left
Safe Home
Safe Home
Safe Home

Saturday, Nov 01st

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

អភិខណ្ឌសែនសុខ ចូលរួមបើក បវេសនកាល នៅសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន សាមគ្គី

E-mail Print PDF

ភ្នំពេញៈ សម្រាប់ឆ្នាំសិក្សាថ្មី ០១ វិច្ឆិកា ២០១៤-២០១៥ នេះ អភិបាលខណ្ឌសែនសុខ លោក លី សាវ៉េត និងថ្នាក់ដឹក នាំសាលាខណ្ឌ ព្រមទាំងលោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានអញ្ជើញ ជាអធិបតី និងចូលរួមបើក បវេសនកាលថ្មី នៅសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន សាមគ្គី ។

ជាមួយនឹងការបើកបវេសនកាលនេះ អភិបាលខណ្ឌសែនសុខ លោក លី សាវ៉េត ក៏បានអាននូវសារលិខិត របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃបវេសនកាលថ្មីនេះថា ថ្ងៃទី១ វិច្ឆិកា ២០១៤ នេះ ជាថ្ងៃដែលមាន អត្ថន័យដ៏ជ្រាល ជ្រៅមួយ សម្រាប់វិស័យអប់រំ នៃព្រះរាជាណាចក្រកម្ពុជា។ ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៤-២០១៥ ដែលជាការបើកទំព័រឆ្នាំសិក្សាថ្មី សម្រាប់សិស្ស និស្សិត ក្នុងវ័យសុក្សា កុលបុត្រធីតា ជាទីស្រឡាញ់របស់យើង គ្រប់គ្នាបន្តការសិក្សាទៅថ្នាក់ខ្ពស់ទៀត និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូង សម្រាប់កុមារ ដែលទើបដល់អាយុ ត្រូវចូលរៀន ។

លោក លី សាវ៉េត បានបន្តសារលិខិតនោះទៀតថា ទិវាដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងក្នុង បុព្វហេតុលើក តម្កើងវប្បធម៌ ស្រឡាញ់ការសិក្សារៀនសូត្រ ជាការរំលឹកដាស់តឿនកុលបុត្រធីតាខ្មែរ ដែលជាសសរ ទ្រូងរបស់ជាតិ ឲ្យស្រវាស្រទេញរកចំណេះដឹង ជំនាញវិជ្ជាជីវៈសម្រាប់ជីវិតផ្ទាល់ខ្លួន ឲ្យបានប្រកបដោយ ភាពថ្លៃថ្នូ ជាពិសេសឲ្យ បានយល់ច្បាស់ថា ចំណេះវិជ្ជា គឺជាទ្រព្យដ៏មានតម្លៃ, រួមចំណែកលើកតម្កើង កិត្យានុភាពជាតិឲ្យកាន់តែខ្ពស់ត្រដែត និងចម្រើនរុងរឿងប្របកដោយសុខដុមរមនា ។

យោងតាមរបាយការណ៍ របស់ការិយាល័យអប់រំ ខណ្ឌសែនសុខ បានឲ្យដឹងថា សម្រាប់ឆ្នាំសិក្សាថ្មីនេះ សាលាបឋម សិក្សា ប៊ុនរ៉ានី ហ៊ុនសែន សាមគ្គី មានបុគ្គលិកអប់រំសរុប ២១នាក់ សិស្សានុសិស្សមានចំនួន ៩០២នាក់ ស្រី ១៤នាក់ ហើយសិស្សមត្តេយ្យ មានចំនួន ៦០នាក់ ស្រី ៣១នាក់ ។

លោក លី សាវ៉េត បានផ្តាំផ្ញើឲ្យក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ចាប់ពីថ្នាក់ដំបូងរហូតដល់ វិទ្យាល័យ និងបន្តទៅសាកលវិទ្យាល័យ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណែទម្រង់វិស័យអប់រំ សម្រាប់ ឆ្នាំ២០១៤ និងបន្តទៅមុខទៀត ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានជំរុញឲ្យគណៈគ្រប់គ្រងសាលាបន្តរឹតបន្តឹងវិន័យ និងការបង្រៀន ដើម្បីឲ្យ សិស្សានុសិស្ស ត្រូវតែខិតខំរៀនសូត្រ មានចំណេះដឹងពិតប្រាកដក្នុងខ្លួន ៕

សាលាខណ្ឌ ដូនពេញ និងគណៈកម្មការ វត្តបុទមវតី រៀបចំពិធី ក្រុងពាលី រំកិលទូកង ចុះទឹកត្រៀមចូលរួម ប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក

E-mail Print PDF

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ បានអញ្ជើញចូលរួមជាមួយនិង ព្រះចៅអធិការ វត្តបុទមវតី សម្តេចសង្ឃ នន្ទ ង៉ែត ព្រមទាំង គណៈកម្មការអាចារ្យ និងព្រះសង្ឃវត្តបុទមវតី រៀបចំពិធី ក្រុងពាលីសែន ព្រេនដល់ម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខសេចក្តីចំរើន ទៅតាមទំនៀមទម្លាប់ របស់ខ្មែរយើង តាំងពីបុរាណមកដើម្បី រំកិលទូកង ចុះទឹកត្រៀមចូលរួមប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី០៥-០៧ ខែវិច្ឆិកា ខាងមុខនេះ ។

ពិធីនេះមានការចូលរួមពីលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ហែម អាន អភិបាល រងខណ្ឌ លោក សុខ ពេញវុធ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាលាខណ្ឌ គណៈកម្មការ គ្រប់គ្រងទូក និងកីឡាករអុំទូកជាច្រើននាក់ផងដែរ ។

គណៈកម្មការវត្តបុទមវតី គ្រប់គ្រងទូកងនោះ បានឲ្យដឹងថា ទូកង ដែលកំពុងរៀបចំពិធីក្រុងពាលី រំកិលចុះទឹក នាពេលនេះ មានឈ្មោះថា "ដូនពេញសែនជ័យ" មានចំណុះកីឡាករ ៦៧នាក់ ហើយក៏ធ្លាប់ បានចូលរួមប្រកួត ប្រជែងក្នុងពិធីបុណ្យជាតិជាច្រើនលើកផងដែរ ហើយទទួលបានជ័យលាភីគួរជាទីមោទនៈ ។

ជាមួយគ្នានោះដែរ លោក គួច ចំរើន បានមានប្រសាសន៍ ដោយផ្តាំផ្ញើដល់កីឡាករ ទូកងទាំងអស់ ត្រូវតែមាន ស្មារតី ខ្ពស់ ក្នុងការប្រកួតប្រជែង និងខំប្រឹងបឲ្យអស់ ពីលទ្ធភាពកម្លាំងកាយចិត្ត ដើម្បីនាំយក ជោគជ័យ ១០០ ភាគរយ ជូនខណ្ឌដូនពេញយើងវិញ។

មន្ត្រីសាលាខណ្ឌដូនពេញ បានបញ្ជាក់ផងដែរថា សាលាខណ្ឌបានឧបត្ថម្ភ ដែលបានមកពីការចូលរួមបរិច្ចាគពី ព្រះសង្ឃ និងគណៈកម្មការវត្តទាំង ៧ នៅក្នុងខណ្ឌដូនពេញ ដែលបរិច្ចាគអង្ករ ២បាវ និងថវិកា ៤០ម៉ឺនរៀលដើម្បីជួយ ទ្រទ្រង់ និងផ្គត់ផ្គង់ជូនកីឡាករទាំងអស់ ដែលត្រៀមចូលរួមប្រណាំងនាពេលខាងមុខដ៏ខ្លីនេះ ។

ដោយឡែក លោកអភិបាលខណ្ឌ ក៏បានអំពាវនាវ ដល់សប្បុរសជន ចំពោះការចូលរួមឧបត្ថម្ភដល់កីឡាករអុំទូក របស់ទូកអុំ "ដូនពេញសែនជ័យ" ដើម្បីឲ្យក្រុម កីឡាករទាំងអស់មានទឹកចិត្ត និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត យកជ័យជម្នះ នាការចូលរួមប្រកួត ក្នុង ព្រះរាជពិធីបុណ្យអុំទូកនេះ ៕

តុលាការសម្រេ ឃុំខ្លួនបុរសស្បែកខ្មៅ ៨នាក់ ពីបទជួញដូរគ្រឿងញៀន និង បញ្ចូនទៅដាក់គុក បណ្តោះអាសន្ន នៅព្រៃស

E-mail Print PDF

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ៣១ ខែ តុលា ២០១៤ បានសម្រចចេញដីកាឃុំខ្លួន បុរសជនជាតិនីហ្សេរីយ៉ា៨នាក់ ពីបទជួញដូរគ្រឿងញៀន  និង បានបញ្ជូនខ្លួនពួកគេ ទៅដាក់គុកព្រៃស ជាបណ្តោះអាសន្ន ដើម្បីរងចាំ សម្រេចសេចក្តី នៅក្នុង សវនាការ នាពេលខាងមុខ។

