កំពង់ឆ្នាំងៈ លោក នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៍ខ្ពង់ខ្ពស់ របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពីព្រឹក ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៣ បានអញ្ជើញ ជា អធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងពីធីសម្ពោធដាក់ អោយប្រើប្រាស់នូវសមិទ្ធិផលនានា ក្នុងវត្តមង្គលបញ្ញា ហៅវត្តបាញ់ ឆ្គោល ស្ថិតក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ពិធីត្រូវផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកលោក ហ៊ីង ប៊ុនហៀង ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន , លោក ទូច ម៉ារីម អភិបាល នៃគណអភិបាល ខេត្តកំពង់ឆ្នាំង ព្រមទាំងមានវត្តមាន អ្នកឧកញ៉ា អស់លោក លោកស្រី ជាប្រធាន អនុប្រធានក្រុម ការងារ គណប្រជាជនកម្ពុជា ចុះជួយឃុំ និងស្រុក ក្នុងខេត្តកំពង់ឆ្នាំង លោក លោកស្រី ជាប្រធាន អនុប្រធាន ស្ថាប័នមន្ទីរ អង្គភាពនានាចូលរួមជាភ្ញៀវកិត្តិយស ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ប្រមាណ ២៨០០នាក់ ។
លោក ឈឹម វុទ្ធា អភិបាល នៃគណអភិបាលស្រុករលាប្អៀរ បានឡើងអានរបាយការណ៍ ស្តីពីការគ្រប់គ្រង និងភាពរីកចំរើន ក្នុងសមត្ថកិច្ច ដែនដីរបស់ស្រុក ជូនគណអធិបតី និង សូមថ្លែងនូវអំណរគុណដ៍ជ្រាលជ្រៅចំពោះវត្តមានដ៌ខ្ពង់ខ្ពស់របស់លោក កិត្តិបណ្ឌិត ដែលបានផ្តល់កិត្តិយស និងយកចិត្តទុកដាក់អស់ពីកំលាំងកាយចិត្តក្នុងការជួយ ឧបត្ថម្ភ កសាង សមិទ្ធិផលនានាក្នុងវត្តមង្គលបញ្ញា ឃុំជ្រៃបាក់ ស្រុករលាប្អៀរ នេះ ។ សមិទ្ធិផលនានាដែលសំរេចបាននាពេលនេះមាន សាលាធម្មសភា ក្លោងទ្វារ របង៣៥០ម៉ែត្រ កុដិ១ខ្នង រូបសំណាកឆ្នាំទាំង១២ ចាក់ដីបំពេញទីធ្លាវត្ត ព្រះវិហារ រូបសំណាកក្រពើ អាស្រមលោកតាដំបងដែក លុបស្រះ កសាងរូបបដិមាមួយអង្គនៅខាងមុខវិហារ អស្រមអ្នកសច្ច័ង ចាក់ពង្រីក ផ្លូវ១១០០ម៉ែត្រ ដងទង់១គូ និងឧបដ្ឋានសាលាថ្មីមួយ ។
សមិទ្ធិផលដ៍ថ្លៃថ្លាទាំងនេះ ជាការចូលរួមចំណែកយ៉ាងពេញទំហឹងផងដែរពីសំណាក់ សម្តេចអគ្គមហាសេនាបតីយេជោ ហ៊ុន សែន សម្តេចចៅហ្វា វាំង គង់សំអុល លោក បណ្ឌិត អ៊ុក រ៉ាប៊ុន លោក ទូច ម៉ារីម ព្រមទាំងសប្បុរសជនពុទ្ធបរិស័ទចំណុះជើងវត្តទាំងក្នុង និងក្រៅប្រទេស ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងពិធីនេះផងដែរ លោក កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានសំណោះសំណាល និងនាំយកនូវសេចក្តីនឹករលឹក ពីសំណាក់ ប្រមុខដឹកនាំ គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចទាំង៣ជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពល រដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនេះ។
