សៀមរាប ៖ ដោយមើលឃើញថា ភាព អយុត្ដិធម៌នៅតែបន្ដកើតមាន ចំពោះក្រុម មន្ដ្រីរដ្ឋបាលព្រៃឈើ៣រូប ដែលរងការបាញ់ ប្រហារប៉ងសម្លាប់ជីវិត កាលពីយប់រំលង អាធ្រាត្រ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១០ នៅ ឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្ដសៀមរាប ពី សំណាក់ក្រុមមន្ដ្រីយោធា៣រូប នៅកងពល តូចអន្ដរាគមន៍លេខ៥មកនោះ នាយឧត្ដម សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកង យោធពលខេមរភូមិន្ទ បានចេញបញ្ជាឱ្យ លោកឧត្ដមសេនីយ៍ឯក កែវ ធី មេបញ្ជាការ កងពលធំអន្ដរាគមន៍លេខ២ ដោះស្រាយ បញ្ចប់ជាមួយលោកមេធាវី គួយ ធុនណា មេធាវីរបស់ជនរងគ្រោះ ។
សូមបញ្ជាក់ថា ជនជាប់ចោទ៣រូបដែល ជាមន្ដ្រីយោធានៅកងឯកភាព កងពលតូច អន្ដរាគមន៍លេខ៥ ដែលធ្វើការបាញ់ប្រហារ ទៅលើក្រុមមន្ដ្រីរដ្ឋបាលព្រៃឈើ ដឹកនាំ ដោយលោក ថោង សុខៃ កាលពីយប់រំលង អាធ្រាត្រ ចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១០ នោះ រួមមាន ទី១-ឈ្មោះ រុំ សាអៀម, ទី២ ឈ្មោះ រឿង សារីន និងទី៣-ឈ្មោះ ឈុំ ចិន្ដា ហៅ ហ្គោ ។ ជនជាប់ចោទទាំង៣នាក់ នេះ ត្រូវបានសាលាដំបូង ខេត្ដសៀមរាប ចេញដីកាកោះហៅ និងបង្គាប់ឱ្យសមត្ថកិច្ច ពាក់ព័ន្ធចាប់ខ្លួន ប៉ុន្ដែ ទីបំផុតរហូតមកដល់ ពេលនេះហើយ នៅមិនទាន់មានការចាប់ ខ្លួនជននេះនៅឡើយទេ ។ ដោយហេតុតែ ជនល្មើសស្ថិតនៅក្រៅច្បាប់ ទើបនាយឧត្ដម សេនីយ៍ ប៉ុល សារឿន បានបញ្ជាឱ្យលោក កែវ ធី ត្រូវដោះស្រាយបញ្ចប់ជាមួយមេធាវី ជនរងគ្រោះ ។
មជ្ឈដ្ឋានមួយចំនួនមានជំនឿថា ក្រោយ បទបញ្ជារបស់អគ្គមេបញ្ជាការកងយោធ ពលខេមរភូមិន្ទនោះ ឧត្ដមសេនីយ៍ឯក កែវ ធី នឹងរូតរាន់ដោះស្រាយបញ្ចប់ក្នុងសំណុំ រឿងដែលនៅតែបន្ដផ្ដល់ភាពអយុត្ដិធម៌ទៅ លើក្រុមមន្ដ្រីរដ្ឋបាលព្រៃឈើ ៕

ឧត្តមសេនីយ៍ សំរិទ្ធ សារ៉េត កាងកូនចៅរបស់ខ្លួន ដែលតុលាការបញ្ជាឲ្យចាប់ខ្លួន

លោក រុំ សាអៀម ដែលតុលាការបញ្ជាឲ្យចាប់ខ្លួន

លោក រឿន សារីន ដែលតុលាការបញ្ជាឲ្យចាប់ខ្លួន

លោក ឈុំ ចិន្តា ហៅ ហ្គោ ដែលតុលាការបញ្ជាឲ្យចាប់ខ្លួន




























.gif)
