left
Safe Home

Dap News...Admin

Tuesday, May 21st

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

បញ្ជូនមេតុងទីន សង្ស័យបោកលុយ កូនៗជាង ១លានដុល្លារ ទៅតុលាការ

E-mail Print PDF

ភ្នំពេញ៖ ស្ត្រីជាមេតុងទីនវ័យក្មេង នៅផ្សារថ្មី ដែលរងនូវបណ្តឹងពីកូនៗ ជាង១០០នាក់ ថាបានបោកប្រាស់ លុយពួកគាត់ ខ្ទង់លានដុល្លារ ហើយត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួននោះ ឥឡូវត្រូវបានបញ្ជូន ទៅកាន់ តុលាការហើយ នៅព្រឹកនេះដោយមានកូនៗរាប់សិបនាក់ បាននាំគ្នាទៅចោមរោមពេញតុលាការផងដែរ ។

ស្តី្រដែលជាមេតុងទីនវ័យក្មេងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ ថៃ ចំរើន អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះលេខ៤ Eoz ក្រុមទី២០២ សង្កាត់ស្រះចកខណ្ឌដូនពេញ និងមានមុខរបរជាអ្នកលក់ដូរ និងធ្វើមេតុងទីន នៅផ្សារធំថ្មី ។ មេតុងទីនខាងលើនេះត្រូវកម្លាំងការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថលលើផ្ទៃប្រទេស ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១៩ ខែឧសភា នៅម្តុំមុខរដ្ឋសភា តាមដីកាបញ្ជាឲ្យនាំខ្លួនលេខ២២៤ស ព្រ ដោយចៅក្រមស៊ើបសួរ លោក កោ វណ្ឌី ។

គេនៅមិនទាន់ដឹងថា ករណីសង្ស័យឆបោករឿងលេងតុងទីនខាងលើនេះ មានទំហំទឹកប្រាក់ប៉ុន្មាន នៅឡើយ នោះទេ តែនៅមុខតុលាការរាជធានីភ្នំពេញ កូនៗតុងទីនដែលនាំគ្នាទៅចោមរោម ចង់ដឹងព័ត៌មាននៅមុខ តុលាការនោះ បានអះអាងថាស្ត្រីសង្ស័យខាងលើ បានបើកធ្វើមេតុងទីន ជាច្រើនក្បាលដោយមាន ដេញប្រចាំថ្ងៃ ដេញប្រចាំសប្តាហ៍ និងដេញប្រចាំខែផងដែរ ដោយពួកគេអះអាងថា កូនៗទាំងអស់មានគ្នា ជាង១០០នាក់ហើយ ក្នុងម្នាក់ៗ យ៉ាងហោចណាស់ក៏ចាញ់បោកអស់ទឹកប្រាក់ ខ្ទង់ពីរទៅបីម៉ឺនដុល្លារដែរ ។ ដូច្នេះបើគេធ្វើលេខបូក តាម អ្វីដែលកូនតុងទីនអះអាងខាងលើនេះ ទំហំទឹកប្រាក់មានមិនតិចជាង២លានដុល្លារនោះឡើយ តែទំហំទឹកប្រាក់ ជាផ្លូវការគេនៅមិនទាន់ដឹងនៅឡើយនោះទេ ដោយបច្ចុប្បន្នតុលាការកំពុង ឲ្យអ្នកចាញ់បោក ដាក់ពាក្យបណ្តឹង ៕

Photo by DAP-News

ស្ត្រីមេតុងទីន

Photo by DAP-News

Photo by DAP-News

KIM Tools ជាកន្លែងបណ្តុំដោយ សម្ភារៈ សួនច្បារ និងសម្ភារៈប្រើប្រាស់ គ្រប់ប្រភេទ

E-mail Print PDF

តើលោកអ្នក កំពុងស្វែងរក សម្ភារៈជាង សម្ភារៈសួនច្បារ ឬ សម្ភារៈសម្រាប់បម្រើឱ្យ ការសាងសង់ ដែលមានគុណភាពល្អ និងមានតម្លៃ សមរម្យមែនទេ?

យើងសូមណែនាំ នូវក្រុមហ៊ុន ដ៏ល្បីមួយ ដែលបានផ្គត់ផ្គង់ និងចែកចាយសម្ភារៈទាំងនេះ នោះគឺ ខេអាយអឹមធូលស៍ (KIM Tools) ដែលជាក្រុមហ៊ុន កំពុងនាំមុខគេ ក្នុងការចែកចាយ សម្ភារៈជាង សម្ភារៈសួនច្បារ និង សម្ភារៈសម្រាប់បម្រើឱ្យ ការសាងសង់ នៅកម្ពុជា ។ គោលដៅចម្បង ដែលជាការ ប្តេជ្ញាចិត្ត របស់ ខេអាយអឹមធូលស៍ គឺផ្តល់ឱ្យអតិថិជន នូវផលិតផល ដែលមានគុណភាពខ្ពស់ ជាមួយនឹងតម្លៃ ដែលមានលក្ខណៈប្រកួតប្រជែង ផងដែរ ។

រាល់ផលិតផល ទាំងអស់ របស់ ខេអាយអឹមធូលស៍ គឺសុទ្ធសឹងតែជាម៉ាក ដែលកំពុងពេញនិយម នៅលើទីផ្សារ ។ ជាមួយនឹង ផលិតផល១៦០០មុខ មានដូចជា ឧបករណ៍សម្រាប់កាត់ស្មៅ ឧបករណ៍ សួនច្បារ ឧបករណ៍ប្រើដោយដៃ ឧបករណ៍សម្រាប់លើកដាក់ ឧបករណ៍សម្រាប់វាស់វែង ឧបករណ៍ថាមពល ឧបករណ៍សុវត្ថិភាព កាបូប និង ប្រអប់ដាក់សម្ភារៈ ឧបករណ៍ឈុត ម៉ាស៊ីនបាញ់ទឹក ម៉ាស៊ីនផ្សា ធុងខ្យល់ សោរចាក់ផ្ទះ ជាដើម ។ល។

យើងជឿថា អតិថិជន ប្រកដជាអាចស្វែងរកឃើញ នូវផលិតផល ដែលពួកគេចង់បាន សម្រាប់គម្រោង សាងសង់ផ្សេងៗ ក៏ដូជា សម្រាប់ការងារកសិកម្ម សិប្បកម្ម ឧស្សហកម្ម ការងារក្នុងយានដ្ឋាន ការងារប្រចាំគេហដ្ឋាន ឬ ការងារសួនច្បារជាដើម ។ សម្រាប់ព័ត៌មានលម្អិត សូមចូល នៅកាន់ គេហទំព័រ ខេអាយអឹមធូលស៍ ៖ www.kimtools.com ដើម្បីស្វែងរកអ្វី ដែលលោកអ្នកចង់បាន៕

www.dap-news.com

លោក គីម រិទ្ធី ដឹកនាំក្រុមការងារ បក្សចុះជួប សំណេះសំណាល ជាមួយយុវជននៅឃុំ ព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល

E-mail Print PDF

កណ្តាល៖ កាលពីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣កន្លងទៅនេះលោក គីម រិទ្ធី ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បេក្ខជនតំណាងរាស្រ្ត មណ្ឌលខេត្តកណ្តាល បានដឹកនាំ ក្រុមការងារបក្ស មួយចំនួន ចុះជួបសំណេះសំណាល ជាមួយយុវជនដែលជា សមាជិកសកម្ម របស់គណបក្ស ប្រជាជនកម្ពុជា ឃុំព្រែកជ្រៃ។ កម្មវិធីនេះធ្វើឡើងក្នុង បរិវេណវត្តបច្ចន្តមុនី ហៅវត្តព្រែកជ្រៃ ដែលឋិតនៅក្នុង ភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួម ពីគណៈពង្រឹងស្រុក យុវជន និងមន្ត្រីគណបក្ស មូលដ្ឋានជាច្រើននាក់ ។

