ព្រះសីហនុ ៖ ជនសង្ស័យម្នាក់ ក្រោយ ពីធ្វើសកម្មភាព លួចយកទ្រព្យសម្បត្ដិរួម មានទូរស័ព្ទដៃ និងអាយផេត អាយផត ជា ដើម ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌ ខេត្ដព្រះសីហនុ ដឹកនាំដោយលោក កុល ផល្លី ស្នងការ រងនគរបាល និងជាប្រធាន ការិយាល័យ កណ្ដាលយុត្ដិធម៌ចាប់ខ្លួន ក្រោយពីទទួលព័ត៌មាន នៃអំពើចោរកម្ម ខាង លើនេះ ។
ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរ បាលឃាត់ខ្លួន កាលពីវេលាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពលួច សម្ភារៈជនជាតិបារាំង ២នាក់ ដែលប្រព្រឹត្ដ ទៅ កាលពីវេលា ម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៣ ស្ថិតនៅលើ រថយន្ដក្រុង របស់ក្រុមហ៊ុនវិរ ប៊ុនថាំ តាម បណ្ដោយ ផ្លូវជាតិលេខ ៤ ឆ្ពោះមកខេត្ដព្រះ សីហនុ ។
លោក កុល ផល្លី បានឱ្យដឹងថា ក្រោយ ពីទទួលព័ត៌មាន និងតបតាមបទបញ្ជារបស់ លោកស្នងការខេត្ដ កម្លាំង នគរបាលរបស់ លោក បានធ្វើការស្រាវជ្រាវ ហើយឈាន ទៅដល់ការឃាត់ខ្លួន ជនសង្ស័យរូបនេះ មានឈ្មោះ វឿន សុភា អាយុ ២៣ឆ្នាំ មុខ របរ មិនពិតប្រាកដ មានស្រុកកំណើតនៅ ស្រុកឧត្ដុង ខេត្ដកំពង់ស្ពឺ ។
ដោយឡែកជន រងគ្រោះទាំង ២នាក់ ម្នាក់ឈ្មោះ ZURRU KEVIN ALEXANDRE ភេទប្រុស អាយុ ២២ឆ្នាំ ជាជនជាតិបារាំង មុខរបរ បើក កសិដ្ឋានចិញ្ចឹមសេះ រស់នៅក្រុមទី១ ភូមិ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្ដ ព្រះ សីហនុ និងជនរងគ្រោះទី ២ ឈ្មោះ DESIRAV LEA ភេទស្រី អាយុ ២២ឆ្នាំ ជាជនជាតិបារាំង មុខរបរ ជានិស្សិត ស្នាក់ នៅក្រុមទី១ ភូមិ៦ សង្កាត់លេខ ៤ ក្រុង - ខេត្ដព្រះសីហនុ ។
បើតាមលោកកុល ផល្លី នៅវេលាម៉ោង កើតហេតុខាងលើនេះ ដោយសារតែការ ធ្វេសប្រហែស របស់ជនរងគ្រោះ ទាំង ២ នាក់ បានធ្វើឱ្យជនសង្ស័យបន្លំយកទ្រព្យ សម្បត្ដិ និងសម្ភារៈមួយចំនួនដូចជា ទូរស័ព្ទ ដៃម៉ាក សាំសុង ចំនួន ២គ្រឿង អាយផត ១ គ្រឿង អាយផេត ១គ្រឿង និងសម្ភារៈ មួយចំនួនទៀត ។ ក្រោយពីការឃាត់ខ្លួន ជន សង្ស័យរូបនេះ ត្រូវបានសាកសួរជា បណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាល ខេត្ដព្រះសីហនុ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕





















































