left
Safe Home

Dap News...Admin

Thursday, May 23rd

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

ក្រុមជនបង្គោល ចុះប្រគល់ផ្ទះមួយខ្នង ជូនស្ត្រីមេម៉ាយ និងនាំយកស៊ីម៉ង់ត៍ ២០តោន របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ជូនវត្តកែវមុន្នី សេដ្ឋារាម ហៅវត្តដូនធី

E-mail Print PDF

កំពង់ចាម ៖ កាលពីពេលថ្មីៗ កន្លងទៅនេះ លោក ហួត ហាក់ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារចុះជួយឃុំបុសខ្នុរ រួមជាមួយលោក នង គន្ធាវី ជនបង្គោល ទទួលការងារ យុវជនស្រុកចំការលើ ខេត្តកំពង់ ចាម បានចុះប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនស្រ្តីម៉េម៉ាយទីទ័លក្រឈ្មោះ ឡេង វី ដែលមានកូន ០៤នាក់ ក្នុងបន្ទុក ស្ថិតក្នុងភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ។

នៅក្នុងឱកាសនោះ លោក ហួត ហាក់ តំណាង លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានពាំនាំនូវ ការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចទាំងបី ដែលជាថ្នាក់ដឹក នាំកំពូល របស់គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ក្នុងព្រះរាជា ណាចក្រកម្ពុជា ។

ការសាងសង់ផ្ទះមួយខ្នងទំហំ ៤ម៉ែត្រx៥ម៉ែត្រ តំបូលប្រក់ស័ង្កសី នាពេលនេះ គឺបានកើតឡើងដោយការផ្តល់ថវិកាពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ស្រី តាមរយៈលោក ហួត ហាក់ លោកឧកញ៉ា អ៊ឹង សែ និងលោក នង គន្ធាវី ជាជនបង្គោលទទួលការងារ យុវជនស្រុកចំការលើ ហើយសកម្មភាពយុវជនឃុំបុសខ្នុរ រួមសហការជាមួយអាជ្ញាធរ ឃុំជាអ្នករួមសាមគ្គីគ្នា សាងសង់ផ្ទះនេះ ឲ្យលេចជារូបរាងឡើង ។

នៅរសៀងដដែលនោះដែរ ក្រុមការងារទទួលបន្ទុក ក្រុមការងារយុវជន ស្រុកចំការលើ ក៏បាននាំយកអំណោយ ជាស៊ីម៉ង់ត៍ចំនួន ៤០០បាវ ស្មើនឹង ២០តោនរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ប្រគល់ជូនព្រះ ចៅអធិការ វត្តកែវមុន្នីសេដ្ឋារ៉ាម ដើម្បីបង្ហើយសាលាឆាន់មួយខ្នងដែលមានទំហំ ១៨ម៉ែត្រx៣៥ម៉ែត្រ ផងដែរ ។

លោក ហួត ហាក់បានបញ្ជាក់ថា ការរីកចំរើនលើគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ គឺមិនអាចកាត់ផ្តាច់ ចេញបានពីកត្តាសុខសន្តិភាព ដែលកម្ពុជាយើង ទទួលបានយ៉ាងពេញលេញក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដ៏ឈ្លាសវៃ នៃរាជរដ្ឋាភិបាលកម្ពុជាបានឡើយ ។ គឺកត្តាសុខ សន្តិភាព និងស្ថេរភាពនយោបាយនេះហើយ ដែលបានបង្កជាសក្តានុពលដ៏ធំធេងក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ និងជា ពិសេសការអភិវឌ្ឍន៍ សេដ្ឋកិច្ចដែលជាការ លើកស្ទួយជីវភាពប្រជាជន និងការកាត់បន្ថយ ភាពក្រីក្រ ក្នុងសង្គម ជាតិ ៕

នគរបាល ចរាចរណ៍ផ្លូវគោក បើកកិច្ចប្រជុំ ផ្សព្វផ្សាយ កម្មវិធី ប្រតិបត្តិការ រឹតបន្តឹង អនុវត្តច្បាប់ ស្តីពីចរាចរណ៍ ផ្លូវគោក

E-mail Print PDF

ភ្នំពេញៈស្របតាមទិសពាក្យស្លោក «ថ្ងៃនេះ ថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរ» កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយ កម្មវិធី ប្រតិបត្តិការ រឹតបន្តឹង អនុវត្តច្បាប់ ស្តីពីចរាចរណ៍ ផ្លូវគោក ក៏ដូចជាដាក់ទិសដៅ បន្តធ្វើយ៉ាងណា អនុវត្តន៍ច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់ចំពោះអ្នកធ្វើដំណើរ ក៏ដូចជាអ្នកបើកបរយានយន្តទាំងអស់។

កិច្ចប្រជុំពង្រឹងការងារនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣នេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី អែល សំនាង ស្នងការរង នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងជាប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់ រួមជាមួយប្រធាន អនុប្រធាន ការិយាល័យ ប្រធាន អនុប្រធានផ្នែក អធិការរងខណ្ឌ និងប្រធានផ្នែកទាំង៩ សរុបប្រមាណជា ៥០នាក់។

លោកឧត្តមសេនីយ៍ អែល សំនាង នៅក្នុងកិច្ចប្រជុំនោះ បានក្រើនរំលឹកដល់មន្រ្តីនគរបាលអនុវត្តន៍ច្បាប់ចរាចរណ៍ ជើងគោកទាំងអស់ ត្រូវអនុវត្តន៍ការងារឲ្យមាន ប្រសិទ្ធភាពខ្ពស់។ ព្រមទាំងរឹតបន្តឹងការងារ ដោយត្រួតពិនិត្យទៅ លើល្បឿនបើកបររបស់អ្នកធ្វើដំណើរ ការបើកបរក្នុងសភាពស្រវឹង សញ្ញាចរាចរណ៍ សាលាបើកបរ យានដ្ឋាន និង ត្រួតពិនិត្យការដឹកលើសទម្ងន់។

