left
Safe Home

Dap News...Admin

Wednesday, May 22nd

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

នាំគ្នាអង្គុយសាសង ត្រូវយុវជនមួយ ក្រុមទៀត មកចាក់បណ្ដាល ឱ្យរងរបួសធ្ងន់

E-mail Print PDF

ភ្នំពេញ ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ ពេលកំពុងអង្គុយ សាសងផ្អែមល្ហែម ជាមួយ សង្សាររបស់ខ្លួន ស្រាប់តែលេច មុខយុវជន មួយក្រុមទៀត ប្រដាប់ដោយកាំបិត ទៅ ចាក់ចំដៃខាងឆ្វេង និងក្បាល រួចហើយគេច ខ្លួនបាត់ដោយសុវត្ថិភាព ។

យ៉ាងណាក៏ដោយ ចំពោះករណីបង្កអំពើ ហិង្សានិងបង្ករបួសស្នាមខាងលើនេះ មិនទាន់ ត្រូវបានសមត្ថកិច្ច បញ្ជាក់ពីមូលហេតុពិត ប្រាកដនោះឡើយ ប៉ុន្ដែប្រភព ព័ត៌មាន មួយ ចំនួនបានសង្ស័យថា រឿងនេះ បណ្ដាលមក ពីស្នេហាដណ្ដើមស្រីគ្នា ។

ករណីចាក់យុវជនខាងលើនេះ បណ្ដាល ឱ្យរងរបួសធ្ងន់ ពេលកំពុងអង្គុយសាសងជា មួយស្រីស្នេហ៍របស់ខ្លួន ដែលគេមិនស្គាល់អត្ដ សញ្ញាណនោះ បានកើត ឡើងកាលពីវេលា ម៉ោង៣និង៣០នាទីព្រឹកទាបភ្លឺថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៣ ស្ថិតនៅសួនច្បារកំសាន្ដ មុខកាស៊ីណូណាហ្គាវើល ក្នុងសង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន ។

យោងតាមសាក្សី ដែលបានឃើញហេតុ ការណ៍នេះ បានឱ្យដឹងថា យុវជនម្នាក់ដែល គេមិនទាន់ស្គាល់ឈ្មោះ បានអង្គុយជជែកគ្នា ជាមួយនារីម្នាក់ ដែលគេដឹងថា ជាស្រីស្នេហ៍ របស់ខ្លួន ។ ពេលកំពុងអង្គុយសាសងពាក្យ សំដីដ៏ផ្អែមល្ហែមនោះ ស្រាប់តែលេចមុខយុវ ជនបង្កមួយក្រុម បានមកវាយនិងចាក់ទៅ លើជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់នៅ នឹងកន្លែងតែម្ដង រួចហើយជនបង្កទាំងនេះ បានរត់គេចខ្លួនបាត់ ។

បើតាមសាក្សី ក្រោយពេលកើតហេតុ គេសង្កេតឃើញកម្លាំងសមត្ថកិច្ចមលដ្ឋាន បានចុះទៅជួយអន្ដរាគមន៍ ហើយជួយដឹកជន រងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បី ជួយសង្គ្រោះ រីឯក្រុមបង្កវិញ ស្ថិតក្រោមការ ស្រាវជ្រាវ និងតាមប្រមាញ់របស់សមត្ថកិច្ច នៅពេលដែលសាកសួរព័ត៌មាននិងមូលហេតុ ពាក់ព័ន្ធ ពីជនរងគ្រោះនោះ ។

គួរបញ្ជាក់ថា យុវជនមួយចំនួន បានជួប គ្រោះថ្នាក់ផ្សេងៗ ដូចជា ត្រូវបានចោរប្លន់ ម៉ូតូ គំរាម យកទ្រព្យសម្បត្ដិនិងវាយបណ្ដាល ឱ្យរងរបួស នៅពេលដែល យុវជនទាំងនេះ ដោយសារមិនបានគិតដល់ពេលវេលានិងសន្ដិ សុខ ខណៈដែលរូបគេបាននាំសង្សារ ឬក៏ស្រី សំណព្វចិត្ដទៅសាសង និងអង្គុយជជែកគ្នា នៅកន្លែងស្ងាត់និងរហូតដល់យប់ជ្រៅ ។

កាលពីពេលកន្លងទៅ នៅតាមបណ្ដាខណ្ឌ ជាយរាជធានីភ្នំពេញ មានករណីប្លន់ម៉ូតូនិង វាយយកទ្រព្យសម្បត្ដិពីគូសង្សារ រហូតដល់ ស្លាប់និងរបួស នៅពេលដែល ពួកគេទាំងនេះ ឈប់ម៉ូតូ ដើម្បីជជែកគ្នា ដោយមិនបានគិត ពីកន្លែងនោះថា មានសុវត្ថិភាពគ្រប់គ្រាន់ឬ មួយយ៉ាងណានោះ ។ ដូច្នេះតាមរយៈហេតុ ការណ៍ ដែលកើតឡើងកន្លងទៅ បណ្ដាយុវ ជន ត្រូវមានការប្រុងប្រយ័ត្ន ចំពោះទីតាំង និងពេលវេលា ណាត់ជួបជាមួយសង្សាររបស់ ខ្លួន បើមិនដូច្នេះទេ ច្បាស់ជាជួបបញ្ហានេះ ជាមិនខាន ៕

សមត្ថកិច្ច ចុះឆែកឆេរផ្ទះសំណាក់ លេខ ៦៩ រកឃើញអាវុធខ្លី និងឃាត់ខ្លួនជន សង្ស័យ មួយចំនួន