មន្ត្រីតុលាការមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ាទាំង៨នាក់ខាងលើ និង ដែលម្នាក់ៗសុទ្ធតែ មានប្រពន្ធខ្មែរ អត់ខាន់ស្លានោះ មានឈ្មោះ ទី១-ឈ្មោះ IME JOHANUDOM ភេទប្រុស អាយុ៥៩ឆ្នាំ ទី២-ឈ្មោះ FAVOUR IBEZI MAKO OBERTA ភេទប្រុស អាយុ៣៤ឆ្នាំ ទី៣-ឈ្មោះ ECHOWDO SAM SON ភេទប្រុស អាយុ៣៣ឆ្នាំ ទី៤-ឈ្មោះ OKECHUKWU IKEFUAKU ភេទប្រុស អាយុ២៦ឆ្នាំ ទី៥-ឈ្មោះ IKECHUKWU ONYINYECHI THEDDAUS ភេទប្រុស អាយុ៣៧ឆ្នាំ ទី៦-ឈ្មោះ ORAGWAM GODWIN EMEKA ភេទប្រុស អាយុ២៣ឆ្នាំ ទី៧-ឈ្មោះ MICGAEL NWANKWO ភេទប្រុស អាយុ២៤ឆ្នាំនិង ទី៨-ឈ្មោះ EZIGBOGABRIEL CHUKWUELOKA ភេទ ប្រុស អាយុ៤១ឆ្នាំ។

ពួកគេទាំង៨នាក់ ត្រូវចាប់ខ្លួន ដោយ សមត្ថកិច្ចនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃ ក្រសួងមហាផ្ទៃ នៅចំណុចខាមុខបណ្ណាគារសន្ដិភាព ផ្លូវលេខ២៧១កែងផ្លូវ២០០២សង្កាត់ទឹកថ្លា ខណ្ឌសែនសុខកាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ។ ក្រោយ ឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀនមេតំហ្វេតាមីនទម្ងន់៦,៤១ ក្រាម កញ្ឆារក្រៀមចំនួន២កញ្ចប់តូច និង រថយន្ត ចំនួន២ គ្រឿង និង ម៉ូតូចំនួន៣គ្រឿង ពីពួកគេ៕

តុលាការសម្រេច កាត់ទោស សារព័ត៌មានជាតិម្នាក់ និងគូកន ដាក់គុក ម្នាក់ៗ២ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ២ កញ្ចប់

E-mail Print PDF

ភ្នំពេញ ៖ សាលាដំបូងរាជធានី ភ្នំពេញ កាលពីរសៀល ថ្ងៃ ទី ៣១ ខែ តុលា ឆ្នាំ២០១៤ បានបើកសវនាការ ប្រកាសសាលក្រម លើសំណុំរឿង ព្រហ្មទណ្ឌរបស់ ជនជាប់ចោទ ២នាក់ក្នុងនោះ មានម្នាក់ គឺជាអ្នកកាសែត បម្រើការនៅអង្គភាព កាសែតជាតិ ដែលជាប់ចោទ ពីបទជួញ ដូរគ្រឿង ញៀន ប្រព្រឹត្តកាលពី កំឡុងខែ មករា ឆ្នាំ ២០១៤ នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកចៅក្រមកែវ មុនី នៃ សាលាដំបូង រាជធានីភ្នំពេញ បានសម្រចផ្តន្ទា ទោសពួកគេ ដាក់ពន្ធ នាគារម្នាក់ៗ រយៈពេល ២ឆ្នាំ តែ ការអនុវត្តទោសក្នុងពន្ធនាគារត្រឹមតែ ១ឆ្នាំ ៦ខែ តែប៉ុណ្ណោះ ទោសនៅសេសសល់ ត្រូវព្យួរទាំងអស់ ។

លោកកែវ មុនី ចៅក្រមនៃ សាលាដំបូងរាជធានីភ្នំពេញ  បានឲ្យដឹងថា ជនជាប់ចោទ ទាំង២នាក់ ខាងលើនេះ មានឈ្មោះ ទី១-ឈ្មោះ ហុង យ៉ារិទ្ធ ហៅរិទ្ធិ ភេទប្រុស អាយុ ៣៦ឆ្នាំ មាននមុខ របរមុនចាប់ខ្លួនជាអ្នកយកព័ត៌មាន នៃ កាសែតជាតិ ប្រចាំនៅខេត្ត សៀមរាប ។ និង ទី២-ឈ្មោះ សួន ម៉ានិត ហៅឆ្អឹង ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ សិស្សថ្នាក់ទី ១០។ ជនជាប់ចោទទាំង២ ត្រូវបានចោទ ប្រកាន់ពីតំណាងអយ្យការពីបទ ជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន តាម មាត្រា៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀនកម្ពុជា។

