ រោងចក្រ ដែលជនបង្កធ្វើការត្រូវបានផ្ទេរ ទាំងឃ្លាំងទាំងសម្ភារៈ កម្មករ ទាំងអស់មក ឱ្យរោងចក្ររបស់ជនរងគ្រោះ តាំងពីខែមេសា ឆ្នាំ២០១៣ ។ រួចហើយជនរងគ្រោះ ក៏បានប្ដូរយីហោ រោងចក្រខាងលើ ដោយជនសង្ស័យ ដែលមានតួនាទីជាអ្នកមើលការខុសត្រូវក្នុង រោងចក្ររបស់ខ្លួន ត្រូវបានជនរងគ្រោះឱ្យ ឈប់បម្រើការងារនិងស្នាក់នៅ តម្រូវឱ្យទៅរកការងារធ្វើនិង ស្នាក់នៅកន្លែងផ្សេង ។

សមត្ថកិច្ចបានឱ្យដឹងថា ដោយសារតែជនរងគ្រោះប្រាប់ឱ្យឈប់ស្នាក់នៅ ហើយទៅកន្លែងផ្សេងនោះ ជនសង្ស័យរូបនេះ ក៏មានគំនុំសងសឹក ហើយនៅថ្ងៃ កើតហេតុនេះ បានយកកាំបិតប៉័ងតោ ទៅកាប់ជន រងគ្រោះ បណ្ដាលឱ្យរងរបួសតែម្ដង ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ដទៀត ៕

លោក ច័ន្ទសារុន សំណេះសំណាល ជាមួយសមាជិក បក្សប្រជាជន របស់ក្រសួងកសិកម្ម

E-mail Print PDF

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន គណៈកម្មការគណបក្ស របស់ក្រសួង ផងនោះ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣នេះ បានសំណេះសំណាល ជាមួយនឹងក្រុម សមាជិក-សមាជិកាបក្ស ជាងមួយពាន់នាក់ នាទីស្នាក់ការកណ្តាល គណបក្សប្រជាជន កម្ពុជានារាជធានីភ្នំពេញ ។

ថ្លែងក្នុងកិច្ចសំណេះសំណាលនោះ លោក ច័ន្ទ សារុន បានជំរុញដល់ សមាជិក-សមាជិកាបក្ស អស់ទាំងត្រូវតែខិតខំ ធ្វើការងាររបស់ខ្លួន បន្ថែមទៀតប្រកបដោយ ស្មារតីខ្ពស់ ជាពិសេសត្រូវតែធ្វើអី្វ គ្រប់យ៉ាងដើម្បីប្រជាជន និងប្រទេស ជាតិ ។ ហើយមិនតែប៉ុណ្ណោះលោក ក៏បានថ្លែងកោតសរសើរ ចំពោះសមាជិក-សមាជិកាបក្ស ផងដែរ ដែលកាលពី កន្លងទៅ បានយកចិត្តទុកដាក់ បំពេញភារកិច្ចរបស់ខ្លួន ជាពិសេសវិស័យ កសិកម្ម ក៏ដូចជាការងារបក្ស ដើម្បីរួម ចំណែក ដល់ការ អភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានោះដែរ លោក បណ្ឌិត ច័ន្ទសារុន ក៏បានលើកនូវគោលនយោបាយ គណបក្សប្រជាជនកម្ពុជា មួយចំនួន ផងដែរ សម្រាប់អាណត្តិទី៥ ខាងមុខនេះ ដែលគោលនយោបាយ ទាំងនោះ គឺសម្រាប់ឆ្នាំ២០១៣ដល់ ឆ្នាំ២០១៨ ដែលគណបក្សប្រជាជន ក្រោមការដឹកនាំរបស់ សម្តេចទាំងបី នឹងធ្វើឲ្យវិស័យ កសិកម្មកាន់តែកើនឡើងខ្លាំង បន្ថែម ទៀត ដើម្បីលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋខ្មែរទូទៅ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