ថ្លែងក្នុងឧិកាសនោះ លោក គីម រិទ្ធី បានពាំនាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កម្ពុជាទូទាំងប្រទេស ។លោក បានបន្តថា កត្តាសាមគ្គីភាពផ្ទៃក្នុងល្អ តាំងពី ថ្នាក់លើ រហូតមកដល់មូលដ្ឋាន គឺជាកត្តានាំមកនូវ ជ័យជំនះ ហើយការធ្វើអំពើល្អជា មួយប្រជាពលរដ្ឋ នឹងនាំមក នូវភាព ជោគជ័យក្នុងការបោះឆ្នោត ជ្រើសរើស តំណាងរាស្រ្ត ហេតុនេះមន្ត្រីគណបក្សមូលដ្ឋាន និងយុវជនជា សកម្មជន ទាំងអស់ ត្រូវបន្តប្រព្រឹត្តនូវអំពើល្អ ដើម្បីចៀសវាងការថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋ និងត្រូវសាមគ្គីគ្នា វេញជាធ្លុងមួយក្នុងគោលដៅ ណែនាំដល់បងប្អូនទាំងអស់ ឲ្យយល់ច្បាស់ពីគោលនយោបាយ របស់គណបក្ស ប្រជាជន ដើម្បីដណ្តើមជ័យជំនះជាបន្តទៀតនាពេល បោះឆ្នោតខាងមុខ និងបន្តគាំទ្របេក្ខភាព សម្តេចតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បន្តដឹកនាំប្រទេសជាតិ ឲ្យកាន់តែរីកចំរើនទ្វេរឡើងថែមទៀត។ ក្នុងឱកាសនោះ លោកក៏ បាននាំយកនូវថវិកានិងសំភារៈ ដែលជាអំណោយ របស់សម្តេច តេជា ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់យុវជន និងប្រជាពលរដ្ឋដែលបាន ចូលរួមទាំងអស់ ដោយម្នាក់ៗទទួលបាននូវ ក្រណាត់សមួយដុំ សៀវភៅមួយក្បាល និងថវិកាចំនួន មួយម៉ឺនរៀលផងដែរ៕

Photo by DAP-News

Photo by DAP-News

រថយន្តវៀតណាម ២គ្រឿងចូលដឹកឈើ ប្រណីតក្នុងទឹកដីខ្មែរ ត្រូវចាប់ជាប់

E-mail Print PDF

រតនគិរី៖ សមត្ថកិច្ចព្រំដែន ប៉ុស្តិ៍ភ្នំក្រហម ចំណុះឲ្យវរសេនាតួចការពារ ព្រំដែនលេខ៦២៣បានចាប់រថយន្តម៉ាក ទូរីសចំនួន២គ្រឿងពាក់ស្លាកលេខ វៀតណាម ចូលដឹកឈើខុសច្បាប់ ក្នុងទឹកដីខ្មែរ ស្ថិតក្នុងភូមិប៉ក់តូច ឃុំប៉ក់ញ៉ែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ ផ្នែកបរកែវ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលឈរជើងនៅតំបន់ខាងលើ ប្រាប់ឲ្យដឹងថាជារៀងរាល់ថ្ងៃ កម្លាំង នគរបាល និងកម្លាំងយោធា តែងតែដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនរួមគ្នា ក៏បានប្រទះឃើញ រថយន្តម៉ាកទូរីស ពាក់ស្លាកលេខវៀតណាម ផ្ទុកឈើប្រណីតប្រភេទធ្នង់ ជាច្រើនដុំក៏ចាប់បានតែម្តង ។ ប៉ុន្តែអ្នកបើករថយន្ត ផ្ទុក បទល្មើសខាងលើ គេចខ្លួនបាត់បន្សល់ទុករថយន្ត និងឈើប្រណីតប្រភេទធ្នង់ ជាច្រើនដុំព្រមទាំង ឯកសារ ផ្សេងៗ របស់ជនជាតិវៀតណាម មួយចំនួនផងដែរ ។

ប្រភពព័ត៌មានខាងលើប្រាប់បន្តឲ្យដឹងថា កម្លាំងយើងបានធ្វើការរឹបអូសវត្ថុតាង មួយចំនួនក្នុងនោះ ឈើប្រណីត ប្រភេទធ្នង់ ចំនួន១០ដុំ ដែលមានប្រវែង២ម៉ែត្រ មានមុខកាត់២០គុណ៣០, ២៥គុណ៣០, ៣០គុណ៣០ និង៣០ គុណ៤០លាយចម្រុះគ្នាស្មើនឹង១ម៉ែត្រគូប ៨២៤និងរថយន្តចំនួន២គ្រឿង និងឯកសារពាក់ព័ន្ធផ្សេងៗ ត្រូវបាន កម្លាំងឈរជើង ខាងលើប្រគល់ជូនរដ្ឋបាលព្រៃឈើ ផ្នែកបរកែវភ្លាមៗផងដែរ ។

ប្រភពព័ត៌មានផ្សេងទៀត ប្រាប់ឲ្យ ដឹងថា មុននឹងឈានដល់កម្លាំងសមត្ថកិច្ចការពារព្រំដែន ដែលមានទីតាំង ខាងលើ ប្រគល់វត្ថុតាង ដល់កម្លាំង ជំនាញ រដ្ឋបាលព្រៃឈើនោះ ដោយសារមានការបែកធ្លាយ ព័ត៌មានមក ខាងក្រៅ ដឹងដល់ជំនាញរដ្ឋបាលព្រៃឈើ រួចរាយការណ៍បន្តទៅថ្នាក់លើទើបមានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ប្រគល់វត្ថុតាងនិងមធ្យោបាយដឹកបទល្មើស យកមកចាត់ចែងតាមច្បាប់ ។

ប្រភពព័ត៌មានខាងលើនេះខ្សឹបបន្តឲ្យដឹងថា ដោយទីតាំងច្រករបៀង នេះមានភូមិ សាស្ត្រ ស្មុគស្មាញមិនសូវមាន អ្នកណាចេញចូល ទៅដល់ទើបក្រុមសមត្ថកិច្ចទាំងនោះ អនុវត្តការងារផ្ទុយពី បទបញ្ជាថ្នាក់លើរបស់ខ្លួន ព្រោះ រថយន្តផ្ទុកឈើប្រណីត ទាំងពីរគ្រឿងខាងលើ ត្រូវបានគេដឹងថាក្រុមសមត្ថកិច្ច ចាប់តាំងពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ មកម្ល៉េះ ប៉ុន្តែរងចាំចរចាតម្លៃ បម្រុងដោះលែង តែបែកធ្លាយព័ត៌មាន ដល់ថ្នាក់លើ ទើបមានបញ្ជាឲ្យ ប្រគល់ជូនវត្ថុតាងនិងមធ្យោបាយដឹកបទល្មើស ដល់ផ្នែករដ្ឋបាលព្រៃឈើ បរកែវ ចាត់ចែងតាមច្បាប់ស្តីពីព្រៃឈើ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

វិចារណកថា ៖ បង្ក្រាបក្រុមចោរប្លន់ ប្រដាប់អាវុធ ដើម្បីសន្តិសុខសង្គម

E-mail Print PDF

មួយរយៈពេល ចុងក្រោយនេះ អំពើប្លន់ប្រដាប់អាវុធ នៅក្នុងរាជធានីភ្នំពេញ និងនៅតាម បណ្ដាខេត្ដមួយ ចំនួន ដូចជាខេត្ដកំពង់ចាម និងខេត្ដព្រៃវែងជាដើម បានធ្វើឱ្យប្រជាពលរដ្ឋ មានការភ័យខ្លាចយ៉ាងខ្លាំង ។ បើទោះបីមន្ដ្រីអាជ្ញាធរ និងសមត្ថកិច្ចយកចិត្ដទុកដាក់ អនុវត្ដន៍ គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ដើម្បីពង្រឹងសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គមយ៉ាង ណាក៏ដោយ ក៏ក្រុមចោរប្លន់ ប្រដាប់អាវុធ នៅតែឆ្លៀត ឱកាសបង្កអសន្ដិសុខសង្គមឥតឈប់ ឈរដដែល ។ ប្រការនេះ តម្រូវឱ្យមន្ដ្រីអាជ្ញាធរនិង សមត្ថកិច្ចមូល ដ្ឋាន ក៏ដូចជាក្រសួងនិង ស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្ដទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងសន្ដិសុខ សណ្ដាប់ ធ្នាប់សង្គម ដើម្បីឱ្យប្រជាពលរដ្ឋ រស់នៅនិងប្រកបរបរចិញ្ចឹមជីវិត ដោយសុខសាន្ដ ។ ជាការពិតអំពើ ប្លន់ប្រដាប់អាវុធ ក្នុងរាជធានីភ្នំពេញ តែងតែកើតមាននៅតាមដងផ្លូវ និងធ្វើសកម្មភាពប្លន់ យកទ្រព្យសម្បត្ដិ ប្រជាពលរដ្ឋ ដល់ក្នុងផ្ទះតែម្ដង បណ្ដាលឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ហើយស្ទើរតែ លែងហ៊ាន ពាក់គ្រឿងអលង្ការមានតម្លៃទៅចូលរួម ក្នុងកម្មវិធីផ្សេងៗ ។

កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ បន្ដស្វែងរកចាប់ខ្លួនក្រុមចោរប្លន់ ដែលបានធ្វើសកម្មភាពប្លន់ នៅសង្កាត់ទួល ទំពូងទី១ កាលពីយប់ ថ្ងៃទី១៨ ខែឧសភា ហើយត្រូវម្ចាស់ផ្ទះបាញ់ចោរម្នាក់ ឱ្យរងរបួសជើង ទៅណាមិនរួច ។ លោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលរាជ ធានីភ្នំពេញ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីក្រុមចោរចូលប្លន់ដល់ក្នុង ផ្ទះ ហើយត្រូវម្ចាស់ផ្ទះជាមន្ដ្រីកង រាជអាវុធហត្ថ បាញ់ចោរម្នាក់ឱ្យបាក់ជើងនោះ សមត្ថកិច្ច កំពុងស្រាវជ្រាវ តាមចាប់ខ្លួនបក្ខពួក និងឆែកឆេរ ផ្ទះជនសង្ស័យ ។ ទោះជាយ៉ាងណា សមត្ថ កិច្ចនគរបាលរាជធានីភ្នំពេញ មិនទាន់បញ្ជាក់អំពីព័ត៌មាន លំអិត ជុំវិញ ការតាមបង្ក្រាបក្រុម ចោរប្លន់ដ៏សាហាវនោះទេ ប៉ុន្ដែអត្ដសញ្ញាណរបស់ពួកគេ ត្រូវបានដឹង រួចទៅហើយ ។ ចោរ ប្លន់ដែលត្រូវម្ចាស់ផ្ទះបាញ់បាក់ជើង កាលពីយប់ថ្ងៃទី១៨ ខែឧសភា មានឈ្មោះមឿន អែម ហៅថៃសាក់ ហៅប៉ុល សុភ្រ័ក ត្រូវបានគេដឹងថា ជាបក្ខពួកចោរប្លន់ឈ្មោះឥណ្ឌា ដែលបាន បាញ់ សម្លាប់ស្ដ្រីអាជីវករដូរលុយ នៅផ្សារចោមចៅ កាលពីប៉ុន្មានឆ្នាំមុន ។

ព័ត៌មានស្ដីពីក្រុមចោរ ប្លន់ប្រដាប់អាវុធ ចូលប្លន់នៅផ្ទះលេខ ៥៤៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន កាលពីម៉ោងជិត៨យប់ ថ្ងៃទី១៨ ខែឧសភា បានធ្វើឱ្យមជ្ឈដ្ឋាននានា មានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារម្ចាស់ផ្ទះ ជាមន្ដ្រីកងរាជអាវុធហត្ថ បាញ់ចោរប្លន់ម្នាក់ឱ្យ បាក់ជើង ហើយប្រគល់ឱ្យសមត្ថកិច្ច ។ មជ្ឈដ្ឋានប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ បានលើក ឡើងថា ជាថ្ងៃស៊យរបស់ក្រុមចោរទាំងនោះ ដែលចូល ប្លន់ ចំផ្ទះមន្ដ្រីកងរាជអាវុធហត្ថ មាន មនុស្សច្រើន ហើយមានកាំភ្លើង សម្រាប់តដៃជា មួយក្រុមចោរ ទើបធ្វើឱ្យក្រុមចោរប្លន់មិន បានសម្រេច ហើយថែមទាំងត្រូវម្ចាស់ផ្ទះបាញ់បាក់ជើងទៀត ។ ប្រសិនបើក្រុមចោរទាំង នោះ ចូលប្លន់ផ្ទះប្រជាពលរដ្ឋធម្មតា គឺសកម្មភាពរបស់ពួកគេ ប្រាកដជាបាន សម្រេច ព្រោះ ពួកគេធ្លាប់ធ្វើសកម្មភាពបានជោគជ័យ ច្រើនលើកមកហើយ ។ ប្រជាពលរដ្ឋ អំពាវនាវឱ្យ សមត្ថកិច្ចតាមបង្ក្រាបក្រុមចោរទាំងនោះ ឱ្យដល់ឫសគល់ និងវែកមុខមេខ្លោងពួកគេយកទៅ ផ្ដន្ទាទោស តាមច្បាប់ ដើម្បីចៀសវាងកុំឱ្យមានសកម្មភាពប្លន់ប្រដាប់អាវុធ នៅក្នុងរាជធានី ភ្នំពេញ កើតឡើងយ៉ាងពេញបន្ទុកតទៅទៀត ។

កន្លងមកក្រុមចោរ តែងតែធ្វើសកម្មភាពប្លន់អាជីវករលក់មាស នៅផ្សារសាំហាន់ និង ផ្សារចាស់ជាដើម ហើយអាចគេចខ្លួនពីសមត្ថកិច្ច ដោយសុវត្ថិភាព ព្រោះពួកគេហាក់ដូចជា រៀបចំផែនការល្អិតល្អន់ មុនធ្វើសកម្មភាព ។ រយៈពេលប៉ុន្មានខែកន្លងទៅនេះ ករណីចោរ ប្រដាប់អាវុធតាមប្លន់ប្រជាពលរដ្ឋ យកទ្រព្យសម្បត្ដិដល់ផ្ទះ តែងតែកើតមានជាញឹកញាប់ នៅពេលដែលប្រជាពលរដ្ឋទាំងនោះ ពាក់គ្រឿង អលង្ការ មានតម្លៃលំអខ្លួន ទៅចូលរួមក្នុង ពិធីមង្គលការសាច់ញាតិ ឬពិធីផ្សេងៗទៀត ។ ករណីម្ចាស់ផ្ទះ បាញ់ ចោរប្លន់ឱ្យបាក់ជើង កាល ពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣គឺជាលើកទី១ហើយ ដែលក្រុម ចោរធ្វើសកម្មភាព មិន បានសម្រេច ហើយប្រជាពលរដ្ឋទូទៅ កំពុងតាមដានករណីនេះ ដោយយកចិត្ដទុក ដាក់ ។ ប្រជាពលរដ្ឋ អំពាវនាវយ៉ាងទទូចឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ វែកមុខបក្ខពួកក្រុមចោរ ប្លន់ទាំងនោះ យកទៅដាក់ទោសតាមច្បាប់ ព្រោះសកម្មភាពសាហាវព្រៃផ្សៃរបស់ពួកគេ កន្លងមក បណ្ដាលឱ្យមានមនុស្សស្លាប់ និងរងរបួសជាបន្ដបន្ទាប់ ។

ដោយឡែកចោរប្លន់ប្រដាប់អាវុធ នៅខេត្ដកំពង់ចាម និងខេត្ដព្រៃវែង ជាពិសេសសកម្ម ភាពប្លន់ នៅស្រុក ព្រះស្ដេច ខេត្ដព្រៃវែង គឺក្រុមចោរ តែងតែប្រើកាំភ្លើងអាកា ៤៧ ធ្វើ សកម្មភាពប្លន់ នៅពេលយប់ ហើយ អាច គេចខ្លួនដោយសុវត្ថិភាព ។ ប្រការនេះបានធ្វើឱ្យ ប្រជាពលរដ្ឋ មានការភ័យខ្លាចយ៉ាងខ្លាំង ហើយ អំពាវ នាវឱ្យអាជ្ញាធរ និងសមត្ថកិច្ចរួមមាន នគរបាល កងរាជអាវុធហត្ថ ព្រមទាំងក្រសួង និងស្ថាប័នពាក់ ព័ន្ធ ត្រូវយកចិត្ដទុកដាក់ថែម ទៀត ចំពោះការអនុវត្ដន៍ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ។ មានន័យថា ការ បង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ ដែលតែងតែបង្កអសន្ដិសុខសង្គម គឺជារឿងសំខាន់ ណាស់ ដើម្បីឱ្យប្រជាពលរដ្ឋ អាចរស់នៅនិងប្រកបរបរចិញ្ចឹមជីវិត ដោយសុខសាន្ដ គ្មានការរំខាន ពីក្រុមចោរប្លន់ដ៏សាហាវព្រៃផ្សៃតទៅទៀត ។ ក្នុងនោះមន្ដ្រីអាជ្ញាធរ និងសមត្ថកិច្ច ត្រូវ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដូចជា បៀអាប៉ោង បញ្ជល់មាន់ កន្ទុយលេខ និង ភ្នាល់បាល់ទាត់ ភ្នាល់ទឹកភ្លៀង ប្រកបដោយប្រសិទ្ធភាពផងដែរ ព្រោះល្បែងស៊ីសងទាំងនេះ បង្កឱ្យកើតមានអំពើចោរកម្ម លួចឆក់ប្លន់ ធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខសង្គម គួរឱ្យព្រួយបារម្ភ និងធ្វើឱ្យប្រជាពលរដ្ឋ មានការភ័យខ្លាចជាយូរមកហើយ ៕