លោកចៅក្រមបានបន្ថែមថា ជនជាប់ចោទឈ្មោះ សួន ម៉ានិត ហៅឆ្អឹង ត្រូវបានចាប់ ខ្លួន ដោយសមត្ថកិច្ចអាវុធរាជធានីភ្នំពេញ ខណៈកំពុងតែធ្វើសកម្មភាពលក់ដូរ ថ្នាំញៀន នៅក្នុងចំណុច ស្ពានឈើ ស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីរាត្រី ថ្ងៃ ទី ២៣ ខែ មករា ឆ្នាំ ២០១៤។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចអាវុធហត្ថ ដកហូតបានថ្នាំញៀនចំនួន២ កញ្ចប់ ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន និង សម្ភារៈពាក់ព័ន្ធមួយចំនួនផ្សេងទៀត។ ចំណែកឯ ជនជាប់ ចោទ ឈ្មោះ ហុង យ៉ារិទ្ធ ហៅរិទ្ធិ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃ ទី ១៧ ខែ កុម្ភៈ ២០១៤ តាម ចម្លើយ ឆ្លើយដាក់របស់សារភាព របស់ឈ្មោះ សួន ម៉ានិត ៕

ភាពអនាធិបតេយ្យ វាយភ្នំយកថ្មនៅ ចំណុចភ្នំឃ្លៃ គ្មានអ្នក ទៅហាមឃាត់

E-mail Print PDF

- ប្រធានមន្ទីររ៉ែ និងថាមពលខេត្ដអត់ ដឹង ឬដឹងហើយមិនចាត់ការ?

កំពត៖ មន្ដ្រីនៅក្នុងមន្ទីររ៉ែ និងថាមពល ខេត្ដកំពត បានធ្វើការអំពាវនាវសូមឱ្យលោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ជួយបញ្ជូនក្រុមមន្ដ្រីចុះទៅធ្វើការត្រួតពិនិត្យសកម្មភាពជីក និងដឹកជញ្ជូនថ្មភ្នំប្រភេទថ្ម សំណង់ យក ទៅលក់យ៉ាងអនាធិបតេយ្យនៅតំបន់ភ្នំឃ្លៃផង។

មន្ដ្រីនៅក្នុងមន្ទីររ៉ែ និងថាមពលខេត្ដ កំពត បានធ្វើការអះអាងថា សកម្មភាពជីកយកថ្មភ្នំ ដែលជាប្រភេទថ្មសំណង់ នៅចំណុចភ្នំឃ្លៃ ស្ថិតក្នុងភូមិវត្ដពោធិ៍ ឃុំថ្មី ស្រុកទឹកឈូរ ខេត្ដកំពត នាពេលបច្ចុប្បន្ននេះគ្មានច្បាប់នោះទេ ព្រោះ យោងតាមច្បាប់ដែល ក្រសួងរ៉ែ និងថាមពលអនុញ្ញាតឱ្យអ្នកស្រី ទេព សុខា ធ្វើអាជីវកម្មតាមរយៈលិខិតលេខ ១៤៥ រថ.រស.អប ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៤ កន្លងមក គឺផុតកំណត់ត្រឹមថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៤ តែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ច្បាប់អនុញ្ញាត គឺហួសជាងមួយខែកន្លះទៅហើយ តែគេនៅតែឃើញគ្រឿង ចក្រ និងរថយន្ដរបស់អ្នក ស្រី ទេព សុខា ធ្វើអាជីវកម្មដឹកថ្មយកទៅ លក់រាល់ថ្ងៃមួយថ្ងៃៗរាប់រយជើងឯណោះ។ មន្ដ្រីខាងលើបានបន្ដថា បច្ចុប្បន្ននេះអ្នកស្រី ទេព សុខា មិនត្រឹមតែដឹកថ្មលក់អត់ច្បាប់ប៉ុណ្ណោះទេ គឺបន្ថែមម៉ាស៊ីន ខួងថ្មដែលពីមុន មានតែ ១គ្រឿង ឥឡូវឡើងដល់២គ្រឿង ឯណោះ ព្រោះតម្រូវការថ្មសំណង់ ថ្មក្រាល ផ្លូវមាន សន្ទុះកើនឡើង ។

ករណីធ្វើអាជីវកម្មវាយយកថ្មលក់អត់ ច្បាប់ខាងលើ ដែលធ្វើឱ្យបាត់បង់ចំណូលរដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ គឺទាល់តែខាង ក្រសួងរ៉ែ និងថាមពលចុះត្រួតពិនិត្យទើប មានប្រសិទ្ធិភាព បើសង្ឃឹមត្រឹមប្រធានមន្ទីរ រ៉ែ ឬមន្ដ្រី អាជ្ញាធរខេត្ដ គ្មានប្រសិទ្ធិភាពនោះទេ ព្រោះសុទ្ធតែមានផលប្រយោជន៍ ពីការធ្វើអាជីវកម្មអត់ច្បាប់ខាងលើនេះ។

