left
Safe Home
Safe Home
Safe Home

Monday, Sep 01st

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

សពបុរសកម្មករ រោងចក្រ សង្ស័យគេសម្លាប់ រួចម្ចាស់ ផ្ទះជួលដឹក ប្រញាប់ប្រញាល់ ទៅស្រុកកំណើត ទាំងយប់

E-mail Print PDF

ភ្នំពេញ : សពបុរស កម្មកររោងចក្រម្នាក់ ដែលស្នាក់នៅ បន្ទប់ជួលជាន់ទី៦ ខាងជើងរោងចក្រ អ៊ីខាង ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានស្លាប់ ដោយមានស្លាកស្នាមនៅនឹងក ហើយ ខ្លួនប្រាណប្រឡាក់ដីខ្សាច់ ដែលគេសង្ស័យថា ជាអំពើឃាតកម្ម ប៉ុន្តែ ស្រ្តីម្ចាស់ផ្ទះជួល បានប្រញាប់ ប្រញាល់ទាំងញ័រភ័យ ជួលគេដឹកសពជនរងគ្រោះទៅកាន់ស្រុក កំណើតនៅឯឃុំរកាកោង ស្រុកមុខ កំពូល ខេត្តកណ្តាល ដោយមិនឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋដឹងនោះទេ ។

ការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង២០នាទី ទៀបភ្លឺ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ ។

សាក្សីដែលជួលផ្ទះនៅក្បែរ ជនរងគ្រោះ បាននិយាយថា ជនរងគ្រោះរូបនេះ ឈ្មោះ ហឿន ហ៊ន អាយុ ជាង ៣០ឆ្នាំ និងបច្ចុប្បន្នជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលខាងលើ ។ បើតាមសាក្សីរូបនេះ សពជន រងគ្រោះ ដែលស្លាប់នៅជាន់ទី៦ ត្រូវបានម្ចាស់ ផ្ទះជួលអោយគេជួយសែង មកក្រោម រួចហើយជួល ម៉ូតូកង់បី ដឹកយកទៅស្រុក កំណើតនៅឃុំរកាកោង ហើយមិនទុកឲ្យ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ សពនោះឡើយ ។

ជុំវិញការស្លាប់ជនរងគ្រោះ រូបនេះ គ្មាននរណាម្នាក់ដឹង ពីមូលហេតុពិតឡើយ ប៉ុន្តែម្ចាស់ផ្ទះជួល បាន ប្រាប់សមត្ថកិច្ចមូលដ្ឋានថា បណ្តាលមកពីខ្យល់គ ប៉ុន្តែ គេសង្ស័យថា ជាអំពើឃាតកម្ម ពីព្រោះសព ជនរងគ្រោះ មានស្លាកស្នាម នៅត្រង់ក ហើយរាងកាយប្រឡាក់ដោយដី ។

ក្រោយពីទទួលបានព័ត៌មាននេះ អាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋាន បានហៅម្ចាស់ផ្ទះជួល មកសួរនាំ រក មូលហេតុពិត ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ៕

បទសម្ភាសន៍ ស្តីពី អនាគត ស្ថាប័នរដ្ឋសភា ក្រោយកិច្ចព្រមព្រៀង រវាងគណបក្ស CPP និង CNRP (មានសំឡេង)

E-mail Print PDF

ភ្នំពេញ៖ នាទីវេទិកាពហុមតិ របស់វិទ្យុដើមអម្ពិល ផ្សាយផ្ទាល់កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ប្រធានបទស្តីពី ទស្សនៈ ជុំវិញកិច្ចព្រមព្រៀង រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែល កិច្ចព្រមព្រៀងនេះ ធ្វើនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដោយមានលោកបណ្ឌិតវិទ្យាសាស្ត្រសង្គម កែម ឡី ជា ប្រធានក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ ជាវាគ្មិនកិត្តិយស។

នៅពេលនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សូមលើកយកត្រង់ចំណុច អនាគតស្ថា ប័នរដ្ឋសភា ក្រោយកិច្ច ព្រមព្រៀងស្តីពី ដំណោះស្រាយនយោបាយ រវាងគណបក្ស CPP និង CNRP មកជម្រាបជូនប្រិយមិត្ត ដែលមាន លោក ប៉ោ សេដ្ឋា ជាអ្នកចោទសួរ មានជាសំឡេងដូចខាងក្រោម៖