ពលរដ្ឋឥណ្ឌូនេស៊ី៖ សម្តេចតេជោ ហ៊ុន សែន ជាឥស្សរជន នយោបាយ ដ៏គួរឲ្យគោរពស្រឡាញ់

E-mail Print PDF

ភ្នំពេញៈ មិនត្រឹមតែប្រជាពលរដ្ឋកម្ពុជានោះទេ ដែលបានចាត់ទុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជារដ្ឋបុរស ជាមេដឹកនាំប្រកបដោយភាពប៉ិនប្រសប់នោះ ប្រជាពលរដ្ឋឥណ្ឌូនេស៊ី នៅខេត្តស៊ូឡាវេស៊ី ដែលជាជាតិ សាសន៍ដទៃ ក៏បានចាត់ទុក សម្តេចជាពលរដ្ឋកិត្តិយសរបស់ពួកគេ ជាឥស្សរជននយោបា ដ៏គួរឲ្យគោរពស្រឡាញ់  ជាមួយនិងគុណបំណាច់ សេចក្តីគោរពស្រ ឡាញ់ ចំពោះការដឹកនាំរបស់សម្តេចកសាងសន្តិភាព និងអភិវឌ្ឍន៍ កម្ពុជា ចេញផេះផង់រហូតមានការអភិវឌ្ឍន៍ ជឿនលឿនគ្រប់វិស័យ។

នៅក្នុងពិធីលាងសាយភោជន៍នារាត្រីថ្ងៃទី១៩ ឧសភា នៅឯប្រទេសឥណ្ឌូនេស៊ី លោក Syahrul Yasin Limpo អភិបាលខេត្តស៊ូឡាវេស៊ីខាងត្បូង មានប្រសាសន៍ថា ថ្ងៃនេះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តស៊ូឡាវេស៊ី ខាងត្បូង មានមហាកិត្តិយសខ្លាំងណាស់ ក្នុងការទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាល រាក់ទាក់បំផុត ចំពោះវត្ត មានដ៏ឧត្តុង្គឧត្តមបំផុត របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមក ចូលរួមមហាសន្និបាត លើកទី២ របស់មហាសន្និបាត លើកទី២ នៃអង្គការអ្នក ប្រជាធិបតេយ្យ និយមកណ្តាល អន្តរជាតិអាស៊ីប៉ាស៊ីហ្វីក ( CAPDI ) នៅទីក្រុងម៉ាកាសា ដែលជាទីក្រុងដ៏ស្រស់ប្រិមប្រិយ របស់ខេត្តស៊ូឡាវេស៊ី ខាងត្បូង នៃសាធារណរដ្ឋ ឥណ្ឌូណេ ស៊ី។

បើតាមគេហទំព័រទូរទស្សន៍ជាតិកម្ពុជា បានដកស្រង់ប្រសាសន៍អភិបាលខេត្តស៊ូឡាវេស៊ី ទៀតថា សម្តេចតេជោ គឺជាឥស្ស រជននយោបាយ ដ៏គួរឲ្យគោរពស្រឡាញ់ ខ្លាំងណាស់ និងជាភ្ញៀវដ៏ពិសេសបំផុតរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ខេត្តស៊ូឡាវេស៊ីខាងត្បូង។

អភិបាលខេត្តរូបនេះ មានប្រសាសន៍សង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ សូមស្វាគមន៍ជានិច្ច ចំពោះវត្តមាន របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការអញ្ជើញមកកាន់ខេត្តស៊ូឡាវេស៊ីខាងត្បូង គ្រប់ពេលវេលាទាំងអស់។

បន្ទាប់ពីការបញ្ចប់សុន្ទរកថា រលោក Syahrul Yasin Limpo អភិបាលខេត្តស៊ូឡាវេស៊ីខាងត្បូង បានបំពាក់មួក ដំបងដាវ និងវត្ថុអនុស្សាវរីយ៍ តាមបែបប្រពៃណី នៃជនជាតិដើម របស់ខេត្តស៊ូឡាវេស៊ីខាងត្បូង ជូនសម្តេចតេជោ ហ៊ុន សែន។

តាមរយៈការស្រឡាញ់ពេញចិត្តមិនត្រឹមតែប្រជាពលរដ្ឋកម្ពុជា ដែលទទួលបាននូវគុណបំណាច់ដ៏ធំធេងរបស់ សម្តេចនោះ រហូតដល់ឆាកអន្តរជាតិ ក៏សម្តេចទទួលបាននូវការគោរពកោតសរសើរផងដែរ ពីសំណាក់ប្រជាពលរដ្ឋឥណ្ឌូនេស៊ី ដែលនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់ថា សម្តេចតេជោ ជារដ្ឋបុរសនៅកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយក្នុងការដឹក នាំ និងស្ថាបនាវាកម្ពុជា ឲ្យរីកចម្រើន និងនាំមកនូវសុខសន្តិភាពបរិបូរណ៍ជូនប្រជាពលរដ្ឋរបស់ខ្លួន។

សូមបញ្ជាក់ដែរថា ខេត្តស៊ូឡាវេស៊ី ខាងត្បូង គឺជាខេត្តមួយរបស់សាធារណរដ្ឋឥណ្ឌូណេស៊ី ស្ថិតនៅប៉ែកខាងលិច នៃប្រជុំកោះខាងត្បូង ដោយត្រូវបែងបែកជា ២៦តំបន់ និងមាន ៣ទីក្រុង។ មានផ្ទៃក្រឡាជាង ៤៦ពាន់ ៧១៧ គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋ រស់នៅជាង ៨លាននាក់។ ដោយឡែកម៉ាកាសា គឺជាទីក្រុងកំពង់ផែមាន ការតភ្ជាប់ ការដឹកជញ្ជូន ទាំងក្នុងស្រុក និងអន្តរជាតិ៕

Photo by DAP-NEWS

Photo by DAP-NEWS

នគរបាលខណ្ឌដង្កោ ឃាត់រថយន្តនីសាន់ មួយគ្រឿងសង្ស័យ បុកមនុស្សនៅផ្លូវជាតិ លេខ២ស្រុកកណ្តាលស្ទឹង

E-mail Print PDF

ភ្នំពេញ៖ ក្រុមគ្រួសារមួយក្រុម ជិះក្នុងរថយន្តនីសាន់ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2F-6930 បើកបរធ្វើដំណើរ តាមបណ្តោយផ្លូវជាតិ លេខ២ ក្នុងទិសដៅពីត្បូងមកជើង គឺពីខេត្តតាកែវ ចូលរាជធានីភ្នំពេញ ខណៈបើកមកដល់ចំណុច រង្វង់មូលដីក្រហម ក្នុងសង្កាត់រលួស ខណ្ឌដង្កោ ក៏ត្រូវនគរបាល ដែលយាមនៅ គោលដៅនោះ ចាប់ឃាត់ដោយសង្ស័យថា រថយន្តមួយគ្រឿងនេះ ពាក់ព័ន្ធនឹងករណីបុក បុរសម្នាក់ នៅភូមិ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីវេលាម៉ោង ២០នឹង០០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣។

ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចនៅមិនទាន់ អាចបញ្ជាក់ថា រថយន្តមួយគ្រឿងនេះ ពិតជាបានបុកមនុស្ស ស្លាប់ នៅស្រុកកណ្តាលស្ទឹង ពិតប្រាកដឬអត់ទេ ។ ប៉ុន្តែបើយោងទៅតាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញ ហេតុការណ៍ បាននិយាយរៀបរាប់ប្រាប់ សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់វ័យជាង ២០ឆ្នាំ ដើរឆ្លងកាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចកើតហេតុ ក៏ត្រូវរថយន្តដែលសមត្ថកិច្ចឃាត់ ខាងលើនេះ បើកបុក បណ្តាលឲ្យ បោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយរថយន្តបានបើករត់ គេចខ្លួនរហូតមកដល់ រង្វង់មូល ដីក្រហម ទើបសមត្ថកិច្ចឃាត់រថយន្ត និងអ្នកបើកបរទៅតាម ការអះអាងរបស់សាក្សីដែលបានឃើញ ហេតុការណ៍ជាក់ស្តែង។

គួរបញ្ជាក់ថា ក្នុងរថយន្តនីសាន់មួយគ្រឿងខាងលើនេះ មានអ្នករួមដំណើរចំនួន៨នាក់ ក្មេង៤នាក់ ហើយភាគច្រើន សុទ្ធតែជាស្រី ជាពិសេស អ្នកបើកបររថយន្តនេះ ក៏ជានារីផងដែរ ។ ម្ចាស់រថយន្តដែលត្រូវសមត្ថកិច្ចឃាត់បាន និយាយប្រកែក យ៉ាងដាច់អហង្កាថា ខ្លួនមិនបានបើករថយន្ត បុកមនុស្សស្លាប់ ដូចការរៀបរាប់របស់សាក្សី ខាងលើឡើយ ។ ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចបានសម្រេច ឃាត់រថយន្តខាងលើនេះ យកទៅកាន់ អធិការដ្ឋាននគរបាល ស្រុកកណ្តាលស្ទឹង ដើម្បីពិនិត្យស្លាកស្នាម និងស្រាវជ្រាវតាមសាក្សី ដែលបានឃើញ ហេតុការណ៍ជាក់ស្តែង ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលមួយរូប បាននិយាយថា រថយន្តខាងលើនេះ ទំនងជាន់ដានរថយន្តគេហើយ បើសមត្ថកិច្ចពិនិត្យលើទិដ្ឋភាពលើរថយន្តនោះ៕

 

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

បុរសម្នាក់ស្រវឹងស្រា បើករថយន្តកាមរីឆ្លាម លឿនជ្រុលបុកធ្លាយ របងអនុវិទ្យាល័យ ទួលស្លែងអស់ ជាច្រើនម៉ែត្រ

E-mail Print PDF

ភ្នំពេញ ៖ របងអនុវិទ្យាល័យ ទួលស្លែងមួយផ្ទាំង ត្រូវរងការខូចខាត ទាំងស្រុង ក្នុងខណៈដែលបុរសម្នាក់ ស្រវឹងស្រា បើករថយន្តកាមរីឆ្លាម បុករះ កាលពីវេលាម៉ោង ២៣ នឹង ០០ នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ១៧៣  សង្កាត់ទួលស្វាយព្រែកទី១ ខណ្ឌចំការមន។

ជុំវិញហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះសមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កហេតុ ម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2J-9943 បើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងស្រា ជោគខ្លួន បានបើករថយន្តរបស់គេ តាមបណ្តោយផ្លូវ លេខ១៧៣ ក្នុងទិសដៅពីជើងទៅត្បូង ដោយបានបើកយ៉ាងលឿន លុះពេលជិះមកដល់ ចំណុចខាងលើក៏ស្រាប់តែ រេចង្កូត ទៅខាងឆ្វេងដៃ បុករះរបងអនុវិទ្យាល័យទួលស្លែង ធ្លាយពាក់កណ្តាលតែម្តង បណ្តាលឲ្យរបងមួយផ្ទាំងធំ នឹងរថយន្តបង្កហេតុត្រូវរងការ ខូចខាតយ៉ាងដំណំ ។

គួរបញ្ជាក់ថាក្នុងគ្រោះថ្នាក់ខាងលើនេះមិន បណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
សមត្ថកិច្ចបានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍ មួយនេះបង្កឡើងដោយសារ អ្នកបើកបររថយន្ត កាមរីឆ្លាម ស្រវឹងស្រា ខ្លាំងពេក បើកបរបាត់បង់ស្មារតី ទើបបណ្តាលឲ្យរូបគេ រេចង្កូតបុករះ តែម្តងទៅ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ច ជំនាញខណ្ឌចំការមន បានចុះមកអន្តរាគមន៍ សម្របសម្រួល ខណៈនោះភាគីរថយន្តបង្កហេតុ សម្រេច សងសំណងថ្លៃខូចខាត របងទាំងស្រុង ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

នាំខ្លួនមេតុងទីន បោកលុយអស់ រាប់លានរៀល នៅផ្សារធំថ្មី ទៅតុលាការ នៅព្រឹកនេះ

E-mail Print PDF

ភ្នំពេញ៖ កម្លាំងអាវុធហត្ថ ការិយាល័យ ព្រហ្មទណ្ឌ លើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣នេះ នឹងនាំខ្លួន មេតុងទីនម្នាក់ ទៅកាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ក្រោយពេលដែល មេតុងទីនរូបនេះ បានរងនូវ ការចោទ ប្រកាន់ថា បានបោកលុយ អស់រាប់លានរៀល ពីប្រជាពលរដ្ឋ និងក្រុមអាជីវករ នៅផ្សារធំថ្មី ។

មន្រ្តីអាវុធហត្ថ មួយរូប បានឲ្យដឹងថា ស្រ្តីជាមេតុងទីនរូបនេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ ក្រោយពីមាន ពាក្យបណ្តឹង និងការចោទប្រកាន់ថា បានបោកលុយ អស់រាប់លានរៀល ក្នុងការលេងតុងទីន ដែលជាការសន្សំលុយ ក្រៅប្រព័ន្ធធនាគារ។

យ៉ាងណាក៏ដោយ មន្រ្តីអាវុធហត្ថ ខាងលើមិនទាន់អាចបញ្ជាក់ អំពីព័ត៌មានលំអិត នៅឡើយទេ៕

Photo by DAP-NEWS

តាមចាប់បក្ខពួក ចោរប្លន់បាន ម្នាក់ទៀតក្រោយ ចាប់បានចំនួន៥នាក់

E-mail Print PDF

ភ្នំពេញ៖ ជនសង្ស័យម្នាក់ទៀត  ជាដែលជាបក្ខពួក ក្រុមចោរប្លន់ ប្រដាប់អាវុធ ប្រមាណ១០នាក់ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ចាប់បាន នាយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣នេះ ស្ថិតនៅក្នុង ខណ្ឌដូនពេញ ខណៈជនសង្ស័យ មួយចំនួនទៀត បាននិងកំពុង រត់គេចខ្លួន ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌមួយរូប បានឲ្យដឹងថា ជនសង្ស័យរូបនេះ គឺជាបក្ខពួកក្រុមចោរប្លន់ ដែលបាន ធ្វើសកម្មភាពប្លន់ យ៉ាងសហាវ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងតាកែវ ហើយបក្ខពួកចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលចាប់បាន រួចបញ្ជូនទៅកាន់តុលាការ ដាក់ពន្ធនាគាររួចហើយ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌរូបនេះ បានបន្តថា ក្រោយពីធ្វើសកម្មភាពប្លន់ និងចាប់បានបក្ខពួក របស់វាចំនួន៥នាក់ រួចមក កម្លាំងនគរបាល នៃការិយាល័យកណ្តាល យុត្តិធម៌ រាជធានីភ្នំពេញ ដោយមានការបញ្ជាពីលោកស្នងការនគរបាល រាជធានីភ្នំពេញ ឧត្តមសេនីយ៍ ជួន សុវណ្ណ និងមានការដឹកនាំ បញ្ជាផ្ទាល់ចំពោះប្រតិបត្តិការរបស់ លោក ជួន ណារិន្ទ ស្នងការរងនគរបាល រាជធានីភ្នំពេញ និងជាប្រធានការិយាល័យកណ្តាលយុត្តិធម៌ រួចមក ទើបកម្លាំងនគរបាល បានធ្វើការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន ហើយឈានទៅដល់ការ ចាប់ខ្លួនបក្ខពួក បានម្នាក់ទៀត នាយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣នេះ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់អំពីអត្តសញ្ញាណ ជនសង្ស័យរូបនេះ នៅឡើយទេ ហើយក្រោយកើតហេតុ ជនសង្ស័យរូបនេះ ត្រូវបាននាំខ្លួន ទៅកាន់ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ និងសួរនាំដើម្បីតាមចាប់ បក្ខពួកដែលនៅសេសសល់។ ការចាប់បាន ជនសង្ស័យដែលបក្ខពួក របស់ក្រុមចោរ ធ្លាប់ធ្វើសកម្មភាព បាញ់ប្លន់យ៉ាងសាហាវ ខាងលើនេះ ជាស្នាដៃថ្មី មួយទៀត របស់កម្លាំងនគរបាល រាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅ ក្នុងការដើរហើរ ទៅណាមកណានោះ។