មន្ទីរពេទ្យកាល់ម៉ែត បើកទិវា វេជ្ជសាស្ដ្រ និង សល្យសាស្ដ្រ លើកទី១៥

E-mail Print PDF

ភ្នំពេញ  ៖ មន្ទីរពេទ្យកាល់ម៉ែត នៅព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣នេះ បានបើក ទិវាវេជ្ជសាស្ដ្រនិងសល្យសាស្ដ្រ លើកទី១៥ របស់ខ្លួន ក្រោមវត្ដមាន របស់លោកវេជ្ជ បណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ ម៉ែត ព្រមទាំងមានការចូលរួមពីវេជ្ជបណ្ឌិត និងមន្ដ្រីពាក់ព័ន្ធជាច្រើននាក់ទៀត  ។

លោកវេជ្ជបណ្ឌិត ឈាង រ៉ា បានមានប្រសាសន៍ថា ការប្រារឰទិវាវេជ្ជ សាស្ដ្រ និងសល្យសាស្ដ្រ របស់មន្ទីរ ពេទ្យ កាល់ម៉ែតលើកទី១៥ខាងលើនេះ ពិតជាមាន សារៈសំខាន់ ដោយបានបញ្ជាក់ នូវសាមគ្គីភាព យ៉ាង ស្អិតរមួត រវាងបណ្ដាអ្នកឯកទេស តាមជំនាញ ដើម្បីបង្ហាញ នូវប្រធានបទជាច្រើន និងពិភាក្សា ដកយក បទ ពិសោធន៍ពីគ្នាទៅ វិញទៅមកលើដំណើរការជឿនលឿន តាម បច្ចេកទេសវេជ្ជសាស្ដ្រ ក្នុងការពិនិត្យ និងព្យាបាលជំងឺទាន់បច្ចុប្បន្នភាព និងជំរុញ ឱ្យឈានទៅរក ការអភិវឌ្ឍន៍ កាន់តែប្រសើរឡើងថែមទៀត ។

លោកវេជ្ជបណ្ឌិតឈាង រ៉ា បានបញ្ជាក់ ទៀតថា លើសពីនេះ ចំណេះដឹងថ្មីៗ ដែលបង្ហាញជូន នៅពេល នេះ ជាទុនដ៏ប្រសើរថែមទៀត សម្រាប់សហភាពរៈរបស់ យើងទាំងអស់ ទទួលបាននូវបច្ចេកវិទ្យាខ្ពស់ ឆ្លើយតបទៅនឹងការរីកចំរើន សម្រាប់ពេល បច្ចុប្បន្ននិងទៅអនាគត ៕

ខឹងបបួល រួមរស់ ជាមួយគ្នាវិញ មិនព្រម យកដែកឆាប ចាក់ខាងស្រី របួសធ្ងន់

E-mail Print PDF

កំពង់ចាមៈ ប្តីហេងស៊យម្នាក់ បានយកដែកឆាប ចាក់ទៅលើប្រពន្ធ បណ្តាលឲ្យរងរបួសជាដំណំ បន្ទាប់ពីបុរសរូបនោះ បានបបួលនារីជាប្រពន្ធ ឲ្យទៅរួមរស់ជាមួយគ្នាវិញ ក្រោយពីនាងបានរត់ចោល អស់រយៈពេល៣ខែ ប៉ុន្តែបុរសដៃដល់នេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីបានធ្វើ សកម្មភាព។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង៤និង៣០នាទី រសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ នៅចំណុចផ្ទូវបំបែកត្រើង ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមមន្ត្រីនគរបាល ស្រុកកំពង់សៀម បានប្រាប់ឲ្យដឹងថា ប្តីហេងស៊យ ដែលយកដែកឆាបចាក់ប្រពន្ធ មានឈ្មោះ ស្រី ឆៃគា ហៅអួង អាយុ ២៩ឆ្នាំ មានទីលំនៅភូមិសមរម្យ ឃុំរកាព៥ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ចំណែក នារីរងគ្រោះ មានឈ្មោះ មន ម៉ាលី អាយុ ៤០ឆ្នាំ មានទីលំនៅភូមិវ៉ារីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

មន្ត្រីនគរបាល បានឲ្យដឹងទៀតថា នារីរងគ្រោះ ជាស្ត្រីមេម៉ាយ មានកូន ៤នាក់ ហើយមួយរយៈកន្លងទៅ នាងបានទៅនៅខេត្តរតនគិរី ដោយបានរួម រស់ជាប្តីប្រពន្ធ ជាមួយបុរសឈ្មោះ អួង អស់រយៈពេល៣ឆ្នាំ។