ការជំរុញ និងក្រើនរំលឹករបស់លោក អែល សំនាង ដល់មន្រ្តីជំនាញក្រោមឱវាទនេះ ក្នុងបំណងកាត់បន្ថយនូវ គ្រោះថ្នាក់ចរាចរលើដងផ្លូវ ដែលកើតមានស្ទើររាល់ថ្ងៃ និងជាក្តីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន ផងដែរ។

ជុំវិញ កិច្ចប្រជុំផ្សព្វផ្សាយ និងអនុវត្ដន៍ ការងារ ស្ដីពីច្បាប់ចរាចរណ៍ជើងគោកខាង លើនេះ នាយរងការិយាល័យចរាចរណ៍ជើង រាជធានីភ្នំពេញ លោកប៉ែន ឃុន ដែលបាន ចូលរួមកិច្ចប្រជុំផងដែរនោះ បានថ្លែងឱ្យដឹង ថា ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ ចរាចរឱ្យកាន់តែមានប្រសិទ្ធភាព មន្ដ្រីនគរ បាលចរាចរណ៍ទាំងអស់ និងត្រូវបំពេញប្រតិ បត្ដិការ ដូចជាការត្រួតពិនិត្យនៅដើមទី ការ ត្រួតពិនិត្យល្បឿន ការត្រួតពិនិត្យជាតិស្រ វឹង និងការពាក់មួកសុវត្ថិភាព ការត្រួតពិនិត្យសញ្ញាចរាចរណ៍ ការចុះល្បាត និងការត្រួតពិនិត្យ ការត្រួតពិនិត្យសាលាបើកបរ ការត្រួតពិនិត្យយានដ្ឋាន ការត្រួតពិនិត្យ ដឹកលើសទម្ងន់ ការផ្សព្វផ្សាយតាមទូរទស្សន៍ ការផ្សព្វផ្សាយតាមវិទ្យុ ការផ្សព្វផ្សាយដល់សហគមន៍ និងការផ្សព្វផ្សាយតាមសាលារៀន មន្ទីរ និងក្រសួងរដ្ឋនានា ។

ជាមួយគ្នានេះ លោកប៉ែន ឃុន បានបន្ដថា របាយការណ៍ស្ដីពីគ្រោះថ្នាក់ចរាចរ និងប្រតិបត្ដិការការងារនៃការអនុវត្ដន៍ច្បាប់ ចរាចរណ៍ជើងគោក តម្រូវឱ្យប្រធានផ្នែក ក៏ដូចជា មន្ដ្រីនគរបាលចរាចរណ៍នៅតាមបណ្ដាខណ្ឌទាំងអស់ ត្រូវធ្វើរបាយការណ៍ និងសេចក្ដីរាយការណ៍ បានទៀងទាត់មកកាន់ការិយាល័យចរាចរណ៍ជើងគោក ។

Photo by DAP-NEWS

Photo by DAP-NEWS

គ.ជ.ប ចាប់ឆ្នោតកំណត់ លេខរៀងឈ្មោះ គណបក្សនយោបាយ នៅលើសន្លឹកឆ្នោត

E-mail Print PDF

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធី ចាប់ឆ្នោតដើម្បីកំណត់ លំដាប់ លេខរៀងឈ្មោះ គណបក្សនយោបាយ នៅលើសន្លឹកឆ្នោត នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៣នៅ ម៉ោង៨និង៣៩នាទីព្រឹក ។

កម្មវិធីបានប្រព្រឹត្តទៅ ដោយមានការយាងនិមន្ត សម្តេច ព្រះសង្ឃរាជ ទាំងពីរ គណៈប្រោសប្រទាន ការចាប់ឆ្នោត នៅ ទីស្តីការ គ.ជ.ប ក្នុងបរិវេណ ក្រសួងមហាផ្ទៃ អគារ H ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អគ្គិភ័យឆាបឆេះ ក្រុមហ៊ុនដឹកជញ្ជូន ម៉ីហុង បង្កការភ្ញាក់ផ្អើល ទាំងព្រឹក (មានវីដេអូ)

E-mail Print PDF

ភ្នំពេញៈ អគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះ ក្រុមហ៊ុនដឹកជញ្ជូនម៉ីហុង ដែលមានអគារលេខ ២១៣ ស្ថិតនៅតាម បណ្តោយផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បណ្តាលប្រជាពលរដ្ឋមានផ្ទះនៅជាប់កន្លែង កើតហេតុផ្អើលស្លន់ស្លោទាំងព្រឹក។

បើតាមសមត្ថកិច្ច ដែលកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យនេះ បានឆាបឆេះឡើងនៅ វេលាម៉ោង ៧ និង២០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ តែគេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។

តែទោះបីជាយ៉ាងណា គ្រោះអគ្គិភ័យនៅទល់មុខសាលាបឋមសិក្សាទួលគោកនេះ ត្រូវបានគ្រប់គ្រង និងពន្លត់ទៅ វិញទាំងស្រុងនៅវេលាម៉ោង ៧ និង៥០នាទីព្រឹកថ្ងៃដដែល ពោលចំណាយពេលត្រឹម៣០នាទីប៉ុណ្ណោះក្រោយកើត ហេតុ ក្រោមជំនាញរបស់សមត្ថកិច្ចពន្លត់អគ្គិភ័យ ព្រមទាំងកិច្ចអន្តរាគមន៍ពីមន្រ្តីពាក់ព័ន្ធជាច្រើនស្ថាប័នផ្សេង ទៀត។

