left
Safe Home
Safe Home
Safe Home

Dap News...Admin

Sunday, Apr 20th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

ក្រុមអាជីវករ​ខ្មែរ លក់នៅផ្សារថៃ មានការត្អូញត្អែរ ខណៈភាពវឹកវរខ្លាំង នៅបាងកក ប្រទេសថៃ

E-mail Print PDF

ភ្នំពេញៈ ខណៈទីក្រុងបាងកក ប្រទេសថៃ កំពុងមានភាពវឹកវរខ្លាំង ដែលបានបង្កឡើង ដោយក្រុមបាតុករដឹកនាំ ដោយលោក សូថេប អតីត ឧបនាយករដ្ឋមន្រ្តីការបរទេសថៃ មកពីគណបក្សប្រជាធិបតេយ្យ ក្នុងគោលបំណងផ្តូលរលំរាជរដ្ឋាភិបាល យីង ឡាក់ នោះ បានធ្វើឲ្យប៉ះពាល់ដល់ ក្រុមឈ្មួញខ្មែរជាច្រើន ដែលបានលក់ដូរ នៅផ្សារថៃ ជាប់នឹងព្រំដែនប្រទេសទំាងពីរ (កម្ពុជា ថៃ) ហើយពួកគេបានត្អូញត្អែរថា ការលក់ដូររបស់ ពួកគេបានធ្លាក់ចុះយ៉ាងខ្លាំង។

ក្រុមឈ្មួញនិងអាជីវករ ដែលបានលក់ដូរនៅផ្សារព្រំដែនទាំងនោះ បានអះអាងថា ពួកគេបានកុំពុងធ្លាក់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេ ជាពិសេសក្រុម អ្នកទិញដែលជាជនជាតិថៃបានធ្លាក់ចុះ ពោលគឺមិនដូចរាល់ឆ្នាំទៅ ខណៈបុណ្យចំរើនព្រះជន្មស្តេចថៃជិតមកដល់។

អាជីករម្នាក់ដែលលក់នៅផ្សាររោងគ្លឿ តាំងពីយូរណាស់មកហើយនោះ លោកលី ហ៊ុយលេង ហៅយីបានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣នេះថា នាពេលនេះ ការលក់របស់លោកមាន សភាពស្ងប់ស្ងាត់ខ្លាំង ដោយមូលហេតុថា នាពេលនេះប្រទេសថៃ កំពុងមានរឿង ហើយមិនត្រឹមតែលោកទេ ដែលជួបនឹងវិបត្តិការ លក់មិនសូវដាច់នេះ សូម្បីតែអាជីវករធំតូចដទៃទៀត ក៏យ៉ាងដូច្នេះដែរ។

លោក យី បានបន្តថា ”ការលក់របស់ខ្ញុំ មិនបានដូចរាល់ឆ្នាំនោះទេ កាលពីមុនមានម៉ូយច្រើន ហើយពេលនេះបានថយចុះ រហូតដល់ជាង៥០ភាគរយ ឯណោះ”។ ទាក់ទងនឹងការធ្លាក់នូវទំនិញ របស់លោក លោកយីក៏បានដឹងផងដែរថា មូលហេតុ គឺមកពីការធ្វើមហាតុកម្មរបស់ប្រជាជនថៃ ហើ យមួយវិញទៀត ក៏មកពីទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃផងដែរ តែយ៉ាងណាក្តីលោករំពឹងថា ការលក់ដូររបស់លោក នឹងវិលត្រឡប់ដូចដើម វិញ ខណៈភាពវឹកវរនៅប្រទេសគេ បានស្ងប់ស្ងាត់វិញនោះ។

មិនថាតែស្ថានភាព នៅផ្សាររោងគ្លឿ ជាប់នឹងព្រំដែនប៉ោយប៉ែតប៉ុណ្ណោះទេ ដែលមានការស្ងប់ស្ងាត់ មិនសូវមានជនជាតិថៃមកទិញឥវ៉ាន របស់ពួក គេ សូម្បីតែអាជីវករនៅផ្សារផ័កកាត់ ជាប់នឹងផ្សារព្រំ ជាយដែនខេត្តប៉ៃលិន ក៏មានការត្អូញត្អែរផងដែរ ដោយពួកគេអះអាងថា ការនាំចេញរបស់ ពួកគេទៅថៃមានការធ្លាក់ចុះខ្លាំង។