សូមបញ្ជាក់ថា ក្រុមចោរប្លន់ ចំនួន ៥នាក់ ក្នុងចំណោមបក្ខពួកទាំង ១០នាក់ ដែល បានធ្វើសកម្មភាព បាញ់ប្លន់យ៉ាងសាហាវ នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដា ខេត្ដ ដូចជា ខេត្ដតាកែវ ខេត្ដកណ្ដាល ត្រូវ បានកម្លាំងនគរបាល ព្រហ្មទណ្ឌរាជធានីភ្នំ ពេញ សហការជាមួយកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ព្រម ទាំងមានការចូលរួម ពីសំណាក់កម្លាំងនគរ បាលតាមបណ្ដាខណ្ឌ និងបណ្ដាខេត្ដទាំង នោះ បើកការស្រាវជ្រាវ ហើយឈានទៅ ដល់ការចាប់ខ្លួន បញ្ជូនទៅ តុលាការ ហើយ ត្រូវបានចៅក្រម សម្រេចឃុំខ្លួនដាក់ពន្ធនា គារ ខណៈដែលបក្ខពួក និងមេខ្លោងចំនួន ៥ នាក់ផ្សេងទៀត បាន និងកំពុងរត់គេចខ្លួន។

ការបង្ហាញមុខ ក្រុមចោរប្លន់ប្រដាប់ អាវុធ ដែលបានធ្វើសកម្មភាពបាញ់ប្លន់ជន រងគ្រោះ យកម៉ូតូ យកគ្រឿងអលង្កា និង ទ្រព្យសម្បត្ដិដ៏សាហាវ នាពេលកន្លងមក ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ដ នោះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០១៣ ក្រោមវត្ដមានរបស់ លោកវរសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរង នគរបាល និងជាប្រធានការិយាល័យកណ្ដាល យុត្ដិធម៌ និងលោក អេង សោភា ប្រធាន ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានី ភ្នំពេញ ។

នៅក្នុងសន្និសីទកាសែត បង្ហាញមុខក្រុម ចោរប្លន់ទាំ ៥នាក់ខាងលើនេះ លោក ជួន ណារិន្ទ បានថ្លែងថា ប្រតិបត្ដិការតាមចាប់ ក្រុមចោរទាំងនេះ បានធ្វើឡើង ចាប់ពី ថ្ងៃទី ០៣ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៣ ហើយបក្ខពួកចំនួន ៥នាក់ផ្សេងទៀតដែល កម្លាំងសមត្ថកិច្ច បានកំណត់អត្ដសញ្ញាណ រួចទៅហើយនោះ បាន និងកំពុង រត់គេចខ្លួន។

លោក ជួន ណារិន្ទ បានបន្ដថា ជនសង្ស័យ ទាំង ៥នាក់ ខាងលើនេះ រួមជា មួយបក្ខពួក ប្រមាណ ១០នាក់ បានចែកគ្នា ជាក្រុម ធ្វើសកម្មភាពប្លន់ បាញ់យកម៉ូតូ យកគ្រឿងអលង្កា និងយកកាបូបលុយ ប្រមាណ ១៥ដង ក្នុងនោះនៅរាជធានីភ្នំ ពេញ ចំនួន ១១ដង ខេត្ដតាកែវ ចំនួន ៣ ដង និងខេត្ដកណ្ដាល ក្នុងស្រុកអង្គស្នួល ចំនួន ១ដង ដែលបណ្ដាលឱ្យជនរងគ្រោះ ស្លាប់ និងរងរបួស ព្រមទាំងបាត់បង់ទ្រព្យ សម្បត្ដិ អស់ជាច្រើនផ្សេងទៀត ។

បើតាមលោក ជួន ណារិន្ទ ក្រោយពី មានករណីបាញ់ប្លន់ ជាបន្ដបន្ទាប់ខាងលើ នេះរួចមក ស្នងការនគរបាលរាជធានីភ្នំ ពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន បញ្ជាឱ្យកម្លាំងនគរបាលជំនាញ បើកការ ស្រាវជ្រាវ ដោយមានកិច្ចសហប្រតិបត្ដិការ យ៉ាងល្អពីកម្លាំងនគរបាល នាយកដ្ឋានព្រហ្ម ទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំងនគរ បាលតាម បណ្ដាខណ្ឌ និងកម្លាំងនគរបាលតាមបណ្ដា ខេត្ដ ហើយឈានទៅដល់ការឃាត់ខ្លួនជន សង្ស័យទាំង ៥នាក់ ក្នុងនោះ ៣នាក់ជាជន ដៃដល់ ក្នុងការបាញ់ ជនរងគ្រោះ ពេលធ្វើ សកម្មភាពម្ដងៗ ។

ជនសង្ស័យទាំង ៥នាក់ ដែលត្រូវបាន ឃាត់ខ្លួន ក្នុងរយៈពេលជិត ១០ថ្ងៃមកនេះ លោក ជួន ណារិន្ទ បានបញ្ជាក់ថា ទី១ ឈ្មោះ សុខ វុទ្ធី ហៅ សុខ ពិសិដ្ឋ ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល លេខ អា ១៣ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញ ខណ្ឌ សែនសុខ មុខរបរ ជាកម្មករសំណង់ ដែល ជននេះ ត្រូវបានឃាត់ខ្លួន កាលពី វេលា ម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០១៣ ទី២ ឈ្មោះ ប៊ូ សំណាង  ហៅ ជិន ភារម្យ ហៅ រិន ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ ១០៦ក្រុម ទី២ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ត្រូវបានឃាត់ខ្លួន កាលពីវេលា ម៉ោង ២ និង៣០នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី០៤ ខែឧសភា ទី៣ ឈ្មោះ សួន មឿន  ហៅ ស្រី សារ៉ន ភេទប្រុស អាយុ ៣១ឆ្នាំ  ស្នាក់នៅបន្ទប់ជួល ភូមិឫស្សី សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ មុខរបរ មិនពិត ប្រាកដ ត្រូវបាន ឃាត់ខ្លួនកាលពីវេលាម៉ោង  ២ និង៣០នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០១៣ ទី៤ ឈ្មោះ វ៉ែន ចន្ថា ហៅ វ៉ែនតា ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅ ផ្ទះជួល លេខ ១៥៦ ផ្លូវលេខ ៤៩៨ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរ ជាង ដែក ឃាត់ខ្លួននៅវេលាម៉ោង ១០ និង៣០  នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣  និងទី៥ ឈ្មោះ នួន សេរី ហៅ នួន ចាន់វិបុល  ហៅ ក្រោះ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់ នៅផ្ទះលេខ ៨២ ផ្លូវលេខ ២១៥ សង្កាត់ វាលវង់ ខណ្ឌ ៧មករា មុខរបរ មិនពិត ប្រាកដ ឃាត់ខ្លួននៅវេលាម៉ោង ៩ព្រឹក ថ្ងៃ ទី១១ ខែឧសភា ឆ្នាំ ២០១៣ ។