បើតាមបុរសរត់ម៉ូតូឌុបម្នាក់ បានថ្លែងនៅកន្លែងកើតហេតុថា មុនពេលកើតហេតុ គាត់បានឃើញផ្សែងហ៊ុយចេញ ពីដំបូលអគារកើតហេតុ គាត់ក៏បានរត់ទៅគោះទ្វារហៅម្ចាស់ផ្ទះ ព្រមទាំងស្វែងរកកិច្ចអន្តរាគមន៍ភ្លាមៗ ទើបស្ថាន ការណ៍មិនធ្ងន់ធ្ងរជាងនេះ។

ការពន្លត់អគ្គិភ័យនេះដែរ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ប្រើទឹកអស់ប្រមាណជា ១០រថយន្ត។ ដោយឡែកទំហំ នៃ ការខូចខាតគេនៅមិនទាន់ដឹងនៅឡើយទេ។

បើតាមការបញ្ជាក់របស់លោក នេត វ៉ាន់ថា ប្រធានការិយាល័យបង្ការ និងពន្លត់គ្រោះអគ្គិភ័យ នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រយៈពេលជាង ៤ខែ ឆ្នាំ២០១៣ គ្រោះអគ្គិភ័យក្នុងរាជធានីភ្នំពេញ បានកើត ឡើងចំនួន ៥១ករណី។ គ្រោះអគ្គិភ័យទាំងនេះ ក៏បានសម្លាប់មនុស្ស ៤នាក់ និងរបួសប្រមាណជា ៦-៧នាក់៕

You must have the Adobe Flash Player installed to view this player.
You must have the Adobe Flash Player installed to view this player.

Photo by DAP-NEWS

Photo by DAP-NEWS

ស្នងការនគរបាលរាជធានីភ្នំពេញ លោកផ្កាយ៣ ជួន សុវណ្ណ ចង្អុលបញ្ជាកម្លាំងបាញ់ទឹកពន្លត់អគ្គិភ័យ

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

(រូបកាន់ទូរស័ព្ទ និងអាយឌី) លោក ហេង ចាន់ធារី ប្រធានការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ

Photo by DAP-NEWS

Photo by DAP-NEWS

(រូបមុខគេ) លោក នេត វ៉ាន់ថា ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ

Photo by DAP-NEWS

ស្រ្តីម្ចាស់ផ្ទះកើតហេតុ

អ្នកមែនប្រហារ អ្នកលេងសន្លប់ស្តូក ពេទ្យថាគ្មានសង្ឃឹម

E-mail Print PDF

ព្រះសីហនុ៖ បុរសជាកម្មករ ទូកនេសាទម្នាក់ បានរងរបួសធ្ងន់ បែកក្បាលសន្លប់ នៅនឹងកន្លែង ដោយសារតែ ត្រូវបុរសម្នាក់ទៀត ជាកម្មករទូកដូចគ្នា វាយនិងឈើជ្រុង ប្រវែងប្រហែល១ម៉ែត្រ ត្រូវក្បាល២ដំបង រយះចេញឈាម ស្រោចក្បាល និងឆ្អឹងជំនឺ១ដំបង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង ៣ និង៣០នាទី រសៀលនៅចំណុច តំបន់ទំនប់រលកផែ១៨ (ផែតាហួត) ក្រុម២២ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

លោកអនុសេនីយ៍ទោ ឈុន ឈា មេបញ្ជាការស្នាក់ការសន្តិសុខ ទំនប់រលក បានមានប្រសាសន៍ ឱ្យដឹងថាបុរសរងគ្រោះ ឈ្មោះ ស៊ូ សុខ (ហៅ ចាប) អាយុ៣៧ឆ្នាំ មានស្រុកកំណើត ភូមិ ទួលស្នែង ឃុំក្រាំងលឿង ស្រុកបាទី ខេត្តតាកែវ មានភរិយាក្រោយ (ភរិយាមុនលែងលះ) ជាកម្មការិនីនៅរាជធានីភ្នំពេញ ។ មុនពេលកើតហេតុ បុរសរងគ្រោះបានផឹកស្រា ស្រវឹងរួចនិយាយផ្លែផ្កា ឱ្យជនដៃដល់ឈ្មោះ អាខ្មៅ ដែលកំពុង លេងបៀកំដរ ការអផ្សុកជាមួយកម្មករ ទូកដូចគ្នា ដែលជាហេតុធ្វើឲ្យជនដៃ ដល់ទ្រាំមិនបានស្ទុះទៅ យកដំបង មកវាយលើជនរងគ្រោះតែម្តង ។

ក្រោយពេលកើតហេតុជនដៃដល់បានគេចខ្លួនភ្លាមៗ ចំណែកជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) ។ ពិនិត្យតាមស្ថានភាព របួសរបស់ជនរងគ្រោះ ដែលមានសភាពធ្ងន់ធ្ងរពេទ្យថាគ្មានសង្ឃឹម ៕

