left
Safe Home
Safe Home
Safe Home

Dap News...Admin

Friday, Aug 01st

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

ម៉ូតូគុបជ្រុង បុកជាមួយ សង់សេ១២៥ បណ្តាលឲ្យ បុរស ៤នាក់រង របួសធ្ងន់ស្រាល

E-mail Print PDF

ភ្នំពេញ ៖ បុរស៤នាក់ ត្រូវរងរបួស ធ្ងន់ស្រាល ដោយសារ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ម៉ូតូពីរ គ្រឿង បុកគ្នា ពេញទំហឹង នៅចំណុចផ្លូវលេខ១៦៣ កែងផ្លូវលេខ៤៣២ ត្រង់ចំណុចស្តុបទួលទំពូង ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន កាលពីវេលាម៉ោង ២២និង ៥០នាទីយប់ថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៤។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ គេសង្គេតឃើញ បុរសពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AM-7585 ជិះធ្វើដំណើរ តាមបណ្តោយ ផ្លូវលេខ១៦៣ ទិសដៅពី លិចទៅកើត ក្នុងល្បឿនល្មម ខណៈជិះមកដល់ ចំណុចស្តុបទួលទំពូង ស្រាប់់តែមាន បុរសពីរនាក់ ផ្សេងទៀត ជិះម៉ូតូគ្រឿងម៉ាកសង់សេ ១២៥ ពណ៌ខ្មៅ ពាក់់ស្លាកលេខ តាកែវ 1F-0608 ជិះធ្វើដំណើរ តាមបណ្តោយផ្លូវ លេខ៤៣២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតបុកចំពាក់ កណ្តាលម៉ូតូគប់ជ្រុង ពេញទំហឹងបណ្តាលឲ្យ ពួកគេទាំងបួននាក់ម្នាក់ត្រូវរង របួសបាក់ជើងផ្នែកខាងស្តាំ និងបីនាក់ទៀតរងរបួសស្រាល ត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកឯម៉ូតូត្រូវរងការខូវចខាតទាំងសងខាង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយ ជំនាញចុះធ្វើការ អន្តរាគមន៍វាស់វែង និងលើក យកម៉ូតូ ទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរងចាំដោះស្រាយតាមផ្លូវច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះ គឺបង្កឡើងដោយសារភាគីខាងម្ចាស់ម៉ូតូសង់សេ១២៥ បើកបរក្នុង ល្បឿនលឿន ដល់ចំណុចផ្លូវកែងមិន ព្រមបន្ថយល្បឿន ទើបបង្កឲ្យមានមនស្សរងរបួសនិង ខូចខាតទ្រព្យសម្បត្តិដូចនេះ តែម្តងទៅ ហើយចំពោះអត្តសញ្ញាណ បុរសទាំងបួននាក់នេះដែរ សមត្ថកិច្ច នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ព្រោះ ក្រោយកើតហេតុភ្លាមៗ ពួកគេត្រូវបានរថយន្តសាមុយ មកដឹកយកទៅ សង្គ្រោះបាត់ទៅហើយ ៕

រ៉ឹម៉ងកង់បី ជិះលឿន ជ្រុលបុករថយន្តលុច្សស៊ីស ៤៧០ បណ្ដាលឲ្យ រងការខូចខាត យ៉ាងដំណំ

E-mail Print PDF

ភ្នំពេញ៖ បុរស ២នាក់ ស្រវឹងស្រាជោក ជិះរ៉ឺម៉កកង់បី ក្នុងល្បឿនយ៉ាងលឿន ជ្រុលបុករថយន្តម៉ាក លុច្សស៊ីស ៤៧០ចតស្ងៀមចំពីក្រោយ ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពី វេលាម៉ោង ២១ និង០៥នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចមុចក្រុមហ៊ុនបារីសេក តាមបណ្ដោយផ្លូវជាតិលេខ ២ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក លុច្សស៊ីស ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ ២G-៣២១៩ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ លេខ២ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចមុខក្រុមហ៊ុនបារីសេក រថយន្ត បានចតឈប់ នៅចញ្ចើមផ្លូវ បានប្រហែលជាង ១០ នាទី ស្រាប់តែមានរ៉ឺម៉កកង់បី មួយគ្រឿង បើកបរ ដោយបុរស ២ នាក់ ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿន ទាំងមានស្ថានភាពស្រវឹងស្រាជោក បានជ្រុលបុកពី ក្រោយ ពេញទំហឹងបណ្តាលឲ្យបែកកញ្ជក់ផ្នែកខាងក្រោយ ចំណែករ៉ឺម៉កកង់បី រងការខូចខាត យ៉ាង ដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុ និងធ្វើការសម្របសម្រួល តែ ដោយភាគីទាំងសងខាង មិនយោគយល់គ្នា សមត្ថកិច្ចបានធ្វើការវាស់វែង យកទៅរក្សាទុក នៅអធិការ ដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕

រថយន្តដឹកអ្នក ដំណើរ ក្រុមហ៊ុន កាពីតូល បើកកិនគម្រលូ ជាប់កង់ ទៅមុខលេងរួច

E-mail Print PDF

ភ្នំពេញ៖ រថយន្ត របស់ក្រុមកាពីតូល ដឹកអ្នកដំណើរ បានបើកមិនប្រយ័ត្ន កិនបែកគម្រលូ ធ្លាក់ជាប់កង់ ទៅមុខលេងរូចរងកាខូចខាត កាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់វាល់វង្ស ខណ្ឌ៧មករា ។

យោងតាមសាក្សីនៅដែលជាអ្នកលក់នំប័ងសាច់បានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញរថយន្ត របស់ក្រុមហ៊ុនកាពីតូ ពាក់ស្លាកលេខ ភ្នំពេញ 3B-2419 ធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ១៨២ ក្នុងទិស ដៅពីកើតទៅលិច លុះមកដល់ចំណុច កើតហេតុ ស្រាប់តែគេចពីសំណាញ់ ដែលគេធ្វើផ្លូវ បានកិន លើគម្រលូ បណ្ដាលឲ្យបែកធ្លាក់ជាប់ ទៅមុខលេងរូចរងការខូចខាត។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត បានធ្វើការសម្របសម្រួល ដោយចេញថ្លៃខូចខាត ដើម្បីបញ្ចប់រឿង៕

កំណែទម្រង់ ស៊ីជម្រៅៈ រាជរដ្ឋាភិបាល ផ្លាស់ប្តូរអភិបាល ខេត្តប៉ៃលិន លោក អ៊ី ឈាន

E-mail Print PDF

ភ្នំពេញ ៖ លោក អ៊ី ឈាន អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្លាស់ប្តូរមុខតំណែង ឱ្យមកកាន់ការងារនៅក្រសួងមហាផ្ទៃវិញ និងដាក់ជំនួសដោយលោក កើត សុធា ។

CNRP នឹងរៀបចំសន្និសីទ កាសែត ស្តីពីការ ចរចាជាមួយ CPP

E-mail Print PDF

ភ្នំពេញ ៖ គណបក្សសង្រ្គោះជាតិ (CNRP) នឹងរៀបចំសន្និសីទកាសែត នៅម៉ោង ២ រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤នេះ នាទីស្នាក់ការកណ្តាលគណបក្ស សង្រ្គោះជាតិ ស្តីអំពី ដំណើរការចរចា រវាង គណបក្សប្រជាជនកម្ពុជា(CPP) និងគណបក្សសង្រ្គោះជាតិ នេះបើយោងតាម ការផ្សព្វផ្សាយ ពីគេហ ទំព័រសង្គមហ្វេសប៊ុក របស់លោកសម រង្ស៊ី ៕

ប្រជាពលរដ្ឋមួយក្រុម នៅខេត្តកំពង់ស្ពឺ ស្នើឲ្យអាដហុក ជួយអន្តរាគមន៍ ទំនាស់ដីធ្លី

E-mail Print PDF

ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លី ជាមួយក្រុមម៉ាស្ទ័រអ៊ីនធើណាល់ស៊ិនណល នៅព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤នេះ បាននាំគ្នាមកអង្គការអាហុក ដែលមានទីតាំងនៅជិតវត្ត ក្នុងខណ្ឌ ដូនពេញ ដើម្បីស្នើឲ្យអង្គការមួយ ជួយអន្តរាគមន៍ក្នុងករណីមានទំនាស់នេះ ៕