E-mail Print PDF

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌសែន សុខ ដឹកនាំដោយតំណាងអយ្យការ អម សាលាដំបូង រាជធានីភ្នំពេញ នៅវេលា ម៉ោង ប្រមាណ ១០ និង៣០នាទី ព្រឹកថ្ងៃ ទី ២២ ខែឧសភា ឆ្នាំ ២០១៣ នេះ បានចុះ ទៅឆែកឆេរ នៅផ្ទះសំណាក់លេខ ៦៩ ក្នុង ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងនោះសមត្ថកិច្ច បានរឹបអូស កាំភ្លើង ខ្លី មួយដើម និងឃាត់ខ្លួនជនសង្ស័យមួយ ចំនួន ។ យ៉ាងណាក៏ដោយ ជុំវិញប្រតិបត្ដិ ការចុះឆែកឆេរផ្ទះសំណាក់ខាងលើ ដែល មានការរារាំងផងដែរ ពី សំណាក់ម្ចាស់ផ្ទះ សំណាក់នោះ មិនទាន់ត្រូវបានសមត្ថកិច្ច បញ្ជាក់ថា ជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វី នោះឡើយ ៕

អង្គការ មូលនិធិអាស៊ី ផ្តល់ជាង ៣លានដុល្លារ ជូនអង្គការ សង្គមស៊ីវិល ដើម្បីគាំទ្រ កំណែទម្រង់ អាទិភាពចំនួន៥

E-mail Print PDF

ភ្នំពេញ៖ បើគិតមកដល់ដើមឆ្នាំ២០១៣នេះ អង្គការមូលនិធិអាស៊ី បានផ្តល់ហិរញ្ញប្បទាន ប្រមាណជាង ៣,៤ លានដុល្លារអាមេរិក ជូនអង្គការសង្គមស៊ីវិល ចំនួន៤៤ គ្របដណ្តប់នៅក្នុងខេត្ត២២ និងគាំទ្រកំណែទម្រង់ជា អាទិភាពទាំង៥។

លោក ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអ្នកសម្របសម្រួល គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន ក្រសួងមហាផ្ទៃ បានថ្លែងទៅកាន់សន្និសីទថ្នាក់ជាតិ ស្តីពី “អនុសាសន៍លើការពង្រឹង អភិបាលកិច្ចល្អមូលដ្ឋាន គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន តាមរយៈសំឡេងសហគមន៍ តាមរលកអាកាស” នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៣ នាសណ្ឋាគារអ៊ីមផឺរៀល ហ្គាឌិនវីឡា ថា ចំពោះការគាំទ្រកំណែទម្រង់ជាអាទិភាពទាំង៥ នោះរួមមាន ទី១.កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ទី២.កំណែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិ, ទី៣.កំណែទម្រង់រដ្ឋ បាលសាធារណៈ, ទី៤.កំណែទម្រង់ហិរញ្ញសាធារណៈ និងទី៥កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

លោក ងី ច័ន្រ្ទផល បានគូសបញ្ជាក់ថា «ក្រៅពីនេះ អង្គការសង្គមស៊ីវិលមួយចំនួនទៀត ក៏បានទទួលហិរញ្ញប្ប ទានពីគម្រោង ក្នុងការកសាងសមត្ថភាព ក្នុងការបណ្តុះបណ្តាល ដល់ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ-សង្កាត់ លើ ការងារអភិបាលកិច្ចមូលដ្ឋាន មានការផ្តល់សិទ្ធិអំណាច និងពង្រឹងភាពជាម្ចាស់ ភាពអង់អាចក្លាហានរបស់ ប្រជាពលរដ្ឋ ការពិនិត្យតាមដាន ការផ្តល់សេវាសុខភាព សេវាអប់រំ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រព្រឹត្តទៅមានប្រសិទ្ធភាពខ្ពស់ ជាការឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋនៅ មូលដ្ឋានផង ដែរ»។

បើតាម នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង ក៏បានលើកឡើងថា ក្នុងការងារពង្រឹងភាពជាដៃគូដូច្នេះ អង្គភាពនេះ បានធ្វើសហការជាមួយសង្គមស៊ីវិលប្រមាណជាង ១០០ ដើម្បី ពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងស្ថាប័នមិនមែនរដ្ឋ និងពង្រឹងសមត្ថភាពស្ថាប័ន និងប្រជាពលរដ្ឋ សំដៅ ផ្តល់សិទ្ធិអំណាច ចំណេះដឹង ក្នុងដំណើរការអភិវឌ្ឍមូលដ្ឋានប្រកបដោយនិរន្តរភាព។

ចំណែកឯ ប្រធានអង្គការ មូលនិធិរ៉ូហ្សាលុច្សហ្សំបួ និងជាតំណាងការិយាល័យ ប្រចាំប្រទេសវៀតណាម អ្នកស្រី ណាដ្យា ចារ៉ាប៊ី ក៏បានមានប្រសាសន៍ផងដែរថា អង្គការមូលនិធិអាស៊ី មានភារកិច្ចធ្វើការសម្របសម្រួល និង ផ្តល់ហិរញ្ញប្បទាន ក្នុងនាមក្រសួងមហាផ្ទៃ ជូនដល់អង្គការសង្គមស៊ីវិល រួមមានអង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ អង្គការសហគមន៍ថ្នាក់មូលដ្ឋាន ដែលបានធ្វើសកម្មភាព ក្នុងការងារដើម្បីពង្រឹង អភិបាលកិច្ច ល្អ និងគណនេយ្យភាពសង្គម។

សូមជម្រាបថា សន្និសីទថ្នាក់ជាតិ ស្តីពី “អនុសាសន៍ លើការពង្រឹងអភិបាលកិច្ចល្អមូលដ្ឋាន គម្រោងអភិបាល កិច្ចល្អមូលដ្ឋាន តាមរយៈសំឡេងសហគមន៍ តាមរលកអាកាស” នេះត្រូវបានរៀបចំឡើង ដោយមជ្ឈមណ្ឌល កម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្នុងគោលបំណង បង្ហាញជូននូវរបាយការណ៍ អនុសាសន៍លើការ ពង្រឹង អភិបាលកិច្ចល្អមូលដ្ឋាន នៃគម្រោងសំឡេង សហគមន៍តាមរលកអាកាស៕