ឃើញ ស្រយូវទ្វាររបើក សង្ស័យ ចូលពិនិត្យមើល ទើបដឹងថា ចោរគាស់ផ្ទះ លួចសម្ភារ អស់មួយចំនួន

E-mail Print PDF

ខេត្តកណ្តាល៖ បុរសម្នាក់ ខណៈឡើងហាត់ប្រាណ ស្រាប់តែប្រទះឃើញកញ្រ្ឆែងដាក់ឥវ៉ាន់ នៅខាងមុខផ្ទះ សង្ស័យមានចោរចូលលួចឥវ៉ាន់ ក៏ទៅមើលបន្ទប់ ស្រាប់តែឃើញទ្វារហើប ចូលពិនិត្យមើលទើបដឹងថា សម្ភារប្រើប្រាស់មួយចំនួន ត្រូវចោរលួចយកទៅបាត់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រជាពលរដ្ឋដែលរស់នៅជិតខាង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រាក់ តារា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅក្នុងផ្ទះកើតហេតុ។ សម្ភារដែលបាត់បង់នោះ មាន ម៉ាស៊ីនស្កែនន័រ ១គ្រឿង, ម៉ាស៊ីនអ៊ុតកាត ១គ្រឿង, អាំងវ៉ែទរ័ ១គ្រឿង, ម៉ូនីទរ័ ១គ្រឿង និងកង់ ១គ្រឿង រីឯជនសង្ស័យ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ។

បើយោងតាមជនរងគ្រោះ ប្រាប់នគរបាលនោះថា មុនពេលកើតហេតុ ម៉ោង៥ព្រឹក ជនរងគ្រោះបានក្រោកឡើង ហាត់ប្រាណ ពេលនោះស្រាប់តែឃើញ កញ្រ្ឆែងដាក់ឥវ៉ាន់នៅខាងមុខផ្ទះ ក៏មានការសង្ស័យ មានចោរចូល លួចទ្រព្យសម្បត្តិ ក៏ទៅមើលបន្ទប់ ស្រាប់តែឃើញទ្វាររបើក រួចក៏ចូលពិនិត្យមើលក្នុងបន្ទប់ បាត់សម្ភារប្រើប្រាស់ ម៉ាស៊ីនស្កែនន័រ, ម៉ាស៊ីនអ៊ុតកាត, អាំងវ៉ែទ័រ, ម៉ូនីទរ័ និងកង់១គ្រឿងផងដែរ ក្រោយមកទើបទៅដាក់ពាក្យបណ្តឹង ឲ្យនគរបាលជួយស្វែងរកមុខសញ្ញា និងឈានទៅដល់ឃាត់ខ្លួន យកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

រឿងខ្ចប់កាដូគ្រាប់បែក ជូនម្ចាស់ហាង ព្រីមកាហ្វេ អាចពាក់ព័ន្ធទៅនឹង ការបញ្ឈប់មេការម្នាក់

E-mail Print PDF

ភ្នំពេញ ៖ រឿងខ្ចប់គ្រាប់បែក ផ្ញើជូនម្ចាស់ហាង ព្រីមកាហ្វេ ដែលមានទីតាំង ចំណុចផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក បង្កឱ្យមាន ការភ្ញាក់ផ្អើល ឆោឡោ កាលពីវេលាម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដានោះ ត្រូវបានសមត្ថកិច្ច ដាក់ការសង្ស័យថា អាចពាក់ព័ន្ធទៅនឹង ការបញ្ឈប់ មេការក្នុងហាងនេះម្នាក់ កាលពី១០ថ្ងៃមុន ។

