left
Safe Home
Safe Home
Safe Home

Dap News...Admin

Friday, Apr 18th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

រោងចក្រ ស្ទើរតែទាំងអស់ នៅកម្ពុជា បើកដំណើរការ

E-mail Print PDF

ភ្នំពេញ៖ ប្រធានសមាគម រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក វ៉ាន់ ស៊ូអៀង បានថ្លែងថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤នេះ រោងចក្រ កាត់ដេរស្ទើរតែ១០០ភាគរយ នៅកម្ពុជា បានបើកដំណើរជាធម្មតាវិញ ក្រោយពីការផ្អាកសកម្មភាព អស់រយៈពេលជាច្រើនថ្ងៃកន្លងមក។

លោក វ៉ាន់ ស៊ូអៀង បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី៨ ខែមករា ថា បន្ទាប់ពីមានបាតុកម្មរបស់កម្មករ កម្មការិនី បានបញ្ឈប់សកម្មភាពរបស់ខ្លួន នៅទូទាំងប្រទេស កាលពីប៉ុន្មានថ្ងៃមុន ដោយសារមិនយល់ព្រម ចំពោះការដំឡើងប្រាក់ឈ្នួលនោះ ពួក គេបានចូលបម្រើការងារជាធម្មតាវិញហើយ។

លោកបន្តថា “នៅព្រឹកថ្ងៃនេះ រោងចក្រនៅភ្នំពេញ បានបើកដំណើរការ ៩០ភាគរយហើយ ដោយឡែកនៅតាមបណ្តាខេត្តនានា បានបើកដំណើរការ ១០០ភាគរយ”។ ប្រធានសមាគមរូបនេះ បន្ថែមថា ចំពោះតំបន់សួនកាណាឌីយ៉ា នៅផ្លូវវ៉េងស្រេងក៏បានបើកដំណើរការផងដែរ។

លោក វ៉ាន់ ស៊ូអៀង បានថ្លែងឲ្យដឹងកាលពីថ្ងៃទី៦ ខែមករាថា បាតុកម្មរបស់កម្មករ-កម្មការិនី ក្នុងរយៈពេល ១៥ថ្ងៃ គ្រាដែលពួកគេមិនសុខចិត្ត ចំពោះការដំឡើងប្រាក់ឈ្នួល បានធ្វើឲ្យរោងចក្រនៅកម្ពុជា ខាតបង់ថវិកាប្រមាណ ជា ២០០លានដុល្លារ។

សូមបញ្ជាក់ថា រោងចក្រកាត់ដេរ និងរោងចក្រវាយនភ័ណ្ឌផ្សេងៗ នៅកម្ពុជា មានរហូត ដល់ជាង ៦០០រោងចក្រ ព្រមទាំងបានផ្តល់ការងារដល់ ប្រជាពលរដ្ឋខ្មែរជាង ៦៥ម៉ឺននាក់៕