left
Safe Home

Dap News...Admin

Saturday, May 25th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

មិនដល់ ១ខែទៀត ទីក្រុងភ្នំពេញ នឹងមាន អគ្គិសនី ផ្គត់ផ្គង់ គ្រប់គ្រាន់ហើយ

E-mail Print PDF

ភ្នំពេញ៖ ក្នុងរយៈពេល យ៉ាងយូរ ១ខែទៀត ពោលគឺចុងខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ រាជធានីភ្នំពេញ នឹងមានអគ្គិសនី ផ្គត់ផ្គង់គ្រប់គ្រាន់ ដើម្បីបង្ក លក្ខណៈកាន់តែងាយស្រួល ចំពោះអ្នករស់នៅ ក្នុងរាជធានីភ្នំពេញ ក៏ដូចជាអ្នកប្រកបមុខរបរ រកស៊ីផងដែរ។

អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានធ្វើការអះអាងបែបនេះ នៅក្នុងសន្និសីទ ក្រោយកិច្ចប្រជុំ ថ្នាក់ដឹកនាំអគ្គិសនី នៃប្រទេសអាស៊ាន ដែលមានការចូលរួមពីប្រទេស ដែលជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលថាមពលអាស៊ាន នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ នាសណ្ឋាគារណាហ្គាវើល រាជធានីភ្នំពេញ។

លោក កែវ រតនៈ បានឲ្យដឹងថា ក្នុងអំឡុងយ៉ាងយូរ មិនដល់១ខែទៀតទេ រាជធានីភ្នំពេញ នឹងមានអគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់ ដែលលែងមានបញ្ហា ក្នុងការដាច់ញឹកញាប់នោះទៀតហើយ ក្រោយពេលដែលកម្លាំង ៥០មេហ្គាវ៉ាត់ ធ្យូងថ្ម ដែលចេញពីខេត្តព្រះសីហនុ ត្រូវបានធ្វើរួចរាល់។

លោក កែវ រតនៈ បានបន្តថា «និយាយដោយឡែក នៅក្នុងឆ្នាំ២០១៣នេះ យើងពិបាកប្រហែលជា ១ខែទៀតសោះ សំរាប់ប្រព័ន្ធអគ្គិសនី នៅក្នុង ទីក្រុងភ្នំពេញ ដោយប្រព័ន្ធអគ្គិសនី នៅក្នុងទីក្រុងភ្នំពេញ ត្រូវគ្របដណ្តប់ លើប្រព័ន្ធភ្នំពេញខ្លួនឯងផង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ហើយនិង ជាយៗក្រុង។ ប្រព័ន្ធនេះគឺថា ១ខែទៀតយ៉ាងយូរ នឹងលែងជួបបញ្ហា នៅពេលដែល៥០មេហ្គាវ៉ាត់ ធ្យូងថ្មរបស់យើង ចេញមកពីខេត្តព្រះសីហនុ ដែលត្រូវចេញ នៅក្នុងប៉ុន្មានអាទិត្យ ខាងមុខនេះ»។

សម្រាប់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ ដំណឹងនេះ គឺជារឿងដែលល្អប្រសើរបំផុត សម្រាប់ពួកគាត់ ពីព្រោះថា ប្រព័ន្ធអគ្គិសនី ដែលកំពុងតែដំណើរការផ្គត់ផ្គង់ ក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយសារតែមានតំបន់ខ្លះ បានដាច់ ភ្លើងជាញឹកញាប់ ដែលបង្កលក្ខណៈលំបាក សំរាប់ការរស់នៅ ក៏ដូចជាការប្រកបមុខរបរ រកស៊ីរបស់ពួកគាត់។ ទាំងអស់នេះហើយ ជាសមិទ្ធផល ដែលកើតឡើង ពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេស កម្ពុជា៕

Photo by DAP-NEWS

វេទិកា សាធារណៈ របស់លោក កឹម សុខា នៅចំណុចផ្សារព្រំ រងការរិះគន់ខ្លាំងៗ ពីប្រជាពលរដ្ឋ (មានវិដេអូ)

E-mail Print PDF

ប៉ៃលិន ៖ វេទិកាសាធារណៈ និងជួប សំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅ តំបន់ព្រំដែនផ្សារព្រំ ក្នុងខេត្ដប៉ៃលិនរបស់ លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៣ បានរងការរិះគន់ ហើយ មានការប៉ះពារពាក្យសំដីមួយប្រាវ រវាង ក្រុមអង្គរក្សរបស់លោក កឹម សុខា និង ប្រជាពលរដ្ឋ ដែលចង់ចូលទៅស្ដាប់ការ ឃោសនា ។

ការប៉ះពាក្យសំដីគ្នា ប៉ុន្ដែមិនមានការ ប្រើអំពើហិង្សាធ្ងន់ធ្ងរ រវាងក្រុមអង្គរក្ស របស់លោក កឹម សុខា និងប្រជាពលរដ្ឋ ដែលពីមុន ជាសមាជិកគណបក្សប្រឆាំង ហើយបច្ចុប្បន្ន ជាសមាជិករបស់គណបក្ស ប្រជាជន បានកើតឡើងចំនួន ២ដង ដែល ធ្វើឱ្យវេទិការបស់លោក កឹម សុខា ប្រព្រឹត្ដ ទៅបានត្រឹមតែ ១ម៉ោងប៉ុណ្ណោះ រួចក៏ ត្រឡប់ទៅវិញបាត់ទៅ ។

មេបញ្ជាការអាវុធហត្ថ ខេត្ដប៉ៃលិន លោកឧត្ដមសេនីយ៍ វ៉ាន់ ណាឡុង នៅ រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៣ នេះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទឱ្យដឹងថា ពិតជា មានរឿងបែបនេះកើតឡើងមែន ប៉ុន្ដែតាម រយៈការជួយសម្របសម្រួល ពីសំណាក់ អាជ្ញាធរអាវុធហត្ថ និងនគរបាលរបស់ខេត្ដ ទើបពុំបណ្ដាលឱ្យកើតមានអំពើហិង្សា ធ្ងន់ ធ្ងរកើតឡើង ។

មេបញ្ជាការអាវុធហត្ថរូបនេះបានថ្លែង ឱ្យដឹងថា រឿងរ៉ាវខាងលើនេះបានកើត ឡើង ដោយផ្ដើមចេញពីលោក កឹម សុខា បានសរសេរលិខិត សុំអនុញ្ញាតទៅអាជ្ញាធរ ដើម្បីជួបសំណេះសំណាលជាមួយប្រជាពល រដ្ឋ នៅចំណុចផ្សារព្រំ ហើយក្នុងលិខិតនោះ បានបញ្ជាក់ថា ស្នើឱ្យប្រជាពលរដ្ឋចូលរួម ស្ដាប់ ដោយមិនបានលើកឡើងពីការប្រកាន់ និន្នាការនយោបាយនោះឡើយ ។

លោកឧត្ដមសេនីយ៍ វ៉ាន់ ណាឡុង បាន បញ្ជាក់ថា នៅពេលដែលទទួលព័ត៌មានថា លោក កឹម សុខា បើកវេទិកាសាធារណៈ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ខាងលើនេះរួចមក ប្រជាពលរដ្ឋមួយចំនួន ដែលពីមុនជាសមាជិក-សមាជិកា របស់ គណបក្សប្រឆាំង ហើយបច្ចុប្បន្នជាសមាជិក សមាជិការបស់គណបក្សប្រជាជននោះ ចង់ អញ្ជើញទៅចូលរួមស្ដាប់ ចំពោះការលើក ឡើង និងឃោសនារបស់លោក កឹម សុខា។ ប៉ុន្ដែ មិនទាន់ទាំងបានចូលទៅក្នុងពិធីផង ស្រាប់តែក្រុមអង្គរក្ស របស់លោក កឹម សុខា ចេញមករារាំង មិនឱ្យចូល ជាហេតុ ធ្វើឱ្យប្រជាពលរដ្ឋខឹងសម្បារ ហើយបានប៉ះ ពារពាក្យសំដីជាមួយគ្នាតែម្ដងពីព្រោះប្រជា ពលរដ្ឋអះអាងថា ពេលសុំច្បាប់បើកវេទិកា សាធារណៈ គឺបានបញ្ជាក់ថា ឱ្យប្រជាពល រដ្ឋចូលរួម ។ ផ្ទុយទៅវិញពេលដែលពួក គាត់ចង់ទៅចូលរួម បែរជាត្រូវមានការរា រាំង ពីសំណាក់ក្រុមអង្គរក្សរបស់លោក កឹម សុខា ទៅវិញ ។