លោក ឆង ឆូត ដែលជាអាជីវករនាំផ្លែឈើ និងបន្លែពីខ្មែរទៅស្រុកថៃនោះ បានឲ្យដឹងថា ការលក់របស់គាត់បានធ្លាក់ រហូតដល់ជាងពាក់កណ្តាល ឯណោះ ពោលកាលពីឆ្នាំទៅ ទំនិញរបស់គាត់ អាចនាំចេញពីរខ្មែរទៅថៃ ពី៦ទៅ៧រថយន្តនីសាន់ (រថយន្តដឹកផ្លែស្វាយ និងប៉េងប៉ោះ) តែឆ្នាំនេះ គឺមានមួយថ្ងៃ អាចបានតែមួយរថយន្ត ឬពីររថយន្តប៉ុណ្ណោះ។

លោកឆង ឆូត បានបញ្ជាក់ថា ”នាពេលនេះបានធ្លាក់ចុះហើយ ដោយមូលហេតុថា មកពីប្រទេសថៃ គេមានបាតុកម្ម បើយើងប្រៀបធៀបកាលពីឆ្នាំ ទៅ វាខុសគ្នាឆ្ងាយណាស់។ ខ្ញុំមានការព្រួយបារម្មដែរ តែធ្វើយ៉ាងម៉េច មុខជំនួយរបស់យើង វាត្រូវតែមានការជួប នឹងឧបសគ្គបន្តិចបន្តួច”។

ចំណែកឯលោក ហេង ប៊ុនលី ដែលអ្នជាកលក់ និងអ្នកប្តូរប្រាក់នៅផ្សារផ័កកាត់នោះ បានអះអាងផងដែរថា ស្ថានការណ៍នៅប្រទេសថៃ មាន ភាពវឹកវរខ្លាំងមែន តែសម្រាប់លោកជាអាជីវករប្តូរប្រាក់ មិនសូវជាមានភាពប៉ះពាល់ប៉ុន្មានទេ គ្រាន់តែស្ងាត់បន្តិចបន្តួចតែប៉ុណ្ណោះ ពោលមិនសូវមាន អ្នកចេញចូលដូចរាល់ដង។ រយៈពេលប៉ុន្មានថ្ងៃនេះ ទីក្រុងបាងកក ប្រទេសថៃ បានកំពុងជាប់គាំងយ៉ាងខ្លាំង ជាពិសេសការធ្វើ មហាបាតុកម្មរបស់ ប្រជាជនខ្លួន ដែលដឹកនាំដោយ លោក សូថេប ថងស៊ូ បានអតីតរដ្ឋមន្រ្តីក្រសួងការបរទេសថៃ ដែលដាក់បន្ទុកដោយក្រុមអាវលឿង ក្រុមវង្វេង ប្រវត្តិសាស្រ្តថៃ បានដឹកនាំ ក្នុងគោលបំណងផ្តួលរលំរាជរដ្ឋាភិបាលជាប់ឆ្នោត ដោយស្រប់ច្បាប់អ្នកស្រី យីង ឡាក់ ដោយចោទប្រកាន់ថា បាន ប្រព្រឹត្តអំពើពុករលួយ។

មហាតុកម្មខាងលើនេះ បានឈានដល់ការប្រើអំពើហិង្សា រហូតបានធ្វើឲ្យមានការស្លាប់ បាត់បង់ជីវិតជាច្រើននាក់ផងដែរ ហើយក្នុងសេចក្តី រាយការណ៍ក៏បានឲ្យដឹងដែរថា មានជនជាតិខ្មែរម្នាក់ ក៏បានរងរបួសផងដែរ។ ទាក់ទងនឹងការត្អួញត្អែររបស់ក្រុមអាជីវករខ្មែរ ដែលលក់នៅផ្សារថៃ នេះ មិនអាចសុំការអធិប្បាយណាមួយ ពីមន្រ្តីរាជរដ្ឋាភិបាលនោះទេ តែយ៉ាងណាក្តីមន្រ្តីជាន់ខ្ពស់មួយរូប របស់រាជរដ្ឋាភិបាល បានថ្លែងកាលពី កន្លងទៅថា ការធ្វើបាតុកម្មរបស់ជនជាតិថៃនេះ គឺជារឿងផ្ទៃក្នុងរបស់ថៃប៉ុណ្ណោះ មិនមានផលប៉ះពាល់អ្វីដល់ខ្មែរយើងឡើយ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News