សមត្ថកិច្ចដែលបានចុះទៅស៊ើបអង្កេត នៅកន្លែងកើតហេតុបានឱ្យដឹងថា រឿងនេះ ទំនងជាជាប់ពាក់ព័ន្ធ នឹងការបញ្ឈប់មេការ ម្នាក់ កាលពី១០ថ្ងៃមុន ដែលមានទំនាស់ជាមួយថៅកែ ហើយបានគំរាមទារប្រាក់ ពីម្ចាស់ហាង មួយចំនួនផងដែរ ។ ប៉ុន្តែទោះជាយ៉ាងណា ប្រភពដដែលនេះ បានអះអាងថា នេះគ្រាន់តែជា ការសង្ស័យជំហានដំបូងតែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា មានជនមិនស្គាល់មុខម្នាក់ បានខ្ចប់គ្រាប់បែក ប្រភេទក្រឡាទៀបមួយគ្រាប់ ឱ្យសន្តិសុខយកទៅជូន ម្ចាស់ហាងព្រីមកាហ្វេ ។ គ្រាប់បែកនេះ មានសភាពចាស់ពុកផុយ ដោយមិនមានក្រវិល នោះទេ ហើយត្រូវបាន ជនមិនស្គាល់មុខ យកមកឱ្យ សន្តិសុខម្នាក់ ឈ្មោះ សឿន ប៊ុនធឿន ប្រាប់ឱ្យយកទៅឱ្យម្ចាស់ហាង ព្រីមកាហ្វេ បណ្តាលឱ្យមនុស្សម្នាក់ ដែលអង្គុយផឹកកាហ្វេ នៅទីនោះ ផ្អើលរត់ជាន់ជើងគ្នា មួយរំពិច ៕

ជនមិនស្គាល់ ខ្ចប់គ្រាប់ បែកប្រភេទ ក្រឡាទៀប ជូនម្ចាស់ហាង ព្រីមកាហ្វេ

E-mail Print PDF

ភ្នំពេញ ៖ ជនមិនស្គាល់មុខ កាលពីវេលាម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា បានខ្ចប់គ្រាប់បែក ប្រភេទក្រឡាទៀប មួយគ្រាប់ ឱ្យសន្តិសុខយកទៅជូន ម្ចាស់ហាងព្រីមកាហ្វេ ដែលមានទីតាំង ចំណុចផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក បង្កឱ្យមានការភ្ញាក់ផ្អើល ពេញហាង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា គ្រាប់បែកនេះ មានសភាពចាស់ពុកផុយ ដោយមិនមានក្រវិល នោះទេ ហើយត្រូវបាន ជនមិនស្គាល់មុខ យកមកឱ្យសន្តិសុខម្នាក់ឈ្មោះ សឿន ប៊ុនធឿន យកទៅឱ្យម្ចាស់ហាង ព្រីមកាហ្វេ ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ នៅកន្លែងកើតហេតុ ។

លោកស្រី ម៉ែន សំអន ចូលរួមដាំកូនឈើ នៅតំបន់ជើងភ្នំ គូលេន ២.៨៥០ ដើម

E-mail Print PDF

សៀមរាប : នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៤នេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចូលរួមក្នុងពិធីដាំកូនឈើ នៅ តំបន់ជាយជើងភ្នំគូលេន ដើម្បីបង្កើនធនធានព្រៃឈើ សំដៅប្រែក្លាយតំបន់នេះ ឲ្យមានទេសភាពល្អ ស្អាត ប្រកបដោយគម្របពណ៌បៃតង ស្រស់ត្រកាល និងជួយទាក់ទាញភ្ញៀវទេសចរ ឲ្យមកទស្សនា កំសាន្ដ ។

ពិធីនេះក៏មានការចូលរួម ពីលោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តៀសមរាប អស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន លោកយាយ លោកតា បងប្អូនប្រជា ពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជាង ៨០០នាក់ ដែលប្រារព្ធដាំ លើផ្ទៃដីជាង ៦ហិកតា ដែលជាទីសំណាក់ អាស្រម ស្ថិតនៅភូមិសំរោង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

កូនឈើដែលត្រូវដាំនៅពេលនេះ គឺមានចំនួន ២.៨៥០ដើម ជាប្រភេទឈើប្រណីត និងឈើជាច្រើន ប្រភេទទៀត ក្នុងនោះមាន កូនឈើគ្រញូង បេង យាង គគីរ ក្ងោក រួមទាំងកូនឈើ ប៉ុងអា មីញ៉ា ចំនួន ១០០ដើម ដែលបានមកពីប្រទេសបារាំង ។