ព្រឹត្តិការណ៍ប្រចាំថ្ងៃ ៖ បច្ចុប្បន្នភាព នយោបាយ នៅប្រទេសថៃ (មានសំឡេង)

E-mail Print PDF

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ កងទ័ពថៃ បានប្រកាសច្បាប់អាជ្ញាសឹក ឲ្យអនុវត្ត នៅប្រទេសថៃ ដោយអះអាងថាដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ពិសេសកុំឲ្យមានការប្រឈមមុខដាក់គ្នា រវាងក្រុមបាតុករអាវក្រហម និងក្រុមលោក ស៊ូថេប ប្រឆាំងរាជរដ្ឋាបាលថៃ ។

មកដល់ពេលនេះ (២៨ ឧសភា ២០១៤) មេបញ្ជាការកងទ័ពថៃ លោក ប្រាយុទ្ធ ចាន់អ៊ូចា ដែលជាអ្នក ធ្វើរដ្ឋប្រហារបានអះអាងថា លោកនឹងខិតខំបញ្ចប់បញ្ហានយោបាយ នៅប្រទេសថៃឲ្យបានឆាប់បំផុត, តើគេអាចជឿបានទេ? ឬមួយពេលនេះ វាគ្រាន់តែជាការចាប់ផ្តើមនៃរបបយោធានៅថៃ ? បើសិន ប្រទេសជិតខាងថៃ មិនអនុញ្ញាតឲ្យទឹកដីរបស់គេទៅពួកអាវក្រហមថៃ ធ្វើជាមូលដ្ឋានប្រយុទ្ធ តើភូមិ សាស្ត្រទឹកដីរបស់ប្រទេសថៃ មានកន្លែងសម្រាប់ឲ្យពួកអាវក្រហមធ្វើការតស៊ូដែរឬទេ?

ហេតុអ្វីបានជាក្រុមអាវក្រហម សម្រេចចិត្តជ្រើសរើសយកអាវពណ៌ក្រហមពាក់? សហរដ្ឋអាម៉េរិក ហ៊ុំព័ន្ធចិន ក្នុងនោះក៏មានប្រទេសថៃជាគោលដ៏រឹងមាំមួយរបស់សហរដ្ឋអាម៉េរិកដែរ ដើម្បីរំលំគោលដ៏ រឹងមាំនេះ តើប្រទេសចិនអាចលូកដៃចូលក្នុងបញ្ហាថៃនេះដែរឬទេ? ចុះសហព័ន្ធរុស្សីវិញ អាចលូកដៃ ចូលក្នុងបញ្ហាថៃនេះ ដែរឬទេ ដើម្បីសងសឹកសហរដ្ឋអាម៉េរិក ក្នុងរឿងអ៊ុយក្រែន? រីឯកូនប្រុសច្បង របស់ព្រះមហាក្សត្រថៃ ដែលយាងទៅគង់នៅប្រទេសអង់គ្លេសជាក្រុមនោះ តើអាចទាក់ទងនឹងបញ្ហា នយោបាយនៅប្រទេសថៃនេះដែរ ឬយ៉ាងណា?

តើលោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ឆ្លើយនូវសំណួរទាំងអស់ខាងលើនេះ ដូចម្តេចដែរ?

ដើម្បីបានជ្រាបពិស្តារ នូវខ្លឹមសារចម្លើយទាំងនេះ សូមប្រិយមិត្ត ស្តាប់នាទីព្រឹត្តិការណ៍ប្រចាំថ្ងៃ ដែល ផ្សាយតាមវិទ្យុដើមអម្ពិល FM 93.75 MHz កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ស្តីពីបច្ចុប្បន្ន ភាពនយោបាយនៅប្រទេសថៃ ហើយនៅពេលនេះផ្សាយតាមគេហទំព័រដើមអម្ពិល ជាសំឡេងដូច ខាងក្រោម ៖

វាគ្មិនចូលរួម៖

- លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ជាសាស្រ្តាចារ្យបណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ

- លោក ប៉ោ សេដ្ឋា អ្នកសម្របសម្រួល និងចោទសួរ ។

ក្រុមហ៊ុន អ៊ីនវ៉ូតិច ប្រកាសពីការចែកចាយ ផ្តាច់មុខ នូវឧបករណ៍ វាស់វែងដីធ្លី និងសំណង់ ម៉ាកSOKKIA

E-mail Print PDF

ក្រុមហ៊ុនអ៊ីនវ៉ូតិច គឺជាក្រុមហ៊ុន តែមួយគត់ ដែលបាន សិទ្ធិពីរោងចក្រ ដើម្បីចែកចាយ ឧបករណ៍ វាស់វែងដីធ្លី និងសំណង់ ម៉ាក SOKKIA នៅក្នុងប្រទេសកម្ពុជា ។

ក្រុមហ៊ុនអ៊ីនវ៉ូតិច នឹងផ្តល់នូវសេវាកម្ម ជូនលោកអ្នកឱ្យ កាន់តែប្រសើរឡើង ក្នុងផ្នែកសេវាកម្ម និងគុណភាព នៅពេលខាងមុខ និងមានការប្រកួតប្រជែង កាន់តែច្រើនជាង មុននៅក្នុងឆ្នាំ ២០១៤ ។

ដើម្បីអនុញ្ញាត ឱ្យអ្នកចែកចាយ ឧបករណ៍ វាស់វែងដីធ្លី និង សំណង់ សម្រាប់ប្រទេសកម្ពុជា អាចដំណើរការ និង ប្រព្រឹត្តទៅបាន គឺតំរូវឱ្យមាន នូវចំណេះដឹងខ្ពង់ខ្ពស់ និងឧបករណ៍ សម្ភារៈទាន់សម័យ។ ក្រុមហ៊ុន បាន នឹងបន្តការ បណ្តាក់ទុន ទៅលើសំភារះបរិក្ខារទំនើបៗ និងមានការបណ្តុះបណ្តាល បច្ចេកទេសដល់ រាល់បុគ្គលិក ដែលពាក់ព័ន្ធ ផងដែរ។ ទ្រព្យសម្បត្តិដែលសំខាន់បំផុត របស់ក្រុមហ៊ុននេះ គឺការបណ្តុះបណ្តាល ហ្វឹកហ្វឺន ជាប្រចាំ និងម៉ត់ចត់ដែល បានផ្តល់ទៅដោយ អ្នកបច្ចេកទេស របស់ក្រុមហ៊ុន។ ប៉ុន្តែការបណ្តុះបណ្តាលនេះ ត្រូវប្រព្រឹត្តទៅ និងអនុវត្តដោយគ្មានថ្ងៃបញ្ចប់។

ក្នុងឆ្នាំនេះ អ៊ិនវ៉ូតិច នឹងមានការប្រឹងប្រែង និងប្រឈមសំរប ទៅតាមបច្ចេកវិទ្យាទំនើប ដែលមានសារះសំខាន់ បំផុតយើងទាំងអស់គ្នា។ ក៏ដូចគ្នានៅតាមសាខាទាំងបី របស់ក្រុមហ៊ុនអ៊ីនវ៉ូតិច មាននៅបាត់ដំបង សៀមរាប និងមណ្ឌុលគីរី ឱ្យកាន់តែមានភាពរីកចំរើនប្រសើរឡើយ និងបានត្រៀមរួចជាស្រេចក្នុងការផ្តល់ នូវសេវាកម្ម ទៅដល់អតិថិជនដែលមានស្រាប់ និងអតិថិជនគោលដៅ។

ដើម្បីជាការថ្លែងអំណរគុណសម្រាប់អតិថិជនក្រុមហ៊ុនបានធ្វើការបញ្ចុះតំលៃពិសេសរាល់ការទិញឧបករណ៏វាស់វែងដីធ្លីនិងសំណង់ ម៉ាកSOKKIA និង Garmin GPS គ្រប់ប្រភេទ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់បំណាច់ឆ្នាំ ២០១៤ ៕