មេបញ្ជាការអាវុធហត្ថរូបនេះ បានបន្ដ ថា ការប៉ះពារពាក្យសំដីគ្នាលើកទី១ បាន បញ្ចប់ទៅ ក្រោយពីមានការជួយសម្រប សម្រួលពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ច ចម្រុះរបស់ខេត្ដ ។ ប៉ុន្ដែ ការប៉ះពារពាក្យ សំដីលើកទី២ បានកើតមានឡើងនៅពេល ដែលសមាជិកចាស់ របស់គណបក្សប្រឆាំង ដែលកំពុងស្ថិតនៅក្នុងកម្មវិធីនោះ ក្នុងចំ ណោមអ្នកចូលរួមប្រមាណ ២០០នាក់ បាន ចោទសួរខ្លាំងៗ ទៅលើលោក កឹម សុខា ដែលនិយាយពីការបាត់ទឹកបាត់ដី និងបញ្ហា មិនពិតមួយចំនួនទៀត ។ នៅពេលដែល សមាជិកទាំងនោះ សួរចំៗចំពោះការ ឃោសនា គ្មានការពិត និងបោកប្រាស់ខាង លើនេះរួចមក ក៏កើតមានជម្លោះសារជាថ្មី ហើយក៏ត្រូវបានអាជ្ញាធរខេត្ដ និងសមត្ថកិច្ច ចម្រុះទាំងអាវុធហត្ថ និងនគរបាលជួយ សម្របសម្រួលបន្ដទៀត ពោលធ្វើយ៉ាង ណាកុំឱ្យមានអំពើហិង្សាកើតឡើង ។

បើតាមមេបញ្ជាការ អាវុធហត្ថរូបនេះ ការលើកឡើង របស់លោក កឹម សុខា គឺ ដដែលៗ គ្មានអ្វីលើសពីនេះឡើយដែលនាំ ឱ្យប្រជាពលរដ្ឋ មានការរិះគន់ និងចោទសួរ ត្រឡប់ទៅវិញ ក៏កើតមានរឿងរ៉ាវយ៉ាង ដូច្នេះទៅ ៕

You must have the Adobe Flash Player installed to view this player.

លោក ស្រី បេន ចូលរួមបុណ្យ ពិសាខបូជា នៅវត្តច្រនៀងផ្អែម

E-mail Print PDF

តាកែវ ៖ អភិបាលខេត្តតាកែវ លោក ស្រី បេន និងលោកស្រី នៅព្រឹកថ្ងៃសុក្រ ទី ២៤ ខែ ឧសភា ឆ្នាំ២០១៣ នេះ បានអញ្ជើញចូលរួម បុណ្យពិសាខបូជា ជាមួយប្រជាពលរដ្ឋ រាប់ពាន់នាក់ ចំណុះជើងវត្តច្រនៀងផ្អែម ដែលស្ថិត នៅក្នុងឃុំមុំ៨ ស្រុកត្រាំកក់ ខេត្តតាកែវ ។

មានប្រសាសន៍ សំណេះសំណាល ទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួម នៅក្នុងពិធី បុណ្យនោះ លោក ស្រី បេន បានចាត់ទុកថ្ងៃបុណ្យពិសាខបូជា គឺជាថ្ងៃបុណ្យដ៏សំខាន់មួយ ផ្នែកព្រះពុទ្ធសាសនា ហើយដែលក្នុងនោះ ប្រជាជាពលរដ្ឋខ្មែរយើង ប្រមាណជាង ៩០ភាគរយ ជាអ្នកគោរពប្រណិប័ត ព្រះពុទ្ធសាសនា ដោយឡែកនៅច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល របស់ខ្មែរយើងក៏បានចែងដែរថា ព្រះពុទ្ធសាសនា គឺជា សាសនារបស់រដ្ឋ ហេតុដូច្នោះហើយ នៅក្នុងប្រតិទិន ឈប់សម្រាក រាជដ្ឋាភិបាល ក៏បានអនុញ្ញាតឲ្យមន្រ្តីរាជការ និងបុគ្គលិកក្រុមហ៊ុនឯកជនទាំងអស់ ឈប់សម្រាកមួយថ្ងៃផងដែរ នៅថ្ងៃបុណ្យពិសាខបូជានេះ ។

លោក ស្រី បេន បានបន្តថា ការដែលយើងប្រារព្ធ ថ្ងៃបុណ្យពិសាខបូជា គឺដើម្បីរំលឹកដល់ថ្ងៃប្រសូត្ររបស់ព្រះពុទ្ធ ដល់ការត្រាស់ដឹងរបស់ព្រះពុទ្ធ និងដល់ការរំលត់ ខណ្ឌរបស់ព្រះពុទ្ធផងដែរ ។

នៅក្នុងឱកាសនោះលោក ស្រី បេន ក៏បានរំលឹកប្រាប់ប្រជាពលរដ្ឋ ពីរបបខ្មែរក្រហម កាន់កាប់ប្រទេស ដែលក្រៅ តែពីបានកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ របបនេះ ក៏បានហាមឃាត់ ប្រជាជនមិនមានជំនឿ ទៅលើសាសនា នោះដែរ តែវិស័យព្រះពុទ្ធសាសនាបានរស់រានជីវិតឡើងវិញ នៅក្នុងប្រទេសកម្ពុជាយើង ដោយសារតែគណបក្ស ប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ ហើយបានខិតខំកសាង វត្តអារាម នៅគ្រប់ទីកន្លែង នៅក្នុងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើង គោរពប្រតិបត្តិដូចដើមវិញ ហើយបច្ចុប្បន្នវិស័យព្រះពុទ្ធ ចក្រ និងអាណាចក្រ នៅក្នុងប្រទេសកម្ពុជាយើង មានការរីកចម្រើនគួជាទីមោទនៈ ដោយសារតែគណបក្សប្រជា ជនកម្ពុជា បានដឹកប្រទេស ជាពិសេសដោយសារតែយើងមាន សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំម្នាក់ដ៏ ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ។

នៅក្នុងពិធីនោះផងដែរ លោកអភិបាលខេត្ត ក៏បានសំណូមពរ ឲ្យប្រជាពលរដ្ឋ ដែលគ្រប់អាយុ និងដែលបានចុះ ឈ្មោះបោះឆ្នោត ត្រូវអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៨ ខែ កក្ដដា ឆ្នាំ ២០១៣ ខាងមុខនេះ ហើយសូមបងប្អូនទាំងអស់ ត្រូវពិចារណាឲ្យបានមែនទែន មុននឹងគូសសន្លឹកឆ្នោតគាំទ្រគណបក្សណាមួយថា តើ មេដឹកនាំ និងមន្រ្តីគណបក្សណាមួយ ដែលតែងតែនៅជាប់ជាមួយបងប្អូនជានិច្ច ពេលដែលបងប្អូនជួបប្រទះនូវ បញ្ហា ហើយតើមន្រ្តីបក្សណា បានតែដើរសន្យាខ្យល់ និងគ្មានឃើញស្រមោលពេលដែលបងប្អូនត្រូវការ និយាយ ជារួម គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលស្ថិតនៅជាប់ជានិច្ចជាមួយបងប្អូន ហើយនៅក្នុងការបោះ ឆ្នោត នាពេលខាងមុខនេះ គណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី ៤ ដែលមានសញ្ញារូបទេវតាបាចផ្កា ហើយបើគណបក្សប្រជាជនកម្ពុជាឈ្នះ គឺសម្ដេចតេជោ សែន និងបន្តក្លាយជាមេដឹកនាំប្រទេស ទៅរកការអភិ វឌ្ឍន៍រីកចម្រើនទៅមុខទៀតជាក់ជាពុំខាន ៕