ប្រកាសតែងតាំង អភិបាល អភិបាលរង ស្រុកសណ្តាន់

E-mail Print PDF

កំពង់ធំ៖ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣នេះ បានអញ្ជើញជា អធិបតីក្នុងពិធី ប្រកាសតែងតាំងមុខ តំណែងអភិបាល អភិបាលរង ស្រុកសណ្តាន់ ។

លោក ឡង គីសឹង នាយករដ្ឋបាល សាលាខេត្ត បានឡើង អានអនុក្រិត្យស្តីពីកាតែងតាំង មុខតំណែងរបស់ រាជរដ្ឋាភិបាល
ក្នុងនោះត្រូវ បានតែងតាំង លោក អ៊ុន បុត្រ ជាអភិបាលស្រុក ដែលលោក ស៊ឹម វណ្ណា អភិបាលស្រុកចាស់ ត្រូវបានចូលនិវត្តន៍ លោកស្រី វុទ្ធី លោកស្រី ស៊ឹម ស៊ីដារ័ត្ន និងលោក ទួត ម៉ូរី ជាអភិបាលរង ស្រុកសណ្តាន់

បន្ទាប់ពី គណៈអធិបតី ប្រគល់អនុក្រិត្យ និងត្រាដល់អភិបាល និងអភិបាលរងថ្មី និងការប្តេជ្ញាចិត្ត ពីលោកអភិបាលស្រុក ថ្មីរួចមក លោក អ៊ុត សំអន បានថ្លែងអំណរគុណ និងកោត សរសើរដល់លោក ស៊ឹម វណ្ណា ជាអភិបាលស្រុកចាស់ ដែលបានអនុវត្ត ការងារបានយ៉ាងល្អ កន្លងមក លោកក៏បានបន្តថា ដើម្បីឲ្យ ការងារដំណើរការ រលូន និងទទួលបាន ជោគជ័យ ថ្នាក់ដឹកនាំត្រូវ មានសិលធម៌ និងមានព្រហ្ម វិហាធម៌ ចំពោះមន្រី្តក្រោម ឱវាទរបស់ខ្លួន ។

លោក អ៊ុត សំអន បានផ្តាំផ្ញើ ដល់អភិបាល អភិបាលរងស្រុក ដែលបានតែងតាំងថ្មី ត្រូវចេះសាមគ្គីគ្នា និងអនុវត្ត អោយបានត្រឹមត្រូវ រាល់បទបញ្ជាពីថ្នាក់លើ រួមគ្នាក្នុងការអនុវត្ត គោលនយោបាយ របស់រាជរដ្ឋាពិសេស ចូលរួមអោយបាន ខ្លាំងក្លាថែមទៀត នូវគោលនយោបាយ ចាស់សកម្មភាពថ្មី លើវិស័យដីធ្លី ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

ថ្នាក់ដឹកនាំស្រុក ត្រូវចុះអប់រំ ប្រជាពលរដ្ឋដោយ មិនត្រូវកាប់ឫ ឈូសឆាយព្រៃ របស់រដ្ឋដោយខុសច្បាប់ មកធ្វើជាកម្មសិទ្ធខ្លួន៕

សាលា ខេត្ដកោះកុង រៀបចំពិ ធីអបអរសាទរ ខួបលើកទី១៥០ ទិវាពិភពលោក កាកបាទ ក្រហម អឌ្ឍចន្ច ក្រហម

E-mail Print PDF

កោះកុង៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ សាលាខេត្ដកោះកុង បានរៀបចំពិធី អបអរសាទរខួប លើកទី១៥០ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ចក្រហម ៨ ឧសភា ក្រោម ប្រធានបទ១៥០ឆ្នាំ នៃសកម្មភាព មនុស្សធម៌។

ពិធីនេះ បានរៀបចំឡើង នៅក្នុងសាល មហោស្រពខេត្ដ ដោយមាន ការចូលរួម ជាអធិបតីរបស់ លោក ប៊ុន លើត អភិបាលខេត្ដ នៃគណៈអភិបាល ខេត្ដកោះកុង និងជាប្រធាន កិត្តិយស សាខាកាកបាទ ក្រហមកម្ពុជា ខេត្ដកោះកុង លោកអភិបាលរងខេត្ដ ប្រធានមន្ទីរ គ្រប់បណ្ដាអង្គភាព ដែលមានវត្ដមាន នៅក្នុងខេត្ដ យុវជន កាកបាទក្រហម កម្ពុជា ក្រុមស្ដ្រីមេផ្ទះ ក្រុមហ៊ុន ឯកជន អាជីវករ ដែលមានចំនួន យ៉ាងច្រើន។

នៅក្នុងពិធីអបអរសាទរ ខួបលើកទី១៥០ទិវាពិភពលោក កាកបាទ ក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា លោក ប៊ុន លើត បានមានប្រសាសន៍ថា ឆ្នាំនេះ យើងប្រារព្ធទិវា ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥០ឆ្នាំ ក្រោមប្រធានបទ (១៥០ឆ្នាំ នៃសកម្មភាព មនុស្សធម៌ ) សមាគមកាកបាទក្រហម នៅក្នុង ពិភពលោក ចំនួន ១៨៧ ដែលស្ថិត នៅចលនាកាកបាទក្រហម អឌ្ឍចន្ទ ក្រហមអន្ដរជាតិ បានកំណត់ គោលបំណង របស់ខ្លួន ដោយប្រកាន់ យ៉ាងខ្ជាប់ខ្ជួន នូវគោលគ្រឹះទាំង ៧ របស់ចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម និងទៅតាមវិស័យ ស្នូលទាំង៤ នៃយុទ្ធសាស្ដ្រ ២០១១-២០២០ របស់កាកបាទ ក្រហមកម្ពុជា ដែលនោះគឺជាការគ្រប់គ្រង គ្រោះមហន្ដរាយ ការអប់រំថែទាំ សុខភាពតាម សហគមន៍ ការលើកកម្ពស់ គោលការគ្រឹះ តម្លៃមនុស្ស សេចក្កីថ្លៃថ្នូរ របស់មនុស្សជាតិ វប្បធម៌អហិង្សា និងការអភិវឌ្ឍន៍ស្ថាប័ន ការអភិវឌ្ឍ ធនធាន ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់ បន្ថយភាពក្រីក្រ និងជួយដល់ ជនរងគ្រោះ និងជនងាយរងគ្រោះ នៅគ្រប់ទីកន្លែង ក្នុងក្រប់កាលៈទេសៈ តាមទិសស្លោក (ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទ ក្រហមកម្ពុជា) និង (រួមកម្លាំងគ្នា ដើម្បីមនុស្ស ធម៌)។