លោក ឃឹម ប៊ុនសុង បានអាននូវសុន្ទរកថាស្វាគមន៍ និងធ្វើរបាយការណ៍ ដែលទាក់ទងនឹងការអភិរក្ស ការដាំដុះ និងការស្ដារព្រៃឈើឡើងវិញ របស់អាជ្ញាធរ អង្គការ ស្ថាប័ននានា និងប្រជាពលរដ្ឋនៅខេត្ត សៀមរាប ព្រមទាំងការបង្ករបង្កើនផលកសិកម្ម ដំណាំដាំដុះ ការចិញ្ចឹមសត្វ និងការប្រកបរបររបស់ ប្រជាពលរដ្ឋ រួមនឹងការអភិវឌ្ឍន៍នានារបស់ខេត្តផងដែរ ។

នៅក្នុងនោះ លោកបានបញ្ជាក់ថា សម្រាប់វិស័យព្រៃឈើ ជាក់ស្ដែងខេត្ត មានផ្ទៃដីព្រៃឈើសរុប ៤៧៦.៨២៤ហិកតា ស្មើនឹងជាង ៣១% នៃផ្ទៃដីសរុបរបស់ខេត្ត ។ មានស្ថានីយផ្សព្វផ្សាយ និងស្ដារ ព្រៃឈើ ចំនួន៣កន្លែង និងមានផ្ទៃដី ១.០៦០ហិកតា ។ ដោយឡែកនៅសៀមរាប មានថ្នាលបណ្ដុះកូន ឈើ២០កន្លែង ដែលមានសមត្ថភាពផលិតកូនឈើប្រចាំឆ្នាំបានប្រមាណ ២លានដើម ចែកចេញជា ឈើរយៈពេលវែង មធ្យម និងឈើហូបផ្លៃ ហើយមានសហគមន៍ព្រៃឈើសរុប ៥៤កន្លែង ស្មើនឹង ១៩.០១៦ហិកតា ព្រមទាំងចំការរុក្ខទិវាជាតិ និងចំការឈើសហស្សវត្ស ចំនួន ៥៣ហិកតា ផងដែរ ។

លោកស្រី ឧបនាយនរដ្ឋមន្ត្រី បានមានប្រសាសន៍ ក្នុងឱកាសដ៏ថ្លៃថ្លានោះថា ព្រៃឈើមានទំនាក់ទំនង ជាសារវន្ដជាមួយជីវិតនៅលើភពផែនដី ។ ហើយព្រៃឈើបានផ្ដល់នូវពហុប្រយោជន៍ ដែលមិនអាចប៉ាន់ ប្រមាណបានដល់មនុស្សជាតិ ព្រៃឈើមិនត្រឹមតែមានតម្លៃខាងសេដ្ឋកិច្ច និងសង្គមជាតិ ប៉ុណ្ណោះទេ ថែមទាំងបានជួយរក្សានូវលំនឹងបរិស្ថានធម្មជាតិ ធ្វើឲ្យមានធាតុអាកាសមានភាពកាន់តែប្រសើរឡើង រក្សានិយ័តភាពប្រភពទឹក ការពារទីជម្រាល និងការពារជីវចម្រុះ ពោលគឺព្រៃឈើ មានទំនាក់ទំនងគ្នា យ៉ាងជិតស្និទ្ធ ជាមួយកសិកម្ម ។

សរុបមកព្រៃឈើ គឺជាប្រភពផ្ដល់ការរស់រានមានជីវិត ដល់សត្ដនិករទាំងឡាយ នៅលើភពផែនដីយើង នេះ ។ ដូចនេះ ព្រៃឈើគឺសម្រាប់យើងទាំងអស់គ្នា ហើយយើងទាំងអស់គ្នាត្រូវចូលរួមរក្សា ការពារ និង ដាំកូនឈើ ឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀតនៅលើដីទំនេរ ពិសេសនៅតាមទីអារ៉ាម ភូមិដ្ឋាន និងនៅ ទីកន្លែងផ្សេងៗទៀត ឲ្យបានច្រើនជាអតិបរមា រួមទាំងការដាំដុះតំណាំផ្សេងៗ ការចិញ្ចឹមសត្វ និងវារី វប្បកម្ម ដើម្បីអភិវឌ្ឍន៍ភូមិស្រុកយើង និងធ្វើឲ្យបរិយាកាសកាន់តែល្អប្រសើរឡើង  ៕

កម្មការិនី ក្នុងរោងចក្រ ស៊ិចផ្លាស់ អិនដាស់ស្រ្ទី ជាង១០០ នាក់ ដួលសន្លប់ ពេលម៉ោងធ្វើការ

