left
Safe Home

Dap News...Admin

Saturday, May 25th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

ស្រវឹងបើករថយន្ត បុករបាំងថ្មចែកទ្រូង ផ្លូវបាក់អស់ ៦កង់ នៅផ្លូវព្រះមុនីវង្ស

E-mail Print PDF

ភ្នំពេញ ៖ ដោយអំណាចគ្រឿង ស្រវឹងបណ្តាល ឲ្យម្ចាស់បើករថយន្តបុក របាំងថ្មចែកទ្រូង ផ្លូវបាក់អស់ចំនួន៦កង់ កាលពីវេលាម៉ោង២២និង៣០នាទី យប់ថ្ងៃ ទី៨ ខែមីនា ឆ្នាំ២០១៣ស្ថិត នៅតាមបណ្តោយ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ប៉ុន្តែមិនបណ្ដាល ឲ្យអ្នកណា រងរបួសនោះទេ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនម៉ោងកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាង លឿន ទំនងជាស្រវឹង លុះមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅ បុករះរបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលបាក់របាំងថ្មអស់ចំនួន៦កង់ ហើយរថយន្តជ្រុល ទៅទើរនៅលើរបាំងថ្មទៅមុខលែងរួច។ ភ្លាមៗនោះអ្នកបើកបររថយន្ត បែបស្វាងបន្តិច ក៏បានចុះពីលើរថយន្ត ហើយគេចខ្លួនបាត់ស្រមោលដោយទុករថយន្តចោល។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចុះវាស់វែង និងស្ទូចយក រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២K- 7441 ទៅរក្សាទុកនៅសាលា រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Cebu Pacific Air