លោកបានបន្ដថា គ្រឹះទាំង៧មាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិត្យភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ដ ឯកភាព សកលភាព ។ លោកបានបញ្ជាក់ថា លទ្ធផលដែលយើងបាន អនុវត្ដន៍ កន្លងមក ក៏ដោយសារមានការដឹកនាំ ដ៏ត្រឹមត្រូវនិងឈ្លាសវៃ ពីសំណាក់ សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជាដែលជានិច្ច ជាកាលសម្ដេច តែងបានខិតខំ យកចិត្ដទុក្ខដាក់គិតគូ ដល់សុខទុក្ខ និងការរស់នៅ របស់ប្រជាពលរដ្ឋទូរទៅ ដោយមិនប្រកាន់ និន្នាការនយោបាយ សាសនា ពណ៌សម្បុរ ជាតិសាសន៍ អ្វីឡើយ ។

ជាមួយគ្នានេះដែរ ក៏អាស្រ័យដោយការ ខិតខំប្រឹងប្រែង អនុវត្ដភារកិច្ច របស់ខ្លួន យ៉ាងខ្ជាប់ខ្ជួន ពីមន្ដ្រីកាកបាទក្រហមកម្ពុជា តាំងពីថ្នាក់ខេត្ដ រហូតដល់ថ្នាក់មូលដ្ឋាន។ នៅក្នុងពិធី អបអរសាទរខួបលើកទី១៥០ទិវា ពិភពលោកកាកបាទ ក្រហមអឌ្ឍចន្ទ ក្រហម៨ឧសភា សប្បុរសជនបាន ជួយឧបត្ថម្ភដល់កាកបាទក្រហម មានទឹកប្រាក់ចំនួន ៣៥.២៤០ ដុល្លារ ៕

ក្រុមត្រួតពិនិត្យចម្រុះ បន្តចុះរឹតបន្តឹង លើរថយន្ត ផ្ទុកកុងតឺន័រ នៅគោលដៅ ដើមទី

E-mail Print PDF

ព្រះសីហនុ ៖ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ ក្រុមត្រួតពិនិត្យចម្រុះ ចុះអនុវត្តត្រួតពិនិត្យ ជាប្រចាំលើ រថយន្តផ្ទុកកុងតឺន័រ នៅចំណុចគោលដៅដើមទី ខាងក្នុងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ។

លោកវរសេនីយ៍ត្រី យ៉ើ យ៉ាន់ណូ ប្រធានក្រុមត្រួតពិនិត្យចម្រុះ បានមានប្រសាសន៍ឲ្យដឹងថា ដោយអនុវត្ត តាម ផែនការសកម្មភាពលេខ ០៤៦ របស់គណៈបញ្ជាការ ដឹកនាំបញ្ជាក្នុងការអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក និង សេចក្តីណែនាំលេខ០០៤ របស់លេខាធិការដ្ឋាន គណៈបញ្ជាការដឹកនាំបញ្ជា ក្នុងការអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោក ។ ក្រុមត្រួតពិនិត្យចម្រុះរួមមាន ៖

-មន្រ្តីនាយកដ្ឋានសណ្តាប់ធ្នាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ

-មន្រ្តីមន្ទីរសាធារណការខេត្តព្រះសីហនុ

-មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ

-មន្រ្តីកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ

-មន្រ្តីកំពង់ផែស្វយ័តក្រុងព្រះសីហនុ

បានចុះអនុវត្តជាប្រចាំ ឃាត់ពិនិត្យលើរថយន្តផ្ទុកកុងតឺន័រដឹកទំនិញ បន្តឹងក្នុងការអនុវត្តច្បាប់ ពិនិត្យឯកសារពាក់ ព័ន្ធរថយន្ត ប័ណ្ណបើកបរ អ្នកបើកបរ លក្ខណៈបច្ចេកទេស ប្រព័ន្ធហ្រ្វាំង សំបកកង់ ភ្លើងបំភ្លឺ ភ្លើងសញ្ញា របាំងភក់ កញ្ចក់ត្រីកោណ គន្លឹះសុវត្ថិភាពកុងតឺន័រ ការផ្ទុកកុងតឺន័រ ពុំត្រឹមត្រូវ ណែនាំផ្លូវច្បាប់ ដល់អ្នកបើកបរជាប្រចាំ ។

បើសិនជាក្រុមការងារ ពិនិត្យឃើញរថយន្តមានលក្ខណៈបច្ចេកទេស ពុំគ្រប់គ្រាន់ ករណីដាច់ភ្លើងបំភ្លឺ ភ្លើងសញ្ញា គ្មានកញ្ចក់ត្រីកោណ គ្មានគន្លឹះសុវត្ថិភាព ឬគាំងខូច សំបកកង់សឹកគ្មានសុវត្ថិភាព ការផ្ទុកកុងតឺន័រពុំត្រឹមត្រូវ ក្រុម ការងារត្រួតពិនិត្យចម្រុះតម្រូវឲ្យជួសជុល ដោះដូរនៅនឹងកន្លែង ឬផ្ទេរទំនិញ ទៅរថយន្តផ្សេង ដែលមានលក្ខណៈ បច្ចេកទេសត្រឹមត្រូវ រួចបានឲ្យចរាចរណ៍ ។