សមាជិក គណបក្ស សង្គ្រោះជាតិ ១៦៥ នាក់ នៅស្រុកស្អាង ធ្វើសមាហរណកម្ម ជា មួយគណបក្សប្រជាជន

E-mail Print PDF

កណ្ដាល ៖ ដោយសារតែអស់ជំនឿ និង មិនសង្ឃឹមថា រស់នៅធ្វើជាសមាជិក-សមា ជិកា គណបក្សសង្គ្រោះជាតិមានអនាគតភ្លឺ ស្វាង និងអាចដឹកនាំប្រទេស បាន នោះ ប្រជា ពលរដ្ឋ ១៦៥នាក់ មកពីឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ដកណ្ដាល ដែលពីមុនជា សមាជិក-សមាជិកា របស់គណបក្សសង្គ្រោះ ជាតិនោះ បានសម្រេច ចិត្ដមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច សព្វថ្ងៃ ។

ការសម្រេចចិត្ដ ធ្វើសមាហរណកម្មជា មួយគណបក្សប្រជាជន ខាងលើនេះត្រូវ បានមន្ដ្រីជាន់ខ្ពស់ គណបក្សប្រជាជនអះ អាងថា មកពីពួកគាត់យល់ឃើញថា មាន តែគណបក្សប្រជាជនមួយប៉ុណ្ណោះ ដែល អាចដឹកនាំ និងអភិវឌ្ឍន៍នាវាកម្ពុជាឆ្ពោះ ទៅរកការរីកចម្រើន ដែលមានអ្នកកាច់ ចង្កូត គឺសម្ដេចតេជោ សែន ជាបេក្ខភាព នាយករដ្ឋមន្ដ្រី របស់គណបក្សប្រជាជន ។

ពិធីប្រកាសទទួលស្គាល់ សមាជិក- សមាជិកាថ្មី ទាំង ១៦៥នាក់ ខាងលើនេះ បានប្រព្រឹត្ដធ្វើឡើង នៅមន្ទីរគណបក្ស ប្រជាជន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ដ កណ្ដាល នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៣ នេះ ស្ថិតក្រោមអធិបតីភាព ទី ប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន លោក ហង្ស សាមឿន និងជាអនុប្រធាន ក្រុមការងារ ចុះជួយខេត្តកណ្តាល និងប្រធាន ក្រុមការងារ ចុះជួយឃុំស្វាយប្រទាល ព្រម ទាំងមានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំ ក្រុមការងារ ចុះជួយឃុំស្វាយ ប្រទាលមួយ ចំនួនទៀត ។

នៅចំពោះមុខ សមាជិក-សមាជិកាថ្មី ដែលបានចាកចេញ ពីគណបក្សសង្គ្រោះ ជាតិនោះ លោក ហង្ស សាមឿន បានសម្ដែង ការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយចាត់ ទុកថា នេះជាការសម្រេចចិត្ដដ៏ត្រឹមត្រូវបំផុត របស់បងប្អូន ដែលងាកមកគាំទ្រគណបក្ស ប្រជាជនកម្ពុជា ដើម្បីឱ្យសម្ដេចតេជោ សែន បន្ដជានាយករដ្ឋមន្ដ្រីដឹកនាំ ប្រទេស កម្ពុជាទៅមុខទៀត ។

លោក ហង្ស សាមឿន បានលើកឡើង ទៀតថា ការចូលរួមរបស់បងប្អូនពិតជា មានសារៈសំខាន់ណាស់ ដើម្បីរួមចំណែក កសាង និងអភិវឌ្ឍន៍សង្គមជាតិកាន់តែមាន ការរីកចម្រើនខ្លាំងឡើង ហើយគណបក្ស ប្រជាជន បានបន្ដគោលនយោបាយកសាង និងអភិវឌ្ឍន៍សង្គមជាតិ គ្រប់ទីកន្លែងដើម្បី ផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ ទូទៅ ដោយមិនគិតពីនិន្នាការនយោបាយឡើយ។

ក្រោយពីប្រកាសទទួលស្គាល់ និងស្វា គមន៍យ៉ាងកក់ក្ដៅ ចំពោះសមាជិក-សមា ជិកាទាំងនេះ ប្រធានក្រុមការងារចុះជួយ ឃុំស្វាយប្រទាល លោក ហង្ស សាមឿន ក៏ បានចែកជូនអំណោយជាសារុង និងថវិកា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ជូនដល់សមាជិក សមាជិកា ទាំងនេះផងដែរ ៕

ដោះលែងសត្វព្រៃ ក្រោយចាប់បាន ពីឈ្មួញជួញដូរ

E-mail Print PDF

មណ្ឌលគិរី៖ នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រង់ចំណុចទឹកខួប កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ បានរៀបចំពិធីប្រោសព្រំ និងដោះលែងសត្វព្រៃ ដែលពិធីនេះមានការចូលរួម ពីសំណាក់ អាជ្ញាធរខេត្ត ជាច្រើនរូប និងព្រះសង្ឃ។

នៅក្នុងពិធីនេះគេឃើញមាន វត្តមាន អភិបាលនៃគណៈអភិបាលខេត្ត  និងស្នងការខេត្ត ព្រមទាំងមន្ត្រីជំនាញ ពាក់ព័ន្ធនានា គ្រប់អង្គភាព បានចូលរួមយ៉ាងច្រើនកុះករ ។ តាមការឲ្យដឹងពី មន្រ្តីជំនាញថា សត្វព្រៃដែលបាន ធ្វើការ ដោះលែងនេះ ជាសត្វព្រៃដែលសមត្ថកិច្ចរិបអូសបាន ពីជនល្មើសដែលចាប់យក មកធ្វើការលក់ដូរ ខុសច្បាប់ ហើយសត្វព្រៃដែលត្រូវ បានដោះលែងនេះមាន ស្វា ចំនួន២ក្បាល  អណ្តើកចំនួន ២៦ក្បាល និងត្រគួតចំនួន ១ក្បាល មុននឹងធ្វើការដោះសត្វទាំងនេះ អាជ្ញាធរខេត្តទាំងអស់ និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំង មន្ត្រី ជំនាញរដ្ឋបាល ព្រៃឈើ បាននិមន្ត ព្រះសង្ឃដើម្បីសូត្រមន្ត ប្រោសព្រំ រួចហើយធ្វើការ ដោះលែង ប្រយោជន៍ អោយសត្វទាំងនោះ មានសេរីភាព រស់នៅក្នុងព្រៃដែលមិនមាន ការរំខានពីពួកជន ល្មើសចាប់ សម្លាប់ និង បំផ្លាញធនធានធម្មជាតិ ដ៏កំរនេះ ។   

 លោក អេង ប៊ុនហ៊ាង អភិបាលនៃគណៈអភិបាលខេត្តបានប្រាប់ ឲ្យអ្នកយកព័ត៌មានដើមអម្ពិលដឹង នាព្រឹក ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៣ថា សត្វព្រៃដែលបានធ្វើការដោះលែង នៅថ្ងៃនេះមាន អណ្តើក ស្វា និង ត្រគួត  បំណង ចង់ឲ្យសត្វទាំងនេះ រស់មានសេរីភាព និងគ្មានការកាប់សម្លាប់ ពីក្រុមឈ្មួញ ខិលខូចមួយចំនួន   ហើយ លោក បានឲ្យដឹង បន្តទៀតថាចំពោះរាល់បទល្មើស នានារួមមាន បទល្មើសព្រៃឈើ ជួញដូរសត្វព្រៃ  ការជូញដូរ និង ចែកចាយថ្នាំញៀន ព្រមទាំងបទល្មើស ផ្សេងៗទៀត លោក នឹងមានវិធានការក្នុង ការទប់ស្កាត់ និង បង្រ្កាប រាល់បទល្មើស ទាំងនេះ ដើម្បីអោយស្របទៅតាម គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល កម្ពុជា សព្វថ្ងៃដែលបានដាក់ចេញ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