លុះ មុនពេលកើតហេតុ៣ខែ នារីរងគ្រោះ បានចុះចោលប្តីហេងស៊យនោះ ត្រឡប់មកខេត្តកំពង់ចាមវិញ ប៉ុន្តែពួកគេ នៅមានការទំនាក់ទនងគ្នា តាម ទូរស័ព្ទធម្មតា។ ហើយនៅថ្ងៃកើតហេតុ នារីរងគ្រោះ បានទូរស័ព្ទប្រាប់ទៅប្តី ដែលនៅខេត្តរតនគីរី ឲ្យផ្ញើលុយតាមរថយន្ត មកឲ្យខ្លួនចំនួន ២០ម៉ឺន រៀល ។ មានការទំនាក់ទំនងដូច្នោះ ខាងប្រុស បានយល់ព្រម ប៉ុន្តែ មិនផ្ញើតាមអ្នកបើកបរទេ គឺខាងប្រុស បានជិះរថយន្តមកតែម្តង ព្រោះមាន ចេតនា ចង់ជួបនិងសុំរួមរស់ជាមួយគ្នាវិញ។

លុះនៅរសៀលថ្ងៃកើតហេតុនោះ អ្នកទាំងពីរ ក៏បានជួបគ្នាមែន នៅចំណុចផ្លូវបំបែកត្រើង ហើយខណៈ នោះ ខាងប្រុស ក៏បាននិយាយសុំឲ្យខាងស្រី ទៅនៅខេត្តរតនគិរីវិញ ប៉ុន្តែខាងស្រីប្រកែកដាច់ខាតមិនព្រម ទើបខាងប្រុសខឹង ក៏យកដែកឆាបចាក់ ទៅលើខ្លួនប្រាណខាងស្រី ត្រូវជាច្រើនកន្លែង បណ្តាលឲ្យរងរបួសធ្ងន់ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ទើបសមត្ថកិច្ចប៉ុស្តិ៍ឃុំអូរស្វាយ ធ្វើការ ឃាត់ខ្លួនជនដៃដល់បានភ្លាមៗ នៅចំណុច កើតហេតុនោះ យកទៅអធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅ សាលាដំបូង ខេត្តកំពង់ចាម ចាត់ការទៅតាម នីតិវិធី ។ ដោយឡែក នារីរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តកំពង់ចាមភ្លាមៗ នោះដែរ៕

ខណ្ឌសែនសុខ បើកវេទិកា ផ្សព្វផ្សាយ និងពិគ្រោះ​ យោបល់ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្ដិទី១

E-mail Print PDF

ភ្នំពេញ ៖ សាលាខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣នេះ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌអាណត្ដិទី១ ដែលធ្វើឡើងក្រោមវត្ដមាន របស់លោក ម៉ូវ ម៉ានិត អភិបាលរងខណ្ឌ តំណាងឱ្យលោកអភិបាលខណ្ឌ លី សាវ៉េត និងមានការចូលរួម ពីប្រធានក្រុម ប្រឹក្សាខណ្ឌ ថ្នាក់ដឹកនាំសាលាខណ្ឌ មួយចំនួនទៀត ។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ ខាងលើនេះ លោក ម៉ូវ ម៉ានិត បានលើកឡើង ពីលទ្ធផលការងារជា ច្រើន ដែលក្រុមប្រឹក្សាខណ្ឌ បានអនុវត្ដនាពេលកន្លងមក រួមទាំងបញ្ហាផ្សេងៗ ដែលត្រូវប្រឈមមុខ នា ពេលបច្ចុប្បន្ន និងពេលអនាគតទៀត។

ជាមួយគ្នានេះ លោកអភិបាលរងខណ្ឌ មានសង្ឃឹមយ៉ាងមុតមាំ ថា ឆ្លងកាត់វេទិកានេះ យើងនឹងទទួលបានបទពិសោធន៍ ការងារថ្មី ដែលចាំបាច់ ត្រូវយកចិត្ដទុកដាក់ រៀនសូត្រ និងដោះស្រាយ។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ ចំពោះការងាររបស់រដ្ឋបាលខណ្ឌ សែនសុខ ដែលសម្រេចបានលើវិស័យការពារសន្ដិសុខ របៀបរៀបរយ សាធារណៈ និងចរាចរការងារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងការថែទាំសុខភាព ប្រជាពលរដ្ឋ នាពេលកន្លងទៅនោះ។