លោក ជួន ណារិន្ទ បានបន្ដថា ក្រោយ ពីការឃាត់ខ្លួន ជនសង្ស័យទាំងនេះកម្លាំង នគរបាលរបស់លោក បានដកហូតវត្ថុតាង មួយចំនួន រួមមាន ម៉ូតូចំនួន ២គ្រឿង ១ គ្រឿងម៉ាក ហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BU-1008 របស់ ជនរងគ្រោះ ទី២ ម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ ស្លាកលេខ តាកែវ 1H-3723 អាវុធខ្លី ៣ដើម រួមមាន កា៥៩ ២ដើម និងកា ៥៤ ១ដើម វិទ្យុទាក់ទង ទូរ ស័ព្ទដៃចំនួន ៤គ្រឿង កាបូបយួរដៃរបស់ ស្ដ្រីចំនួន ១៤ ស្លាកលេខម៉ូតូចំនួន ២បន្ទះ ក្នុងនោះមានទាំងស្លាកលេខ ខម ផងដែរ ប៊ូឡុង សម្រាប់ចាប់ស្លាកលេខម៉ូតូមួយ ចំនួន និងប័ណ្ណបើកបររថយន្ដមួយសន្លឹក របស់ឈ្មោះ នួន សិរី ។

ស្នងការរងនគរបាលរូបនេះ បានរំលឹក ថា ក្រុមចោរប្លន់ប្រដាប់អាវុធខាងលើបាន ធ្វើសកម្មភាពជាច្រើនលើក នៅក្នុងរាជធានី ភ្នំពេញ ដូចជា ការបាញ់ប្លន់យក ម៉ូតូ បណ្ដាល ឱ្យជនរងគ្រោះរងរបួសធ្ងន់ កាលពីយប់ថ្ងៃ ទី០៣ ខែឧសភា នៅផ្លូវលំ សង្កាត់ប្រទះ ឡាង ខណ្ឌដង្កោ បណ្ដាលឱ្យជនរងគ្រោះជា ស្ដ្រីរងរបួសធ្ងន់ ៣ គ្រាប់ ប៉ុន្ដែ ពេលនោះ ដោយសារកម្លាំងនគរបាល ខណ្ឌដង្កោ ដឹក នាំដោយលោកអធិការខណ្ឌ យឹម សារ៉ាន់ បានបង្ក្រាបភ្លាមៗ ហើយឃាត់ខ្លួនជន សង្ស័យ២នាក់ ។

ក្រុមចោរប្លន់ទាំងនេះបាន ធ្វើសកម្មភាពបាញ់ជនរងគ្រោះ ដណ្ដើម កាបូបលុយកាលពីយប់ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៣ ខណៈដែលជនរងគ្រោះជិះ រថយន្ដទៅ ដល់ផ្ទះ ស្ថិតនៅសង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ ។ ក្រោយពីធ្វើ សកម្មភាពប្លន់រួច បក្ខពួកទាំងនេះបានធ្វើ ដំណើរទៅខេត្ដតាកែវ ហើយប្លន់ម៉ូតូពី ប្រជាពលរដ្ឋ នៅស្រុកត្រាំងដោយបាញ់ ១ គ្រាប់ត្រូវភ្លៅឆ្វេង រួចហើយយកម៉ូតូទាំង២ គ្រឿង របស់ជនរងគ្រោះគេចខ្លួនបាត់ ។

ជាមួយគ្នានេះ ជនសង្ស័យកាលពីយប់ រំលងអាធ្រាត្រ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១២ បានបាញ់ប្លន់សម្លាប់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ យកម៉ូតូគេចខ្លួនបាត់ ហើយ នៅយប់ថ្ងៃទី១៤ ខែមេសា ជនសង្ស័យ ពេលធ្វើដំណើរដល់ស្រុកសំរោងខេត្ដតាកែវ បានបាញ់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋនៅទី នោះទៀត ។

ក្រោយមក នៅយប់ថ្ងៃទី២៣ ខែមេសា  ជនសង្ស័យក៏បានធ្វើសកម្មភាពលួចម៉ូតូ របស់ប្រជាពលរដ្ឋ ដែលចតនៅតាមផ្លូវគេច ខ្លួនបាត់ដោយសុវត្ថិភាព នៅក្នុង ខេត្ដតាកែវ។

ករណីផ្សេងទៀត កាលពីយប់ទៀបភ្លឺ ឆ្នាំ ២០១២ ក្រុមចោរទាំងនេះដែលមានគ្នា ៥នាក់ បានប្លន់យករថយន្ដឡង់រ៉ូវែ១គ្រឿង នៅជាប់ភោជនីយដ្ឋានតាយតាយ រួចហើយ យកទៅប្លុងចោលនៅខណ្ឌមានជ័យ ដោយ សារតែរថយន្ដបែកកង់ ។ ដោយឡែកកាល ពីខែធ្នូ ឆ្នាំ ២០១២ នៅជិតភោជនីយដ្ឋាន ហ្សង់អេលីហ្សេ ខណ្ឌ ចំការមន ជនសង្ស័យ បានភ្ជង់ជនរងគ្រោះ និងបាញ់ចំនួន ៣គ្រាប់  រួចយកម៉ូតូគេចខ្លួនបាត់ ។

កាលពីយប់ក្នុងឆ្នាំ ២០១២ នេះដែរ ជន សង្ស័យក៏បានភ្ជង់ទៅលើជនរងគ្រោះ កំពុង អង្គុយរាប់លុយលើតុក្នុងផ្ទះ នៅសង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក រួចហើយ បាញ់ គំរាមឡើងលើ និងបាញ់សំដៅជនរងគ្រោះ ៥គ្រាប់ បន្ទាប់មកគេចខ្លួនបាត់ ។ កាលពី យប់ខែមករា ឆ្នាំ ២០១៣ ក្រុមចោរទាំង នេះ បានប្លន់យកកាបូបស្ទាយ ពីជនរងគ្រោះ ស្ថិតនៅជិតការិយាល័យ ប្រឆាំងគ្រឿង ញៀន ។

កាលពីយប់ក្នុងឆ្នាំ ២០១២ ជនសង្ស័យ ទាំងនេះ បានភ្ជង់យកកាបូបលុយពីជនរង គ្រោះ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យ ។ កាលពីរសៀល ក្នុងខែមីនា ឆ្នាំ ២០១៣ ក្រុមចោរទាំងនេះ បានចូលទៅប្លន់ ក្នុងបុរីមួយ បន្ទាប់ពីជនរងគ្រោះ ត្រឡប់មកពី កំពង់សោម ហើយប្រមូលយកគ្រឿង អលង្កា លុយកាក់ និងទ្រព្យសម្បត្ដិ ជាច្រើន គេចខ្លួនបាត់ដោយសុវត្ថិភាព ។

កាលពីព្រឹកទៀបភ្លឺ ខែមេសា ឆ្នាំ២០១៣ ជនសង្ស័យទាំងនេះ បានប្លន់ម៉ូតូពីស្ដ្រីម្នាក់ នៅភូមិបឹងរមាស់ ឃុំទួលព្រិច ស្រុកអង្គ ស្នួល បណ្ដាលឱ្យជនរងគ្រោះស្លាប់រួច ហើយ យកម៉ូតូគេចខ្លួនបាត់ ។

កាលពីយប់ក្នុងខែកុម្ភៈ ឆ្នាំ ២០១៣ ក្រុមចោរទាំងនេះ ស្ថិតនៅចំណុចមុខផ្សារ សុវណ្ណា បានភ្ជង់ស្ដ្រីម្នាក់ ពេលកំពុងចុះពី លើរថយន្ដ ហើយនាំជនរងគ្រោះទៅដល់ រង្វង់មូលចោមចៅ និងយកជនរងគ្រោះទៅ ទម្លាក់ចោល នៅជិតសួនកំសាន្ដចំការព្រីង រួចជិះរថយន្ដគេចខ្លួនបាត់ ហើយករណីមួយ ទៀត កាលពីយប់ទៀបភ្លឺថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៣ ជនសង្ស័យទាំងនេះបានប្លន់ ជនរងគ្រោះនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌ ពោធិ៍សែនជ័យ ដោយបាញ់ជនរងគ្រោះ ចំនួន ២គ្រាប់ ហើយយកម៉ូតូគេច ខ្លួនបាត់។

លោក ជួន ណារិន្ទ បានបញ្ជាក់ថា ជន សង្ស័យចំនួន ៥នាក់ផ្សេងទៀត ដែលជា បក្ខពួក ហើយបាន និងកំពុងរត់គេចខ្លួន នោះ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោក ស្គាល់អត្ដសញ្ញាណអស់ហើយ និងកំពុង តាមចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវ ច្បាប់ ។