ដាច់ចរន្ដភ្លើង នៅវៀតណាម ធ្វើឱ្យ ទីក្រុងភ្នំពេញ ដាច់ភ្លើងជាង ១ម៉ោង

E-mail Print PDF

ភ្នំពេញ ៖ នៅម៉ោងប្រមាណ ២រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៣ នេះ នៅទីក្រុងភ្នំពេញ និងបណ្ដាខេត្ដមួយចំនួន ចរន្ដភ្លើង និងទឹកត្រូវបានកាត់ផ្ដាច់ ប្រមាណ ជាង ១ម៉ោងទាំងស្រុង ដែលការ ដាច់ចរន្ដភ្លើង និងទឹកខាងលើនេះ ត្រូវបាន មន្ដ្រីអគ្គិសនីអះអាងថា ដោយសារតែនៅ ប្រទេសវៀតណាម ដាច់ចរន្ដភ្លើងអគ្គិសនី ស្ទើរ ពាក់កណ្ដាល តំបន់ភាគខាងត្បូងទើប ធ្វើឱ្យប៉ះពាល់ ដល់ប្រទេសកម្ពុជាយើង ដែរ ។

លោក ជា ស៊ីនហ៊ែល ប្រធានបណ្ដាញ ចែកចាយអគ្គិសនីកម្ពុជា បានថ្លែងប្រាប់អ្នក កាសែត ឱ្យដឹងថា មូលហេតុដែលទីក្រុងភ្នំពេញ ដាច់ភ្លើងទាំងស្រុង អស់រយៈ ពេល ជាង ១ម៉ោង រួមទាំង បណ្ដាខេត្ដមួយចំនួនទៀតនោះ គឺដោយសារតែចរន្ដភ្លើង នៅប្រទេសវៀតណាម ជា ពិសេស តំបន់ភាគខាងត្បូងដាច់ដោយគ្មាន មូល ហេតុ ។

លោក ជា ស៊ីនហ៊ែល បានឱ្យដឹងបន្ដថា បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជាគឺមាន ចរន្ដផ្គត់ផ្គង់ ភ្លើងអគ្គិសនី ប្រមាណ ៤០០ មេហ្គាវ៉ាត់ ដោយក្នុងនោះប្រទេសកម្ពុជាក៏ បានទិញភ្លើងពីប្រទេសវៀតណាម និង ប្រទេសថៃមួយចំនួនផងដែរ ។ ដោយឡែក ប្រទេសវៀតណាម គឺកម្ពុជាបានទិញចរន្ដ អគ្គិសនី ១៧០មេហ្គាវ៉ាត់ ស្មើនឹង ៤០ភាគ រយ នៃទំហំភ្លើងដែលកម្ពុជាមាន ។ ដូច្នេះ ការដាច់ចរន្ដអគ្គិសនីនៅប្រទេសវៀតណាម  បានធ្វើឱ្យប៉ះពាល់ ដល់ប្រទេសកម្ពុជា យើង ជា ពិសេសទីក្រុង ភ្នំពេញ និងតាម បណ្ដាខេត្ដមួយចំនួនតែម្ដង ។

ការដាច់ភ្លើង ជាង១ម៉ោង នៅទីក្រុងភ្នំពេញ និងតំបន់ខ្លះ ទៀតដាច់លើសពីនេះ រួមទាំងប្រព័ន្ធទឹក ស្អាតផងនោះ បានធ្វើឱ្យអ្នកទីក្រុងភ្នំពេញ មានការងឿងឆ្ងល់យ៉ាង ខ្លាំង ព្រោះកន្លង មក នៅទីក្រុងភ្នំពេញ ភ្លើងក៏ឧស្សាហ៍ដាច់ ផងដែរ តែដាច់ដោយតំបន់ ហើយប្រព័ន្ធ ទឹកស្អាតកម្រនឹងដាច់បែបនេះណាស់ ។លុះ ដល់ប្រព័ន្ធទឹក ស្អាត និងភ្លើងដាច់ដោយគ្មាន ការជូនដំណឹងមុនបែបនេះ បានធ្វើឱ្យអ្នកទី ក្រុងភ្នំពេញ មានចម្ងល់យ៉ាងខ្លាំង ។ ប៉ុន្ដែ ជាង ១ម៉ោងក្រោយមក តំបន់ខ្លះមានភ្លើង ប្រើប្រាស់ឡើងវិញ រួមទាំងប្រព័ន្ធទឹកស្អាត ផងដែរ តែតំបន់ខ្លះភ្លើងនៅតែដាច់ដដែល ដោយករណីនេះ ត្រូវបានលោក ជា ស៊ីន ហ៊ែល អះអាងថា ខណៈដែលភ្លើង មាន ឡើងវិញនេះ គឺមានប្រមាណ ៣០ភាគរយ តែប៉ុណ្ណោះ ដែលផ្គត់ផ្គង់តែតំបន់សំខាន់ៗ ដូចជា តំបន់រដ្ឋាករទឹក ព្រះបរមរាជវាំង រដ្ឋ សភា និងកន្លែងរាជ រដ្ឋាភិបាលជាដើម ៕

ការបម្រែបម្រួល អាកាសធាតុ អាចប៉ះពាល់ ដល់ប្រជាពលរដ្ឋកម្ពុជា មួយភាគធំ ដែលធ្វើកសិកម្ម តាមធម្មជាតិ

E-mail Print PDF

ភ្នំពេញ៖ ការបម្រែបម្រួលអាកាសធាតុ អាចប៉ះពាល់ដល់ ប្រជាពលរដ្ឋកម្ពុជាមួយភាគធំ ដែល ពឹងអាស្រ័យលើវិស័យកសិកម្ម តាមធម្មជាតិ ទោះបីជាមានផលិតកម្មសត្វ កៅស៊ូ ជលផល និង ព្រៃឈើ ចូលរួមក៏ដោយ។

