ភ្នំពេញៈ ស្រី្តអនាថាម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅ តាមចិញ្ចើមផ្លូវម្នាក់ ឯងដោយពុំដឹង មូលហេតុ ច្បាស់ លាស់និងពុំមាននរណាម្នាក់ ស្គាល់អត្តសញ្ញាណ នោះឡើយ កាលពីវេលាម៉ោង១៣និង២០នាទី រសៀលថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៣ នៅតាមផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមិនត្រូវ បានគេស្គាល់អត្តសញ្ញាណនោះទេ មាន ភិនភាគ អាយុប្រហែល៤០ឆ្នាំ សម្បុរស្រអែម កំពស់ប្រហែលមួយម៉ែត្រ៥៥ ពាក់អាវផ្កា ដៃ វែង ចំហរឡេវពាក់អាវយឺត ពណ៌ទឹកក្រូច នៅខាងក្នុងនិងស្លៀកខោជើង វែងពណ៌ខ្មៅ ។
បើតាមសាក្សីនិយាយថា គេបនាឃើញស្រ្តីរូបនោះដើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងកើតបង្គោលភ្លើង ក្បែរកន្លែងជនរងគ្រោះ បានបោកក្បាលទៅផ្ទប់និង បង្គោលភ្លើងនោះ មើលទៅហាក់ មានវិប្បត្តិអ្វី ។ បន្ទាប់មក គាត់បានដើរមកមុខទៀត បានចំងាយ៣០ម៉ែត្រ គាត់បានអង្គុយ ចុះរួចក៏ដួលផ្កាប់មុខ ស្លាប់នៅទីនោះតែម្ដង ដោយដំបូងគ្មានអ្នកណាដឹងថា គាត់ស្លាប់នោះទេ ។
ប្រភពបន្ដថា ពេលនោះមានអ្នក រត់ម៉ូតូឌុបម្នាក់ ក៏ស្រែក ហៅឲ្យគាត់ក្រោកឡើង ខ្លាចក្រែងមានរថយន្ត ម៉ូតូបុកតែ ដោយសាហៅឲ្យក្រោក មិនព្រមក្រោកអ្នករត់ម៉ូតូឌុបនោះ យកដៃទៅអង្រួនទើបដឹងថា ស្លាប់ក៏ នាំគ្នាផ្ដល់ដំណឹង ដល់នគរបាល ចុះទៅ ពិនិត្យ និងរៀបចំដឹកយកសព ទៅដាក់វត្តដើម្បីបូជា ហើយនគរបាល ក៏អំពាវនាវដល់ក្រុមគ្រួសារផងដែរ បើមាន បាត់សមាជិកគ្រួសារ សូមទាក់ទងមក នគរបាលប៉ុស្តិ៍ចោមចៅ៕