បុណ្យពិសាខបូជា ជាពិធីបុណ្យដ៏ធំ ក្នុងព្រះពុទ្ធសាសនា តែយុវវ័យកម្ពុជា ច្រើនបំផុត មិនបានដឹង (មានវីដេអូ)

E-mail Print PDF

ភ្នំពេញ៖ ពិធីបុណ្យពិសាខបូជា ជាពិធីបុណ្យដ៏វិសេសវិសាល រឮកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូត ត្រាស់ដឹង  និងបរិនិព្វាន ជាពិធីបុណ្យត្រូវបានប្រទេស កាន់ព្រះពុទ្ធសាសនា ប្រារព្ធយ៉ាងអធឹកអធម។ តែផ្ទុយទៅវិញ យុវវ័យ កម្ពុជា ទាំងប្រុស-ស្រីច្រើនបំផុត ពួកគេហាក់មិនសូវចាប់អារម្មណ៍ មិនថាតែចំពោះ ពិធីបុណ្យពិសាខបូជានោះទេ  ពិធីបុណ្យជាច្រើនផ្សេងទៀត របស់ព្រះពុទ្ធសាសនា ក៏ពួកគេមិនបានដឹងផងដែរ ដែលនេះជាបញ្ហាប្រឈមមួយ យ៉ាងធ្ងន់ធ្ងរសម្រាប់ព្រះពុទ្ធសាសនា នៅក្នុងសង្គមខ្មែរ។

ពិធីបុណ្យពិសាខបូជា ត្រូវបានប្រទេសកាន់ព្រះពុទ្ធសាសនា ក៏ដូចជាពុទ្ធសាសនិកជនកម្ពុជា ប្រារព្ធឡើង ជារៀង រាល់ឆ្នាំនៅថ្ងៃ១៥ កើត ខែពិសាខ ដែលជាថ្ងៃ-ខែ តែមួយ ដែលព្រះសម្មាសម្ពុទ្ធសមណគោត្តម បរមគ្រូទ្រង់ ប្រសូត (ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច មុនគ្រិស្តសករាជ ៦២៣ឆ្នាំ) ។ ព្រះពុទ្ធបានត្រាស់ដឹង (ថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំរកា មុនគ្រិស្តសករាជ ៥៨៨ឆ្នាំ)។ ព្រះពុទ្ធទ្រង់ព្រះបរិនិព្វានក្នុងព្រះជន្ម ៨០ ព្រះវស្សា (ថ្ងៃ អង្គារ ១៥ កើត ខែពិសាខ ឆ្នាំម្សាញ់ មុនគ្រិស្តសករាជ ៥៤៣ឆ្នាំ)។

ដោយឡែកនៅក្នុងឆ្នាំនេះ ពិធីបុណ្យពិសាខបូជា បានចូលមកដល់នៅថ្ងៃសុក្រ ១៥ កើត ខែពិសាខ ឆ្នាំម្សាញ់ ព. ស. ២៥៥៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា គ.ស. ២០១៣។ គ្រាចូលមកដល់ នៃពិធីបុណ្យដ៏ធំនៅក្នុងព្រះពុទ្ធសាស នានេះ ព្រះភិក្ខុ គិន ភិរម្យ លេខាធិការវត្តនន្ទមុនី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គ្រាកំពុង សម្តែងធម៌ឲ្យសីលជូនយាយជី តាជី កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ បានមានព្រះសង្ឃដីកាថា «  ថ្ងៃពិសាខបូជាជាថ្ងៃដ៏សំខាន់ សម្រាប់ព្រះពុទ្ធសាសនា ជាថ្ងៃរឭកចំណុចធំៗចំនួន៣ គឺថ្ងៃទ្រង់ប្រសូត ត្រាស់ដឹង   និងចូលព្រះនិព្វាន។ មិនថា ជាតិសាសន៍ណាទេ ឲ្យតែគោរពរឮកដឹងគុណព្រះពុទ្ធសាសនានេះ រមែងទទួលបាន  អានិសង្សដូចៗគ្នា ដូច្នេះក្នុងនាមយើងជាអ្នកកាន់ព្រះពុទ្ធសាសនា ត្រូវរឭកដល់ថ្ងៃទាំង៣ហ្នឹង»។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤៣បានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទោះបីជាគេ សង្កេតឃើញថា បច្ចុប្បន្នទីវត្តអារាមកើតច្រើនស្ទើរគ្រប់ទីកន្លែងក្តី តែយុវជនកម្ពុជាភាគច្រើនបំផុត ហាក់មិនបាន ដឹងពីពិធីបុណ្យធំៗ របស់ព្រះពុទ្ធសាសនាឡើយ។ ជាក់ស្តែងក្នុងថ្ងៃបុណ្យពិសាខបូជានេះ មន្រ្តីរាជការ សិស្សានុ សិស្សខ្មែរទូទាំងប្រទេស ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេលមួយថ្ងៃ យុវជនខ្មែរខ្លះមិនបានដឹងថា គេឲ្យ ឈប់រឿងអ្វីទៅទៀត! អ្នកខ្លះទៀតដឹងថា ជាថ្ងៃបុណ្យពិសាខបូជា តែមិនបានដឹងពីអត្ថន័យ នៃពិធីបុណ្យនេះ ឡើយ។

ជាក់ស្តែងតាមរយៈការសាកសួររបស់អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅមជ្ឈដ្ឋានខាងក្រៅ ក៏ ដូចជានៅលើបណ្តាញទំនាក់ទំនងសង្គម ទៅលើយុវវ័យជាច្រើននាក់ ពួកគេសុទ្ធតែបានឆ្លើយថា មិនដឹង និងមិន បានយល់ពីអត្ថន័យនេះឡើយ តើហេតុអ្វីបានជាយុវវ័យខ្មែរ ជាពុទ្ធបរិស័ទហាក់កាន់តែ ឃ្លាតឆ្ងាយពីព្រះពុទ្ធសាស នា តែបែរជានាំគ្នាដឹងជ្រួតជ្រាបយ៉ាងច្បាស់ និងនាំគ្នាធ្វើយ៉ាងផុសផុលនូវពិធីបុណ្យផ្សេងៗ ដូចជាបុណ្យណូអ៊ែល  និងថ្ងៃបុណ្យ Valence tine's day ទៅវិញ?

លោក ដាំ វិបុល ជាអ្នកជំនួញម្នាក់ បានឲ្យដឹងថា ជារាល់ឆ្នាំលោកមិនដែលភ្លេចថ្ងៃបុណ្យដ៏ធំ នៃព្រះពុទ្ធសាសនា  ឡើយ ជាទូទៅលោកតែងអញ្ជើញទៅវត្ត ឬបង្កលក្ខណៈដល់អ្នកមានគុណរបស់លោក បានធ្វើបុណ្យនៅថ្ងៃនេះ។

លោកបានបញ្ជាក់ផងដែរថា ការមិនសូវស្វែងយល់ពីវិស័យព្រះពុទ្ធសាសនា របស់យុវវ័យនាពេលបច្ចុប្បន្ន អាចធ្វើឲ្យយុវវ័យលែងដឹងអ្វីដែលហៅថា គុណទោស និងអាចមិនចេះគោរពឪពុកម្តាយជាដើម។ កត្តាទាំងអស់នេះ មកពី យុវវ័យភាគច្រើនមានក្តីស្រមៃច្រើន និងចង់ដឹង ចង់ឮ ជាពិសេស យុវវ័យមិនសូវចង់ចំណាយ ពេលទៅលើអ្វី ដែល  មិនសប្បាយ រីករាយនោះទេ បើបុណ្យសាសនាបែបសប្បាយរីករាយប្រហែលចាប់អារម្មណ៍ច្រើន។ ដូច្នេះគួរមាន ការបញ្ចូលកម្មវិធីព្រះពុទ្ធសាសនាឲ្យបានកាន់តែច្រើនក្នុងវិស័យអប់រំរបស់សិស្សានុសិស្ស។

