Dap News...Admin

Thursday, May 17th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

លោកស្រីគ្លីនតុន អញ្ចើញលោក ហោ ណាំហុង ទស្សនកិច្ច ទីក្រុងវ៉ាស៊ីនតោន

E-mail Print PDF

ភ្នំពេញៈ លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក អញ្ជើញលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បំពេញទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន នៅ ថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ។

យោងតាមលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយលោកស្រី ហ៊ីលឡារី គ្លីនតុន ផ្ញើជូនមកលោកឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង ដោយមានអត្ថន័យថា «ខ្ញុំមានសោមនស្សរីករាយ សូមអញ្ចើញឯកឧត្តមបំពេញទស្សន កិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ ហើយទស្សនកិច្ចរបស់ឯក ឧត្តមជាឱកាសដ៏សំខាន់ មួយ ដើម្បីរិះរកផ្លូវសម្រាប់ឲ្យយើងធ្វើការរួមគ្នា សំដៅពង្រីកទំនាក់ទំនងទ្វេភាគី និងជំរុញគោលដៅរួមក្នុងតំបន់ អំឡុងពេលដែលឯកឧត្តមដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)» ។

លិខិតនោះបន្តថា សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន នៃភាពជាដៃគូជាមួយកម្ពុជា ដែលបាន ផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេសអស់ ជាច្រើនឆ្នាំកន្លងមកនេះ «ខ្ញុំស្វាគមន៍ ឱកាសនេះ ដើម្បីធ្វើ ឲ្យការយោគយល់គ្នាទៅវិញទៅមករបស់យើងកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីរិះរកផ្លូវពង្រីកស្ថិរភាពក្នុង តំបន់ និងធានាវិបុលភាពរួមសម្រាប់ប្រទេសយើងទាំងពីរ ក៏ដូចជាតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូលផងដែរ»៕

Photo by DAP-NEWS

សាលាក្ដីខ្មែរក្រហម នឹងចែកសៀវភៅ សាលដីកាសំណុំរឿង ០០១ ដល់អ្នករស់រានមានជីវិត ពីមន្ទីរស-២១

E-mail Print PDF

ភ្នំពេញៈ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ បានឲ្យដឹងថា សាលាក្ដីខ្មែរក្រហម នឹងចែកសៀវភៅសាលដីកាក្នុងសំណុំ រឿង០០១ ជូនដល់អ្នករស់រានមានជីវិត ពីមន្ទីរ ស-២១ និងដើមបណ្ដឹងរដ្ឋប្បវេណី នៅថ្ងៃសុក្រ ទី១៨ ខែឧសភា វេលាម៉ោង១៣ និង៣០នាទី នៅសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង។

ក្នុងនោះផ្នែកកិច្ចការសាធារណៈ ក្នុងតុលាការកូនកាត់ អំពាវនាវអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ចូលរួមកម្មវិធីនេះ ដោយអ្នកសារព័ត៌មាន ដែលចូលរួមត្រូវពាក់ប័ណ្ណសារព័ត៌មាន ដែលផ្ដល់ជូនដោយ អ.វ.ត.ក ឬដោយស្ថាប័ន សាម៉ីខ្លួន។

សំណុំរឿង ០០១គឺជាសំណុំរឿងទីមួយ ដែលបានត្រូវជំនុំជម្រះ នៅក្នុងតុលាការខ្មែរក្រហម ហើយសំណុំរឿងនេះ បានបិទបញ្ចប់កាលពីថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១២ ក្នុងគ្រានោះអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកំពូល បានប្រកាសសាលដីការផ្ដន្ទាទោស កាំង ហ្កេចអ៊ាវ ហៅ ឌុច ដាក់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុង ហ្សឺណេវឆ្នាំ១៩៤៩។

ការចែកជូនសៀវភៅនេះ ដើម្បីឲ្យសាធារណៈជនកម្ពុជា បានទទួលព័ត៌មានលម្អិតអំពីសាលដីការអ.វ.ត.ក ដែល បានបោះពុម្ភសាលដីការទាំងស្រុង ជាភាសាខ្មែរចំនួន ៥០០០ច្បាប់ និងសាលដីការសង្ខេបជាភាសាខ្មែរចំនួន ១៥០០០ច្បាប់ ដើម្បីចែកជូនដើមបណ្តឹងរដ្ឋប្បវេណី ស្ថាប័នតុលាការក្នុងស្រុក សាកលវិទ្យាល័យ បណ្ណាល័យ និងមន្ទីរក្រសួងក្នុងរដ្ឋាភិបាល៕

Photo by DAP-News

សំបុត្រមួយច្បាប់ ជាតម្រុយបង្ហាញ លទ្ធផល ឃាតកម្ម នៅក្រុមហ៊ុន អគ្គិសនី ភីភីជេណឺរ៉ល

E-mail Print PDF

ភ្នំពេញៈ រហូតមកដល់ថ្ងៃទី១៧ ខែឧសភា នេះ សមត្ថកិច្ចខណ្ឌដូនពេញ បានបង្ហាញលទ្ធផល៨០ ទៅ៩០ភាគ រយហើយ ក្រោយពីរកឃើញសំបុត្រមួយច្បាប់ និងហៅសាក្សី ៨-១០នាក់ យកទៅសួរនាំ ជុំវិញករណីឃាតកម្ម ទាំងកណ្តាលថ្ងៃនៅក្បែរស្តុប ផ្លូវភ្លោះ អូរឬស្សី។