E-mail Print PDF

កណ្តាល ៖ យោងតាមសេចក្តី រាយការណ៍ ទើបទទួលបាន នៅម៉ោងប្រមាណ៩ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ នេះ កម្មការិនី ប្រមាណជាង១០០ នាក់ ដែលបានដួល សន្លប់ ក្នុងរោងចក្រ ស៊ិចផ្លាស់អិនដាស់ស្រ្ទី ខណៈពួកគេ កំពុងធ្វើការងារ។

តាមសេចក្តីរាយការណ៍ បានឲយដឹងទៀតថា នៅម៉ោង៧ ព្រឹកកម្មករ ក្នុងរោងចក្រស៊ិច ផ្លាស់អិនដាស់ស្រ្ទី បានចូលធ្វើការជាធម្មតា លុះដល់ម៉ោង៩ ព្រឹកដដែរ នៅក្នុងអាគារកាត់ដេរ ទី១ មានកម្មករផ្អើល រត់ចេញពីក្នុងមកក្រៅ ដោយសារគេនិយាយតៗគ្នាថា នៅក្នុងអាគារកាត់ដេរ មានធំក្លិនថ្នាំពុល ពេលរត់ចេញ ដល់ក្រៅក៍ចាប់ផ្តើមមាន កម្មករដួលសន្លប់ជាបន្តបន្ទាប់។

បន្ទាប់ពីកើតមានហេតុការណ៍នេះ ខាងភាគីរោងចក្រក៏បានយក រថយន្តដឹកជនរងគ្រោះទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យឯកជន ក្នុងស្រុកមុខកំពូល រហូតមកទល់ពេលនេះ មានចំនួន១៥០ នាក់ សុទ្ធសឹងតែជាស្រ្តី ៕

ស្នងការ ខេត្តកំពង់ចាម នាំអង្គការ ស្ពាន កម្ពុជាហូឡង់ ជួយកសាង សាលារៀន នៅឃុំថ្មរៀប បន្ទាប់ពី សិស្សរៀន នៅក្រោមតង់

E-mail Print PDF

-ទាំងគ្រូនិង សិស្សអំពាវនាវ ឲ្យសម្តេច តេជោផ្តល់អគារ សិក្សាបន្ថែម

ក្រចេះ : ក្នុងនាមជាបុគ្គល ម្នាក់ ដែលធ្លាប់រស់នៅយ៉ាង កំសត់វេទនា ក្នុងសម័យ ប៉ុល ពត នៅភូមិថ្មរៀប ឃុំថ្មរៀប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះនោះ ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានខិតខំទាក់ ទងអង្គការ ស្ពានកម្ពុជាហូឡង់ ដើម្បីជួយ អគារសិក្សា មួយខ្នងជូនដល់ សិស្សានុសិស្ស នៃសាលាបឋម សិក្សាថ្មរៀប ក្រោយពីមើលឃើញថា សិស្សជិត៣០០នាក់ បានរៀន ក្រោមដំបូលតង់ និងកុដិលោក បូករួមទាំង បន្ទប់អគារចាស់ ចំនួន ៣បន្ទប់ ។

ជាលទ្ឋផលអង្គការស្ពាន កម្ពុជាហូឡង់ បានសម្រេច ផ្តល់អគារសិក្សាមួយខ្នង ចំនួន ៦បន្ទប់ ជូនសិស្សានុ សិស្សជាកូន ចៅប្រជាពលរដ្ឋ នៅភូមិថ្មរៀប ឃុំថ្មរៀប បានសិក្សាប្រកបដោយ ផាសុកភាព ។ ទីតាំង សាលា បឋមសិក្សាថ្មរៀប ដែលបច្ចុប្បន្នមានអគារមួយ ខ្នងចាស់ទ្រុឌទ្រោម ៤បន្ទប់ ក្នុងនោះ ៣បន្ទប់ សម្រាប់រៀន និង១បន្ទប់ សម្រាប់ទីចាត់ការ ស្ថិតនៅចម្ងាយ ១០គីឡូម៉ែត្រ ពីទីរួមស្រុក ព្រែកប្រសព្វ និងប្រហែល ២០គីឡូម៉ែត្រ ពីទីរួមខេត្ត ក្រចេះ ។