តំណាងឲ្យក្រុមត្រួតពិនិត្យចម្រុះ លោកវរសេនីយ៍ត្រី យ៉ើ យ៉ាន់ណូ ក៏សូមអំពាវនាវ ដល់អ្នកបើកបរ រថយន្តធុនធំ ទាំងអស់ មុនបើកបររថយន្ត ត្រូវមានឯកសារពាក់ព័ន្ធរថយន្ត និងប័ណ្ណបើកបរជាប់ខ្លួន ពិនិត្យលក្ខណៈបច្ចេក ទេស រថយន្តឲ្យបានគ្រប់គ្រាន់ កុំបើកបរហួសល្បឿនកំណត់ កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការប្តូររ៉ឺម៉ក ត្រូវ បំពាក់ភ្លើងបំភ្លឺ ភ្លើងសញ្ញាកញ្ចក់ត្រីកោណ គន្លឹះសុវត្ថិភាពត្រូវមានគ្រប់គ្រាន់ ពេលដាក់កុងតឺន័រលើរថយន្ត ត្រូវ ត្រួតពិនិត្យគន្លឹះសុវត្ថិភាព ត្រូវកាច់ឡុក ដើម្បីសុវត្ថិភាពក្នុងការដឹកជញ្ជូន ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ត្រូវចាំអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចនាយករដ្ឋមន្រ្តី ប្រមុខរាជរដ្ឋាភិបាល “ថ្ងៃ នេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” ។

លោកប្រធានក្រុមត្រួតពិនិត្យចម្រុះ ក៏បានថ្លែងអំណរគុណ ដល់បណ្តាក្រុមហ៊ុនរថយន្ត និងរថយន្តឯកជន ដែល បានចូលរួមក្នុងការអនុវត្តច្បាប់ ខិតខំបន្ថែមទៀត កំហុសដែលនៅសេសសល់ ។ អរគុណក្រុមការងារ ដែលបាន ចូលរួមសហការ អរគុណមន្រ្តីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានចូលរួមសហការក្នុងការអនុវត្តច្បាប់នេះ ៕

លោក នុត ពុធដារ៉ា នាំយកអំណោយ សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋក្រីក្រ នៅសង្កាត់ក្រាំងពង្រ

E-mail Print PDF

ភ្នំពេញ:  នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បាននាំយកអំណោយ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនប្រជាពលរដ្ឋ ក្រីក្រចំនួន ១០គ្រួសារ នៅសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោរាជធានីភ្នំពេញ ។

អំណោយដែលត្រូវបានយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រទាំង១០ គ្រួសារ ក្នុងសង្កាត់ក្រាំងពង្រ នាឱកាសនោះ រួមមាន ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ០១ កេស ទឹកត្រី ០១ យួរ ទឹកស៊ីអ៊ីវ ០១ យួរ ទឹកដោះគោ ០២ កំប៉ុង ទឹកក្រូច ០៥ កំប៉ុង ស្ករស ០២ កញ្ចប់ តែ ០៣ កញ្ចប់ ធុងយួរជ័រ ០១ ឆ្នាំបាយ ០១ ថវិកា ១០ ម៉ឺនរៀល។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រទាំងអស់ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងពីរតែងយកចិត្ត ទុកដាក់ ដល់បងប្អូន ប្រជាពលរដ្ឋ គ្រប់រូប ជាពិសេសបងប្អូនដែលជួបការលំបាក ជនងាយរងគ្រោះ បងប្អូនទុរគតជននានា តួយ៉ាងនៅថ្ងៃនេះអំណោយរបស់សម្តេចទាំងពីរត្រូវបាននាំយកមកជូនបងប្អូន ទាំង១០គ្រួសារ ដែលមានជីវភាពក្រីក្រលំបាក។

លោកអភិបាលក៏បានផ្តាំផ្ញើរដល់បងប្អូនទាំងអស់សូមមេត្តាថែរក្សាសុខភាព និងអនាម័យការរស់នៅដើម្បីរង់ចាំមើលការអភិវឌ្ឍរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសូមមេត្តាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ដើម្បីជ្រើសរើសអ្នកដឹកនាំដែលយើងពេញចិត្ត ដើម្បីដឹកនាំប្រទេសជាតិយើងឈានទៅរកការអភិវឌ្ឍ និងរីកចម្រើនបន្តទៀត។

ជាមួយគ្នានេះ លោកអភិបាលក៏បានឧបត្ថម្ភដល់ លោក ង៉ែត ច័ន្ទរិទ្ធ អាយុ៥៧ឆ្នាំ មានជម្ងឺថ្លឹម ហើយមានជីវភាពក្រលំបាក ជាប្រជាពលរដ្ឋ រស់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ នូវថវិកា ១០ម៉ឺនរៀលផងដែរ៕

សំណង់ផ្ទះ នៅសង្កាត់ទួលសង្កែ មិន បានសុំច្បាប់ ដល់សាលាខណ្ឌឡើយ

E-mail Print PDF

ភ្នំពេញ ៖ ម្ចាស់ផ្ទះដែល សង់រំលោភលើ ចិញ្ចើមផ្លូវសាធារណៈ ហើយត្រូវ បានប្រជា ពលរដ្ឋចំនួន ៤៥គ្រួសារ ផ្ទុះការតវ៉ាកាលពី ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៣ កន្លង ទៅនេះ ត្រូវបានមន្ដ្រីសាលាខណ្ឌមួយរូប ប្រាប់ឱ្យដឹងថា ម្ចាស់ផ្ទះត្រឹមតែជូនដំណឹង ទៅអាជ្ញាធរសង្កាត់ ប៉ុន្ដែ មិនបានសុំច្បាប់ ត្រឹមត្រូវ មកសាលាខណ្ឌនោះឡើយ ។

