left
Safe Home

Dap News...Admin

Sunday, May 19th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

កម្ពុជាពង្រីក វិសាលភាព ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងកិច្ចសហ ប្រតិបត្តិការ ជាមួយប្រទេស តំបន់អាស៊ាន (មានវីដេអូ)

E-mail Print PDF

ភ្នំពេញៈ ប្រទេសកម្ពុជា បានដាក់ចេញនូវគម្រោង កសាង និងពង្រីកផ្លូវជាតិរបស់ខ្លួនជាច្រើនខ្សែ ក្នុងគោល បំណងភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង ក៏ដូចជាប្រទេសក្នុងតំបន់អា ស៊ាន។ នេះបើយោងតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅក្នុងពិធីធ្វើបទបង្ហាញស្តីពីក្របខណ្ឌកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អា ស៊ាន នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៣ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគម្រោង កសាង និងពង្រីកនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនខ្សែទៅតាមបណ្តោយព្រំដែន ជាមួយបណ្តាប្រទេសជិតខាង ក្នុងបំណងពង្រីកកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយបណ្តាប្រទេសជិតខាង និងប្រទេសក្នុងតំបន់ អា ស៊ាន។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍បញ្ជាក់ថា «បើសិនចង់ឲ្យតំបន់ CLMV CLV ទទួលបានជោគជ័យ លុះត្រា តែយើងមានហេដ្ឋារចនាតភ្ជាប់ប្រទេសជិតខាង និងប្រទេសក្នុងតំបន់អាស៊ាន»។

ដោយចក្ខុវិស័យក្នុងការពង្រីកទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់អាស៊ាន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវគម្រោងកសាង និងស្តារឡើងវិញ នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងនោះគ្រាន់តែឆ្នាំ២០១៣ រាជរដ្ឋាភិ បាល បានដាក់ចេញនូវគម្រោងចំនួន៤ រួមមានការពង្រីកផ្លូវជាតិលេខ៦ រហូតដល់ខេត្តសៀមរាប ការកសាង ស្ពានកោះធំ ឆ្លងកាត់ទន្លេបាសាក់ សាងសង់ផ្លូវលេខ៤៤ ក្នុងខេត្តពោធិ៍សាត់ រហូតដល់ចំណុចថ្មដា ជាប់ព្រំដែន ប្រទេសថៃ។ ផ្លូវមួយខ្សែទៀត ដែលរាជរដ្ឋាភិបាលកំពុងតែសិក្សាផងដែរ គឺផ្លូវលេខ២៣ តភ្ជាប់ពីខេត្តតាកែវ ទៅ ស្រុកកោះធំ កាត់តាមឃុំលើកដែក។

លោក ស៊ុន ចាន់ថុល បន្តថា នៅក្នុងឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានចេញនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៤ ក្នុងនោះគម្រោងធំជាងគេគឺកសាងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ប្រវែង៧៤គីឡូម៉ែត្រ រួមមានស្ពាន ឆ្លងកាត់ទន្លេសាប ផងដែរ។ ឆ្នាំ២០១៥-២០១៧ រាជរដ្ឋាភិបាលក៏បានដាក់ចេញគម្រោងសាងសង់ចំនួន ១៣ ក្នុងនោះ ក៏មានគម្រោងសាងសង់ផ្លូវចំណុចបឹងមុន ក្នុងខេត្តរតនៈគិរី រហូតដល់កន្ទុយនាគ។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញគម្រោងសាងសង់ផ្លូវជាតិលេខ៥ ពីពីរគន្លង ទៅជា៤គន្លងផងដែរ។ ផ្លូវជាតិ លេខ៥, ៦, ៤, ១, ៨ និង៧ សុទ្ធសឹងជាផ្លូវឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ហើយជាផ្លូវស្ថិតក្នុងផែនការមេសម្រាប់ការត ភ្ជាប់កិច្ចនូវចរន្តសេដ្ឋកិច្ចជាមួយបណ្តាប្រទេសក្នុងតំបន់អស៊ាន។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឆ្លើយតបទៅនឹងការផ្លាស់ប្តូ និងបញ្ហាប្រឈមនៅក្នុងតំបន់អាស៊ាន ថ្នាក់ដឹកនាំ អាស៊ាន បានអនុម័តលើទស្សនវិស័យ និងកម្មវិធី រយៈពេលវែងជាច្រើនសម្រាប់ ការអភិវឌ្ឍន៍ប្រកបដោយចេរ ភាព នៃតំបន់មេគង្គ រហូតបង្កើតឲ្យមានក្របខណ្ឌកិច្ចសហប្រតិបត្តិការជាច្រើនរួមមាន៖ CLV (កម្ពុជា ឡាវ វៀតណាម) CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម) ACMECS (យុទ្ធសាស្រ្តសហប្រតិបត្តិការសេដ្ឋកិច្ចអា យេយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ) GMS (ប្រតិបត្តិការក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ) MRC (គណៈកម្មការអាង ទន្លេមេគង្គ) AMBDC (សហប្រតិការអភិវឌ្ឍន៍អាស៊ាន-អាងទន្លេមេគង្គ) និង CLT (កម្ពុជា ឡាវ ថៃ)៕

Photo by DAP-NEWS

You must have the Adobe Flash Player installed to view this player.
Cebu Pacific Air