មន្ត្រីនគរបាលខណ្ឌដូនពេញបានប្រាប់ថា មនុស្សពាក់ព័ន្ធចំនួន ២នាក់ អាចបង្ហាញលទ្ធផលរឿងឃាតកម្មនេះ បាន ទី១. ប្រពន្ធជនដៃដល់ និងទី២. ប្អូនថ្លៃជនដៃដល់។ ការសន្និដ្ឋានបែបនេះ បន្ទាប់ពីប្អូនថ្លៃ ត្រូវបានសមត្ថ កិច្ចហៅយកទៅសួរនាំ និងក្រោយពេលដែលសមត្ថកិច្ច រកឃើញសំបុត្រមួយច្បាប់លាក់ ទុកនៅក្នុងហោប៉ៅអាវ សពជនដៃដល់ ដែលសរសេរថា «អាតុងអ្ហែងជាអ្នកបំផ្លាញគ្រួសារអញ»។ ក្រៅពីអត្ថន័យក្នុងសំបុត្រនេះ នៅកន្លែងកើតហេតុ ក៏មានវត្តមានប្រពន្ធជនដៃដល់ និងប្អូនថ្លៃរបស់ជនដៃដល់ផងដែរ ដែលគេស្គាល់ថា ឈ្មោះជា តុង និងមានការបន្សល់ទុកកាបូបស្ពាយស្រីមួយ និងកាបូបដាក់លុយបុរសមួយផងដែរ។

សមត្ថកិច្ចបានដកស្រង់សំដីប្អូនថ្លៃជនដៃដល់ថា រឿងនេះ ផ្តើមចេញពីទំនាស់ផលប្រយោជន៍ការងារ ពោលគឺ ខណៈដែលជនរងគ្រោះជាមេការ ទៅបម្រើការងារនៅក្នុងក្រុមហ៊ុន ធ្វើឲ្យផលប្រយោជន៍ជនដៃដល់ត្រូវបាន បាត់បង់ ដែលថៅកែធ្លាប់មានទំនុកចិត្ត។

តាមសេចក្តីរាយការណ៍នានា បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ វង្ស សុក្រិតសាបុត្រ អាយុ ៣២ ឆ្នាំ ត្រូវបាន បុគ្គលិករួមការងារស្រឡាញ់រាប់អានជាច្រើននាក់ មិនដែលមានទំនាស់ពាក្យសំដីនោះឡើយ គ្រាន់តែដឹងថា ប្រ ពន្ធជនដៃដល់ ក៏បានបម្រើការងារនៅទីនោះជាមួយគ្នាដែរ។

សូមបញ្ជាក់ថា បុរសម្នាក់ ដែលគេអះអាងថា ជាបងថ្លៃរបស់ថៅកែក្រុមហ៊ុនលក់គ្រឿង អគ្គិសនីដ៏ធំមួយ នៅតាម បណ្ដោយផ្លូវព្រះ មុនីវង្ស បានប្រើប្រាស់ កាំភ្លើងបាញ់ប្រហារទៅលើមេការរបស់ក្រុមហ៊ុន បណ្ដាលឱ្យស្លាប់នៅ ក្នុងស្នាក់ការក្រុមហ៊ុនតែម្ដង ហើយ បន្ទាប់មកបាន បាញ់សម្លាប់ខ្លួនឯងនៅក្នុង បន្ទប់ទឹក ទំនងជាដឹងថា មិន អាចរត់គេចខ្លួនរួច ខណៈសមត្ថកិច្ចធ្វើការឡោមព័ទ្ធពីខាងក្រៅជាប់នោះ ។

ហេតុការណ៍បាញ់សម្លាប់គ្នានេះ បានកើតឡើងនៅម៉ោងប្រមាណជា៣រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅផ្ទះ ជាន់ទី១ លេខ២៨៨ ផ្លូវព្រះមុនីវង្ស សង្កាត់ បឹងរាំង ខណ្ឌដូនពេញ ដែលជាទីស្នាក់ការ ក្រុមហ៊ុន លក់គ្រឿងអគ្គិសនី ភីភីជេណឺរ៉ល ដែល គេអះអាងថា មានថៅកែឈ្មោះ ជា តុង ។

ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនដៃដល់ដែលបាញ់សម្លាប់គេ រួចហើយធ្វើ ឃាតខ្លួនឯងតាម ក្រោយ នេះ ត្រូវបានគេស្គាល់ឈ្មោះ ឡុង ងួនវុទ្ធី ហៅទូច អាយុ៤៩ ឆ្នាំ ដែលគេអះអាងថា ជាបងថ្លៃរបស់ថៅកែក្រុម ហ៊ុនខាងលើ។ ចំណែកជនរងគ្រោះ ដែលត្រូវជនសង្ស័យខាងលើនេះបាញ់សម្លាប់ ត្រូវបានគេស្គាល់ឈ្មោះ វង្ស សុក្រិតសាបុត្រ អាយុ៣១ឆ្នាំ ជាមេការគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុនខាងលើនេះ ។

ពាក់ព័ន្ធទៅនឹងករណីបាញ់សម្លាប់គ្នាខាងលើ គ្មានប្រភពណាមួយអះអាងពីមូលហេតុ ឱ្យបានច្បាស់លាស់នោះ ឡើយ តែភាគច្រើន គេអះអាងថា ផ្ដើមចេញពីរឿងគំនុំ តែគេមិនដឹងថា គំនុំនោះជ្រាលជ្រៅប៉ុណ្ណានោះទេ ហើយ ចុងក្រោយរហូតដល់កើតជាជម្លោះបាញ់សម្លាប់តែម្ដង។