លោកស្រីបណ្ឌិត កៅ សុជីវី អនុប្រធានរដ្ឋបាលជលផល បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារ៍ ទី២២ ខែឧសភា ឆ្នាំ២០១៣នេះថា ការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ធន ធានជលផល ព្រោះបើមានភាពរាំងស្ងួត ធនធានជលផល ដូចជាទិន្នផលត្រីថយចុះ ហើយអាច ប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកស្រីបានបន្តថា «រាល់បម្រែបម្រួល ដែលមាននៅក្នុងវិស័យកសិកម្ម នឹងមានឥទិ្ធពល ទៅ ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ពិសេសប្រជាកសិករ ដែលរស់នៅតាម ទីជនបទ និងប្រកបរបរកសិកម្មជាស្នូល ក៏ដូចជាសហគមន៍ និងជនងាយរងគ្រោះ នៅមូលដ្ឋាន ជនបទ ទោះបីជា អត្រា នៃការចូលរួមពីវិស័យឧស្សាហកម្ម និងសេវាកម្មដល់ផលិតផល ក្នុង ស្រុក មានកំណើនគួរឲ្យកត់សម្គាល់ក៏ដោយ»។

ជាការពិតណាស់ វិស័យកសិកម្ម នៅកម្ពុជាមានការវិវត្តន៍ គួរឲ្យកត់សម្គាល់ ទាំងផលិតកម្មសត្វ កៅស៊ូ ជលផល និងព្រៃឈើ ប៉ុន្តែក៏មានការគំរាមគំហែងយ៉ាងខ្លាំង ពីការបម្រែលបម្រួល អាកាសធាតុ និងការកើនឡើង នៃកម្តៅភពផែនដី ដែលនាំឲ្យមាន ភាពធ្ងន់ធ្ងរ កាត់តែញឹកញាប់ នៃគ្រោះរាំងស្ងួត ទឹកជំនន់ និងការរីករាលដាល នៃជំងឺ និងសត្វល្អិតចង្រៃជាដើម។

សូមបញ្ជាក់ថា សិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីគោលនយោបាយ និងគ្រោងយុទ្ធ សាស្រ្តឆ្លើយតប នឹងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ នៅក្នុងវិស័យជលផល នៅព្រឹក ថ្ងៃអង្គារ៍ ទី២២ ខែឧសភា ឆ្នាំ២០១៣ នាសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ដែលមានការចូល រួមពីសំណាក់ មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប៕

លោក ស៊ុយ សែម ទទួលជួប​ឯកអគ្គរដ្ឋ​ទូតចិន

E-mail Print PDF

ភ្នំពេញ៖ នារសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៣នេះ លោកស៊ុយ សែម រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល បានទទួលជួបជាមួយលោក Pan Guangxue ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ដើម្បីជម្រាបលា ក្នុងឱកាលដែលរូបលោក នឹងបញ្ចប់អាណត្តិបេសកម្មការទូត នាពេល ខាងមុខនេះ។

មានមតិស្វាគមន៏ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ លោកអគ្គរដ្ឋទូតដែលបាន ជួយសម្រួលការងារ ជាច្រើនដល់កម្ពុជា ជាពិសេសដល់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដោយក្នុងនោះជួយជម្រុញ ក្រុមហ៊ុនចិនឲ្យមកវិនិយោគនៅកម្ពុជា ជាក់ស្តែងវិស័យ ថាមពលអគ្គិសនី (វារីអគ្គិសនី រោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម ប្រពន្ឋ័ខ្សែបញ្ជូនអគ្គិសនី អនុស្ថានីយ៏) សរុបជាទឹកប្រាក់ ២៩៥៦ លានដុល្លា ចំពោះវិស័យរ៉ែក៏មានក្រុមហ៊ុនចិន មកធ្វើការវិនិយោគរុករក សិក្សាស្រាវជ្រាវផងដែរ ប៉ុន្តែនៅមិនទាន់បានទទួលលទ្ឋផល ជាផ្លូវការនៅឡើយ ហើយសូមកោតសរសើរ ដោយស្មោះចំពោះការតស៊ូរបស់ក្រុមហ៊ុនចិន ដែលបានបំពេញការងារនៅកម្ពុជា ។

លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលចិន ដែលបានផ្តល់អាហារូបករណ៏ សិក្សាផ្នែករ៉ែ ដល់និស្សិតនិងមន្រ្តីរាជការ ក្រសួងបានទៅសិក្សានៅប្រទេសចិន និងបានផ្តល់មន្ទីរពិសោធន៏ កសិ-ឧស្សាហកម្ម ដល់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលកន្លងមក។

លោករដ្ឋមន្រ្តី បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតថា លោកសូមវាយតម្លៃខ្ពស់ ចំពោះការលះបង់កំលាំង កាយ ចិត្ត ជួយដល់កម្ពុជា ហើយមានការសោកស្តាយ ដែលលោករដ្ឋមន្រ្តីត្រូវបែក ពីមិត្តភ័ក្តិដែលត្រូវចប់អាណត្តិ និងសូមជូនពរ សូមទទួលបានជោគជ័យបន្ថែមទៀត លោករដ្ឋមន្រ្តីនឹងត្រៀមសហការជាមួយលោកស្រីឯកអគ្គរដ្ឋទូតចិនថ្មី នៅពេលដែលលោកស្រី មកបំពេញបេសកម្មការទូតនៅកម្ពុជា។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណ ចំពោះការវាយតម្លៃខ្ពស់ ចំពោះរូបលោក និងអគុណដែលលោករដ្ឋមន្រ្តី បានសហការយ៉ាងល្អ ជាមួយស្ថានទូតចិន ក៏ដូចជារូបលោកផ្ទាល់ ដែលធ្វើឲ្យលោកទទួលបាននូវជោគជ័យក្នុងពេលបំពេញ បេសកកម្មការទូតនៅកម្ពុជា រូបលោកនឹងស្វែងរក ឱកាសដើម្បីពាំនាំជម្រាបជូនទៅក្រុមហ៊ុនចិន នូវការកោតសរសើររបស់ លោករដ្ឋមន្រ្តីជូនដល់ក្រុមហ៊ុន។