មន្ដ្រីសាលាខណ្ឌមួយរូប បានឱ្យដឹងថា ចំពោះករណីសង់ផ្ទះ រំលោភចិញ្ចើមផ្លូវ សាធារណៈ ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ ដែលនាំឱ្យប្រជាពលរដ្ឋចំនួន ៤៥ គ្រួសារ នាំគ្នាតវ៉ានោះ គឺម្ចាស់ផ្ទះមិនបាន ទៅសុំច្បាប់ និងទៅជួបមន្ដ្រីជំនាញរបស់ សាលាខណ្ឌដូច ម្ចាស់ផ្ទះបានអះអាងនោះ ឡើយ ។

បើតាមមន្ដ្រីរូបនេះ សាលាខណ្ឌឫស្សី កែវ បានស្នើឱ្យចៅសង្កាត់ទួលសង្កែ លោក សយ កុសល ធ្វើរបាយការណ៍ជាបន្ទាន់ទៅ មន្ដ្រីជំនាញ ដើម្បីពិនិត្យមើលករណីនេះ ឡើងវិញ ហើយបច្ចុប្បន្នសំណង់ផ្ទះរំលោភ ចិញ្ចើមផ្លូវខាងលើ ត្រូវបានបញ្ជាឱ្យផ្អាក សាងសង់ជាបណ្ដោះអាសន្ន បើទោះបីម្ចាស់ ផ្ទះចេញមកការពារខ្លួនថា ធ្វើឡើងក្នុងដី របស់ខ្លួនក៏ដោយ ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ចំនួន៤៥គ្រួសារ រស់នៅសង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ នៅ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៣ នេះ បានផ្ទុះការតវ៉ា និងស្វែងរកអន្ដរាគមន៍ពីសំណាក់អាជ្ញាធរ ខណ្ឌឫស្សីកែវ ដើម្បីចង់ ឱ្យដោះស្រាយករណី ម្ចាស់ផ្ទះមួយដែលបន្ដ សាងសង់ផ្ទះរបស់ខ្លួន រំលោភចិញ្ចើមផ្លូវ សាធារណៈ បើទោះបីអាជ្ញាធរបានហាម ឃាត់យ៉ាងណាក៏ដោយនោះ ។

ប្រជាពលរដ្ឋ ដែលចូលរួមការតវ៉ា ប្រឆាំងការសាងសង់ផ្ទះ រំលោភចិញ្ចើមផ្លូវ សាធារណៈខាង លើនេះ បានឱ្យដឹងថា ម្ចាស់ ផ្ទះមានឈ្មោះ ប៉ាន គីម រស់នៅផ្ទះលេខ ០២៧ អេហ្វ ផ្លូវលេខ ៩០៧ ក្រុមទី១០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ពោលនៅ ទល់មុខវត្ដទួលសង្កែតែម្ដង ។

ប្រជាពលរដ្ឋ ទាំងនេះបានបន្ដថា កាលពីពេលកន្លងទៅ ពួកគាត់ បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរ សង្កាត់ ទៅអាជ្ញាធរខណ្ឌ ហើយបន្ដតវ៉ា រហូតដល់សាលារាជធានីភ្នំពេញ ក្នុងគោល បំណង ឱ្យជួយទប់ស្កាត់ម្ចាស់ផ្ទះខាងលើ នេះ ឈប់សាងសង់រំលោភលើចិញ្ចើមផ្លូវ។

ក្រោយពីការតវ៉ារួចមក អាជ្ញាធរសង្កាត់និង ខណ្ឌ បានឱ្យម្ចាស់ផ្ទះផ្អាកការសាងសង់បន្ដ ទៀត ប៉ុន្ដែ មិនទាន់បានប៉ុន្មានថ្ងៃផងម្ចាស់ ផ្ទះរូបនេះបានបន្ដធ្វើដដែល ជាហេតុធ្វើឱ្យ ពួកគាត់រស់នៅក្បែរទីនោះ មិនសុខចិត្ដ ហើយនាំគ្នាតវ៉ាតែម្ដង ។

យ៉ាងណាក៏ដោយ មន្ដ្រីសាលាខណ្ឌឫស្សីកែវមួយរូប បានឱ្យ ដឹងថា ខាងសាលាខណ្ឌបានស្នើឱ្យចៅសង្កាត់ ទួលសង្កែ ធ្វើរបាយការណ៍ពីករណីនេះជា បន្ទាន់ ជូនដល់អាជ្ញាធរខណ្ឌ ដើម្បីស្វែងរក ដំណោះស្រាយ ។

ប្រជាពលរដ្ឋ ដែលនាំគ្នាតវ៉ា សុំទទូចឱ្យ អាជ្ញាធរខណ្ឌឫស្សីកែវ ចាត់វិធានការ ចំពោះម្ចាស់ផ្ទះមួយនេះ ដែលសាងសង់រំលោភលើចិញ្ចើមផ្លូវ ហើយនៅតែបន្ដសាងសង់ បើទោះបីមានការហាមឃាត់ ពីសំណាក់អាជ្ញាធរ ជំនាញក៏ដោយនោះ ។

គួរបញ្ជាក់ថា ជារើយៗករណីលួចសង់ផ្ទះ រំលោភលើចិញ្ចើមផ្លូវ ត្រូវបានគេមើលឃើញថា កើតឡើងជាច្រើនករណី នៅក្នុងរាជធានីភ្នំពេញ ដែលម្ចាស់ផ្ទះទាំងនោះនិងអាជ្ញាធរ មួយចំនួនតូច ត្រូវរ៉ូវគ្នា ដោយមិនបានរាយការណ៍ជូនមន្ដ្រីជំនាញ មកពិនិត្យ៕