យោងតាមសាក្សីដែលជាបុគ្គលិកក្រុមហ៊ុន បានអះអាងថា នៅមុនពេលកើតហេតុ គេឃើញឈ្មោះ ឡុង ងួនវុទ្ធី និង វង្ស សុក្រិតសាបុត្រ ដែលស្ថិតនៅជាន់ខាងក្រោម បានឈ្លោះប្រកែកគ្នាមួយសន្ទុះ ក្រោយមកស្រាប់តែពួក គេអូសគ្នាឡើងទៅជាន់ទី១ ដោយមួយសន្ទុះក្រោយមក ស្រាប់តែគេឮស្នូរគ្រាប់កាំភ្លើងផ្ទុះឡើង ៤-៥គ្រាប់ នៅជាន់ទី១ ធ្វើឱ្យមនុស្សម្នាផ្អើលឆោឡោ អតិថិជន ដែលចូលទៅរកទិញ ឥវ៉ាន់នាំគ្នារត់ប្រសាច ចេញមកខាង ក្រៅហើយក៏ស្ងាត់ទៅវិញទៅ ។ ក្រោយការ ផ្ទុះអាវុធ សមត្ថកិច្ចចម្រុះជាច្រើន បានចុះទៅកន្លែងកើតហេតុ ហើយធ្វើការ ឡោមព័ទ្ធមិនទាន់ហ៊ានឡើងទៅជាន់ទី១ ភ្លាមៗនោះទេ ដោយសារតែដឹងថា នៅជាន់ ទី១ មានមនុស្សដែលមានអាវុធនៅខាង លើនោះ។

លុះនៅម៉ោងប្រមាណជិត៤ សមត្ថកិច្ចសម្រេចសម្រុកចូលឡើងទៅជាន់ទី១ ដែល ជាកន្លែងផ្ទុះអាវុធ មិនឃើញ មានមនុស្ស ហើយខណៈរុករកពីបន្ទប់មួយទៅបន្ទប់មួយ ស្រាប់តែឃើញបុរសម្នាក់ ដេកស្លាប់នៅក្នុង បន្ទប់ ក្បែរតុការិយាល័យរបស់ខ្លួន ដោយ មានស្នាមត្រូវគ្រាប់កាំភ្លើង ដែលសាកសព នេះ ក្រោយមកត្រូវគេស្គាល់ថា ឈ្មោះវង្ស សុក្រិតតាបុត្រ ជាមេការរបស់ក្រុមហ៊ុន។

បន្ទាប់មកសមត្ថកិច្ចក៏ចាប់ផ្ដើមធ្វើការរុករក បន្ដពីបន្ទប់មួយទៅបន្ទប់មួយ ក៏បានរកឃើញ សាកសពបុរសម្នាក់ ទៀត ដេកស្លាប់នៅក្នុងបន្ទប់ទឹកចម្ងាយពីគ្នាប្រមាណ១០ម៉ែត្រ ដោយមានស្នាមត្រូវគ្រាប់កាំភ្លើងចំក្បាល ហើយ នៅក្បែរដៃ មានកាំភ្លើងខ្លីមួយដើមម៉ាក CZ-៧៥ផងដែរ។

ក្រោយរកឃើញ សាកសពទាំងពីរខាងលើ បានធ្វើឱ្យគេសន្និដ្ឋានថា ឈ្មោះឡុង ងួនវុទ្ធី ក្រោយពីបាញ់សម្លាប់ឈ្មោះ វង្ស សុក្រិតសាបុត្រ រួចហើយទំនងជាដឹងកំហុស ឬក៏ដឹងថា មិនអាចរត់រួចនោះ ក៏ធ្វើឃាតខ្លួនឯងតែម្ដង ទៅ ។

យោងតាមមន្រ្តីនគរបាល ដែលចុះពិនិត្យ និងធ្វើកោសល្យវិច័យ ទៅសាសព ជនរងគ្រោះបាន ឲ្យដឹងថា ជនរងគ្រោះ ដែលមេកា ត្រូវជនល្មើសបាន ចំនួន៥គ្រាប់ គឺត្រង់ក្បាល២គ្រាប់ ចំពោះ១គ្រាប់ ចំគ្រលៀន១គ្រាប់ និងចំខ្នង១គ្រាប់៕

អាមេរិក ស្នើឲ្យអាជា្ញធរកម្ពុជា ស៊ើបអង្កេត ការបាញ់សម្លាប់ក្មេងស្រី នៅខេត្តក្រចេះ

E-mail Print PDF

ភ្នំពេញៈ សហរដ្ឋអាមេរិក តាមរយៈស្ថានទូត របស់ខ្លួនប្រចាំប្រទេសកម្ពុជា បានចេញសេចក្កីប្រកាសព័ត៌មាន មួយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ ដោយស្នើឲ្យអាជ្ញាធរកម្ពុជាធ្វើការស៊ើបអង្កេតចំពោះការបាញ់សម្លាប់ កុមារីជំទង់ម្នាក់នៅខេត្តក្រចេះ កាលថ្ងៃទី១៦ ខែឧសភា ឲ្យបានពេញលេញ និងមានតម្លាភាព។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានបង្ហាញថា សហរដ្ឋអាមេរិកមានកង្វល់យ៉ាងជ្រាលជ្រៅ ចំពោះការបាញ់ សម្លាប់កុមារី ឈ្មោះ ហេង ចាន់ថា អាយុជាង១០ឆ្នាំកាលពីម្សិលមិញ ដែលតាមសេចក្ដីរាយការណ៍ បានឲ្យដឹង ថា ករណីស្លាប់ក្មេងស្រីជំទង់រូបនេះ បានកើតឡើងក្នុងអំឡុងពេល នៃការចុះបង្រ្កាប របស់កម្លាំងសន្តិសុខកម្ពុជា ទៅនឹងការតវ៉ាមួយលើដីសម្បទានសេដ្ឋកិច្ច។