ក្រោយពីអង្គការស្ពានកម្ពុជា ហូឡង់ បានជួយផ្តល់អគារ សិក្សាមួយខ្នង ដែលមាន ៦បន្ទប់ ដល់សិស្ស បឋម សិក្សាថ្មរៀប រួចមក នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤នេះ ស្នងការនគរ បាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានដឹកនាំ ក្រុមការងារ ចុះពិនិត្យជាក់ស្តែងនូវទីតាំង ខាងលើ និងជូន ដំណឹងដ៏រីក រាយនេះ ដល់នាយក លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាល ដឹងជាមុន ហើយអគារសិក្សា មួយខ្នងនេះ នឹងចាប់ផ្តើមចុះ បឋមសិលា កសាងនៅខែ ក្រោយ ។

លោកឧត្តមសេនីយ៍ បែន រ័ត្ន ដែលជំពាក់គុណប្រជាពលរដ្ឋនៅភូមិថ្មរៀប នៅសម័យ ខ្មែរក្រហម បានថ្លែងថា ដើម្បីតប ស្នងសងគុណ តាមលទ្ឋភាពជាក់ស្តែងនោះ លោកបានទាក់ទងអង្គការ ស្ពានកម្ពុជាហូឡង់ រហូតពួក គេសម្រេចផ្តល់អគារ សិក្សា ១ខ្នង មាន ៦បន្ទប់ ព្រមទាំង ការបំពាក់ សម្ភារ:សិក្សា ដូចជាតុ កៅអី ក្តារខៀន ជាដើម ។ ដោយឡែករូបលោកផ្ទាល់ និងមានការចូលរួមបដិភាគ របស់ប្រជាពលរដ្ឋ សម្រាប់ការចំណាយលើថ្លៃ ជួលជាង ។

បើតាមលោក បែន រ័ត្ន កំណើនសិស្សនៅសាលា បឋមសិក្សាថ្មរៀប ក្នុងមួយឆ្នាំៗ ពី៥០ទៅ៧០នាក់ ដូច្នេះតម្រូវការអគារ សិក្សា ពិតជាត្រូវការយ៉ាងចាំបាច់ ដល់សិស្សានុសិស្សនៅទីនេះ ដែលពីមុនពួកគេ ត្រូវរៀនក្នុង បន្ទប់ចាស់ទ្រុឌទ្រោមទាំង៣ កុដិលោក និងក្រោមដំបូល តង់ ។ ប៉ុន្តែលោកឧត្តមសេនីយ៍ ស្នងការខេត្តកំពង់ចាមរូបនេះមានសង្ឃឹមថា នៅពេលដែល ក្រុមការងាររបស់អង្គការស្ពានកម្ពុជា ហូឡង់មកពិនិត្យជាក់ស្តែង នៅខាងមុខនេះ អាចនឹងផ្តល់ អគារសិក្សា បន្ថែមទៀតផង ដែរ ។

ប្រជាពលរដ្ឋ និងសិស្សានុ សិស្ស ព្រមទាំងនាយក លោកគ្រូ អ្នកគ្រូ សូមថ្លែង អំណរគុណចំពោះអង្គការ ស្ពានកម្ពុជាហូឡង់ ពិសេសលោក បែន រ័ត្ន ដែលបានយកចិត្តទុកដាក់ ហើយបានផ្តល់អគារសិក្សាថ្ម សម្រាប់រៀនសូត្រ ប៉ុន្តែពួក គាត់ ក៏នៅតែសំណូមពរដល់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថ្នាក់ ដឹកនាំ ព្រមទាំងអាជ្ញាធរពាក់ព័ន្ឋ ជួយផ្តល់អគារសិក្សា បន្ថែម ខណ:ដែលសិស្សមានការ កើនឡើងជារៀង រាល់ឆ្នាំ ហើយអគារសិក្សា ដែលមាន ៦បន្ទប់ គ្រោងសាងសង់ នាពេលខាងមុខនេះ គ្រាន់តែ បំពេញ ការខ្វះខាតមួយរយ: ប៉ុណ្ណោះ ប៉ុន្តែនឹងប្រឈម មុខសារជាថ្មី ក្នុងរយ:ពេល ប៉ុន្មានឆ្នាំខាងមុខទៀត ៕