លោក ដាំ វិបុល បានថ្លែងដូច្នេះ «មានការប៉ះពាល់ខ្លាំង ហើយច្រើនយ៉ាងទៀត ពិសេសដល់អ្វីដែលយើងមាន ស្រាប់ ទម្លាប់មិនចេះថែរក្សារ ជាពិសេសបារម្ភបំផុតនោះ គឺការមិនចូលចិត្តគោរពព្រះពុទ្ធសាសនា នឹងឈានទៅ រកទមិឡអត់សាសនា មិនគោរពឪពុកម្តាយ មិនចេះដឹងគុណជាដើម។ល។ អប់រំបែបកំណត់ឲ្យច្បាស់លាស់ថា  ត្រូវតែចាប់អារម្មណ៍ ជាកាតព្វកិច្ចកើតជាកូនខ្មែរ គោរពកាន់ព្រះពុទ្ធសាសនា និងត្រូវមានមនោគមន៍លួងលោម បន្ថែម ហើយឪពុកម្តាយមនុស្សចាស់ នឹងថ្នាក់ដឹកនាំធ្វើជាគំរូ»។

ព្រះភិក្ខុ គិន ភិរម្យ ក៏បានសម្តែងនូវទស្សនៈផ្ទាល់ព្រះអង្គដែរថា ថ្ងៃបុណ្យពិសាខបូជាជាថ្ងៃសំខាន់ជាងពិធីបុណ្យ ផ្សេងៗទៀត សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា តែការយល់ជ្រូតជ្រាបរបស់យុវវ័យខ្មែរ ចំពោះថ្ងៃពិសាខបូជា នេះ  មិនទាន់មានគ្រប់គ្រាន់នោះទេ ដោយសារការគ្រប់គ្រងពីសម័យមួយទៅសម័យមួយ មិនទាន់មានការឲ្យតម្លៃពេញ  លេញ ក៏ដូចជាផ្សព្វផ្សាយឲ្យបានច្រើនពីពិធីបុណ្យមួយនេះ។ «ព្រះពុទ្ធសាសនា យើងដឹងថា មានប្រយោជន៍  ហើយសម្រាប់មនុស្សទូទៅក្នុងពិភពលោកនេះ តែបើយើងក្រឡេកមកមើលយុវជន យុវនារីនៅក្នុងប្រទេសកម្ពុជា  យើងមិនទាន់យល់ជ្រាបអំពីបុណ្យ ពិសាខបូជាហ្នឹងឲ្យផុសផុលទេ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើងមិនទាន់បាន  នាំគ្នាធ្វើឲ្យបានផុសផុលនោះឡើយ ពាក់ព័ន្ធទៅនឹងពិធីបុណ្យ ពិសាខបូជាហ្នឹង ដល់អីចឹងទៅយុវជនដែលជា ទំពាំងស្នងប្ញស្សី ក៏ដើរតាមចាស់ៗជំនាន់មុនទាល់តែពេលចាស់ៗ ងាកទៅឲ្យតម្លៃទៅលើថ្ងៃពិសាខបូជាហ្នឹងយុវ  ជន ក៏យល់ដឹងបន្តិចម្តងៗ តាមការដើររបស់មនុស្សចាស់ហ្នឹង»។

ដើម្បីជំរុញឲ្យយុវវ័យខ្មែរជ្រូតជ្រាប និងចូលរួមឲ្យបានកាន់តែខ្លាំងក្នុងពិធីបុណ្យរបស់ព្រះពុទ្ធសាសនានេះដែរ ព្រះ  ភិក្ខុ គិន ភិរម្យ ក៏បានមានសង្ឃដីកាទទូចឲ្យតាមស្ថាប័ននានា ដូចជាសាលារៀន តាមក្រុមហ៊ុន តាម អង្គការ តាម  ទីវត្តអារាម និងទីកន្លែងផ្សេងៗទៀត ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា គួរតែនាំគ្នាជួយ ផ្សព្វផ្សាយ ឲ្យបានច្រើន មុននឹងការឈានចូលមកដល់នៃថ្ងៃពិធីបុណ្យធំៗរបស់ព្រះពុទ្ធសាសនា។ នៅតាមបណ្តាក្រសួង ស្ថាប័ន អង្គការ  ក៏គួរនាំគ្នាធ្វើពិធីអ្វីមួយពាក់ព័ន្ធពិធីបុណ្យ នៃព្រះពុទ្ធសាសនា ហើយគួរនិមន្តវាគ្មិន មកទេសនា បកស្រាយ បញ្ជាក់ ពីពិធីបុណ្យ ដែលនេះជាកត្តាសំខាន់ណាស់ សម្រាប់ថ្នាក់ដឹកនាំ ដើម្បីធ្វើឲ្យយុវជនជាទំពាំង ស្នងប្ញស្សី បានជ្រួត ជ្រាបកាន់តែច្បាប់ពីវិស័យព្រះពុទ្ធសាសនា។

ជាកិច្ចវត្តន៍សម្រាប់ពុទ្ធសាសនិកជននៅថ្ងៃពិសាខបូជានេះ ពុទ្ធសាសនិកជនទាំងអស់ ត្រូវនាំគ្នាយកចង្ហាន់ប្រគេន  ព្រះសង្ឃ និងនាំយកផ្កាភ្ញីថ្វាយព្រះ ក៏ដូចជាការចូលរួមស្តាប់ព្រះធម៌ទេសនានៅតាមវត្តនានា ដើម្បីទទួលបាន  កុសលផលបុណ្យ តែបើយើងរវល់មិនបានទៅវត្តទេ ប្រជាពុទ្ធបរិស័ទក៏អាចរៀបចំទិញផ្កាភ្ញីថ្វាយកន្លែងព្រះរតន ត្រ័យនៅក្នុងគេហដ្ឋាន ឬក៏អាចរឭកដល់ព្រះសម្មាសម្ពុទ្ធនូវហេតុការណ៍ដ៏មហស្ចារ្យទាំង៣ ក៏ទទួលអានិសង្សផង ដែរ។

ពាក់ព័ន្ធនឹងកិច្ចវត្តន៍ ព្រះភិក្ខុ គិន ភិរម្យ ក៏បានមានសង្ឃដីកាបញ្ជាក់ផងដែរថា «រឿងដែលយើងត្រូវធ្វើកិច្ច ពិសាខ  បូជានេះ ឬក៏បុណ្យកុសលផ្សេងៗ យើងអត់ចាំបាច់ថា លុះត្រាណាតែទៅវត្តទើបធ្វើបាននោះទេ រឿងសេចក្តីល្អ ហ្នឹង រឿងរលឹកពីព្រះរតនត្រ័យហ្នឹង មិនចាំបាច់ថា ទាល់តែទៅវត្តទើបអាចរឭកនោះទេ យើងរឭកនៅ គេហដ្ឋាន  របស់ខ្លួនហ្នឹង យើងទិញផ្កា ឬបើមិនបានទិញផ្កាទេ យើងតុបតែងកន្លែងព្រះពុទ្ធ កន្លែងព្រះ រតនត្រ័យ។ បើយើង មិនបានតុប តែងទៀត យើងមានចេតនាក្នុងចិត្តនឹងពីព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហ្នឹង មានគុណ អានុភាព មានប្រយោជន៍ដល់យើង ធ្វើឲ្យយើងមានសុខសន្តិភាពផ្លូវចិត្ត។ ដូច្នេះមានសារៈសំខាន់ណាស់សម្រាប់ ពុទ្ធបរិស័ទ ដែលមិនបានមកវត្ត គួរណាស់តែរឮកនៅក្នុងគេហដ្ឋានរបស់ខ្លួន នៅថ្ងៃបុណ្យពិសាខបូជាហ្នឹង»។