សេចក្ដីប្រកាសព័ត៌មានដដែលបានឲ្យដឹងបន្តថា រដ្ឋាភិបាលសហរដ្ឋអាមេរិក សូមសម្ដែងការសោកស្ដាយ ដោយ ស្មោះដល់ក្រុមគ្រួសារ និងមិត្ដភក្ដិរបស់ក្មេង ដែលបានស្លាប់នោះ។ សហរដ្ឋអាមេរិកតែងតែសម្ដែងកង្វល់ ចំពោះ ជម្លោះដីធ្លី ដែលមានចំនួនកាន់តែច្រើនឡើង នៅប្រទេសកម្ពុជា ហើយនឹងលទ្ធភាព ដែលវាត្រូវក្លាយជាការ ប្រឈមមុខដាក់គ្នាដោយហិង្សា។

សម្រាប់រដ្ឋាភិបាលអាមេរិក បានចាត់ទុកការសម្រេចចិត្តថ្មីៗនេះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្អាកផ្ដល់ សម្បទានដីសេដ្ឋកិច្ចថា ជាការវិវត្តវិជ្ជមានមួយ ជាពិសេស ដោយយោងទៅលើកង្វល់កាន់តែច្រើនឡើង របស់ សាធារណៈជនទៅលើផលប៉ះពាល់បរិស្ថាន និងសិទ្ធិលើទ្រព្យសម្បត្តិ របស់ប្រជាជនកម្ពុជា។

មន្រ្ដីនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ កាលពីថ្ងៃទី១៦ ខែឧសភា បានសម្ដែងការសោកស្ដាយ ចំពោះ ការផ្ទុះអាវុធត្រូវក្មេងស្រីម្នាក់នោះ រហូតដល់ស្លាប់បាត់បង់ជីវិត ។ ប៉ុន្តែលោក ខៀវ សុភ័គ បញ្ជាក់ថា គោល បំណងរបស់រដ្ឋាភិបាល គឺកម្លាំងសមត្តកិច្ចចុះទៅបង្រា្កបក្រុមរបស់ ប៊ុន រដ្ឋា ដែលមានបំណងធ្វើ អប្បគមន៍ តែ ប៉ុណ្ណោះ៕

វេជ្ជបណ្ឌិត កម្ពុជា-ថៃ សហការគ្នាវះកាត់ កែវភ្នែកជូន ប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ

E-mail Print PDF

ភ្នំពេញៈ ក្រុមគ្រូពេទ្យជំនាញខាងព្យាបាលជំងឺភ្នែក របស់ប្រទេសកម្ពុជា និងថៃ នឹងសហការគ្នា ដើម្បីផ្តល់ជូននូវ ការព្យាបាល វះកាត់កែវភ្នែក ជូនដល់ប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ ៣០ ខែឧភាស ឆ្នាំ២០១២ នៅមន្ទីរពេទ្យជ័យជម្នះ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា លោក Sompong Sangua បានថ្លែងក្នុងសិន្និសីទព័ត៌មានស្តីពីគម្រោងវះ កាត់កែវភ្នែកជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ នៅស្ថានទូតថៃ ប្រចាំនៅកម្ពុជាថា គម្រោងព្យាបាលនេះ ក្រោមការផ្តើមផ្តើមគំនិត និង ជួយឧបត្តម្ភការចំណាយទាំងអស់ដោយ លោកជំទាវ ស៊ីវ បួយ កុកអាន ម្ចាស់ក្រុមហ៊ុនអានកូ សហគ្រាសផលិតការ៉េមតុក្កតា រួមទាំង សមាគម Lion បាងកក បួលួង និសមាគមមិត្តភាពថៃ-កម្ពុជា។

លោកបន្តថា «ការវះកាត់កែវភ្នែកនេះ ក្រុមគ្រូពេទ្យជំនាញថៃអញ្ជើញមន្ទីរពេទ្យបានផែវ នៅខេត្តសមុទ្រសាខន ដែលមានជំនាញក្នុងការវះកាត់កែវភ្នែក»។

លោកឯកអគ្គរាជទូតបន្តថា គ្រោងនេះ នឹងធ្វើការវះកាត់កែវភ្នែកជូនដល់ពលរដ្ឋខ្មែរប្រមាណ ១០០នាក់ ដែល មានបញ្ហាភ្នែក បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យឃើញថាភ្នែកនោះចាំបាច់ត្រូវការវះកាត់។ ការវះកាត់នឹងធ្វើនៅក្នុង រថយន្តខ្នាតធំ ដែលបានកែច្នៃជាបន្ទប់វះកាត់យ៉ាងទំនើប មានឧបករណ៍ សំម្ភារៈពេទ្យគ្រប់ចំនួន ដែលវះកាត់ បានមនុស្ស ៦នាក់ក្នុងមួយលើក។ រថយន្តវះកាត់ចលននេះនឹងមកដល់គោលដៅនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១២ ខាងមុខនេះ។

តំណាងក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងី ម៉េង បានថ្លែងក្នុងសន្និសីទផងដែរថា ការវះកាត់ កែវភ្នែកនេះ ជាការរួមចំណែកជួយដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខមាលភាព ប្រជាជន ជាពិសេសបញ្ហាចក្ខុរោគ។

លោកបន្តថា ក្រៅពីគម្រោងនេះ ប្រជាពលរដ្ឋខ្មែរដែលក្រីក្រក៏អាចទទួលបានការព្យាបាលជំងឺភ្នែក ដោយឥតគិត ថ្លៃបានដែរ តាមរយៈមូលនិធីសម្បធម៌។

ប្រធានមន្ទីរពេទ្យជ័យជំនះ លោក វេជ្ជបណ្ឌិត គង់ ឈុនលី បានថ្លែងបង្ហាញផែនការថា ការពិនិត្យ និងវះកាត់នឹង ចាប់ផ្តើមនៅថ្ងៃទី២៩ ខែឧសភា ហើយថ្ងៃទី៣០ ខែឧសភា ក្រុមគ្រូពេទ្យនឹងធ្វើការពិនិត្យអ្នកជំងឺ ដែលបានវះ កាត់រួចផ្តល់ថ្នាំជាដើម។