គណបក្សសង្រ្គោះជាតិ ប្រកាសរៀបចំ សន្និបាត ក្រុមប្រឹក្សាជាតិ លើកទី១ នៅថ្ងៃស្អែក

E-mail Print PDF

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង របស់គណបក្សសង្រ្គោះជាតិ ចុះថ្ងៃទី២៦ ខែកក្កដា បានឲ្យដឹង ថា គណបក្សសង្រ្គោះជាតិ ប្រកាសរៀបចំសន្និបាតក្រុមប្រឹក្សាជាតិលើកទី១ នៅថ្ងៃទីអាទិត្យ ទី២៧ ខែ កក្កដា ឆ្នាំ២០១៤ ស្អែកនេះ បន្ទាប់ពីសាលារាជធានីភ្នំពេញអនុញ្ញាត ។

សន្និបាតក្រុមប្រឹក្សាជាតិលើកទី ១ ដែលរៀបចំដោយគណបក្សសង្រ្គោះជាតិ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៤  វេលាម៉ោង ៨ ព្រឹក នៅខាងកើតឆៀងខាងត្បូង មុខវត្តបុទុមវត្តី សង្កាត់ចតុ មុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីជួបជុំសមាជិកបក្ស និងអ្នកគាំទ្រស្តីពីការវិវត្ត នយោបាយថ្មីៗរបស់បក្ស និងការបញ្ជាក់ជូនពីមូលហេតុ ដែលគណបក្សសង្រ្គោះជាតិ ព្រមចូលសភា និងកិច្ចព្រមព្រៀងមួយចំនួន ជាមួយគណបក្សសង្រ្គោះជាតិ ។

លិខិតជូនដំណឹង របស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ឲ្យដឹងថា សាលារាជ ធានីភ្នំពេញ អនុញ្ញាតជាគោលការណ៍ តាមការស្នើសុំ របស់គណបក្សសង្គ្រោះជាតិដោយ នៅរង់ចាំពិភា ក្សាលម្អិត ជាមួយតំណាងអ្នកដឹកនាំ សុំរៀបចំកម្មវិធីពីការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និង អនាម័យ ។ ក្រោយពីគណបក្សសង្គ្រោះជាតិ ដាក់លិខិតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ សុំទីតាំង មុខវត្តបុទមវត្តី ធ្វើសន្និបាទលើកទី១របស់គណបក្ស ។

សូមជម្រាបថា កិច្ចព្រមព្រៀងចំនួន ៧ ចំណុច ដែលចុះហត្ថលេខា ដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ជាអនុប្រធានគណបក្ស ប្រជាជន កម្ពុជា និងលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្រោយពេលជួបប្រជុំកំពូល កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដោយសង្ខេបដូចជា ចំណុចទី១ គណបក្សទាំងពីរ បានឯកភាពគ្នាលើដំណោះ ស្រាយនយោបាយដោយចូលរួម ធ្វើការជាមួយគ្នានៅក្នុងស្ថាប័នរដ្ឋសភា ដើម្បីឈានទៅដោះស្រាយ បញ្ហានានា របស់ប្រទេសជាតិ ស្របតាមគោលការណ៍ នៃលទ្ឋិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។

ចំណុចទី២ គណបក្សទាំងពីរ បានឯកភាពគ្នា ដើម្បីកែទម្រង់ការបោះឆ្នោត ដោយរៀបចំស្ថាប័នរៀបចំ ការបោះឆ្នោតជាស្ថាប័ន ដែលមានឯករាជ្យពេញលេញ ។ ចំណុចទី៣ គណបក្សទាំងពីរ កំណត់ឡើង វិញ នូវកាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ។ ចំណុចទី៤ គណបក្សទាំងពីរ ឯកភាព គ្នាក្នុងការរៀបចំ ឲ្យមានការបែងចែកអំណាចដាច់ជាពីរគ្នា រវាងអំណាចនីតិបញ្ញតិ្ត និង អំណាចនីតិប្រតិ បត្តិ ។ ចំណុចទី៥ គណបក្សទាំងពីរឯកភាពគ្នា ពិនិត្យរៀបចំឡើងវិញ នូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធ សភា ។ ចំណុចទិ៦ គណបក្សទាំងពីរឯកភាពគ្នា ធ្វើការកែទម្រង់ និងពង្រឹងស្ថាប័នជាតិសំខាន់ៗ ពិសេសស្ថាប័នឯករាជ្យនានា អាចបំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតីរដ្ឋ និងចំណុចទី៧ គណបក្សទាំងពីរឯកភាពគ្នាក្នុងការ សិក្សា ដើម្បីឈានទៅធ្វើវិសោធនកម្មបទដ្ឋានគតិយុត្តិ ពាក់់ព័ន្ធដើម្បីធានាការអនុវត្តន៍កិច្ចព្រមព្រៀង នេះ ។