ពុទ្ធសាសនាជាសាសនា ដ៏ស្អាតស្អំ និងតែងទូន្មានប្រៀនប្រដៅមនុស្សកុំឲ្យធើ្វអាក្រក់ អំពើបាបឲ្យធើ្វតែអំពើល្អ ធើ្វ  បុណ្យ ធើ្វចិត្តឲ្យជ្រះថ្លា បរិសុទ្ធ។ ព្រះតេជគុណ គិន ភិរម្យ ក៏បានមានសង្ឃដីការំលឹកផងដែរថា នៅពេល ដែល  ពុទ្ធបរិស័ទខិតខំនាំគ្នាប្រឹងប្រែងរៀនសូត្រ និងបដិបត្តព្រះធម៌ តាមគន្លងព្រះពុទ្ធសាសនា នឹងជួយកាត់បន្ថយអំពើ ហិង្សា ទោសៈ កាត់បន្ថយការលោភលន់ កេងប្រវ័ញ្ចពីអ្នកដទៃ។ ជាពិសេសពេលពុទ្ធបរិស័ទបាន សិក្សាស៊ីជម្រៅ  ពីព្រះពុទ្ធសាសនា ក៏ជួយកាត់បង់នូវភាពអវិជ្ជា កាល្ងិតល្ងង់ មិនសូវដឹងខុសត្រូវ គុណឪពុក-ម្តាយ ត្រកូលរៀមច្បង ផងដែរ៕

ខាងក្រោមនេះ ជាវីដេអូបទសម្ភាសន៍ជុំវិញបុណ្យពិសាខបូជា រវាងលោក វ៉ាន់ សារាយ និង ព្រះភិក្ខុ គិន ភិរម្យ លេខាធិការវត្តនន្ទមុនី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៖

ព្រះភិក្ខុ គិន ភិរម្យ លេខាធិការវត្តនន្ទមុនី

You must have the Adobe Flash Player installed to view this player.

លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួម ការជួបជុំអតីតសិស្ស នៅវិទ្យាល័យ ច្បារអំពៅ

E-mail Print PDF

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ នឹង អញ្ជើញ ចូលរួមជា អធិបតីភាព នៅក្នុងពិធីជួបជុំ អតីតសិស្ស នៃវិទ្យាល័យ ច្បារអំពៅ ដើម្បី រំលឹក អនុស្សាវរីយ៍ និងបង្កើន ចំណងមិត្តភាព ក្នុងចំណោម អតីតសិស្ស នៃវិទ្យាល័យមួយនេះ ឲ្យកាន់តែខ្លាំង។

សេចក្ដីជូនដំណឹង របស់គណៈនាយកនៃ វិទ្យាល័យច្បារអំពៅ បានឱ្យដឹងថា ការជួបជុំគ្នា រវាងអតីតសិស្ស វិទ្យាល័យច្បារអំពៅ ខាងលើនេះ ធ្វើឡើង ក្នុងគោលបំណងរំលឹក រាល់អនុស្សាវរីយ៍ ដែលបែកគ្នាអស់រយៈ ពេលជាច្រើនឆ្នាំក្រោយការសិក្សាចប់ ហើយធ្វើឡើង ក៏ដើម្បីរឹតចំណងមិត្ដភាព និងរៃអង្គាសប្រាក់ ជួយកសាងសមិទ្ធផល នានា នៅក្នុងសាលារៀនផងដែរ ។

សេចក្ដីជូនដំណឹង របស់គណៈនាយក វិទ្យាល័យ បានឱ្យដឹងទៀតថា សម្រាប់ការ ជាវសំបុត្ររបស់អ្នកចូលរួម នៅក្នុងកម្មវិធី តម្លៃក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀល ។

អតីតសិស្សគ្រប់ជំនាន់ រហូតដល់ឆ្នាំ២០១២ អាចរកជាវ សំបុត្រនៅទីចាត់ ការវិទ្យាល័យ ច្បារអំពៅ រាល់ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីពេលជូន ដំណឹង នេះតទៅ ចាប់ពីម៉ោង ៧ និង ៣០ នាទីព្រឹក ដល់ម៉ោង ៦ និង ០០ ល្ងាច។

សូមបញ្ជាក់ថា គណៈកម្មការ វិទ្យាល័យច្បារ អំពៅ ព្រមទាំងមានការចូលរួមពីសំណាក់ អតីតសិស្ស និងអភិបាលខណ្ឌមានជ័យកាលពី រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៣ កន្លងទៅនេះ ជាលើកទីមួយ បានជួបប្រជុំគ្នាដើម្បីពិភាក្សារៀបចំ ចាត់ចែង កម្មវិធីជួបជុំអតីតសិស្សនៅល្ងាច ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣ ខាងមុខ។ នៅក្នុងកិច្ចប្រជុំ ខាងលើនេះ គណៈកម្ម ការសាលា បានរៀបចំចាត់ចែងកម្មវិធី ផ្សេងៗ ក៏ដូចជាលិខិតអញ្ជើញ រាល់អតីត សិស្ស ដែលធ្លាប់រៀន វិទ្យាល័យមួយនេះ ដោយគិតតាំងពីឆ្នាំ ១៩៨៦មកម្ល៉េះ ។ 

លើសពីការជួបជុំដ៏មានតម្លៃនេះ អ្នករៀបចំកម្មវិធី បានសម្តែងការរំពឹងទុកថា ប្អូនៗជាសិស្ស ជំនាន់ក្រោយនឹង ទទួលបាន កន្លែងអង្គុយសិក្សាល្អ ស្អាត ដែលបានពីការចូលរួម បរិច្ចាគរបស់សិស្សច្បងផងដែរ ៕

Photo by DAP-NEWS

លោក ម៉ូវ ចរិយា ជួបសំណេះ សំណាលសមាជិក បក្សជិត៣ពាន់នាក់

E-mail Print PDF

តាកែវ៖ លោក ម៉ូវ ចរិយា ប្រធានក្រុមការងារ ចុះជួយឃុំត្រពាំងក្រសាំង និងឃុំកុមារាជា ស្រុកបាទី និងក្រុម ការងារកណ្តាលនៅ ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៣ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា នៃឃុំទាំងពីរ ប្រមាណ២៩៧១នាក់។

លោក ម៉ូវ ចរិយា ក៏បានពាំនាំមកនូវការសាកសួរសុខទុក្ខ ពីសំណាក់លោក បណ្ឌិត សូរ ឃុន រដ្ឋមន្រ្តីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធានក្រុមការងារ ចុះជួយស្រុកបាទី និងបានថ្លែងអំណរគុណ ដល់សមាជិក ទាំងអស់ ដែលបានគាំទ្រគោល នយោបាយគណបក្សតាំង ពីកើតដំបូងរហូត ដល់បច្ចុប្បន្ន។

លោកក៏បានក្រើនរំលឹកដល់សមាជិកបក្សឃុំ ទាំងអស់ បន្តយកចិត្តទុកដាក់ពង្រឹង កត្តាសាមគ្គីភាពផ្ទៃក្នុង ឱ្យ បានល្អ។

មិនតែប៉ុណ្ណោះ លោក ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផលស្រូវ ព្រោះរដូវវស្សា ឈានមក ដល់ហើយ ពិសេសប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុកទៅធ្វើការនៅកន្លែងនានា ត្រូវមកចូលរួម បោះឆ្នោតនៅថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ខាងមុខ ឱ្យបានគ្រប់ៗគ្នា។

លោកក៏បានពាំនាំនូវវត្ថុអនុស្សាវរីយ៍របស់លោកបណ្ឌិត សូរ ឃុន ជូនដល់សមាជិកទាំង២៩៧១នាក់ ដោយក្នុង ម្នាក់ទទួលបានសារុង១ ថវិកា១៥ម៉ឺនរៀល សម្រាប់អ្នកជំងឺ ក្រុមយុវជន១៣នាក់ម្នាក់ៗ១ម៉ឺនរៀលអ្នកគ្រោះ ថ្នាក់ ចរាចរម្នាក់ ចំនួន១៣ម៉ឺនរៀល នគរបាល១៣នាក់ ម្នាក់ៗ១ម៉ឺនរៀល និងកម្មវិធីសំណេះសំណាល ចំនួន ៣៥ម៉ឺនរៀលផងដែរ៕