លោកវេជ្ជបណ្ឌិតបាន អំពាវនាវឲ្យប្រជពលរដ្ឋនៅទូទាំងប្រទេសដែលមានបញ្ហាភ្នែកសូមមកទទួលការព្យាបាល និងវះកាត់កែវភ្នែកដោយឥតគិតថ្លៃនេះ។ សម្រាប់អ្នកមានដែលមានទីលំនៅឆ្ងាយខាងមន្ទីរពេទ្យ និងមានកន្លែង ស្នាក់នៅជូន។

បងប្អូនដែលមានបញ្ហាភ្នែក និងមានចំណាប់អារម្មណ៍លើការព្យាបាលនេះ អាចចុះឈ្មោះបាននៅមន្ទីរពេទ្យជ័យ ជម្នះ ក្រុងតាខ្មែរ ខេត្តកណ្តាល ឬអាចទំនាក់ទំនងទូរស័ព្ទលេខ ០១២២១៥ ២៥២៕

Photo by DAP-NEWS

នគរបាលក្រុង បង្រ្កាបបានជើង ឆក់កាបូប តាមដងផ្លូវ២នាក់ បញ្ជូនទៅស្នងការ

E-mail Print PDF

បាត់ដំបងៈ កម្លាំងនគរបាល ក្រុងបាត់ដំបង ធ្វើការបង្រ្កាបចាប់បាន ជើងឆក់កាបូបតាម ដងផ្លូវ២នាក់កាល ពីវេលាម៉ោង១១ និង២០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ បន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១២កន្លង១ថ្ងៃ រួចនាំខ្លួនមកសាកសួរនិងកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការ ដើម្បីចាត់ការបន្ត ។

លោកស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌនគរបាល ក្រុងបាត់ដំបង បានឲ្យដឹងថាជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ ខ្លួនបានជាបន្តបន្ទាប់ ចំនួន២នាក់ មាន១-ឈ្មោះ ព្រហ្ម ជីវ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ក្រុមទី១០ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ២- ឈ្មោះ ហ៊ាង ដាណេ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

លោកស៊ន កុសល បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ជនសង្ស័យឈ្មោះហ៊ាង ដាណេ បានយកម៉ូតូឪពុកជិះជាមួយបក្ខពួក ដើរធ្វើសកម្មភាព ឆក់កាបូបជនរងគ្រោះ តាមដងផ្លូវមាន៣ចំណុចមាន លើកទី១- បានឆក់កាបូបជន រងគ្រោះ ឈ្មោះវ៉ាន់ ដាវី ភេទស្រីអាយុ២០ឆ្នាំ នៅវេលាម៉ោង៩ និង៣០នាទី ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ នៅចំណុចភូមិ-សង្កត់ ស្លាកែត ក្រុងបាត់ដំបង ក្នុងកាបូបនោះមាន លុយខ្មែរ ១០ម៉ឺនរៀល ទូរស័ព្ទដៃម៉ាកសូនីពណ៌ស១គ្រឿង។លើកទី២- ធ្វើសកម្មភាពឆក់កាបូប ជនរងគ្រោះឈ្មោះវុទ្ធី សុភ័ក្រ្តា ភេទស្រី អាយុ២០ឆ្នាំ នៅវេលាម៉ោង១៤ និង៣០នាទី រសៀល ថ្ងៃដដែល យកបានកាបូប មានសម្ភារៈទូរស័ព្ទដៃម៉ាកនូគា៦៣០០ ពណ៌ក្រហម១គ្រឿង .កាមេរ៉ាម៉ាកសូនី១គ្រឿង. កាតATM១ន្លឹក .លុយខ្មែរ៤មឺនរៀល. លុយ៦ដុល្លា. សោរម៉ូតូ១និង អត្តសញ្ញាណប័ណ្ណ១សន្លឹក។ លើកទី៣-ធ្វើសកម្មភាព ឆក់កាបូប ជនរងគ្រោះឈ្មោះ ភ័ណ សូរិយា ភេទស្រីអាយុ១៧ឆ្នាំ នៅវេលាម៉ោង១៧ និង១០នាទី ថ្ងៃដដែល នៅ ចំណុចមុខវិទ្យាស្ថានខ្មែរជំនាន់ថ្មី ស្ថិតក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ឆក់បានកាបូប ស្ពាយ១មានសម្ភារៈមានលុយខ្មែរ៤៧.០០០រៀល .ទូរស័ព្ទដៃម៉ាកLG ពណ៌ផ្កាឈូក១គ្រឿង និងសៀវភៅមេរៀន១ក្បាល ។