តំណាងរាស្ដ្រ បក្សប្រឆាំង ចែកលុយឱ្យ អ្នកចូលរួមតវ៉ា

E-mail Print PDF

ភ្នំពេញ ៖ អ្នកចូលរួមតវ៉ា ដែលបង្ហាញ ការគាំទ្រ ដល់គណបក្សសង្គ្រោះជាតិនៅទី លានប្រជាធិបតេយ្យ កាលពីពេលកន្លងទៅ នោះ សុទ្ធតែទទួលបានថវិកាពីថ្នាក់ដឹកនាំ គណបក្សប្រឆាំងមួយនេះ ហេតុដូច្នេះ ហើយទើបពួកគេ មកចូលរួម ។

ជាក់ស្ដែងក្នុងការតវ៉ាមួយ កាលពីពេល កន្លងទៅ នៅទីលានប្រជាធិបតេយ្យ តំណាងរាស្ដ្រគណបក្សប្រឆាំង ប្រចាំមណ្ឌល កំពង់ស្ពឺ លោក នុត រំដួល បានចែកលុយ ទៅឱ្យអ្នកចូលរួម ដូច្នេះ បង្ហាញឱ្យឃើញថា អ្នកចូលរួមតវ៉ាទាំង នោះ មិនបានផុសចេញពីបេះដូង ក្នុងការ គាំទ្រគណបក្សសង្គ្រោះជាតិនោះឡើយ ពោលពួកគេមកចូលរួមតវ៉ាម្ដងៗ ដើម្បី ទទួលបានលុយកាក់បន្ដិចបន្ដួច ពីគណបក្ស ប្រឆាំង ៕

កូនស្រីអតីត ប្រធានាធិបតី សហរដ្ឋអាមេរិក ប៊ីលគ្លីនតុន នឹងបំពេញទស្សនកិច្ច ពីរថ្ងៃនៅកម្ពុជា

E-mail Print PDF

ភ្នំពេញ៖ មូលនិធិ Clinton បានឲ្យដឹងនៅព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣នេះថា អ្នកស្រី Chelsea Clinton កូនស្រីអតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក ប៊ីលគ្លីនតុន នឹងមកបំពេញ ទស្សនកិច្ចនៅ ព្រះរាជាណាចក្រ កម្ពុជា ចំនួនពីរថ្ងៃគឺថ្ងៃទី២៩-៣០នេះ ដើម្បីពង្រឹងមូលនិធិ របស់ខ្លួនផ្នែកខាងសុខភាព។

សេចក្តីប្រកាសព័ត៌មានរបស់មូលនិធិ Clinton បានបន្តថា អ្នកស្រី Chelsea Clintonនឹងពិភាក្សាជាមួយដៃគូ ជាច្រើននៅប្រទេសកម្ពុជា ទាក់ទងនឹងបញ្ហាជំងឺអេដស៍ ជាពិសេសបញ្ហាការឆ្លងមេរោគអេដស៍ ពីម្តាយទៅកុមារ ហើយនឹងពង្រឹងមូលនិធិ របស់ខ្លួនឲ្យកាន់តែខ្លាំងខ្លា បន្ថែមទៀត ដែលមូលនិធិនេះបាន ចាប់ផ្តើមបង្កើតឡើង នៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៥មកនោះ។

សេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថា "ដំណើទស្សនកិច្ចរបស់ លោកស្រី គឺជាឱកាសដ៏ល្អមួយដើម្បីធ្វើឲ្យ គំរោងសុខភាព Clinton Health Access Initiative (CHAI) មានការលេចឮឡើង។ គំរោងសុខភាព នេះ ត្រូវបាន បង្កើតឡើង អស់រយៈពេលជាយូរណាស់ មកហើយ ដើម្បីប្រយុទ្ធប្រឆាំងជាមួយ នឹងជំងឺអេដស៍ HIV/AIDS នៅក្នុងប្រទេសកម្ពុជា ហើយគំរោងនេះផងដែរ ត្រូវបានទទួលជោគជ័យ ដោយមិនគួរឲ្យជឿ ដោយសារមាន ការជួយជ្រោមជ្រែង ពីសំណាក់អ្នកដឹកនាំ របស់ប្រទេសកម្ពុជា"។

ចាប់តាំងពី CHAI បានចាប់ផ្តើមធ្វើការជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជានៅក្នុងឆ្នាំ ២០០៥ រួចមក ប្រទេសកម្ពុជា បានក្លាយជា ប្រទេសមួយ នៅក្នុងចំនោមបណ្តាប្រទេសដទៃទៀត នៅលើសកលលោក ដែលបានចូលរួមនៅ ក្នុងការ ប្រយុទ្ធប្រឆាំង និងទទួលការព្យាបាលជំងឺអេដស៍ សម្រាប់យុវជន និងកុមារ ។ ហើយមិនតែប៉ុណ្ណោះ បច្ចុប្បន្ន CHAI កំពុងតែធ្វើការទៅលើកម្មវិធីលុបបំបាត់ការឆ្លង មេរោគអេដស៍ពីម្តាយដល់ទារក យ៉ាងសកម្ម ផងដែរ។ សេចក្តីប្រកាសបានបន្តទៀតថា ដំណើរទស្សនកិច្ច របស់ អ្នកស្រី Chelsea នៅក្នុងទីក្រុងភ្នំពេញ និងខេត្ត ព្រៃវែង នឹងសម្តែងចេញនូវភាពជោគជ័យនិងការបង្កើតកម្មវិធីថ្មី ដើម្បីធ្វើការលុបបំបាត់ការ ឆ្លងមេរោគ អេដស៍ទៀត។

ជាមួយគ្នានោះដែរនៅថ្ងៃទី ៣០ ខែឧសភា អ្នកស្រី Chelsea និងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Referral អ្នកលឿង ដែលនាងនឹងបង្កើតវិធីសាស្រ្តថ្មី ចំនួនបីសម្រាប់ប្រទេសកម្ពុជា ដែលគោលបំណង ដើម្បីកុំឲ្យមានការស្លាប់ គ្មានការ ឆ្លងជំងឺអេដស៍ និងគ្មានការរើសអើងចំពោះ អ្នកមានជំងឺអេដស៍ ៕