Photo by DAP-NEWS

រថយន្តប្រើហ្គាស ផ្ទុះឆេះរង របួសធ្ងន់ពីរនាក់

E-mail Print PDF

បន្ទាយមានជ័យ ៖ ជនរងគ្រោះដែលជិះនៅក្នុង រថយន្តចំនួន២នាក់ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋ ដឹកយកទៅសង្រ្គោះ នៅគ្លីនិកទេវិន្ទវិសាលសុខ បន្ទាប់ពីរងរបួសដោយសារផ្ទុះហ្គាស នៅក្នុងរថយន្តរបស់ គាត់ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៧និង១០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចស្រះបេះដូង  ភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ មានឈ្មោះប៉ែន គឹមហួន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅ ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត និងម្នាក់ទៀត ឈ្មោះចាន់ សុភក្រ្ត ហៅសុផល អាយុ២៧ឆ្នាំ ស្នាក់នៅ មណ្ឌល៤ ភូមិប្រជាធម្មលិច ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា រថយន្តដែលផ្ទុះហ្គាសខាងលើ ម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2F-7362 ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បាននាំគ្នាទៅអង្គុយផឹកស៊ីនៅកញ្ចុះ មួយនៅភោជនីយដ្ឋានស្រះបេះដូង បានមួយសន្ទុះ ហើយពេលនោះម្ចាស់ភោជនីយដ្ឋានក៏បានប្រាប់ទៅ ម្ចាស់រថយន្តថា នៅជិតរបស់លោកមានធុំក្លិនហ្គាស ពេលឭម្ចាស់ហាងប្រាប់ដូច្នេះ ម្ចាស់ក៍បានឈប់ផឹក ហើយមកចូលក្នុងរថយន្តបញេ្ឆះ ខណៈបញ្ឆេះនោះ ស្រាប់តែរថយន្តផ្ទុះឆេះផ្អើលតែម្តង ។

សមត្ថកិច្ចបានបន្តថា ក្រោយផ្ទុះឆេះរថយន្តយ៉ាងដូច្នេះទើបអ្នកជិតខាងបានជួយពន្លត់ បាញ់ទឹកដកក្បាល អាគុយពន្លត់ម៉ាស៊ីន ហើយបើកទ្វារជួយសង្រ្គោះជនរងគ្រោះទាំងពីរនាក់ ។

ក្រោយពន្លត់រួចរាល់ រថយន្តត្រូវខូចខាតស្ទើរទាំងស្រុង ។

យ៉ាងណាក៏ដោយ ម្ចាស់រថយន្តទាំងឡាយណា ដែលប្រើហ្គាស គួរមានការប្រុងប្រយ័ត្ន បើមិនដូច្នេះទេ អាចនឹងគ្រោះថ្នាក់ខ្លួនជាមិនខាន៕

វិទ្យុដើមអម្ពិល FM93.75MHz ចាក់ផ្សាយបទ “៧មករា បណ្តាំពុកម៉ែ” របស់ក្រសួង ទេសចរណ៍

E-mail Print PDF

ភ្នំពេញ ៖ វិទ្យុដើមអម្ពិលFM 93.75MHZ នឹងធ្វើការចាក់ផ្សាយ បទចម្រៀងមួយបទ ក្រោមចំណង ជើងថា “៧ មករា បណ្តំាពុកម៉ែ” តបតាមសំណើ របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេស ចរណ៍ ដែលស្នើមកកាន់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ។

លោក សយ សុភា នាយកវិទ្យុដើមអម្ពិល បានមានប្រសាសន៍ នៅថ្ងៃទី ២៩ខែឧសភា ឆ្នាំ២០១៤ បន្ទាប់ពីបានទទួលសំណើពីលោករដ្ឋមន្រ្តីថា វិទ្យុដើម អម្ពិល ស្វាគមន៍ចំពោះសំណើនេះ ហើយនឹងធ្វើ ការចាក់ផ្សាយចាប់ពីពេលនេះ តទៅផងដែរ ។

លោក សយ សុភា បន្តថា “វិទ្យុដើមអម្ពិល នឹងចាប់ផ្តើមចាក់ផ្សាយ ពីពេលនេះ តទៅដោយឥតគិតថ្លៃ និងជារៀងរហូត តបតាមសំណើរបស់ លោក រដ្ឋមន្រ្តី”។

