left
Safe Home

Dap News...Admin

Tuesday, May 21st

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

គ្រោះថ្នាក់ចរាចរ ពីរលើករវាងម៉ូតូ និងម៉ូតូ របួសធ្ងន់ស្រាល៦នាក់

E-mail Print PDF

ភ្នំពេញៈ មនុស្ស២នាក់បានរងរបួស បាក់ជើង និង៤នាក់ទៀត រងរបូសធ្ងន់ស្រាល ដោយរលាត់ដៃជើង និងបែកមុខមាត់ដោយសារ គ្រោះថ្នាក់ចរាចរ ពីរករណីផ្សេងគ្នា រវាងម៉ូតូបុក និងម៉ូតូ កាលពីវេលា ម៉ោង២២ និង១០នាទីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅតាមជាតិ លេខ៤ ភូមិមុខភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។

ប៉ុន្តែជនរងគ្រោះក្រោយពេលកើតហេតុ ត្រូវបានរថយន្តសង្គ្រោះ និងក្រុមជួយសង្គ្រោះ អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត ។  

នគរបាលចរាចរ ខណ្ឌពោធិ៍សែនជ័យ ជនរងគ្រោះដែលរងរបួសធ្ងន់ក្នុងករណីនេះ មានឈ្មោះ យេង សុខឃុន ភេទស្រី អាយុ២៧ឆ្នាំ មានមុខរបរជាកម្មករ រោងចក្រ ស្នាក់នៅផ្ទះជួល ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិក្រាំងឈូក ឃុំក្រាំងឈូក ស្រុកព្រះស្តេច ខេត្តព្រៃវែង ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ សេរីឆ្នាំ២០១០ ពាក់ស្លាក លេខភ្នំពេញ 1V-3686 ជាអ្នករួម ដំណើរជិះពី ក្រោយ ឯមនុស្ស៣នាក់ទៀត ដែលជិះម៉ូតូជាមួយគ្នា ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ។

ភាគីម្ខាងទៀតដែលបុកជាមួយ ដែលរងរបួសធ្ងន់ ដែរនោះមាន ឈ្មោះ សេង សុខៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជិះម៉ូតូម៉ាក អាយខុន ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1BK-0009 ។

នគរបាលបានបន្តទៀត មុនពេលកើតហេតុ ម៉ូតូម៉ាកអាយខុនជិះ ក្នុងទិសដៅពីលិចទៅកើត ដោយបើកខាងឆ្វេងដៃបញ្រ្ចាសទិសគ្នា ជាមួយ ម៉ូតូជនរងគ្រោះ ជាហេតុបណ្តាលឲ្យ ម៉ូតូជនរងគ្រោះដែលជិះគ្នា៤នាក់ ក្នុងទិសដៅពីកើតទៅលិច ស្តាំ ដៃ គេចមិនផុតជ្រុល ទៅបុកគ្នាយ៉ាងពេញ ទំហឹងតែម្តងទៅ ។

 ចំណែកឯ ករណីទី២ បង្កឡើង រវាងម៉ូតូ និងម៉ូតូដែរ កើតឡើងកាល ពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវជាតិ ភូមិវាល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យស្រ្តីម្នាក់ រងរបួសបាក់ស្មងជើងស្តាំ ស្ទើរដាច់ចេញពីគ្នាផងដែរ មានឈ្មោះ អ៊ុន ស្រី ភេទស្រីអាយុ៤៩ឆ្នាំ រស់នៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ដែលមានប្តីជាអ្នកឌុប ឈ្មោះ គឹម ហុក អាយុជាង៦០ឆ្នាំ ជិះម៉ូតូ ម៉ាកសេ១០០សេរីឆ្នាំ១៩៩៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ដ០៩៣៥ ភព១ បានបុកជាមួយ នឹងម៉ូតូសេ១១០ប្រើប៊ិច ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1BD-4797 រងរបួសស្រាល ។

បើយោងតាម សាក្សីបាននិយាយថា មុនពេលកើត អ្នកជិះម៉ូតូសេ១១០ប្រើប៊ិច ជិះក្នុងទិសដៅពីលិចមកកើតលុះ មកដល់ម្តុំចំណុច កើតហេតុ ម៉ូតូនេះបានបំរុងឆ្លងផ្លូវ ពីត្បូងមកជើងហើយ ពេលនោះក៏បានបុក ជាមួយ និងម៉ូតូជនរងគ្រោះដែលឌុបគ្នាពីរនាក់ ប្តីប្រពន្ធនៅស្តាំដៃ របស់ម៉ូតូជនរងគ្រោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាន ចុះមកវាស់វែង ហៅរថយន្ត សង្គ្រោះដឹកជនរងគ្រោះ ទាំងអស់ យកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះអាយុជីវិត ចំណែក ឯម៉ូតូទាំង៤គ្រឿង ត្រូវនគរបាលយកទៅ រក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំដោះស្រាយ គ្នាជាក្រោយ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Cebu Pacific Air