លោកឯកអគ្គរដ្ឋទូតបានជម្រាបជូនថា ការអភិវឌ្ឍន៏វិស័យ ឧស្សាហកម្ម រ៉ែ និងថាមពល គឺជាបទពិសោធន៏ដ៏ត្រឹមត្រូវ ដែលរដ្ឋាភិបាលចិន បានអនុវត្តកន្លងមកដើម្បីអភិវឌ្ឍប្រទេស ហើយចិននឹងជួយដល់កម្ពុជាក្នុងការបន្តកិច្ចសហការគ្នា ដើម្បីឲ្យកម្ពុជាមានឯករាជ្យ លើវិស័យថាមពលអគ្គិសនី៕

Looking Today

Looking Today

Looking Today

ផ្ទះឈើបីខ្នង ជាអំណោយ របស់លោក ជាម យៀប តាមរយៈ លោក លី ឈួង ជូនប្រជាជន ក្នុងខេត្តព្រៃវែង

E-mail Print PDF

ព្រៃវែង ៖ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៣ លោក ឌួង សុជាតិ អនុប្រធានក្រុមការងារ ថ្នាក់កណ្តាល CPP ចុះជួយពង្រឹង ឃុំ ព្រែកសំបួរ តំណាងឲ្យ លោក លី ឈួង អនុប្រធានក្រុមការងារចុះជួយពង្រឹង ស្រុកពាមជរ ខេត្តព្រែវែង រួមទាំងក្រុមការងារចំនួន ១៥ នាក់ ផ្សេងទៀត ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចុះទៅសាងសង់ផ្ទះឈើចំនួនបីខ្នង ដែលជាអំណោយ របស់លោក ជាម យៀប ប្រធានក្រុមការងារចុះពង្រឹង ស្រុកពាមជរ ពាមរក៍ និងជាតំណាងរាស្រ្ត មណ្ឌល ព្រៃវែង និងលោកជំទាវ ជូនប្រជាពលរដ្ឋទីទាល់ក្រ នៅក្នុងភូមិ ចំនួនបី ក្នុងឃុំព្រែកសំបួរគ្រូសារទី១ មានឈ្មោះ យ៉ាន សារឿន មានទីលំនៅក្នុងភូមិខ្ពប ,គ្រួសារទី២ ឈ្មោះ ជ្រែង អុន មានទីលំនៅក្នុងភូមិសំបួរ និងគ្រួសារទី៣ ឈ្មោះ ហ៊ុន សារ៉ុន មានទីលំនៅក្នុងភូមិព្រែកជ្រៅ ។

បន្ទាប់មកលោក ឌួង សុជាតិ និងសមាជិក ក្រុមការងារបានជួបប្រជុំ និងមានមតិសំណេះសំណាល ជាមួយអាជ្ញាធរភូមិ ឃុំព្រែកសំបួរដោយបានពាំនាំ នូវការផ្តាំផ្ញើ សាកសួរ សុខទុក្ខ ពីសំណាក់លោក ជាម យៀប និងលោកជំទាវ ព្រមទាំងលោក លី ឈួង និងលោកស្រី ដែលតែងតែយក ចិត្តទុកដាក់ព្រួយបារម្ភ អំពីសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋ ទូទាំងឃុំព្រែកសំបួរ ។លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋឲ្យជួយថែរក្សាផ្លូវ ដែលជាអំណោយរបស់លោក លីឈួង និងលោកស្រី ដែល បានកសាងជូន ព្រោះជាផ្លូវរបស់បងប្អូនទាំងអស់គ្នាទៅថ្ងៃអនាគត ៕

ក្រុមអ្នកជំនួញធំៗ មួយចំនួនជិះ ទោចក្រយានយន្ត រួមគ្នាដើម្បីរៃអង្គាស ថវិកា ទិញមួកសុវត្ថិភាព ឲ្យសិស្សានុសិស្ស ថ្នាក់ទី១នៅខេត្តតាកែវ

E-mail Print PDF

តាកែវ៖ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៣ សិស្សានុសិស្សថ្នាក់ទី១ ចំនួន ១២៣នាក់នៅ សាលបឋមសិក្សា ព្រៃសណ្តែក ខេត្តតាកែវ បានទទួលអំណោយ មួកសុវត្ថិភាពបន្ថែម ដែលនឹងប្រែក្លាយសិស្ស ឲ្យមានទម្លាប់ពាក់មួកសុវត្ថិភាព ដូចជា ឯកសណ្ឋានសាលា ហើយសកម្មភាពនេះ ជាផ្នែកមួយនៃ កម្មវិធីមួកសុវត្ថិភាព សម្រាប់កុមារ របស់អង្គការ មូលនិធិបង្ការរបួស អាស៊ី ដោយបានគាំទ្រដោ យក្លឹបអ្នកជិះទោចក្រយានយន្ត ធុនធំនៅកម្ពុជា (Cambodia Biker Club-CBC)។