សូមបញ្ជាក់ថា កន្លងមកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ធ្លាប់បានធ្វើការចុះ ផ្សាយពីសកម្មភាពអ្នកស្រី ទេព សុខា ធ្វើអាជីវកម្មជីកយកថ្មសំណង់ខុសទីតាំង និង សង្ស័យឃុបឃិតគ្នាបំបាត់ប្រាក់សួយសាររ៉ែ បង់ជូនរដ្ឋម្ដងរួច មកហើយ តែក្រោយការ ចេញផ្សាយលោក សោម វិចិត្រ ប្រធាន មន្ទីររ៉ែ និងថាមពលខេត្ដបានធ្វើការបំភ្លឺថា អ្នក ស្រី ទេព សុខា ជីកខុសទីតាំងតែ ៥០ម៉ែត្រប៉ុណ្ណោះ មិនអាចចាត់ទុកជាការខុសនោះទេ ។ ចំណែកការចោទថា ឃុបឃិតគ្នា បំបាត់លុយសួយសារនោះ ត្រូវបានលោក សោម វិចិត្រ អះអាងថា ធ្វើត្រឹមត្រូវតាមច្បាប់មានគណៈ កម្មការចុះត្រួតពិនិត្យត្រឹមត្រូវ។ ចុះឥឡូវនៅពេលដែលគេដឹងថា អ្នក ស្រី ទេព សុខា នៅបន្ដធ្វើអាជីវកម្មដោយ ច្បាប់អនុញ្ញាតហួសរយៈពេលជាង១ខែទៅ ហើយនោះ ហេតុអ្វីក៏លោក សោម វិចិត្រ មិនចុះទៅត្រួតពិនិត្យមើល ផង ឬមួយលោកដឹងហើយ តែធ្វើមិនដឹង ព្រោះមានប្រយោជន៍?

សកម្មភាពគ្រឿងចក្រក្រុមហ៊ុន លោកស្រី ទេព សុខា ជីកកកាយយកថ្ម ដែលគេអះអាងថា ធ្វើខុសនិយាមការ

សមត្ថកិច្ចចាប់ឈើ ជាង១០០ដុំ គរទុកបម្រុងដឹក ទៅលក់ នៅវៀតណាម

E-mail Print PDF

រតនគិរីៈ កម្លាំងរដ្ឋបាល ព្រៃឈើថ្នាក់កណ្តាល សហការជាមួយកម្លាំង រដ្ឋបាលព្រៃឈើ ខណ្ឌរតនគិរី កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ បានចុះប្រតិបត្តិការ ចាប់ឈើប្រណិត ជាង១០០ដុំ ក្បែរកន្លែង តំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ខណៈដែលក្រុម ឈ្មួញដឹកយកទៅ គរទុកបម្រុង នាំចេញទៅប្រទេសវៀណាម។

បើតាមសមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា សព្វថ្ងៃនេះពួកគាត់សង្កេត ឃើញមានក្រុមឈ្មួញ ជាច្រើនក្រុម ជាអ្នកមានលុយ មានអំណាច ក្នុងខេត្តរតនគិរី និងមកពីរាជធានីភ្នំពេញ កំពុងតែប្រណាំងប្រជែងគ្នា ក្នុងជំនួញ ឈើប្រណិតខុសច្បាប់នេះ ដោយក្រុមឈ្មួញខ្លះអាងខ្នង បង្អែកក្រាស់ហ៊ានដឹកទាំងថ្ងៃ និងក្រុមឈ្មួញខ្លះទៀតដឹកពេលយប់ ។

សមត្ថកិច្ចដដែលខាងលើប្រាប់បន្តទៀតថា ចាប់ពីទីរួមក្រុងបានលុង រហូតដល់ច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ មានក្រុមសមត្ថកិច្ចមិនក្រោមពី៥០ ស្ថាប័នទាំងសមត្ថកិច្ចក្នុងខេត្ត និងបញ្ជូនមកពីរាជធានីភ្នំពេញ ប្រចាំ ការ ២៤ម៉ោងលើ២៤ម៉ោង តាមបណ្តោយផ្លូវជាតិលេខ៧៨ ប៉ុន្តែឈើប្រណិត រាប់រយម៉ែត្រគូបក្នុង មួយខែៗមានសេរីភាព ដល់វៀតណាមដោយរលូន ។