យោងតាមរបាយការណ៍ របស់រដ្ឋបាលខណ្ឌសែនសុខ បានបង្ហាញពីបញ្ហាប្រឈម ដែលត្រូវដោះស្រាយ និងយកចិត្ដទុកដាក់នៅចំពោះដូចជា បញ្ហា គ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់សន្ដិសុខ និងសណ្ដាប់ធ្នាប់ សង្គម បញ្ហាល្មើសមួយចំនួន ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ប្រជាពលរដ្ឋ មួយចំនួនមិនគោរព ច្បាប់ចរាចរណ៍ ធ្វើឱ្យបាត់បង់អាយុជីវិត និងខូចខាតទ្រព្យសម្បត្ដិ នៅមានកម្រិតខ្ពស់ បញ្ហាសណ្ដាប់ធ្នាប់ នៅតែជាបញ្ហា មានភាពស្មុគស្មាញ ដោយសារប្រជាពលរដ្ឋមួយចំនួន មិនចូលរួមសហការ និងធ្វើតាមការណែនាំរបស់សាលាខណ្ឌ រួមទាំងបញ្ហាសុខភាព និងជំងឺ ផ្សេងៗទៀត ដែលត្រូវឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមសហការទាំងអស់គ្នា ដោះស្រាយ៕

គិនេស​ត្រាវែល រៀបចំ​កញ្ចប់​ទស្សន​កិច្ច Honeymoon នៅ​កោះ​បាលី

E-mail Print PDF

ភ្នំពេញ៖ ដើម្បីបំពេញសេចក្តីត្រូវការ កាន់តែច្រើនឡើងៗ ជាមួយនឹងទំនុកចិត្ត ពីអតិថិជននោះ ក្រុមហ៊ុន ទេសចរណ៍ គិនេសត្រាវែលខេមបូឌា (Keness Travel Cambodia-KTC) ឈានមុខ នៅក្នុងព្រះរាជាណាចក្រ កម្ពុជា បានរៀបចំដំណើរទស្សនកិច្ច Honeymoon ពិសេសសម្រាប់ គូស្វាមីភរិយា រៀបការថ្មោងថ្មី នៅកោះបាលី ដ៏ល្បី នៃប្រទេសឥណ្ឌូណេស៊ី។

អ្នកស្រី សែន សេរីរ័ត្ន នាយិកាគ្រប់គ្រង ក្រុមហ៊ុនទេសចរណ៍គិនេស ត្រាវែល បានថ្លែងកម្មវិធីថ្មីនេះ ចាប់ផ្តើម កក់ ពីពេលនេះតទៅ ជាពិសេសសម្រាប់គូស្វាមី ភរិយាថ្មោងថ្មី ក៏ដូចជាអាណាព្យាបាល ចង់ឱ្យបុត្រធីតា របស់ ខ្លួន ផ្សារភ្ជាប់ចំណងស្នេហ៍ អាពាហ៍ពិពាហ៍ មិនអាចបំភ្លេច នូវរាត្រី ដ៏ផ្អែមល្អែម នេះ។

អ្នកស្រី បន្តថា សម្រាប់ការកក់ ១០គូដំបូង និងទទួលបាន តំលៃពិសេស មិនធា្លប់មាន បូករួមទាំងរូបថត អនុស្សាវរីយ៍ មួយផ្ទាំង ផងដែរ ដើម្បីចំណងដៃដល់គូស្វាមីភរិយា។ "យើងផ្តល់ជូន កម្មវិធីពិសេសៗ សម្រាប់គូ ស្រករ ថ្មោងថ្មី ជាមួយនឹងទិដ្ឋភាពអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន។ កម្មវិធី ចេញដំណើរចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១៣"។

បន្ថែមលើសពីនេះ នាយិកាគ្រប់គ្រង KTC រូបនេះ ក៏បានថ្លែងអំណរគុណផងដែរ ដល់អតិថិជនទាំងអស់ ដែល បានគាំទ្រយ៉ាងពេញទំហឹង ចំពោះក្រុមហ៊ុនទេសចរណ៍ គិនេសត្រាវែល តាំងពីដើមរៀងមក។