លោកស៊ន កុសល បានបន្តថា ក្រោយពីជនសង្ស័យទាំង២នាក់ បានធ្វើ សកម្មភាព ហើយជនរងគ្រោះ ទាំង៣នាក់ បានមកដាក់ពាក្យបណ្តឹង នៅអធិការក្រុងក្នុងនោះមាន ជនរងគ្រោះម្នាក់បានឃើញ ស្លាកលេខ ម៉ូតូ1E-9859 ក៏ចំណាំហើយ រាយការណ៍ជូនសមត្ថកិច្ចក្នុងពាក្យបណ្តឹង។ ក្រោយពីបានទទួលពាក្យ បណ្តឹងហើយកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមរក ស្លាកលេខម៉ូតូទើបដឹង និង ឈានទៅរកចាប់ខ្លួន ជនសង្ស័យបានម្នាក់កំពុងនៅផ្ទះកាល ពីវេលាម៉ោង១១ព្រឹក នៅចំណុចភូមិអីរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ស្របគ្នា និងឪពុកជន សង្ស័យបានប្តឹងសមត្ថកិច្ចឲ្យជួយរកម៉ូតូ ដែលកូនគាត់បានយកទៅកាល ព្រឹកថ្ងៃទី១៦ ខែឧសភា ពីម្សិលមិញផង។ ក្រោយពីឃាត់ខ្លួនបានម្នាក់ ហើយកម្លាំងនគរបាល បានទៅចាប់ខ្លួន បានម្នាក់ទៀត តាមការចង្អុលបង្ហាញពីបក្ខពួក ខ្លួននៅចំណុចផ្ទះជួល ក្រោយភោជ្ជនីយដ្ឋានពន្លឺត្បូង ក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រួចនាំយកមកសាកសួរ នៅអធិការក្រុង។ ជនសង្ស័យទាំង២ នាក់ បានឆ្លើយសារភាពថា បក្ខពួកខ្លួនទាំង២នាក់ ពិតជាបានលួចយកម៉ូតូឪពុក ជិះទៅបបួលមិត្តភក្តិដើរធ្វើ សកម្មភាព ឆក់កាបូបគេតាមដងផ្លូវ បានចំនួន៣កន្លែងពិត ប្រាកដមែន។

បច្ចុប្បន្នកម្លាំងជំនាញនគរបាលក្រុងបាន កសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យ ទាំង២នាក់ ទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។ រីឯម៉ូតូជិះធ្វើសកម្មភាព សមត្ថកិច្ចបានប្រគល់ ទៅឲ្យឪពុកជនសង្ស័យ ជាម្ចាស់ដើមវិញហើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

គណៈពង្រឹងការងារ គណបក្សប្រជាជន ស្រុកកោះធំ ជួបប្រជុំ ដាក់យុទ្ធនាការ ឃោសនា រកសំឡេងឆ្នោត

E-mail Print PDF

កណ្តាលៈ ខណៈដែលយុទ្ធនាឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ឈានចូលមកដល់នៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០១២នេះ លោកទេសដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធាន គណៈពង្រឹងការងារគណបក្សប្រជាជនស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ ២០១២ នៅទីស្នាក់ការគណបក្សប្រជាជនស្រុកកោះធំ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងសកម្មជនសំខាន់ៗ ប្រមាណ ៣៦៨នាក់ នៃគណបក្សប្រជាជន កម្ពុជាស្រុកកោះធំ ដើម្បីចាត់វិធានការពង្រឹងការងារបក្ស ក៏ដូចជា ការរៀបយុទ្ធនាការឃោសនាការ បោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ផងដែរ។

នៅក្នុងឱកាសនោះ លោក អ៊ិន ឃុន អភិបាលស្រុកកោះធំ បានមានប្រសាសន៍ពីសកម្មភាពនានា ដែលគណ បក្សប្រជាជនស្រុកកោះធំ ដែលបានចុះជួយប្រជាពលរដ្ឋ ដែលរងគ្រោះផ្សេងៗ ក៏ដូចជាការចូលរួមអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋាន ជួយឲ្យកម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ លោកក៏បានរៀបរាប់ពី ផែនការក្នុងការរៀបចំយុទ្ធនាការឃោសនារៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែឧសភា ផងដែរ។

នៅក្នុងឱកាសចុះជួបសំណេះសំណាល ក៏ដូចជាពង្រឹងការងារ នៅចំពោះមុខសកម្មជនបក្សសំខាន់ជាច្រើន រូបនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍លើកឡើងអំពីការស្ទង់មតិរបស់អង្គការក្រៅរដ្ឋា ភិបាល មានមូលដ្ឋាននៅសហរដ្ឋអាមេរិក IRI ដែលបានរកឃើញថា ប្រជាជនកម្ពុជាប្រមាណ ៨១ភាគរយ បាន គាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ បានថ្លែងនៅចំពោះមុខសកម្មជនបក្ស ក៏ដួចជាការប្តេជ្ញាចិត្តចំពោះប្រជា ពលរដ្ឋទាំងអស់ថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈ៨៧ភាគរយក្នុងលុបបំបាត់អំពើពុករលួយ ហើយរាជរដ្ឋាភិ បាលកម្ពុជា នៅតែបន្តចុះជួយប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ថ្នល់ និងប្រព័ន្ធធារាសាស្រ្ត សម្រាប់ប្រកបរបរកសិកម្ម។

លោកទេសរដ្ឋមន្រ្តី ក៏បានសន្យាធ្វើផ្លូវលេខ ២១ ដែលនឹងបើកការដ្ឋាននៅដើឆ្នាំ ២០១៣ និងផែនការផ្តល់ថវិកា បន្ថែមសម្រាប់សមាគមមនុស្សចាស់។ លោកបានថ្លែងប្រាប់សមាជិកបក្សទាំងអស់ថា ការបោះឆ្នោតជូនគណ បក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

ជាចុងក្រោយលោកទេសរដ្ឋមន្រ្តី បានក្រើនរំលឹក និងដាស់តឿន ដល់សមាជិកបក្សស្រុកកោះធំទាំងអស់ត្រូវ ខិតខំរកសំឡេងឆ្នោតឲ្យបាន ៨០អាសនៈសម្រាប់គណបក្សប្រជាជនកម្ពុជា៕

Photo by DAP-NEWS

Photo by DAP-NEWS

'គណបក្ស ប្រជាជន នៅស្រុក រលាប្អៀរ ទទួល សមាជិកថ្មី ១៤៩៤នាក់

E-mail Print PDF

កំពង់ឆ្នាំង ៖ សមាជិក សមាជិកា មកពីគណបក្សនយោបាយចំនួន៤ រួមមាន គណបក្សសម រង្ស៊ី, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្ស នរោត្ដម ឫទ្ធិ និងគណបក្ស សិទ្ធិមនុស្ស ប្រមាណ ១៤៩៤នាក់ បានធ្វើសមាហរណ កម្មជាមួយគណបក្សប្រជាជន នៅក្នុងស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង បន្ទាប់ពីពួកគេអស់ជំនឿ និងលែង ទុកចិត្ដ លើការដឹកនាំរបស់គណបក្សទាំងនោះ ។