Photo by DAP-News

នាយករដ្ឋមន្ដ្រី ជំរុញឱ្យចាក់អាយ៉ៃឆ្លង ឆ្លើយ នៃការជេរគ្នា រវាងមេដឹកនាំបក្ស ប្រឆាំង

E-mail Print PDF

កែប ៖ ពីខេត្ដកែប នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៣ នេះ សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន បានជំរុញឱ្យមានការ ចាក់ផ្សាយអាយ៉ៃឆ្លើយឆ្លង នៃការជេរគ្នា រវាងមេដឹកនាំគណបក្សប្រឆាំងទាំងពីរ ដែលគេដឹងថា លោក កឹម សុខា និងលោក សម រង្ស៊ី ខណៈដែលស្ថានីយទូរទស្សន៍ វិទ្យុ និងគេហទំព័រជាច្រើន បាន និងកំពុង ចាក់ ផ្សាយពីអាយ៉ៃឆ្លើយឆ្លងខាងលើនេះ ។

សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា គេកាន់តែថា គឺកាន់តែចាក់ ។ ជាមួយគ្នា នេះ សម្ដេចតេជោ បានបកស្រាយ និង ពន្យល់ចំពោះការចោទប្រកាន់ ទៅលើ លោក កឹម សុខុន ដែលថា ត្រូវបានទិញ ដោយគណបក្សប្រជាជន ហើយយកទៅ វាយប្រហារ បងប្រុសរបស់ខ្លួន ។ ត្រង់ ចំណុចនេះ ត្រូវបានសម្ដេចនាយករដ្ឋមន្ដ្រី បញ្ជាក់ ត្រឡប់ទៅវិញថា លោក កឹម សុខុន មិនមែនជាទំនិញ មិនមែនជាបង្គានោះទេ ដូច្នេះ ពុំមានការទិញដូរទេ ហើយការ និយាយរបស់លោក កឹម សុខុន ជាសិទ្ធិ របស់ គាត់ ។

សម្ដេចតេជោបានបញ្ជាក់ទៀតថា ក្នុង នាមជាប្អូនរស់នៅជាមួយមិនបានផងនោះ តើឱ្យប្រជាពលរដ្ឋ ទៅរស់នៅជាមួយម្ដេច កើត ហើយជម្លោះរវាងបងប្អូនខាងលើ នេះ មិនបណ្ដាលមកពី ការចែកទ្រព្យពីម្ដាយ មិនស្មើគ្នានោះឡើយ ពោលជាការរស់នៅ ជាមួយបងមិនកើត ពីព្រោះវាអយុត្ដិធម៌ ពេក ។

ចំពោះការឃោសនា និងការលើកឡើង ថា សម្ដេចតេជោកំពុងភ័យស្លន់ស្លោនោះ ត្រូវបានសម្ដេចបញ្ជាក់ត្រឡប់ទៅវិញថា “មុខខ្ញុំមុខភ័យ មុខរបៀបហ្នឹងនោះ ធ្លាប់ ធ្វើសង្គ្រាមក្នុងសមរភូមិ ១០៥ លើក ឥឡូវ សូមអញ្ជើញ ទៅយកកៅអីនៅខេត្ដកែប”។ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានលួចបង្ហើបថា ថ្នាក់ដឹក នាំរបស់គណបក្ស ប្រឆាំង ម្នាក់ នៅខេត្ដ កំពត គ្រោងក្បត់ហើយ ពីព្រោះមិនបាន ជាប់លេខល្អជាបេក្ខជនតំណាងរាស្ដ្រ បន្ទាប់ ពីបានចំណាយលុយអស់ជាច្រើននោះ ។

សម្រាប់គណបក្សប្រឆាំង មេដឹកនាំបាន ដាក់យុវជនវ័យក្មេង ទៅកាន់បណ្ដាខេត្ដ ដែលមិនអាចជាប់ ដែលទាំងនេះត្រូវបាន សម្ដេចតេជោថ្លែងថា ជាការបង្ហាញឱ្យ ឃើញ ទៅកាន់បរទេសថា ខ្លួនដាក់ក្រុម យុវជន ប៉ុន្ដែ ធាតុពិតដាក់កន្លែងអត់ជាប់។

សម្ដេចតេជោ ហ៊ុន សែន បានលើក ឡើងទៀតថា ការឈ្នះរបស់គណបក្ស ប្រឆាំងនៅឆ្ងាយណាស់ ហើយបើថា គណ បក្សប្រជាជនចាញ់ សូមចាំអ៊ុតនៅល្ងាចថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ។ ចំពោះការ លើកឡើង របស់មេដឹកនាំគណបក្សប្រឆាំង ដែលថា សម្ដេចជាអ្នកបំបែកបំបាក់ឱ្យពួក គេឈ្លោះគ្នានោះ ត្រូវបានសម្ដេច បញ្ជាក់ថា ពួកគេជេរគ្នា តើនរណាទៅបំបែក ហើយបើ ថា សម្ដេចបំបែកនោះមិនអាចធ្វើជាមេដឹក នាំប្រទេសបានឡើយ ពីព្រោះជាមនុស្ស ត្រចៀកស ហើយវាមិន ងាយដូចដឹកនាំភូមិ នោះទេ គឺប្រទេសទាំងមូលបើស្រួលមិន ស្រួល ច្បាស់ជាក្រឡាប់ចក្រជាក់ជាមិន ខាន ។

ជាថ្មីម្ដងទៀត ក្នុងនាមជាបេក្ខភាព នាយករដ្ឋមន្ដ្រីរបស់គណបក្សកាន់អំណាច សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យ ប្រជាពលរដ្ឋទាំងអស់ អស់ឆ្នោតជូនគណ បក្សប្រជាជន ហើយការបោះឆ្នោតលើក នេះ មិនដូចការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់នោះទេ ពីព្រោះជាការ បោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេស ជា អ្នកកាច់ចង្កូតប្រទេស ៕

Page 2 of 67

Cebu Pacific Air