សម្រាប់ឆ្នាំទី២នេះ ក្លឹបអ្នកជិះទោចក្រយានយន្ត ធុនធំនៅកម្ពុជា (CBC) បានរៀបចំការជិះទោចក្រយានយន្តដើម្បីសកម្មភាពមនុស្សធម៌ ក្នុងគោលបំណងរៃ អង្គាសថវិកាក្នុងចំណោម បណ្តាអាជីវកម្មធំៗ ក្នុងប្រទេស និងក្រៅប្រទេស រួមមានពីធនាគារ ម៉េបេង (May Bank) មើសឡាញ (Maersk Line) ដាមកូ (Damco) អឹមស៊ីស៊ី ត្រេនស្ប៉ត (MCC Transport) ក្រុមហ៊ុនប្រេងម៉ាស៊ីនថបវ័ន (Top1 Oil) ហាង Sawasdee Massage និងហាងម៉ៃប៊ឺហ្គឺហៅស៍ ដើម្បីផ្តល់អំណោយ មួកសុវត្ថិភាព ដល់សិស្សានុសិស្សនៅ សាលាបឋមសិក្សា ព្រៃសណ្តែក។ មានអ្នកជិះទោចក្រយានយន្ត ចំនួន ៥០នាក់ បានជិះទោចក្រយានយន្ត ពីមជ្ឈមណ្ឌលកោះពេជ្រ ទៅសណ្ឋាគារសាន់វ៉េក្នុង រាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣ បង្ហាញពីការគាំទ្រដល់ ការជិះទោចក្រយានយន្ត ធុនធំដើម្បីសកម្មភាព មនុស្សធម៌ដែលសកម្មភាព ធ្វើឡើងស្របពេល នៃការប្រារព្ធសប្តាហ៍ ទោចក្រយានយន្តនៅ រាជធានីភ្នំពេញលើកទីពីរ ក្រោមប្រធានបទ “ជិះទោចក្រយានយន្ត ដើម្បីបុព្វហេតុមនុស្សធម៌”។

លោក Tommy Christensen តំណាងក្លឹបអ្នកជិះទោចក្រ យានយន្តធុនធំនៅកម្ពុជា (CBC) និងជានាយក គ្រប់គ្រងក្រុមហ៊ុន Go4 Intelligent Bunkering Solutions បានមានប្រសាសន៍ថា៖ “ការ ផ្តល់អំណោយមួកសុវត្ថិភាព កាលពីឆ្នាំមុនបានផ្តល់លទ្ធផល ហួសពីការរំពឹងទុក របស់យើង និងបានជម្រុញលើកទឹកចិត្ត ដល់យើងខ្ញុំឲ្យ ខិតខំបន្ថែមទៀត”។

លោកបន្ថែមទៀតថា៖ “អត្រាពាក់មួកសុវត្ថិភាព បានកើនឡើងជា មធ្យមពីសូន្យ រហូតដល់៩៤ភាគរយ។ ជាមួយនឹងលទ្ធផល ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ យើងពិតជាសប្បាយរីករាយណាស់ ក្នុងការបន្តការជិះ ទោចក្រយានយន្ត របស់យើងដើម្បីរៃអង្គាស ថវិកាសម្រាប់គាំទ្រដល់ ការលើកម្ពស់សុវត្ថិភាពចរាចរណ៍ នៅលើដងផ្លូវរបស់ កុមារទាំងនេះ។”

លោកឧត្តមសេនីយ៍ទោ គីម យីដេត អគ្គលេខាធិការរងគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាអនុប្រធាននាយកដ្ឋាន កណ្តាលសណ្តាប់ធ្នាប់ សាធារណបាន មានប្រសាសន៍ថា៖ “សាលាបឋមសិក្សាព្រៃសណ្តែក ជាសាលាមួយដែលស្ថិត នៅតាមបណ្តោ យផ្លូវជាតិលេខ២ ប្រកបដោយចរាចរណ៍ យ៉ាងមមាញឹក និងតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ព្រំប្រទល់ ប្រទេសវៀតណាម។”

លោកបានបន្ថែមទៀតថា៖ “ដោយសារភាព មមាញឹកនៃចរាចរណ៍ បែបនេះនេះ និងហេដ្ឋារចនាសម្ព័ន្ធ នៅមានកម្រិតបាននាំឲ្យ បរិស្ថាននៅជុំវិញសាលារៀន ពោរពេញដោយគ្រោះថ្នាក់ ចរាចរណ៍សម្រាប់ សិស្សានុសិស្ស” ។

លោកគឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួស អាស៊ីប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា៖ “ការគាំទ្រពីក្លឹបអ្នកជិះ ទោចក្រយានយន្ត ធុនធំនៅកម្ពុជា (CBC) មិនត្រឹមតែផ្តល់ជាអំណោយ មួកសុវត្ថិភាពក្នុងការ ការពារកុមារពីការ រងរបួសក្យាលធ្ងន់ធ្ងរ ដែលអាចឈានដល់ ការស្លាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តល់ លទ្ធភាពឲ្យយើងអាច បណ្តុះបណ្តាលលោកគ្រូ អ្នកគ្រូ រៀបចំជាសកម្មភាពអប់រំក្រៅថ្នាក់ និងការទំនាក់ទំនងជាមួយមាតា-បិតាសិស្ស សំដៅពង្រឹងការយល់ដឹងរបស់ពួកគាត់អំពីការពាក់មួកសុវត្ថិភាព និងជំរុញឲ្យពួកគាត់ពាក់មួកសុវត្ថិភាព ឲ្យកូនៗពួកគាត់ទៀតផង។”

លោកបានបន្ថែមថា៖ “យើងជឿជាក់ថា ការវិនិយោគដ៏មានប្រសិទ្ធភាព នឹងបន្តរក្សាអាត្រានៃ ការពាក់មួកសុវត្ថិភាព ឲ្យនៅកម្រិតខ្ពស់ទោះបី ជាគម្រាងបានបញ្ចប់ ហើយក៏ដោយ” ។