ជាមួយគ្នានេះ លោកស្នងការរងបាន សម្ដែងការសោកស្ដាយ ចំពោះការបាត់បង់ ជីវិត រងរបួស និងបាត់បង់ទ្រព្យសម្បត្ដិ ដោយសារក្រុមចោរប្លន់ទាំងនេះ ហើយ កម្លាំងសមត្ថកិច្ចរបស់លោក នឹងខិតខំប្រឹង ប្រែងកាន់តែខ្លាំងឡើង តាមបង្ក្រាបក្រុម ចោរប្លន់ដែលនៅសេសសល់ ៕

Photo by DAP-News

Photo by DAP-News

នារីវ័យក្មេង អារកដៃ លេបថ្នាំធ្វើអត្តឃាត ព្រោះសង្សារសុំបែក ដាក់បង្ហោះផ្អើល តាមហ្វេសប៊ុក (មានវីដេអូ)

E-mail Print PDF

ភ្នំពេញៈ នារីវ័យក្មេងស្រស់ស្អាតម្នាក់ ព្រោះតែ សង្សារជាទីស្រឡាញ់សុំបែក បានធ្វើអត្តឃាត ដោយអារក និង លេងថ្នាំសម្លាប់ខ្លួន ជាមួយស្រាបៀរ ព្រមទាំងថតវីដេអូ បង្ហោះជូនដំណឹងដល់បុរស ស្រឡាញ់លើសជីវិតម៉ែឪ ដែលបង្កើតខ្លួនធ្វើឲ្យផ្អើល អស់អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក។ តែទោះជាយ៉ាងណា រូបនាងត្រូវបាន ក្រុមគ្រូពេទ្យជួយសង្រ្គោះ ទាន់ពេលវេលាផងដែរ។

នៅក្នុងខ្សែវីដេអូជាង៥នាទី ដែលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនារីខូចចិត្តម្នាក់នេះ បានបញ្ជាក់ថា បុរស ដែលជាគូកំណាន់ចិត្ត ហើយសូមចែកផ្លូវពីរូបនាង បន្ទាប់ពីស្រឡាញ់គ្នាអស់ជាច្រើនឆ្នាំនោះ មានឈ្មោះ គីម សុ បញ្ញា។

តាមរយៈខ្សែវីដេអូបង្ហូរដោយទឹកភ្នែក អបដោយដៃប្រឡាក់ដោយឈាម នារីយកស្នេហាជាធំសំខាន់ជាងជិវិត សំខាន់ជាងគ្រួសារ និងឪពុកម្តាយ បានរៀបរាប់ថា រូបនាងពិតជាស្រឡាញ់សង្សាររបស់នាងជារៀងរហូត ហើយ ការថតវីដេអូ បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក គឺជាការលាពីមិត្តភក្តិ ក៏ដូចជាបុរសកំពូលស្នេហ៍របស់ខ្លួន ជា លើកចុងក្រោយ។ តែទោះជាយ៉ាងណា ការប៉ុនប៉ងធ្វើអត្តឃាតនេះ មិនបានសម្រេចនោះទេ ព្រោះត្រូវបានអ្នកជិតខាងបញ្ជូនយកទៅ សង្រ្គោះនៅមន្ទីរពេទ្យ ទាន់ពេលវេលា។

អ្នកនិយមលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងប្រតិកម្មខុសៗគ្នា ជុំវិញវីដេអូធ្វើអត្តឃាតរបស់ នារីវ័យក្មេង និងស្រស់ស្អាតរូបនេះ។

លោក Rith Excellency បានបញ្ចេញទស្សនៈរបស់ខ្លួនថា បើសាងអនុស្សាជាមួយគ្នាជាង ១០ឆ្នាំហើយ សង្សា បែកចិត្តឈឺចាប់ចង់សម្លាប់ខ្លួន។ ចុះម្តាយឪពុក ដែលចិញ្ចឹមជាង ២០ឆ្នាំនៅពេលគាត់បាត់បង់មនុស្សជាទីស្រ លាញ់តើគាត់ឈឺចាប់ប៉ុណ្ណា?

លោក Bunny Kong បានសរសេរបញ្ចេញយោបល់នៅក្នុងវីដេអូមួយនេះថា កុំគិតខ្លីចឹងនៅមានអ្នកល្អៗច្រើន ណាស់ ដែលគេជាមនុស្សល្អ ហើយគេមិនធ្វើបាបអ្នក គេមិនដែលធ្វើបាបមនុស្ស ដែលខ្លួនស្រលាញស្រលាញ់ នោះទេ។ មនុស្សដែលចេះគិត គេក៏មានបងប្អូនស្រីដែរ។

Rath Ranny ក៏បានបញ្ចេញនូវយោបល់ជាការលើកកម្លាំងចិត្តផងដែរថា កុំសម្លាប់ខ្លួនដោយសារមនុស្ស អត់បានការ មនុស្សប្រុសអីចឹងឯង ពេលបានថ្មីចោលចាស់។

ដោយឡែក Man Dorn ក៏បានថ្លែងលើកទឹកចិត្តនារងគ្រោះព្រោះស្នេហ៍រូបនេះផងដែរថា នៅក្នុងជីវិតរបស់មនុស្ស ម្នាក់ៗ គឺតែងតែជួបប្រទះនូវរឿងបែបនេះ។ ប៉ុន្តែអ្វីដែលយើងត្រូវគិតនោះ គឺអ្វីដែលយើងត្រូវបន្តធ្វើនៅពេលខាង មុខ។ ខ្ញុំជឿថា ការដែលបាត់នូវមនុស្ស ដែលខ្លួនស្រឡាញ់ គឺវាមានអារម្មណ៍ថា ឈឺចាប់បំផុតុ។ ប៉ុន្តែបើទោះជា យ៉ាង ណាក៏យើងមិនគួរប្រព្រឹត្ត នូវអំពើដែលល្ងង់ខ្លៅបែបនេះដែរ។ ព្រោះអ្នកដែលសម្លាប់ជីវិតខ្លួន ឯងគឺព្រះមិន ប្រស់ទេ។

នៅមានអ្នកបញ្ចេញទស្សនយោបល់ផ្ទាល់ៗខ្លួនជាច្រើនផ្សេងទៀតនៅក្នុងវីដេអូឃ្លីបអត្តឃាត ព្រោះវិបត្តិស្នេហ៍មួយនេះ ដែលការបញ្ចេញមតិយោបល់ទាំងអស់នោះ សុទ្ធតែបានលើកទឹកចិត្តដល់នារីរងគ្រោះ ក៏ដូចជាក្រើនរំលឹកដល់ យុវតីដទៃទៀត កុំត្រាប់តាមលំអាននេះ ព្រោះវាជាការគិតខ្លីជាទីបំផុត យកជីវិតដ៏មានតម្លៃក្រោមការ បីបាច់ថែរក្សា ដ៏លំបាករបស់លោកឪពុក-អ្នកម្តាយ ដ៏មានគុណរាប់ឆ្នាំ មកជាន់ឈ្លី និងបំផ្លាញចោល ព្រោះតែស្នេហា ព្រោះតែ បុរសបោកប្រាស់ម្នាក់។

ក្នុងចំណោម នៃអ្នកបច្ចេញទស្សនយោបល់ទាំងអស់នោះ ក៏បានទទូចឲ្យយុវតីកម្ពុជាដទៃទៀត ចូរគិតឲ្យបានវែង ឆ្ងាយ យកពេលទំនេរខិតខំកសាងជីវិត តាមរយៈការសិក្សារៀនសូត្រ ធ្វើឲ្យជីវិតមានតម្លៃតបស្នងសងគុណទឹក ដោះម្តាយ និងកិច្ចខិតខំបីបាច់ថែរក្សាដ៏លំបាករបស់លោកអ្នកមានគុណ។ កុំយកជីវិតមកជាន់ឈ្លីក្នុងល្បែងស្នេហ៍ ភ្លើតភ្លើនភ្លេចវប្បធម៌ ប្រពៃណីខ្មែរ ឆ្កួតឡប់តាមវប្បធម៌ អរិយធម៌បរទេស យកជីវិតមកបញ្ចប់ទាំងអត់បានការ៕

 Photo by LookingTODAY

Photo by DAP-NEWS

នារីរងគ្រោះ និងបុរសជាសង្សារ គ្រានៅផ្អែមល្ហែម

You must have the Adobe Flash Player installed to view this player.

Page 10 of 64

Cebu Pacific Air