លោកគួច ចំរើន អភិបាល ខណ្ឌដូនពេញ បើកការដ្ឋានគម្រោង ការពារទឹកជំនន់ និងកែលំអរប្រព័ន្ធ ប្រឡាយ លូ ជំហានទី៣

E-mail Print PDF

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៤ លោក គួច ចំរើន អភិបាល នៃគណ:អភិបាល ខណ្ឌដូនពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សា ខណ្ឌដូនពេញ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងលោក លោកស្រីអភិបាល រងខណ្ឌ និងមន្ត្រីទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ ចំនួន២០០នាក់ បាន អញ្ជីញចូលរួម ក្នុងពិធីបើកការដ្ឋាន គម្រោងការពារទឹកជំនន់ និង កែលំអរប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានី ភ្នំពេញជំហ៊ានទី៣ ដែលមានប្រវែង៦៦៦ម៉ែត្រ ជាជំនួយឥតសំណង របស់ប្រទេសជប៉ុន ដើម្បីរំដោះទឹក ភ្លៀង កុំអោយលិចលង់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក៏ដូចក្នុងរាជធានីភ្នំពេញផងដែរ ៕

សំណង់អគារ ក្រុមហ៊ុនចិនយី សង់រំលោភ លើដីចំណីផ្លូវជាតិលេខ ៥

E-mail Print PDF

កំពង់ឆ្នាំង : សេចក្ដីរាយការណ៍ បានអះអាងឲ្យដឹងថា សំណង់អគារក្រុមហ៊ុនចិនយី សង់រំលោភលើដី ចំណីផ្លូវជាតិលេខ៥ នៅក្បែជញ្ជីងថ្លឹង រថយន្តភូមិស្ពានពោ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ ឆ្នាំង។

ប្រភពពីមន្ត្រីក្រុមប្រឹក្សា ឃុំសេដ្ឋីបានអះអាងថា សំណង់អគារខាងលើបានធ្វើការសាងសង់ ដោយមិន មានច្បាប់ចេញពីអាជ្ញាធរដែនដី សង់រំលោភដីចំណីផ្លូវសាធារណ: មិនគោរពបទដ្ឋានបច្ចេកទេស សូរិ យោដីខេត្តកំពង់ឆ្នាំង ដោយសង់ឡើង អាងអំណាចមន្ត្រីថ្នាក់ក្រសួងរួចរាល់ ប្រមាណពី ៦០ទៅ ៧០ ភាគរយ ។ ផ្ទះសង់ឡើងរបៀបបុរីរាប់សិបល្វែងនេះ ពុំទាន់ស្គាល់ថា ម្ចាស់ជានរណានៅឡើយទេ គ្រាន់ តែដឹងថា សំណង់បុរីនេះ សង់ឡើង ដោយមិនមានសុំច្បាប់ពីអាជ្ញាធរឃុំ ស្រុក និងខេត្តនោះឡើយ ។

ពាក់ពន្ធ័សេចក្ដីរាយការណ៍ខាងលើ ប្រធានការិកាល័យ សុរិយោដីស្រុកសាមគ្គីមានជ័យលោក ម៉ុម សារ័ត្ន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា សំណងអគារខាងលើនេះ ពិតជាសង់ ដោយមិនមានច្បាប់ចេញ ពីសុរិយោដីថ្នាក់ខេត្តកំពង់ឆ្នាំង។ បើតាមបច្ចេកទេស គឺត្រូវដកគម្លាតផ្លូវ ៣០ ម៉ែត្រ ត្រឹមរបង ប៉ុន្តែនេះយករបងធ្វើជាសំណង់ផ្ទះល្វែង ៕

Page 199 of 383