Photo by DAP-News

Photo by DAP-News

គណបក្ស ប្រជាជន សង្កាត់ប្រទះឡាង បញ្ចូល សមាជិកបក្សថ្មី ចំនួន ២៣៤នាក់

E-mail Print PDF

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ នៅទីស្នាក់ការ គណបក្សសង្កាត់ប្រទះឡាង ខណ្ឌដង្កោ បានរៀបចំពិធី បញ្ចូលសមាជិកបក្សថ្មី ចំនួន ២៣៤នាក់ ដែលជាប្រជាពលរដ្ឋ ទើបគ្រប់អាយុបោះឆ្នោត រស់នៅក្នុងសង្កាត់ប្រទះឡាង ខណ្ឌដង្កោ ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អនុប្រធានក្រុមការងារ ចុះជួយខណ្ឌដង្កោ និងជាប្រធានគណៈកម្មាធិការ គណបក្សខណ្ឌដង្កោ ដោយមានការចូលរួម ពីសំណាក់ លោក ពេជ្រ គឹមស្រ៊ាង ប្រធានក្រុមការងារ ចុះជួយសង្កាត់ប្រទះឡាង និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ ជាច្រើនរូបទៀត។

ក្រោយពីបានអានសេចក្តីសម្រេច ស្តីពីការប្រកាសទទួលស្គាល់ សមាជិកបក្សថ្មី និង សមាជិកបក្សថ្មី បានធ្វើសេចក្តីប្តេជ្ញាចិត្ត ក្នុងការគាំទ្រ និងបោះ ឆ្នោតជូន គណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អណតិ្តទី៥ និងអាណត្តិ ក្រោយៗទៀត លោក នុត ពុធដារ៉ា បានមានប្រសាសន៍ សំណេះសំណាលជាមួយ សមាជិកគណបក្សថ្មី ទាំង២៣៤រូប ដែលធ្វើ ពិធីប្រកាសនាថ្ងៃនេះ ដោយលើកឡើង ពីការសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់ប្អូនៗ ក្នុងការចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាកសាងប្រទេសជាតិ ដូចដែល យើងបានឃើញការអភិវឌ្ឍន៍សព្វថ្ងៃ ដែលគណបក្ស ប្រជាជនបានកសាង ក្រោយពីថ្ងៃទី៧ មករា ១៩៧៩ ដែលមិនត្រឹមតែ បានរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានកសាងប្រទេស ឲ្យរីកចម្រើនជាបន្តបន្ទាប់ ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្ស ប្រជាជនកម្ពុជា ដែលមានសម្តេចទាំងបី ជាប្រមុខដឹកនាំ។

លោកក៏បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានបង្កើតឡើងមុនគេ ក្នុងចំណោមគណបក្ស ទាំងអស់ដែលចូលរួមក្នុងការ បោះឆ្នោត ហើយជាគណបក្ស ដែលដណ្តើមបានប្រៀបឈ្នះ និងការគាំទ្រ ជាងគេពីសំណាក់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ ជាមួយគ្នានោះ លោក ប្រធានគណបក្សខណ្ឌ ក៏បានធ្វើការផ្តាំផ្ញើរឲ្យប្អូនៗ ដែលទើបបានបញ្ចូល ជាសមាជិកថ្មី របស់ គណបក្សប្រជាជនកម្ពុជា ឲ្យបំពេញកាតព្វកិច្ចរបស់ ខ្លួន ក្នុងការគាំទ្រ គណបក្សប្រជាជនកម្ពុជា ដោយក្នុងនោះ ត្រូវតែ «ទៅចុះឈ្មោះបោះឆ្នោត ទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្ស ប្រជាជន កម្ពុជា»។

លោក នុត ពុធដារ៉ា ប្រតិកម្មយ៉ាងខ្លាំងថា ក្នុងនាមរូបលោកជាពលរដ្ឋម្នាក់ ក៏ដូចជាប្រជាពលរដ្ឋរាប់លាននាក់ ក្នុងប្រទេសកម្ពុជា គឺមានការឈឺចាប់ នឹងអន់ចិត្តយ៉ាងខ្លាំង ចំពោះពាក្យសម្តីរបស់លោក កឹម សុខា ប្រធានស្តីទី គណៈបក្សសង្គ្រោះជាតិ បាននិយាយថា ឆ្អឹងសាកសពរបស់បុព្វបុរសខ្មែរ និងឆ្អឹងសាកសព របស់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ ជាង ៣ លាននាក់ ដែលស្លាប់ក្នុងរបប ប៉ុល ពត ហើយត្រូវបានគេ រើសយកមកតម្កល់នៅក្នុង គុកទួលស្លែង និងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍បឹងជើងឯក ក៏ដូចជាកន្លែងផ្សេងៗនោះ បែរជាលោក កឹម សុខា ថាជាឆ្អឹងសិប្បនិមិ្មតទៅវិញ ។ ដូច្នេះហើយ រូបលោកសូមឲ្យលោក កឹម សុខា ត្រូវសុំទោសជាសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នូវពាក្យសម្តីដែលលោក កឹម សុខា និយាយមិនគិត ព្រោះយើងទាំងអស់គ្នា ដឹងហើយថា របប ប៉ុល ពត ជារបបដែលបងប្អូនយើង មានការឈឺចាប់ និងដិតជាប់អារម្មណ៍ មិនអាច បំភ្លេចបានឡើយ ដោយប្រជាពលរដ្ឋជាច្រើន ត្រូវស្លាប់ក្នុងរបបនោះ បើលោក កឹម សុខា មិនសុំទោសទេ នោះលោកនឹងមានបញ្ហា ជាមួយបងប្អូន ប្រជាពលរដ្ឋជាមិនខានឡើយ ។

ឆ្លៀតក្នុងឱកាសនោះដែរ គណៈអធិបតីក៏បានប្រគល់ជូន នូវសេចក្តីសម្រេច ស្តីពីការបញ្ចូលសមាជិកបក្សថ្មី និងថវិកាកំដរដៃ ក្នុងម្នាក់ ១ម៉ឺនរៀល ជូនដល់សមាជិកគណបក្សថ្មី ទាំង២៣៤នាក់ផងដែរ៕

ក្រុមហ៊ុន នាំពលករ ប៊ី.អេស.អ.អូ រង ការចោទ ពីពលករថា បោកប្រាសលុយ

E-mail Print PDF

ភ្នំពេញ ៖ ក្រុមហ៊ុន ដែលរកស៊ីនាំ ពលករខ្មែរ ទៅធ្វើការនៅក្រៅប្រទេស ដែលមានឈ្មោះថា ប៊ី.អេស.អ.អូ បេស មេនផៅវ័រ ស្ថិតនៅខណ្ឌមានជ័យបានរង ការចោទ ប្រកាន់ ពីពលករថា បោកប្រាស់ លុយ ១៧០ដុល្លារ ដោយសន្យាពីដំបូងនឹង បញ្ជូនទៅធ្វើការ នៅរោងចក្រផលិតទឹក អប់ ដែលជាការចង់បានរបស់ពលករ ប៉ុន្ដែ នៅ ទីបញ្ចប់ បែរជាថា ក្រុមហ៊ុនលក់ទឹក អប់នៅប្រទេសថៃ មិនទាន់មានការងារ នេះទេ ដោយតម្រូវឱ្យទៅធ្វើការនៅកន្លែង រោងចក្រកាត់ដេរវិញ ។

ស្ដ្រីដែលជាពលករមួយរូប ហើយបាន ទាក់ទង តាមរយៈក្រុមហ៊ុនមួយនេះទៅ បម្រើការងារនៅប្រទេសថៃ បានថ្លែងថា កាលពីដើមខែឧសភា ឆ្នាំ ២០១៣ កន្លង ទៅ នេះ គាត់បានបង់លុយ ១៧០ដុល្លារទៅ ឱ្យក្រុមហ៊ុនខាងលើ ដោយចង់ទៅបម្រើ ការងារនៅរោងចក្រផលិតទឹកអប់ ក្នុង ប្រទេសថៃ ហើយក្រោយពីទទួលលុយតាម រយៈការបញ្ជាក់ នៅក្នុងបង្កាន់ដៃបង់ប្រាក់ នោះ ខាងក្រុមហ៊ុនបានសន្យាថា រយៈពេល ២សបា្ដហ៍ទៀត នឹងបញ្ជូនទៅធ្វើការហើយ។

