ភ្នំពេញ ៖ រហូតមកដល់ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣នេះ ប្រធានមន្ទីរធនធាន ទឹក តាមបណ្ដាខេត្ដបាន បន្ដនាំយកអំណោយ ជាទឹកសុទ្ធនិងមី របស់លោករដ្ឋមន្ដ្រី ក្រសួង ធនធានទឹក លឹម គានហោ យកទៅចែកជូន ដល់ក្រុមយុវជនស្ម័គ្រចិត្ដ និងក្រុមមន្ដ្រីវាល ដែលកំពុងចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ។
ជាក់ស្ដែងប្រធានមន្ទីរធនធានទឹក របស់ ខេត្ដបន្ទាយមានជ័យ ខេត្ដក្រចេះ និងខេត្ដ មណ្ឌលគិរី បាននាំយកអំណោយទាំងនេះ ទៅចែកជូនដល់ក្រុមយុវជន ស្ម័គ្រនិងក្រុម មន្ដ្រីវាល ដែលកំពុងឈរជើងចុះវាស់វែងដី ធ្លី ជូនប្រជាពលរដ្ឋ ។
សម្រាប់ខេត្ដបន្ទាយមានជ័យ ប្រធាន មន្ទីរធនធានទឹក លោកយឹម ប៊ុនរ៉ុម បាន ថ្លែងឱ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១៣នេះ ក្រុមការងាររបស់លោក ដោយ មានការចូលរួមពីអាជ្ញាធរខេត្ដ បាននាំអំណោយជាទឹកសុទ្ធ និងមីយើង ចែកជូនក្រុមយុវជនស្ម័គ្រចិត្ដទាំង៦ក្រុម នៅក្នុងខេត្ដបន្ទាយមានជ័យ ។ លោកយឹម ប៊ុនរ៉ុម បានបន្ដថា ក្រុមយុវជនស្ម័ក្រចិត្ដទាំង ៦ក្រុមនោះ គឺពីរក្រុមនៅស្រុកស្វាយចេក និង៤ក្រុមទៀតនៅស្រុកថ្មពួក ហើយមួយ ក្រុមៗទទួលបានទឹកសុទ្ធវីតាល់ ចំនួន៥០កេស និងមីយើងចំនួន២០កេស ។
ដោយឡែកនៅខេត្ដក្រចេះ ប្រធានមន្ទីរ ធនធានទឹក លោកហេង រត្ន័មុន្នីដា បានឱ្យ ដឹងថា កាលពីព្រឹកនិងល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៣ ក្រុមការងាររបស់លោក និង ដោយមានការចូលរួមពីអាជ្ញាធរខេត្ដ បាន យកអំណោយជាទឹកសុទ្ធវីតាល់និងមីយើង ទៅចែកជូនក្រុមយុវជនស្ម័គ្រចិត្ដបានចំនួន៦ ក្រុម ក្នុងនោះ ពីរក្រុមនៅស្រុកសំបូរនិង៤ក្រុមទៀតនៅស្រុកឆ្លូង ។
លោកបានបន្ដថា ដោយជាប់រវល់ការងារចូលរួមសិក្ខាសាលានៅរាជធានីភ្នំពេញ ពេលត្រឡប់ទៅវិញ លោកនឹងបន្ដនាំយកអំណោយ របស់លោករដ្ឋមន្ដ្រីទៅចែក ជូនក្រុមយុវជនស្ម័គ្រចិត្ដជា បន្ដទៀត ដែលសរុបទាំងអស់ មាន១៤ក្រុម ។
ដោយឡែកប្រធានមន្ទីរធនធានទឹកខេត្ដ មណ្ឌលគិរី លោកខែម ភារម្យ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី០៨ ខែមីនា ក្រុមការងារ របស់លោកបាន នាំអំំណោយ របស់លោករដ្ឋមន្ដ្រី លោក លឹម គានហោ ទៅចែកជូនក្រុមយុវជនស្ម័គ្រចិត្ដ ចំនួន១០ក្រុម ដែលកំពុងវាស់វែងដីធ្លីជូន ប្រជាពលរដ្ឋនៅស្រុកកោះញែក ដោយមួយ ក្រុមទទួលបានទឹកបរិសុទ្ធវីតាល់ ៥០កេស និងមីយើង២០កេស ។ ដោយឡែកនៅថ្ងៃទី០៩ ខែមីនានេះ លោក បាននាំយកអំណោយទៅចែកជូនដល់ ក្រុមយុវជនចំនួន២ក្រុមទៀត នៅស្រុកពេជ្រចិន្ដា ។
នៅចំពោះមុខក្រុមយុវជនស្ម័គ្រចិត្ដនិង មន្ដ្រីវាលទាំងនោះ ប្រធានមន្ទីរធនធានទឹក ទាំង៣ខេត្ដខាងលើ បានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ដ្រី លឹម គានហោនិងលោកស្រី ព្រមទាំង ថ្នាក់ដឹកនាំក្រសួង ចំពោះក្រុមយុវជនស្ម័គ្រចិត្ដទាំងនេះ ។ បន្ទាប់ពីមានការអំពាវនាវនិងបទបញ្ជារបស់ សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែនឱ្យមានការឧបត្ថម្ភទឹកសុទ្ធបន្ថែមជូនដល់ក្រុមយុវជនស្ម័គ្រចិត្ដនៅតាមបណ្ដាខេត្ដ នារដូវប្រាំងនេះ ទើបលោករដ្ឋមន្ដ្រីលឹម គានហោ បានចាត់ចែងឱ្យប្រធាន មន្ទីរធនធានទឹក នៅតាមបណ្ដាខេត្ដទាំងនេះ យកអំណោយរបស់លោកទៅចែកជូនដល់ពួកគេ ៕

