វិធីទទួលសមាជិកថ្មីខាងលើ នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ នៅទីស្នាក់ការគណបក្សប្រជាជន ស្រុករលាប្អៀរ ក្រោមអធិបតីភាព លោក ទូច ម៉ារីម ប្រធានគណបក្សខេត្ដ តំណាងលោក អ៊ុក រ៉ាប៊ុន សមាជិកបក្សប្រជាជន ថ្នាក់កណ្ដាល ចុះជួយខេត្ដកំពង់ឆ្នាំង ព្រមទាំងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ។

នៅក្នុងឱកាសនោះ លោក ទូច ម៉ារីម បានសម្ដែងការស្វាគមន៍ ចំពោះការសម្រេចចិត្ដដ៏ត្រឹមត្រូវ របស់បងប្អូន ដែលមករួមរស់ជាមួយគណបក្សប្រជាជន ។

យោងតាមរបាយការណ៍ របស់លោក ប៉ា សុខុម សមាជិកគណបក្ស ប្រជាជនថ្នាក់កណ្ដាល ចុះជួយខេត្ដកំពង់ឆ្នាំង និងជាអនុប្រធានក្រុមការងារ ចុះជួយស្រុករលាប្អៀរ បានឱ្យដឹងថា សមាជិក សមាជិកា ទាំង ១៤៩៤ នាក់ រួមមាន មកពីគណបក្សសម រង្ស៊ី ៥៦៣នាក់ ,គណបក្សហ្វ៊ុនស៊ិនប៉ិច ៦៣៦ នាក់, គណបក្ស នរោត្ដម រណឫទ្ធិ ១៩៩នាក់ និងគណបក្សសិទ្ធិមនុស្ស ៩៦នាក់៕

www.dap-news.com

www.dap-news.com

តុលាការ ខេត្តកោះកុង បញ្ចប់ការ​​ សាកសួរសាក្សី ២នាក់ របស់កាសែត ខេមបូឌាដេលី បំភ្លឺ

E-mail Print PDF

កោះកុង៖ មន្រ្តីសិទ្ធិមនុស្ស អង្គការលីកាដូ ប្រចាំខេត្តកោះកុង បានឲ្យដឹងថា តុលាការខេត្ត បាន បញ្ចប់ការ សាកសួរទៅលើសាក្សីពីរនាក់ ដែលជាអ្នកយកព័ត៌មាន ឲ្យព្រឹត្តប័ត្រ ឌឹខេមបូឌាលី នៅ ល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២នេះ ក្នុងករណីបាញ់សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការ ការពារធនធានធម្មជាតិ និងលោក អ៊ិន រតនា ដែលជាមន្រ្តីកងរាជអាវុធហត្ថ ។

អ្នកសម្របសម្រួល អង្គការសិទ្ធិមនុស្សលីកាដូប្រចាំ ខេត្តកោះកុង លោក អ៊ិន គង់ចិត្ត មាន ប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ថា បន្ទាប់ពីចៅក្រមតុលាការ ខេត្តកោះកុង ស៊ើបសួរ ទៅលើអ្នកយកព័ត៌មានឲ្យព្រឹត្តប័ត្រ ឌឹខេមបូឌាលី ពីករណីបាញ់សម្លាប់លោក វុទ្ធី និងអ៊ិន រតនា នៅព្រឹកមិញនោះ នៅរសៀលថ្ងៃដដែលព្រះរាជអាជ្ញារងខេត្តបានបន្តការសាកសួរបន្ថែមទៀត ប៉ុន្តែបន្ទាប់ពី បញ្ចប់ការសាកសួរនោះ មិនទាន់បានដឹងលទ្ធផលយ៉ាងណានោះទេ ព្រោះអ្នកយកព័ត៌មាន ឈ្មោះ ផន បុប្ផាមិនព្រមនិយាយអ្វីទាំងអស់។

ប៉ុន្តែនៅព្រឹកថ្ងៃនេះគេឃើញតែអ្នកយកព័ត៌មានជនជាតិខ្មែរ ឈ្មោះ ផន បុប្ផា តែម្នាក់ទេ ដែលបានចូលទៅបំភ្លឺ ដោយឡែកអ្នកយកព័ត៌មានជនជាតិបរទេសមិនបានចូលមកបំភ្លឺទេ ដោយសារ រូបគាត់ទៅលំហែរ កាយវិសមកាលនៅក្នុង ប្រទេសរបស់គាត់ ។

លោកបន្តថា «ទាក់ទងទៅនឹងគាត់ឆ្លើយយ៉ាងម៉េចជាមួយព្រះរាជអាជ្ញារងនោះ យើងអត់ដឹងទេ ព្រោះគាត់ លាក់ការសំងាត់របស់គាត់ដែរ ដោយសារភ័យព្រួយរឿងសុវត្ថិភាព ហើយព្រះរាជអាជ្ញាក៏គាត់អត់ប្រាប់ដែរ ដោយសារកិច្ចការងារស៊ើបអង្កេត» ។