 បើតាមស្ដ្រីជាពលការិនីរូបនេះ បានឱ្យ ដឹងថា អ្វីៗបានប្រែប្រួលដោយសារតែក្នុង រយៈពេល២សបា្ដហ៍កន្លងមក ខាងក្រុមហ៊ុន បានទូរស័ព្ទទៅប្រាប់គាត់ថា សម្រាប់ ការ ងារនៅរោងចក្រផលិតទឹកអប់ ពួកគេមិន ទាន់រើសនៅឡើយទេ មានតែផ្នែកកាត់ដេរ ប៉ុន្ដែ ស្ដ្រីរូបនេះបានបដិសេធមិនទៅធ្វើការ ដោយសារតែមិនចំមុខជំនាញ និងអ្វីដែល ខ្លួនចង់ធ្វើ ។ ក្រោយពីទទួលព័ត៌មានពីខាង ក្រុមហ៊ុននាំពលករខាងលើនេះ ស្ដ្រីជាពល ការិនី ដែលសុំមិនបញ្ចេញឈ្មោះក៏បានសុំ លុយមកវិញ ប៉ុន្ដែ ខាងក្រុមហ៊ុនបានបដិ សេធផ្ដល់ជូន ។

តាមរយៈការសន្យាបោកប្រាស់ខាងលើ នេះ ពលការិនីរងគ្រោះបានអំពាវនាវដល់ ប្រជាពលរដ្ឋផ្សេងទៀត បើចង់ទៅធ្វើការ នៅក្រៅប្រទេស ដូចជាប្រទេសថៃជាដើម សូមកុំទាក់ទង តាមរយៈក្រុមហ៊ុនខាងលើ នេះ ច្បាស់ជាចាញ់បោកលុយមិនខានទេ ។

ជុំវិញការចោទប្រកាន់ របស់ស្ដ្រីពល ការិនីរូបនេះ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល បានទាក់ទងតាមលេខទូរស័ព្ទរបស់ ក្រុមហ៊ុន នៅក្នុងបង្កាន់ដៃបង់ប្រាក់ ប៉ុន្ដែ គ្មានអ្នកទទួល នៅរសៀលថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០១៣ នេះ ។

យោងតាមបង្កាន់ដៃបង់ប្រាក់ របស់ ក្រុមហ៊ុននាំពលករខាងលើ ដែលសរសេរ នៅផ្នែកខាងលើថា សមាគម និងឱកាស ការងារ ផ្ដល់ការងារជូនដល់ពលករ-ពល ការិនីខ្មែរ ទៅធ្វើការនៅក្រៅប្រទេស ដោយស្របច្បាប់បំផុត បានបញ្ជាក់ថា “ក្នុង ករណីក្រុមហ៊ុន ដំណើរការឯកសារយឺតយ៉ាវ ដោយប្រការណាមួយ លើសពីរយៈ ពេល៦ ខែឡើងទៅ បើពលករប្ដូរចិត្ដមិនទៅធ្វើ ការ ពលករម្នាក់ៗមិនអាចដកប្រាក់វិញបាន ឡើយ គឺអាចដកបានត្រឹមតែលិខិតឆ្លងដែន វិញតែប៉ុណ្ណោះ ”។

តាមរយៈឃ្លាខាងលើ ដែលខាងក្រុម ហ៊ុនបញ្ជាក់នៅក្នុងបង្កាន់ដៃបង់ប្រាក់ នៅ ពេលពលករ-ពលការិនីបង់ប្រាក់ជូននោះ បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុនពុំមានការ ទទួលខុសត្រូវពេញលេញ ចំពោះការរត់ឯក សារ សម្រាប់ឱ្យពលករ-ពលការិនី ទៅ បម្រើការងារនៅក្រៅប្រទេសនោះទេ ហើយបើពួកគេយកលេសថា រត់មិនទាន់ ហើយ ក្នុងរយៈពេលលើសពី ៦ខែនោះ គឺ ពួកគេអាចយកប្រាក់ពីពលករ-ពលការិនី បានយ៉ាងស្រួល ដោយលើកហេតុផលថា បានបញ្ជាក់រួចហើយ នៅក្នុងបង្កាន់ដៃបង់ ប្រាក់ ៕

ខណ្ឌដង្កោ បើកការដេញថ្លៃ គម្រោងមូលនិធិ សង្កាត់ ឆ្នាំ២០១៣

E-mail Print PDF

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ នៅសាលប្រជុំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងបរិវេណសាលាខណ្ឌដង្កោ បានរៀបចំ បិធីដេញថ្លៃ គម្រោងមូលនិធិសង្កាត់ ឆ្នាំ២០១៣ សម្រាប់សង្កាត់ទាំង១៣ ក្នុងខណ្ឌដង្កោ ដោយមានការចូលរួមពីសំណាក់ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌដង្កោ លោក ម៉ៅ បូរ៉ា នាយកទីចាត់ការផែនការ វិនិយោគ សាលារាជធានី ដោយមានការចូលរួមពី មន្ត្រីសាលារាជធានី សាលាខណ្ឌ  និងសង្កាត់ទាំង១៣ ព្រមទាំងក្រុមហ៊ុនដេញថ្លៃគម្រោង ប្រមាណ ២០០ នាក់។

លោក ចេង មុនីរ៉ា  អភិបាលរងខណ្ឌ បានធ្វើការលើកឡើង ដល់អង្គពិធីទាំងមូល អំពីការងារដេញថ្លៃនេះ គឺធ្វើឡើងស្របពេល ដែលរាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននិងកំពុងយកចិត្តទុកដាក់ ដល់ការងារ អភិវឌ្ឍមូលដ្ឋាន ជាពិសេសក្នុងរាជធានីភ្នំពេញ តួយ៉ាងគម្រោង ដែលត្រូវបានដាក់ឲ្យដេញថ្លៃនេះ សុទ្ធសឹងតែជាផ្លូវបេតុងឆ្អឹងដែក ដែលនេះជា នយោបាយទីក្រុង គ្មានផ្លូវដីរបស់សាលារាជធានីភ្នំពេញ។

លោកក៏បានសូមឲ្យ សង្កាត់ទាំងអស់ចុះកិច្ចសន្យា ស្ថាបនាភ្លាម ក្រោមពេលដេញថ្លៃបញ្ចប់ ហើយសូមឲ្យតាមដាននូវការងារ របស់ក្រុមហ៊ុន ដែល បានទទួលគម្រោងនេះយកទៅអនុវត្តឲ្យបានល្អ និងជាពិសេសទាន់ពេលវេលាដែលបានកំណត់តាមកិច្ចសន្យាអនុវត្តគម្រោង។ លោកក៏បានធ្វើការ សំណូមពរដល់ក្រុមហ៊ុន ដែលបានទទួលគម្រោងហើយ សូមឲ្យយកចិត្តទុកដាក់ស្ថាបនា ឲ្យបានល្អប្រសើរ ហើយប្រកបដោយគុណភាព ស្រប តាម កិច្ចសន្យាផងដែរ។

គួរបញ្ជាក់ថាគម្រោងផ្លូវ ដែលបានដាក់ដេញថ្លៃ ក្នុងឱកាសនោះ សុទ្ធតែជាផ្លូវបេតុងឆ្អឹងដែក ហើយមានក្រុមហ៊ុន ចូលរួមដេញថ្លៃចំនួន១២ ក្រុម ហ៊ុន។ ក្នុងចំណោមក្រុមហ៊ុនទាំង១៣នោះ មានតែក្រុមហ៊ុនចំនួន០២ប៉ុណ្ណោះ ដែលបានទទួលគម្រោង ក្នុងសង្កាត់ទាំង១៣ នៃខណ្ឌដង្កោ ដែល ក្នុងនោះរួមមានក្រុមហ៊ុន លឹម ម៉ៅ ទទួលបាន១១គម្រោង និងក្រុមហ៊ុន រស់ថែ ចំនួន ០២គម្រោង៕

Page 6 of 80

Cebu Pacific Air