សមត្ថកិច្ចខាងលើបញ្ជាក់ឲ្យដឹងទៀតថា ក្រុមឈ្មួញដែលហ៊ាន ដឹកឈើច្រើនសន្ធឹកសន្ធាប់ យកទៅគរ ទុកបម្រុងដឹកទៅលក់នៅប្រទេសវៀតណាមនេះ ហាក់បីដូចជាមិនញញើត នឹងសមត្ថកិច្ចក្នុងខេត្ត នោះទេ។

បច្ចុប្បន្នឈើប្រណិត ជាង១០០ដុំនេះ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ ដឹកជញ្ជូនមករក្សាទុក នៅផ្នែក រដ្ឋបាល ព្រៃឈើបរកែវ ដើម្បីចាត់ចែងតាមច្បាប់ ជាមួយគ្នានេះដែរ គេសង្កេតឃើញ រោងសិប្បកម្ម កែច្នៃឈើប្រណិតជាច្រើនកន្លែងដែលតែងតែដឹកឈើចូលតាមម៉ូតូ តាមរថយន្តដូចហែក ឋិននោះ ហាក់បី ដូចជាមានភាពស្ងប់ស្ងាត់បន្តិគ្រា ដែលមន្ត្រីរដ្ឋបាលព្រៃឈើ ថ្នាក់កណ្តាល មានវត្តមាននៅខេត្តរតនគិរី៕

អភិបាល ខណ្ឌដូនពេញ អញ្ជើញចូលរួម បើកបវេសនកាល ឆ្នាំថ្មី ២០១៤-២០១៥ នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ

E-mail Print PDF

ភ្នំពេញ ៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន និងថ្នាក់ដឹកនាំសាលាខណ្ឌ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៤ នេះ បានអញ្ជើញចូលរួមជាអធិបតីភាព នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៤-២០១៥ នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ។

នៅក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួម ពីគណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ ។

ជាមួយនឹងការបើកបវេសនកាលនេះ អភិបាលខណ្ឌដូនពេញ ក៏បានអាននូវសារលិខិត របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃបវេសនកាលថ្មីនេះថា ថ្ងៃទី០១ វិច្ឆិកា ២០១៤ នេះ ជាថ្ងៃដែលមាន អត្ថន័យដ៏ ជ្រាលជ្រៅមួយ សម្រាប់វិស័យអប់រំ នៃព្រះរាជាណាចក្រកម្ពុជា។ ជាថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៤-២០១៥ ដែលជាការបើកទំព័រឆ្នាំសិក្សាថ្មី សម្រាប់សិស្ស និស្សិត ក្នុងវ័យសុក្សា កុលបុត្រធីតា ជាទីស្រឡាញ់របស់យើង គ្រប់គ្នាបន្តការសិក្សាទៅថ្នាក់ខ្ពស់ទៀត និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូង សម្រាប់កុមារ ដែលទើបដល់អាយុ ត្រូវចូលរៀន ។

លោក គួច ចំរើន បានបន្តសារលិខិតនោះទៀតថា ទិវាដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើង ក្នុងបុព្វហេតុ លើកតម្កើងវប្បធម៌ ស្រឡាញ់ការសិក្សារៀនសូត្រ ជាការរំលឹកដាស់តឿនកុលបុត្រ ធីតាខ្មែរ ដែលជាសសរទ្រូង របស់ជាតិ ឲ្យស្រវាស្រទេញរកចំណេះដឹង ជំនាញវិជ្ជាជីវៈសម្រាប់ ជីវិតផ្ទាល់ខ្លួន ឲ្យបានប្រកបដោយ ភាពថ្លៃថ្នូ ជាពិសេសឲ្យ បានយល់ច្បាស់ថា ចំណេះវិជ្ជា គឺជាទ្រព្យដ៏មានតម្លៃ, រួមចំណែកលើកតម្កើងកិត្យានុភាពជាតិឲ្យ កាន់តែខ្ពស់ត្រដែត និងចម្រើនរុងរឿងប្របកដោយសុខដុមរមនា ។

លោកអភិបាលខណ្ឌក៏បានផ្តាំផ្ញើ និងជំរុញឲ្យសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ហើយមិនត្រូវគេចសាលា និងប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដូចជា ការសេពគ្រឿងញៀន បងតូចបងធំ ល្បែងស៊ីសង និងចូលក្លឹបរាំលេងកម្សាន្ត ភ្លេចការរៀនសូត្រជាដើមនោះ ។

លោកបានលើកឡើងទៀតថា ចាប់ពីពេលនេះតទៅ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា មានកំណែទម្រង់ទៅលើវិស័យ អប់រំ តាមរយៈការរឹតបន្តឹងពេលប្រឡងនោះ ដូច្នេះម្នាក់ៗត្រូវខិតខំរៀនសូត្រ បើមិនដូច្នោះទេ មិនអាចមានឱកាស ប្រឡងជាប់ឡើយ ។