ថ្លែងនាឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងទៅកាន់ប្រជាពលរដ្ឋទាក់ទិននឹងគណបក្សនយោបាយ អោយដឹងថា គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែង អភិវឌ្ឍន៍ប្រទេស កម្ពុជា តាំងពីបាតដែទទេរហូតដល់បច្ចុប្បន្ន ធ្វើអោយ ហេដ្ឋារចនាសម្ព័ន្ធនានា បានរីកដុះដាល ដូចឃើញនឹងភ្នែកស្រាប់ យើងឃើញហើយថា ក្នុងរបប៣ឆ្នាំ៨ខែ ២០ថ្ងៃ ប្រជាពលរដ្ឋ បានរស់ក្រោមរបបបនប្រល័យពូជសាសន៍ ប៉ុល ពត យ៉ាងវេទនា ធ្វើការហួសកម្លាំងយ៉ាង ឃោឃៅ អត់បាយ ស្គមស្គាំង សំលាប់រង្គាលជន ជាតិខ្មែរគ្នាឯង អស់ប្រមាណជាង៣លាននាក់ នៅក្រោមរបបគុកឥតជញ្ជាំង នាពេលនោះ ហើយបានគុណគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចទាំង៣ជាប្រមុខដឹកនាំ គឺសម្តេចអគ្គមហា ធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានតស៊ូរំដោះប្រជាជាតិខ្មែរ អោយរស់ រាន មានជីវិត នៅឆ្នាំ១៩៧៩ ហើយបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា បានចាត់ទុកថ្ងៃ៧មករា ១៩៧៩ គឺជាថ្ងៃដែលខ្មែររស់ឡើងវិញ ប្រឹងប្រែងអភិវឌ្ឍន៍ ប្រទេសជាតិ អោយរីកចំរើនដូចបច្ចុប្បន្ន ។ លោក ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៍បាន ថ្លែងបញ្ជាក់ផងដែរថា គណបក្សនយោបាយផ្សេងៗទៀត ដែលបានតាំងខ្លួនថា ជាគណបក្សសង្គ្រោះជាតិ សួរថាកាលពីសម័យ៣ឆ្នាំ៨ខែ២០ថ្ងៃ តើអស់លោកទាំងនោះសំងំសុខនៅឯណា? ដូច្នេះ សូមបង ប្អូនប្រជាពលរដ្ឋ កុំយល់ច្រឡំអោយសោះ មានតែសម្តេចប្រមុខដឹកនាំទាំង៣គណបក្សប្រជាជនកម្ពុជា ទេដែលជាអ្នករំដោះជាតិពិតប្រាកដ សូមបងប្អូនកុំជឿការឃោសនាបំប៉ោងរបៀបប្រជាភិថុត ពីសំណាក់គណបក្សនយោបាយទាំងនោះ ។
លោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៍បានប្រកាស គាំទ្រ បេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅអណ្ណត្តិទី៥ខាងមុខ និងអណ្ណត្តិ បន្តបន្ទាប់ ជារៀងរហូត ។
ជាទីបញ្ចប់លោកនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ីង ប៊ុនហៀង ក៍បានចែកជូននូវអំណោយមាន សំភារៈ និងថវិកា ដូចខាងក្រោម ព្រះសង្ឃ៧អង្គ ក្នុង១អង្គទ័យទាន១កញ្ចប់ ថវិកា៥ម៉ឹនរៀល យាយជីតាជីចំនួន២០០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ ថវិកា ១ម៉ឺនរៀល ក្រុមប្រឹក្សាឃុំចំនួន៨១នាក់ ម្នាក់ៗសារុង១ ថវិកា១ម៉ឺនរៀល លោកគ្រូអ្នកគ្រូ១៦៦នាក់ ម្នាក់ៗសារុង១ ថវិកា២ម៉ឺនរៀល សិស្សកាយរិទ្ធិ១០០នាក់ ម្នាក់ៗថវិកា ១ម៉ឺនរៀល សិស្សកាកបាទក្រហម៦០នាក់ ម្នាក់ៗថវិកា ១ម៉ឺនរៀល សិស្សានុសិស្ស៣០០នាក់ ម្នាក់ៗសៀវភៅ១ក្បាល ប៊ិច១ដើម ថវិកា៥ពាន់រៀល ឧបត្ថម្ភ សាលាស្រុករលាប្អៀរ ១លានរៀល នគរបាល៤០ម៉ឺនរៀល អាវុធហត្ថ៤០ម៉ឺនរៀល សឹករង ២០ម៉ឺនរៀល ថ្លៃរោង និងកៅអី ១លាន៦៨ម៉ឺនរៀល ។ ចុងបញ្ចាប់ លោក នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ីង ប៊ុនហៀង បានឧបត្ថម្ភថវិកា ៥ពាន់ដុល្លាអាមេរិក ដល់វត្ត មង្គលបញ្ញា ហៅវត្តបាញ់ឆ្គោល ផងដែរ ៕

