លោកបន្ថែមទៀតថា នៅក្នុងអំឡុងពេលសាកសួររបស់ព្រះរាជអាជ្ញានោះ អាចនឹងមាន តម្រុយខ្លះៗបន្ថែមទៀត ដើម្បីហៅអ្នកពាក់ព័ន្ធនិងកន្លែងហេតុមកឆ្លើយបំភ្លឺទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែឧសភា ចៅក្រមសាលាដំបូងខេត្តកោះកុង បានសម្រេចឃុំខ្លួនខ្មាន់កាំភ្លើង រ៉ាន់ បូរ័ត្ន នៅពន្ធនាគារខេត្ត ដោយចោទប្រកាន់ពីមនុស្សឃាតដោយអចតេនា ហើយសម្រេច ឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្ត ក្នុងចន្លោះរយៈពេល៤ខែ ដើម្បីរង់ ចាំការបើកសវនា ជំនុំជម្រះ ជាសាធារណៈ។

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង បានចោទប្រកាន់លោក រ៉ាន់ បូរ័ត្ន ពីបទ មនុស្ស ឃាតដោយ អចេតនា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ស្ថិតនៅចំណុចវាលបី ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បើយោងតាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ ជនសង្ស័យអាចនឹង ត្រូវចៅក្រមសម្រេចផ្តន្ទាទោសជាប់ពន្ធនាគារពី១ឆ្នាំទៅ ៣ឆ្នាំ និងបង់ប្រាក់ពិន័យពី២លាន ទៅ៦លាន រៀល៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

មានអ្នក បំពានបញ្ជា របស់អភិបាល រាជធានីភ្នំពេញ រឿងតទុយោទឹក

E-mail Print PDF

ភ្នំពេញ ៖ អ្នកស្រី មាស សុគន្ធ ដែលអះអាងថា ជាម្ចាស់ដីឡូត៍ ផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានចោទម្ចាស់ផ្ទះ នៅជាប់ដីឡូត៍របស់អ្នកស្រីថា បំពានលើ បទបញ្ជារបស់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បន្ទាប់ពីម្ចាស់ផ្ទះជិតខាងមួយនេះ បានទៅរារាំង ក្រុមមន្ដ្រីរដ្ឋាករទឹក ឱ្យផ្អាកការតទុយោទឹក ចូលទៅក្នុងផ្ទះជួលរបស់អ្នកស្រី។

អ្នកស្រី មាស សុគន្ធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា បន្ទាប់ពីអ្នកស្រីបានសង់បន្ទប់ជួល សម្រាប់ជួល ឱ្យនិស្សិតមកពីបណ្ដាខេត្ដស្នាក់នៅរៀនសូត្រ រួចមក អ្នកស្រីបានស្នើសុំទៅខាងមន្ទីរសាធារណការ និងដឹកជញ្ជូន ហើយខាងមន្ទីរ ក៏បានសុំការឯកភាព ពីអភិបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យអ្នកស្រី តបណ្ដាញទឹក ចូលទៅក្នុងដី ឡូត៍ របស់អ្នកស្រី ដើម្បីអ្នកជួលផ្ទះភាគច្រើនជានិស្សិត អាចប្រើប្រាស់ទឹកបាន។

ប៉ុន្ដែនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ ខណៈដែលក្រុមមន្ដ្រីរដ្ឋាករទឹក កំពុងតបណ្ដាញទុយោមេ ចូលទៅក្នុងដីឡូត៍របស់អ្នកស្រី ស្រាប់តែឈ្មោះ ហួត សុគន្ធី ភេទស្រី ជាម្ចាស់ផ្ទះលេខ 41H ជាប់នឹងដីឡូត៍របស់អ្នកស្រីនោះ ចេញមករារាំង ក្រុមមន្ដ្រីរដ្ឋាករទឹក មិនឱ្យតបណ្ដាញទុយោ ដោយសារតែមានបញ្ជា ពីមន្ដ្រីជាន់ខ្ពស់មួយរូប របស់សាលារាជធានី ភ្នំពេញ ។

អ្នកស្រី មាស សុគន្ធ បានបន្ដថា ក្រុមមន្ដ្រីរដ្ឋាករទឹក ក្រោយពីបានឮថា មានបញ្ជាឱ្យផ្អាកតទុយោ ពីសំណាក់មន្ដ្រីជាន់ខ្ពស់ នៅសាលារាជធានីភ្នំពេញនោះមក ក្រុមរដ្ឋាករទឹក ក៏បានផ្អាក ដើម្បីរាយការណ៍ជូនទៅ ថ្នាក់លើ ស្ដីពីបញ្ហានេះ។ ដូច្នេះនេះបង្ហាញឱ្យឃើញ ថា ឈ្មោះ ហួត សុគន្ធី កំពុងល្មើសនឹងបទបញ្ជា របស់អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា នៅក្នុងរឿងតទុយោទឹកខាងលើនេះ។

យោងតាមការឯកភាព របស់លោក កែប ជុតិមា ដែលបានស្នើទៅលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដោយអនុញ្ញាតឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជីកកាត់ផ្លូវបេតុងចំនួន១កន្លែង មានប្រវែង ៩៦ម៉ែត្រ លើផ្លូវលេខ 265W.1 នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលសាលារាជធានីភ្នំពេញ ពុំមានការជំទាស់នោះទេ។

បើទោះបីអភិបាលរាជធានីភ្នំពេញ បានឯកភាពឱ្យមាន ការជីកផ្លូវបេតុង ដើម្បីតភ្ជាប់ទុយោទឹក ចូលទៅក្នុងដីឡូត៍ របស់អ្នកស្រី មាស សុគន្ធ ក៏ដោយ ប៉ុន្ដែឈ្មោះ ហួត សុគន្ធី បែរជាទៅរារាំងក្រុមមន្ដ្រីរដ្ឋាករទឹក មិនឱ្យតទៅវិញ ដោយអះអាងថា មានបទបញ្ជាពីមន្ដ្រីជាន់ខ្ពស់ សាលារាជាធានីភ្នំពេញ ៕

Page 1 of 304

______________________________ផ្សព្វផ្សាយពាណិជ្ជកម្ម__________________________________

SAFE HOME TECHNOLOGY