ជាក់ស្តែងសម្រាប់ការប្រឡងបាក់ឌុប នៅឆ្នាំ២០១៤ នេះ ចំនួនសិស្សជាប់មាន ប្រមាណជា ២៥% រហូតមានការរៀបចំ ប្រឡងលើកទី២ ហើយមានអ្នកជាប់ ត្រឹមតែប្រមាណ ១៧%ប៉ុណ្ណោះ ។

ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានជំរុញឲ្យគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវចូលរួមទាំង អស់គ្នា រឹតបន្តឹងទាំងការបង្រៀន និងវិន័យ ធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទាំងអស់ ត្រូវតែខំប្រឹងរៀន មានចំណេះដឹង ក្នុងខ្លួនពិតប្រាកដ ៕

ម៉ូតូបុកម៉ូតូ រងរបួសធ្ងន់ ស្រាល៥នាក់

E-mail Print PDF

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងរវាង ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ៨ និង៣០ នាទីយប់ ថ្ងៃទី៣១ តុលា ២០១៤ នៅលើកំណាត់ផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់ និងស្រាល  ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូវីវ៉ា ពណ៌ខ្មៅមួយគ្រឿង ជិះដោយបុរសពីរនាក់ បើកប្រដេញគ្នា ជាមួយម៉ូតូមិនស្គាល់ អត្តសញ្ញាណមួយគ្រឿងទៀត តាមផ្លូវលេខ៧០ ក្នុងទិសដៅពីជើងទៅក្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកចំចំហៀង ខាងក្រោយម៉ូតូម៉ាក ហុងដាឌ្រីម សេ១១០ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1BR-5322 ជិះដោយបុរស-នារី ៣នាក់ ដែលធ្វើដំណើរស្របទិសគ្នាពេញទំហឹង បណ្តាលឱ្យ បុរសបើកម៉ូតូហុងដាឌ្រីមសេ១១០ និងអ្នកនារីរួមដំណើរជាមួយរងរបួសធ្ងន់ ចំណែកបុរសពីរនាក់ទៀតដែលជិះម៉ូតូវីវ៉ា និងបុរសម្នាក់ដែលរួមដំណើរ ជាមួយម៉ូតូហុងដាឌ្រីម រងរបួសស្រាល ។ បន្ទាប់មកគេឃើញបុរសជិះម៉ូតូវីវ៉ាទាំងពីរនាក់ ដែលរងរបួសស្រាលនាំគ្នារត់ចោលម៉ូតូគេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យច រាចផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមនិតិវិធីច្បាប់ ៕

លោក ស៊ុន ចាន់ថុល ផ្តល់បទសម្ភាសន៍ ជាមួយទូរទស្សន៍ Bloomberg បង្ហាញពីបរិយាកាស វិនិយោគនៅកម្ពុជា (មានវីដេអូ)

E-mail Print PDF

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បាននិងកំពុងបំពេញទស្សនកិច្ចនៅទីក្រុង ហុងកុង ដើម្បីកៀងគរ និងទាក់ទាញវិនិយោគចូលមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាជំរុញឲ្យអ្នក វិនិយោគ និង រដ្ឋាភិបាលហុងកុង នាំយកផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារហុងកុង។

ក្នុងដំណើរទៅកាន់ទីក្រុងហុងកុង ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និង វិនិយោគរយៈពេលមួយសប្តាហ៍ លោកទេស រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួបពីភាក្សាជាច្រើន ជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលហុងកុង និង ក្រុមអ្នកវិនិយោគ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏ត្រូវបានទូរទស្សន៍សេដ្ឋកិច្ចដ៏ល្បី Bloomberg អញ្ជើញទៅធ្វើបទសម្ភាសន៍ បង្ហាញ ការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក៏ដូចជាបរិយាកាស នៃការវិនិយោគ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ខាងក្រោមជាវីដេអូ បទសម្ភាសន៍រវាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងលោកស្រី Angie Lau អ្នកព័ត៌មាន ទូរទស្សន៍ Bloomberg កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤។

អភិបានរង ខណ្ឌចំការមន ចូលរួមបើក បវេសនកាល នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង

E-mail Print PDF

ភ្នំពេញៈ សម្រាប់ឆ្នាំសិក្សាថ្មី ០១ វិច្ឆិកា ២០១៤-២០១៥ នេះ អភិបាលរងខណ្ឌចំការមន លោក ជ គឹមស៊ បានអញ្ជើញ ជាអធិបតីបើកបវេសនកាលថ្មី ក្នុងវិទ្យាល័យ ជា ស៊ីម បឹងកេងកង។