លោក Benjamin Paul Wilson អ្នកចាត់ការទូទៅ ប្រចាំកម្ពុជានៃក្រុមហ៊ុន Maersk (Cambodia) Co., Ltd. បានមានប្រសាសន៍ថា៖ “សកម្មភាពដែលជម្រុញ ការចូលរួមពីមាតាបិតា និងសហគមន៍ បានដើរតួនា ទីយ៉ាងសំខាន់ក្នុងការធ្វើ ឲ្យគម្រោងសកម្មភាពកាលពី ឆ្នាំទី១ទទួលបានជោគជ័យ។” លោកបន្ថែមទៀតថា៖ “ក្នុងនាមជាលោកគ្រូ អ្នកគ្រូ មាតាបិតា ក្រុមអ្នកជិះទោចក្រយានយន្ត និងថ្នាក់ដឹកនាំអាជីវកម្ម យើងត្រូវធ្វើជាគំរូដ៏ល្អ សម្រាប់សិស្សានុសិស្ស និងកូនៗរបស់យើង។ សូមចូលរួមបំពេញតួនាទី របស់អ្នកដោយ ពាក់មួកសុវត្ថិភាព គ្រប់វេលាធ្វើដំណើរ ហើយត្រូវធានាថាកូនៗ របស់អ្នកទាំងអស់ក៏ បានពាក់មួកសុវត្ថិភាព ដូចអ្នកដែរ”។

លោក Lee Tien Poh ប្រធាននាយក ប្រតិបត្តិនៃធនាគារ Maybank បានមានប្រសាសន៍ថា៖ “ធនាគារ Maybank តែងតែជឿជាក់ថា ការពួតដៃគា្នជួយ និងធ្វើឲ្យសហគមន៍ដែល យើងកំពុងដំណើរការ អាជីវកម្មឲ្យមានភាពកាន់ តែប្រសើរឡើង គឺជាកិច្ចការដ៏មាន សារសំខាន់បំផុតនៃ ការងារជំនួញ និងជាគុណតម្លៃមួយ ដែលបង្ហាញឲ្យឃើញថា យើងគឺជានរណានា ពេលបច្ចុប្បន្ននេះ”។

លោកក៏បានបន្ថែមថា៖ “ការសហការជាមួយ អង្គការមូលនិធិ បង្ការរបួស អាស៊ីនាពេលនេះក្នុង ការផ្តល់ការអប់រំអំពី សុវត្ថិភាពចរាចរណ៍ និងអំពីការពាក់ មួកសុវត្ថិភាព គឺមានសារៈសំខាន់ សម្រាប់ធានាថា អាកប្បកិរិយាអំពី សុវត្ថិភាពចរាចរណ៍ មានតាំងវ័យក្មេងនៅ តែមានជានិច្ច”៕

នាយឧត្តមសេនីយ៍ គន់ គីម ចុះចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ នៅក្រុងសំរោង

E-mail Print PDF

ឧត្តរមានជ័យ៖ ផ្ទៃដីជាង១.៨៨៩ហិកតា ក្នុងភូមិ៤ នៃសង្កាត់២ នៅក្រុងសំរោង បន្ទាប់ពីអនុវត្ត នយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី និង ក្រោយវាស់វែងរួច ត្រូវបាននាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់។

លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ឲ្យដឹងថា ការផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ នាពេលនេះជាលើកទី៥ហើយ ដោយលើកនេះប័ណ្ណ ដែលត្រូវផ្តល់មានចំនួន ៧០៦ប័ណ្ណ លើផ្ទៃដីទំហំ១.៨៨៩ហិកតា ក្នុងនោះប្រជាពលរដ្ឋ ត្រូវទទួល មាន៥៤២គ្រួសារ ផ្ទៃដី ទាំងនេះស្ថិតនៅភូមិត្រពាំងទូង ភូមិត្នោត ភូមិគោកឈូក និងភូមិអូរពេក។

មានប្រសាសន៍ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ ខេត្ត និងក្រុមបច្ចេកទេស ដែលបានសហការល្អ ក្នុងការអនុវត្តបទបញ្ជា លេខ០១បប ជាពិសេស ចំពោះក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ រហូតទទួលបានលទ្ធផលផ្លែផ្កា នាពេលនេះ។

លោក បានគូសបញ្ជាក់ អំពីសារសំខាន់ នៃការចេញបណ្ណ័កម្មសិទ្ឋិដី នាពេលនេះថា នឹងធ្វើឲ្យ ប្រជាពលរដ្ឋមានលំនឹងផ្លូវចិត្ត ព្រោះប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធស្របច្បាប់ និងសូមឲ្យ បងប្អូនប្រើប្រាស់ដីធ្លីនេះ ឲ្យអស់លទ្ធភាពនិ ងមានប្រយោជន៍សេដ្ឋិកិច្ចខ្ពស់ ជៀសវាងការយកដី នេះ ទៅលក់ក្នុងករណីមិនចាំបាច់ ឬ ទៅកាប់ទន្ទ្រានព្រៃដីថ្មី ព្រោះនេះជាអំពើខុស ច្បាប់។

នៅក្នុងឱកាស នៃពិធីផ្តល់ប័ណ្ណកម្មសិទ្ធិនោះដែរ លោក ក៏បានឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ចំនួន ៥៤២នាក់ ក្នុងម្នាក់ៗទទួលបានឃីត ១កញ្ចប់ ថវិកា២ម៉ឺនរៀល ក្រុមយុវជនថវិកា២លាន រៀល ក្រុម បច្ចេកទេស១លានរៀល កងកម្លាំងការពារ ១លានរៀល ព្រមទាំងបានឧបត្ថម្ភគ្រឿង ឧបភោគ-បរិភោគ មួយចំនួនទៀត៕

Page 5 of 73

Cebu Pacific Air