នាយកវិទ្យុដើមអម្ពិល ក៏បានថ្លែងអំណរគុណផងដែរ ដល់លោករដ្ឋមន្រ្តី ថោង ខុន ដែលតែងផ្តល់ការគាំទ្រគ្រប់កាលៈទេសៈដល់វិទ្យុដើមអម្ពិល ជាផ្នែកមួយនៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ជាពិសេសរាល់បទចម្រៀងដែលផ្តួចផ្តើមដោយលោករដ្ឋមន្រ្តីផ្ទាល់ ។

បទដែលទើបផលិតឡើងនាឆ្នាំ ២០១៤នេះ ជាសមិទ្ធផលក្រោមកិច្ចសហការ រវាងក្រសួងទេសចរណ៍ និងក្រសូងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសម្រួលអត្ថបទនិពន្ធដោយ លោក ហ៊ុន ហេង និង ច្រៀងដោយ កញ្ញា សុន ស្រីពេជ្រ អ្នកច្រៀងដ៏ល្បីមួយរបស់ព្រះរាជាណាចក្រ ដែលតែងតែច្រៀង រៀប រាប់ពីវិស័យទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ។

វិទ្យុដើមអម្ពិល FM93.75MHz ផ្សាយ២៤/២៤ ជារៀងរាល់ថ្ងៃ ដោយកម្មវិធីព័ត៌មាន និងកម្មវិធីកម្សាន្ត បទវិភាគជាតិ និងអន្តរជាតិសំខាន់ៗ ព្រមទាំងកម្ម វិធីចម្រៀងអត្ថាធិប្បាយប្រវត្តិសាស្រ្ត និង ប្រលោម លោកដែលកម្មវិធីទាំងនោះ សុទ្ធសឹងតែផលិតឡើង ដោយក្រុមការងារវិទ្យុដើមអម្ពិលផ្ទាល់តែម្តង ៕

កូរ៉េ នឹងផ្តល់ជំនួយឥតសំណង់ ២១ លានដុល្លារ ដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍ ៤ គម្រោង

E-mail Print PDF

ភ្នំពេញ ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងផ្តល់ហិរញ្ញប្បទាន ឥតសំណងសរុប ២១លានដុល្លារ មកដល់ កម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ខាងមុខ ដើម្បីធ្វើការអភិវឌ្ឍន៍ទៅលើ ៤ គម្រោង ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស ចេញផ្សាយនៅថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០១៤ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង ១០ និង៣០នាទីព្រឹក នៅទីស្តីការក្រសួងការ បរទេស និង សហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងលោក គីម ហានស៊ូ (Kim Han-Soo) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ កូរ៉េប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខណ្ឌការផ្តល់ហិរញ្ញប្បទាន ឥតសំណង សម្រាប់ ឆ្នាំ២០១៤ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ ដែលមានទឹកប្រាក់សរុបចំនួន ២១.០០០.០០០ ដុល្លារ សម្រាប់អនុវត្តលើគម្រោងចំនួន ៤។

សេចក្តីប្រកាសព័ត៌មានបានបន្តថា គម្រោងទាំង ៤នោះ មាន ទី១-គម្រោងគាំទ្រការ អភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ទ្រឹស្តីចលនាភូមិថ្មី មានទឹកប្រាក់ ចំនួន ៨លានដុល្លារ, ទី២- គម្រោងអភិវឌ្ឍន៍ផ្សារមូល ប័ត្រនៅកម្ពុជា មានទឹកប្រាក់ចំនួន ២,៥លានដុល្លារ, ទី៣-គម្រោង កម្មវិធីគាំទ្រ វិស័យសុខាភិបាល កម្ពុជា មានទឹកប្រាក់ចំនួន ៥លានដុល្លារ និងទី៤ គម្រោង សិក្សាបឋម ស្តីពីការធ្វើឲ្យប្រសើរឡើងផ្លូវ ទឹក សម្រាប់អភិវឌ្ឍន៍ការដឹកទំនិញនៅកំពង់ផែ ភ្នំពេញ មានទឹកប្រាក់ចំនួន ៥,៥លានដុល្លារ ៕

Page 312 of 422