ជាមួយនឹងការបើកបវេសនកាលនេះ អភិបាលរងខណ្ឌចំការមន លោក ជ គឹមស៊ ក៏បានអាននូវសារលិខិត របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃបវេសនកាលថ្មីនេះថា ថ្ងៃទី១ វិច្ឆិកា ២០១៤ នេះ ជាថ្ងៃដែលមាន អត្ថន័យដ៏ ជ្រាលជ្រៅមួយ សម្រាប់វិស័យអប់រំ នៃព្រះរាជាណាចក្រកម្ពុជា។ ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៤-២០១៥ ដែលជាការបើកទំព័រឆ្នាំសិក្សាថ្មី សម្រាប់សិស្ស និស្សិត ក្នុងវ័យសុក្សា កុលបុត្រធីតា ជាទីស្រឡាញ់របស់យើង គ្រប់គ្នាបន្តការសិក្សាទៅថ្នាក់ខ្ពស់ទៀត និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូង សម្រាប់កុមារ ដែលទើបដល់អាយុ ត្រូវចូលរៀន ។

លោក ជ គឹមស៊ បានបន្តសារលិខិតនោះទៀតថា ទិវាដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងក្នុង បុព្វហេតុ លើក តម្កើងវប្បធម៌ ស្រឡាញ់ការសិក្សារៀនសូត្រ ជាការរំលឹកដាស់តឿនកុលបុត្រធីតាខ្មែរ ដែលជាសសរ ទ្រូងរបស់ជាតិ ឲ្យស្រវាស្រទេញរកចំណេះដឹង ជំនាញវិជ្ជាជីវៈសម្រាប់ជីវិតផ្ទាល់ខ្លួន ឲ្យបានប្រកបដោយ ភាពថ្លៃថ្នូ ជាពិសេសឲ្យ បានយល់ច្បាស់ថា ចំណេះវិជ្ជា គឺជាទ្រព្យដ៏មានតម្លៃ, រួមចំណែកលើកតម្កើង កិត្យានុភាពជាតិឲ្យកាន់តែខ្ពស់ត្រដែត និងចម្រើនរុងរឿងប្របកដោយសុខដុមរមនា ។

នាយកវិទ្យាល័យ ជា ស៊ីម បឹងកេងកង លោក ង៉ូវ ឈុនហាក់ បានថ្លែងឲ្យដឹងដែរថា សម្រាប់ឆ្នាំសិក្សាថ្មីនេះ វិទ្យាល័យ ជា ស៊ីម បឹងកេងកង មានលោកគ្រូ អ្នកគ្រូបម្រើការងារចំនួន ១៨៩នាក់ ឯសិស្សានុសិស្សមានចំនួន ១៦៤៩នាក់ ចែកចេញជា ៤៨ថ្នាក់។

ជាមួយគ្នានោះដែរ លោក ង៉ូវ ឈុនហាក់ បានថ្លែងបញ្ជាក់ទៀតថា ចំពោះលទ្ធផលការប្រឡងមធ្យមសិក្សាទុតិយភូមិ លើកទី២នេះ សិស្សចំនួន២១៥នាក់ បានប្រឡងជាប់ ឯការប្រឡងលើកទី១នោះវិញ វិទ្យាល័យ ជា ស៊ីម បឹងកេងកង មានសិស្សចំនួន៨៤នាក់ ប្រឡងជាប់ ៕

ប្រើកាំបិត គំរាមប្លន់ នារីរងគ្រោះតែត្រូវ សមត្ថកិច្ចចាប់ជាប់

E-mail Print PDF

ភ្នំពេញ ៖ កាលពីវេលាម៉ោង២២ យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ផ្ទះលេខ២៣៦ ផ្លូវបេតុងក្រុម៣ សង្កាត់ទឹកថ្លា មានករណីចូលប្លន់ក្នុងផ្ទះ ពេលជនរងគ្រោះជានារី ឈ្មោះ នួន ចាន់រ័ត្ន អាយុ២០ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនឯកជន ជនល្មើស ឈ្មោះ  លី ប៊ុនធា អាយុ ៣៣ឆ្នាំ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានគេងលង់ លក់នៅជាន់ខាងលើ ជនល្មើសប្រើ កាំបិតគំរាម ហើយចាប់ចងដៃជើងបិតមាត់ ជនល្មើសបានកកូរកកាយ ក្រោយមកជនរងគ្រោះ បានស្រែកឆោឡោ ឮដល់អ្នកជិតខាង ក៏បានរាយការណ៍មកសមត្ថិកិច្ច ដើម្បីធ្វើការឡោមព័ទ្ធចាប់បាននៅម៉ោង ១រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ៕

Page 4 of 399