កំពង់ធំ ៖ កំណាត់ផ្លូវជាតិលេខ ៦ ស្ថិត នៅក្នុងភូមិស្ដុកស្ដម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្ដកំពង់ធំ កន្លែងជញ្ជីងថ្លឹងរថយន្ដ បាន កកស្ទះចរាចរណ៍ យ៉ាងខ្លាំង តាំងពីវេលា ម៉ោង ៩ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ពីអ្នកបើករថយន្ដធុនធំ ដឹកស្រូវបាន ថយរថយន្ដ បិទផ្លូវជាតិត្រង់ចំណុចនេះ ដោយសារតែពួកគេខឹងការចាប់រថយន្ដ ដើម្បីផាកពិន័យ ព្រោះតែដឹកលើសទម្ងន់។
យោងតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុ បានឱ្យដឹងថា រថយន្ដដឹកស្រូវឯក ជនធុនធំ ចំនួន ៦គ្រឿង ត្រូវបានកម្លាំង សមត្ថកិច្ចចល័ត របស់ក្រសួងសេដ្ឋកិច្ច និង ក្រសួងសាធារណការ នៅចំណុចជញ្ជីងថ្លឹង រថយន្ដចាប់ឃាត់ កាលពីល្ងាចថ្ងៃទី០៨ ខែ មីនា ឆ្នាំ ២០១៣ បន្ទាប់ពីរក ឃើញថា រថយន្ដទាំងនេះ ដឹកទំនិញលើសទម្ងន់ដើម្បី ធ្វើការផាកពិន័យ តបតាមបទបញ្ជា និង សារាចរណែនាំ របស់ប្រមុខនៃរាជរដ្ឋាភិ បាល កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៣ កន្លង ទៅ ។
សេចក្ដីរាយការណ៍បានបន្ដថា ដោយ សារតែខឹងសមត្ថកិច្ចចល័ត ឃាត់រថយន្ដ ដឹកលើសទម្ងន់ ដើម្បីធ្វើការផាកពិន័យតាម ផ្លូវច្បាប់នោះ ម្ចាស់ រថយន្ដដឹកទំនិញទាំង នេះ បានថយរថយន្ដបិទកំណាត់ផ្លូវជាតិ លេខ ៦ រួចហើយចាក់សោទ្វារចោល ដើរ ចេញធ្វើឱ្យកកស្ទះចរាចរណ៍ យ៉ាង ខ្លាំងពីសំ ណាក់អ្នកធ្វើដំណើរ ឆ្លងកាត់តាមកំណាត់ ផ្លូវជាតិមួយនេះ តាំងពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៣ នេះ ។
ទាក់ទិននឹងករណីខាងលើនេះ ស្នងការ នគរបាល ខេត្ដកំពង់ធំ លោកឧត្ដមសេនីយ៍ ផ្កាយ ១ ផាន់ សុផេន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិល តាមទូរស័ព្ទថា រឿង ហេតុខាងលើនេះ បានកើតឡើងបន្ទាប់ពី កម្លាំងអន្ដរក្រសួង របស់ក្រសួងសេដ្ឋកិច្ច និងក្រសួងសាធារណការ កាលពី ល្ងាចម្សិល មិញ ដោយមានការចូលរួមពីកម្លាំងនគរ បាល និងកម្លាំងអាវុធហត្ថបានឃាត់រថយន្ដ ដឹកស្រូវឯកជនលើសទម្ងន់ ដើម្បីធ្វើការ ផាកពិន័យ ទៅតាមផ្លូវច្បាប់ ។
លោកឧត្ដមសេនីយ៍ ស្នងការបាន បញ្ជាក់ ថា ក្នុងចំណោមរថយន្ដទាំង ៤ គ្រឿងខាងលើ គឺពិនិត្យឃើញថា លើស ទម្ងន់ ក្នុង១គ្រឿងៗ ចាប់ពី១៩ទៅ ២០ តោន ។ លោកឧត្ដមសេនីយ៍ ផាន់ សុផេន បានបញ្ជាក់ទៀតថា បើគិតតាមច្បាប់ រថយន្ដ១គ្រឿង ដែលដឹកលើសទម្ងន់ខាង លើនេះ ត្រូវផាក ពិន័យចាប់ពី ៨លានដល់ ១៤លានរៀល ប៉ុន្ដែ ដោយសារតែម្ចាស់ រថយន្ដមិនព្រម ទើបបានជាពួកគេថយ រថយន្ដដាក់ទទឹងផ្លូវ បណ្ដាលឱ្យកកស្ទះ ចរាចរណ៍តែម្ដង ។
ស្នងការនគរបាលរូបនេះ បានបន្ដថា បន្ទាប់ពីមានករណីកកស្ទះចរាចរណ៍ លោក ៍បានបញ្ជាឱ្យអធិការនគរបាល និងសមត្ថកិច្ច ពាក់ព័ន្ធ បញ្ចៀស ចរាចរណ៍តាមរយៈ អនុញ្ញាតឱ្យធ្វើដំណើរតាមផ្លូវវៀង ដោយ ឡែកបញ្ហាត្រូវផាកពិន័យ៉ាងណានោះ ជា សមត្ថកិច្ចរបស់កម្លាំងអន្ដរក្រសួង ។
កាលពីពេលថ្មីៗនេះ ដោយបន្ថែមលើ ចរាចរណ៍ណែនាំ និងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន ព្រមានចំពោះ រថយន្ដ ដឹកទំនិញលើសទម្ងន់ ដែលនាំឱ្យខូចផ្លូវ និងបង្កគ្រោះថ្នាក់ ចរាចរណ៍ ផ្សេងៗ ហើយបានបញ្ជាឱ្យសមត្ថ កិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវចាត់វិធាន ការឱ្យតឹងរឹង ពោលត្រូវផាកពិន័យរថយន្ដ ទាំងនោះទៅតាមផ្លូវច្បាប់ ។ សម្ដេច តេជោបានបញ្ជាក់ថា បន្ទាប់ពីផាកពិន័យ ហើយ មិនត្រូវឱ្យរថយន្ដ ដឹកលើសទម្ងន់ ទាំងនោះ ធ្វើដំណើរទៅបានឡើយ ពោល ត្រូវរើទំនិញចេញ ឱ្យដល់កម្រិតដែលត្រូវ កំណត់ ទើបអនុញ្ញាតឱ្យទៅ ។
បើតាមលោកស្នងការ ដើម្បីកុំឱ្យកក ស្ទះចរាចរណ៍ និងដើម្បីកុំឱ្យធ្វើដំណើរតាម ផ្លូវវៀតតទៅទៀត លោកបានបញ្ជាឱ្យ សមត្ថកិច្ចជំនាញ ដឹកនាំកម្លាំងយករថយន្ដ ចេញពីផ្លូវជាតិ ដើម្បីឱ្យអ្នកធ្វើដំណើរអាច ធ្វើចរាចរណ៍បាន ។
ស្នងការនគរបាល រូបនេះបានបន្ដថា ចំពោះទង្វើរបស់អ្នកបើករថយន្ដ ដឹកទំនិញ លើសទម្ងន់ ខាងលើនេះ ជាសកម្មភាព ប្រឆាំងអាជ្ញាធរសាធារណៈ ដែលតម្រូវឱ្យ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ប៉ុន្ដែ ករណីនេះ ស្ថិតក្រោមការសម្របសម្រួល និងដោះស្រាយ ពីសំណាក់អន្ដរក្រសួង និង អាជ្ញាធរខេត្ដ ៕



























