left
Safe Home

Dap News...Admin

Wednesday, Jun 19th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

រថយន្ដយីឌុប ព្រលះជាមួយ​ C 100 រងរបួសធ្ងន់ ២នាក់

E-mail Print PDF

កំពង់ធំ ៖ បុរស ២នាក់ បានរងរបួស ធ្ងន់ ខណៈដែលពួកគេកំពុងជិះម៉ូតូ ហើយ បុកជាមួយរថយន្ដយីឌុប ១គ្រឿង កាលពី វេលាម៉ោង ១២ និង៤៥នាទីរសៀលថ្ងៃទី ០៨ ខែមីនា នេះ ស្ថិតនៅលើផ្លូវជាតិលេខ ៧១ ភូមិព្រៃស្រងែ ឃុំបល្ល័ង្គ ស្រុក បារាយណ៍ ខេត្ដកំពង់ធំ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុន ពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ ឯក ណាត អាយុ ៥៥ឆ្នាំ រស់នៅភូមិត្នោតជុំ ឃុំ ត្នោតជុំ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ជា មួយបុរសម្នាក់ទៀត ឈ្មោះ លន់ អាយុ ជាង ៥០ឆ្នាំ បានជិះម៉ូតូឌុបគ្នា ម៉ាកសេ ១០០ ពណ៌ខ្មៅ ធ្វើដំណើរចេញពីទំនប់ បង្ហៀរទឹក ១ មករា លុះមកដល់ថ្នល់កែង ស្រាប់តែប៉ះជាមួយ រថយន្ដយីឌុប ពាក់ ស្លាកលេខបណ្ដោះអាសន្ន ៣៥៩៥ បណ្ដាល ឱ្យជនរងគ្រោះទាំង ២ នាក់ រងរបួសធ្ងន់ ។ ក្រោយកើតហេតុ ជនរងគ្រោះទាំង ២នាក់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ រីឯ រថយន្ដ និងម៉ូតូ យកទៅរក្សាទុក រង់ចាំការ ដោះស្រាយបន្ដទៀត ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Cebu Pacific Air