KTC  ជាក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយ ដែលមានឯកទេសខាងរៀបចំ ទស្សនកិច្ចទាំងក្នុងនិងក្រៅប្រទេស ជាពិសេសកញ្ចប់ទស្សនកិច្ច Honeymoon ។

ក្រៅពីនេះ KTC  ក៏មានសេវាកម្ម ធ្វើលិខិតឆ្លងដែនកម្ពុជា ពន្យារលិខិតឆ្លងដែន ធ្វើទិដ្ឋការ សំបុត្រយន្តហោះ ក្នុងប្រទេស និងក្រៅប្រទេស ជួលរថយន្តគ្រប់ប្រភេទសេរីថ្មីទំនើប និង ឧបម្ភាគចក្រ បញ្ញើឥវ៉ាន់ក្រៅប្រទេស កក់សណ្ឋាគារ និងកម្មវិធីកិច្ចប្រជុំ (MICE) ផងដែរ។

ទំនាក់ទំនងលេខទូរស័ព្ទ 023 66 10 168, 012 99 80 77, 010 777 233, Email: sereyroath@kenesstravel.com៕

 

ប្រជាពលរដ្ឋ នៅសង្កាត់ឫស្សីកែវ ទទួលបាន ផ្លូវបេតុង៦ខ្សែ

E-mail Print PDF

ភ្នំពេញ ៖ ផ្លូវបេតុងចំនួន៦ខ្សែ ដែល មានប្រវែង ៧៩៩ម៉ែត្រ និងប្រព័ន្ធលូ ចំនួន២ខ្សែ ដែលមាន ប្រវែង២៧៥ម៉ែត្រ ស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ត្រូវបានបើក ការដ្ឋាន និងជួសជុលនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ នេះ ដែលជាគម្រោង អភិវឌ្ឍន៍សង្កាត់ឆ្នាំ ២០១៣ ប្រព្រឹត្ដទៅ ក្រោមវត្ដមាន របស់ លោក ឃ្លាំង ហួត អភិបាល ខណ្ឌឫស្សីកែវ មន្ដ្រីថ្នាក់ដឹកនាំខណ្ឌ និងប្រជាពលរដ្ឋ ជាច្រើននាក់ផ្សេងទៀត ។

នៅចំពោះមុខប្រជាពលរដ្ឋ ដែលចូល រួមខាងលើនេះ អភិបាលខណ្ឌឫស្សីកែវ បាន លើកឡើងថា នេះជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃ ជូនដល់ប្រជាពល រដ្ឋនៅ ក្នុងភូមិចំនួន៤ សង្កាត់ឫស្សីកែវ ដែលផ្លូវបេតុង ទាំងនេះ គឺជាគម្រោង អភិវឌ្ឍន៍សង្កាត់ ។

ចំពោះចំណងដៃ ផ្លូវបេតុងខាងលើនេះ លោកអភិបាលខណ្ឌ បានអំពាវនាវឱ្យ ប្រជាពលរដ្ឋមូលដ្ឋាន ចូល រួមទាំងអស់គ្នា ការពារ និងថែរក្សាផ្លូវនេះ ឱ្យបានល្អ ហើយលោកធានាថា ពុំមានអំពើ ពុករលួយជាមួយក្រុមហ៊ុន ក្នុងការជួសជុល ផ្លូវបេតុងនេះទេ ពោលធ្វើឡើងតាមលក្ខណៈ បច្ចេកទេសយ៉ាងត្រឹមត្រូវ ។

ប្រជាពលរដ្ឋ បានសម្ដែងការសប្បាយរីករាយ និងអរគុណ ចំពោះអាជ្ញាធរ ខណ្ឌសែនសុខ ដែលបានខិតខំ ប្រែក្លាយផ្លូវដីទៅជាផ្លូវ បេតុងដែលងាយ ស្រួល ក្នុងការធ្វើដំណើរ និងដឹកជញ្ជូន ទំនិញផ្សេងៗ ។ អាជ្ញាធរ មូលដ្ឋាន បានឲ្យដឹងថា ទឹកប្រាក់សរុបដែល ត្រូវចំណាយ ការកសាងផ្លូវខាងលើនេះ ប្រើអស់ ចំនួន ១៨១,៦០៣,៧៨៨រៀល ក្នុងនោះ ទឹកប្រាក់ប្រជាពលរដ្ឋជាង១៥ លានរៀល ៕  

Page 1 of 207

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Cebu Pacific Air